ខេមរៈ សិរីមន្ត
From Wikipedia, the free encyclopedia
Remove ads
ខេមរៈ សិរីមន្ត (អង់គ្លេស : Khemarak Sereymun) ឈ្មោះកំណើត ខេមប៊ុនថៃ កើតថ្ងៃទី (៣ វិច្ឆិកា ១៩៨៥) លោកគឺជា អ្នកចម្រៀងដែលស្ថិតក្នុង ផលិតកម្ម ហ្គាឡាក់សុីណាវ៉ាត្រា ។
Remove ads
ជីវិតចាប់ផ្ដើម
ខេមរៈ សិរីមន្ត កើតថ្ងៃទី (៣ វិច្ឆិកា ១៩៨៥) លោកមានទីកន្លែងកំណេីតនៅក្នុងខេត្ត កំពង់ចាម ។ មានឪពុកឈ្មោះ ថា ស៊ីថុន និងម្តាយឈ្មោះ សំ រាប ។ លោក សិរីមន្ត មានបងប្អូន៦នាក់ ប្អូនស្រីពៅឈ្មោះ ខេមរៈ ស្រីពៅ ជាអ្នកចម្រៀង(ស្លាប់) ។ បងប្រុសឈ្មោះ ខេមរៈ ភារុណ ជាអ្នកនិពន្ធទំនុកច្រៀង ។ ប្រពន្ធឈ្មោះ ផល្លី ជាម្ចាស់ផលិតផលទឹកអប់ផ្ទាល់ខ្លួនម៉ាកយីហោ Or Brand នាំចូលពីប្រទេសបារាំង។ លោក សិរីមន្ត មានកូន៣នាក់ប្រុសម្នាក់ស្រី២នាក់ កូនប្រុសបងឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី១ឈ្មោះ ខេមរៈ ស្ត្រី កូនស្រីទី៣ឈ្មោះ ខេមរៈ មន្តរាជនី ។ នៅឆ្នាំ ១៩៩៩ លោក ខេមរៈសិរីមន្ត បានចូលរួមកម្មវិធីប្រឡងចម្រៀងក្នុងស្រុកដែលទទួលបានជ័យលាភីលេខ ១ នៅកម្មវិធីប្រលងចម្រៀង (Nestle-Cambodia) ក្នុងទូរទស្សន៍អប្សរាប៉ុស្ត៍លេខ១១ ។ ក្រោយមកលោកខេមរៈសិរីមន្តត្រូវបានជ្រើសរើសអោយច្រៀងនៅផលិតកម្ម (U2 Entertantment) ក្នុងឆ្នាំ ២០០៣ ពេលនោះហើយដែលលោកទទួលបានភាពជោគជ័យក្នុងបទចម្រៀង "បេះដូងអ្នកប្រដាល់" ដែលបទនេះ ទទួលបានការគាំទ្រច្រើននិងមានមនុស្សជាច្រើនចាប់ផ្ដើមស្គាល់លោក ខេមរៈសិរីមន្ត នាពេលនោះដែរ ។[១]
Remove ads
អាជីពតន្ត្រី
ការផ្ដើមបទចម្រៀងក្នុងផលិតកម្ម U2 Entertantment ២០០៣-២០០៧
ក្នុងឆ្នាំ២០០៣ លោក ខេមរៈ សិរីមន្ត ត្រូវបានម្ចាស់ផលិតកម្ម (U2 Entertantment) ជ្រើសរើសលោក ឲ្យច្រៀងនៅក្នុងផលិតកម្មនេះ ហើយបទដំបូងដែលអង្រួនផលិតកម្ម U2 នាពេលនោះ និងបានរុញលោកឲ្យហក់ឡើងកេរ្តិ៍ឈ្មោះក្មុងវិស័យសិល្បះ គឺបទ "បេះដូងអ្នកប្រដាល់" បទនេះដែរធ្វើឲ្យលោក ទទួលបានការគាំទ្រច្រើន និងមានមនុស្សជាច្រើនចាប់ផ្ដើមស្គាល់ឈ្មោះរបស់លោកថា ជាតារាចំនូលថ្មី និង បទបន្ទាប់មកទៀតគឺបទ "ព្រមទាំងអាល័យ" បទ "ព្រលិតបាតបឹង" សុទ្ធតែជាបទចម្រៀងដែលទទួលបានការគាំទ្រយ៉ាងផុសផលនាពេលនោះ ។ រហូតមកដល់ឆ្នាំ ២០០៧ ផលិតកម្ម U2 Entertantment ក៏ប្រកាសបិទទ្វារផលិតកម្មរបស់ខ្លួនដោយសារការខ្ស័យធន ជាមួយនិងការប្រកួតប្រជែងផង និងទំហំខាតបង់ទៅលើការលួចចម្លងថាស ចម្រៀងរបស់ផលិតកម្ម U2 យកទៅដាក់លក់នៅលើទីផ្សារផងដែរ ។[២]
ការចូលរួមក្នុងផលិតកម្ម Sunday Production ២០០៨-២០១៦
ក្រោយពេលផលិតកម្ម U2 Entertantment បានបិទក្រុមហ៊ុនរបស់ខ្លួន ។ ក្រោយមកក្នុងអំឡុងឆ្នាំ ២០០៨ លោក ខេមរៈសិរីមន្ត បានទៅចូលរួមជាមួយនិងផលិត្មសាន់ដេ (Sunday Production) លោកបានបន្តចេញអាលប៊ុមចម្រៀង ក៏ដូចជាចម្រៀង Cover ពិរោះៗផងដែរ ដូចជាបទ "ព្រួយជាមួយចន្ទ" "បងខុសហើយ" "ទុកឱកាសបងខ្លះបានទេ" "ទៅយកប្ដីបារាំង" "អ្នកស្រែក៏មានដុល្លារ" ក្នុងនោះមានបទចម្រៀងកន្ទ្រឹម ពិរោះៗដែលចេញអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ ផងដែរដូចជាបទ "ចង់បានប្រពន្ធមួយ" "បាត់ស្បែកជើង" "ស្ដាយស្រីមិនភរ" ល-។ គួរបញ្ជាក់ផងដែរថា សិរីមន្ត ក៏ធ្លាប់ច្រៀង នៅក្រៅប្រទេសផងដែរ ជាពិសេសចូលរួមការប្រគំ តន្ត្រីមិត្តភាព កម្ពុជា-ថៃ ដើម្បីអបអរសាទរខួបលើក ទី ៦០ នៃទំនាក់ទំនងកម្ពុជា-ថៃ កាលពីខែវិច្ឆិកា ឆ្នាំ ២០១០ លោកបានចេញទៅសម្ដែងនាទីក្រុងបាងកក ប្រទេសថៃ (អង់គ្លេស: Thai-Cambodian Friendship Concert 2010) លោក ខេមរៈ សិរីមន្ត បានបន្តចេញ ទៅសម្តែងនៅ សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១១ ផងដែរ ជាមួយប្អូនស្រី របស់លោក គឺ (ខេមរៈ ស្រីពៅ) ដែលជាដៃគូ ចម្រៀង របស់លោក នៅក្នុងផលិតកម្ម សាន់ដេ ជាមួយគ្នា សម្រាប់ រយៈពេលពីរខែ នៅទីនោះ ។[៣] លោក ខេមរៈសិរីមន្ត ក៏បានចូលរួមសម្ដែងក្នុងខ្សែរភាពយន្តខ្មែរខ្នាតធំទី៣ របស់ផលិតកម្មសាន់ដេផងដែរ គឺរឿង «វិញ្ញាណបិសាចជញ្ជក់ឈាម» ត្រូវបានបើកសម្ពោធ និងដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី២១ វិច្ឆិកា ២០១២ ។[៤] ជាចុងក្រោយលោក ក៏ចាកចេញពីផលិតកម្មសាន់ដេ ក្នុងឆ្នាំ ២០១៦ និងបានទៅចូលរួមក្នុងផលិតកម្មរស្មីហង្សមាស ក្នុងឆ្នាំ២០១៧ ដែលជាផលិតកម្មយក្សនិងជាផលិតកម្មឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាផងដែរ ។
ការចូលរួមក្នុងផលិតកម្មរស្មីហង្សមាស ២០១៧-បច្ចុប្បន្ន
នៅក្នុងឆ្នាំ ២០១៧ លោក ខេមរៈសិរីមន្ត បានទៅចូលរួមជាមួយផលិតកម្មរស្មីហង្សមាស (អង់គ្លេស: Hangmeas Production)[៥] ក្រោយពេលមកជ្រកក្រោមដំបូលផលិតកម្មហង្សមាស របស់តារាចម្រៀង ខេមរៈ សិរីមន្ត មិនទាន់ ស្រួលបួលផង ក៏ផ្ទុះការគាំទ្រយ៉ាងកក្រើកភ្លាមៗផងដែរ អំពីបទចម្រៀងបើកក្បាលដំបូងដែលចេញនៅផលិតកម្មថ្មីមួយនេះ គឺបទ «ស្ទឹងត្រែងបងអើយ» ។[៦] រហូតមកដល់ឆ្នាំ ២០១៨ លោក ខេមរៈសិរីមន្ត បានពញ្ញាក់អារម្មណ៍ទស្សនិកជនរបស់លោក ជាមួយនិងការចាប់ដៃសហការណ៍ផលិតចម្រៀងរួមគ្នាមួយ ជាមួយកំពូលតារាចម្រៀងជើងចាស់ប្រចាំប្រទេសថៃ គឺលោក Tik Shiro ដែលបទចម្រៀង សហការណ៍រួមគ្នារបស់ពួកគេមានចំណងជើងថា "Sad Man" ហើយអ្នកទាំងពីរក៏បានច្រៀងរួមគ្នានៅលើឆាកតន្ត្រីផងដែរ ជាមួយនិងការចាក់ផ្សាយនៅលើទូរទស្សន៍ថៃ ប៉ុស្តិ៍លេខ៣ (Thai TV3).[៧] [៨]
ភាពជោគជ័យ និង សមិទ្ធិផល
ឆ្នាំ | ប្រភេទពាន | ស្ថាប័នផ្សព្វផ្សាយ | លទ្ធផល | ក្រុមហ៊ុនឧបត្ថម្ភ |
2011 | Best Male Singer Award | Anachak Dara | Won | Sabay Company[៩] |
2013 | Cambodia Top Singer Award | Anachak Dara | Won | Sabay Company[១០] |
ស្លាកយីហោ | ឯកអគ្គរដ្ឋទូតម៉ាកល្បី | ស្ថាប័នផ្សព្វផ្សាយ | ឆ្នាំ |
Brand Ambassador | Mazda-Cambodia | 2019 [១១] |
កាតាឡុកតន្ត្រី
អាលប៊ុមចម្រៀងទោល (Solo Albums)
អាលប៊ុមចម្រៀងដៃគូរ (Partner Albums)
Remove ads
ការសម្តែងលើឆាកតន្ត្រី - Performances
- 2013: Christmas Concert on Hang Meas HDTV
- 2014: K-POP Dream Concert on ETV Cambodia
- 2015: Coca-Cola Concert on MYTV
- 2016: Carabao Tour Concert on Hang Meas HDTV
- 2017: Phum Angkor Concert on Hang Meas HDTV
សកម្មភាព ភាពយន្ត
- រឿង វិញ្ញាណបិសាចជញ្ជក់ឈាម ត្រូវបានបើកសម្ពោធ និងដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី២១ វិច្ឆិកា ២០១២ ។
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads