ខ្នាតគោលនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ

From Wikipedia, the free encyclopedia

ប្រព័ន្ធខ្នាតអន្តរជាតិ មានខ្នាតគោលចំនួន៧ ដែលជាខ្នាតគ្រឹះ និងឯករាជ្យពីគ្នា។ បំបែកចេញពីនេះគេអាចបង្កើត ខ្នាតកំលាយ

និយមន័យ

ខាងក្រោមនេះជានិយមន័យរបស់ខ្នាតគោលទាំង៧ ដែលគេទទួលស្គាល់ជាអន្តរជាតិ។

ព័ត៌មានបន្ថែម ទំហំ, និមិត្តសញ្ញា ...
ទំហំ និមិត្តសញ្ញា ឈ្មោះដើម
របស់ខ្នាត
ឈ្មោះជាខ្មែរ
របស់ខ្នាត
និមិត្តសញ្ញា
របស់ខ្នាត
និយមន័យ និងកំនត់សំគាល់
ប្រវែង lmètreម៉ែត្រm

មួយម៉ែត្រជា​ចំងាយចរក្នុងសុញ្ញាកាសរបស់ពន្លឺក្នុងរយៈពេល 1/299 792 458 វិនាទី

និយមម័យផ្លូវការដំបូងរបស់ម៉ែត្រ (ឆ្នាំ១៧៩១) គឺ មួយម៉ែត្រស្មើនឹង 1/20 000 000 នៃប្រវែងខ្សែបណ្ដោយដែលកាត់តាមប៉ារីស។ ពីមុន មួយម៉ែត្រជាប្រវែងប៉ោលទោល​ដែលយោលបានកន្លះខួប​ក្នុងរយៈពេលមួយវិនាទី។

ម៉ាស់mkilogrammeគីឡូក្រាមkg

មួយគីឡូក្រាមជាម៉ាស់របស់កូនទំងន់គីឡូក្រាមអន្តរជាតិ។ កូនទំងន់នោះជាសំលោហៈផ្លាទីននិងអ៊ីរីដ្យូម(90%-10%) និងត្រូវបានតំកល់នៅការិយាល័យអន្តរជាតិសំរាប់ទំងន់និងរង្វាស់រង្វាល់​នៅប្រទេសបារាំង។

និយមន័យពីមុនគឺ មួយគីឡូក្រាមជាម៉ាស់របស់ទឹកមួយសង់ទីម៉ែត្រគូប (មួយលីត)។ ចំនាំផងដែរថា​គីឡូក្រាមជាខ្នាតគោលតែមួយគត់ដែលកំនត់ដោយ​វត្ថុគំរូ និងមានបុព្វបទ។

ពេលtsecondeវិនាទីs មួយវិនាទីជារយៈពេល 9 192 631 770 ដងនៃការបញ្ចេញរស្មី ដែលត្រូវគ្នានឹងចន្លោះកំរិតថាមពលដ៏មហាស្ដើងពីរនៃ​ស្ថានភាពគ្រឹះរបស់អាតូមសេស្យូម-133 នៅសីតុណ្ហភាព 0 K។

ពីមុន មួយវិនាទីជារយៈពេល 1⁄(24 × 60 × 60) ថ្ងៃ (ស្មើនឹង 1⁄86 400 ថ្ងៃ)

ចរន្តអគ្គីសនីIampèreអំពែរA

មួយអំពែរ​ជាអាំងតង់ស៊ីតេចរន្តថេរមួយ ដែលឆ្លងកាត់ខ្សែចំលងពីរស្របគ្នា មានប្រវែងអនន្តនិងមានផ្ទៃមុខកាត់អាចចោលបាន ដាក់នៅប្រវែង 1 m ពីគ្នា និងបង្កើតកំលាំងអន្តរកម្ម​ស្មើនឹង 2 × 10–7 ញូតុនក្នុងមួយម៉ែត្រ។

កាលពីមុន មួយអំពែរជាអាំងតងស៊ីតេចរន្តចាំបាច់សំរាប់ធ្វើ​កំនរប្រាក់ 1.118 មីលីក្រាម ក្នុងរយៈពេលមួយវិនាទី ពីក្នុងសូលុយស្យុងនីទ្រីត។

សីតុណ្ហភាពTkelvinកែលវ៉ាំងK ខ្នាតសីតុណ្ហភាពទែរម៉ូឌីណាមិច កែលវ៉ាំងជាប្រភាគ 1/273,16 នៃសីតុណ្ហភាពទែរម៉ូឌីណាមិចនៃចំនុចទ្រីបរបស់ទឹក

កាលពីមុន អង្សាសេ (អង្សាសែលស៊ុសឬអង្សាសតភាគ) ត្រូវបានគេប្រើមុខកែលវ៉ាំង។ 1 អង្សាសេ = 1⁄100 នៃគំលាតសីតុណ្ហភាពចំនុចរំពុះ​និងចំនុចកំនករបស់ទឹក នៅនីវ៉ូទឹកសមុទ្រ។

បរិមាណរូបធាតុnmoleម៉ូលmol

មួយម៉ូលជាបរិមាណរូបធាតុនៅក្នុងប្រព័ន្ធមួយ​ដែលមានធាតុឯកតា (អាតូម ម៉ូលេគុល អ៊ីយ៉ុង អេឡិចត្រុង ឬ ភាគល្អិត) ស្មើនឹងចំនួនអាតូមនៅក្នុង កាបូន-12 សុទ្ឋចំនួន 0.012 គីឡូក្រាម។

1 ម៉ូលមានចំនួនធាតុឯកតា 6.0221415(10) × 1023 គ្រាប់ (ចំនួនអាវ៉ូកាដ្រូ)

អាំងតង់ស៊ីតេពន្លឺIV candelaកង់ដេឡាcd

មួយកង់ដេឡាជាអាំងតង់ស៊ីតេពន្លឺ​នៅក្នុងទិសដៅកំនត់មួយពីប្រភពពន្លឺ​ដែលបញ្ចេញកាំរស្មីម៉ូណូក្រូម៉ាទិច ដែលមានប្រេកង់ 540·1012 អ៊ែក និងបញ្ចេញអាំងតង់ស៊ីតេថាមពលក្នុងទិសដៅនោះចំនួយ 1/683 វ៉ាត់ ក្នុងមួយ ស្តេរ៉ាដ្យង់

បិទ

កំនត់សំគាល់

នៅក្នុងនិយមន័យរបស់ខ្នាតគោលទាំងនេះ មានឃើញប្រើខ្នាតគោលដទៃទៀត ឬជួនកាលប្រើខ្នាតកំលាយ។ ហេតុនេះខ្នាតគោលទាំងអស់មិនមែនថាឯករាជ្យគ្នាដាច់ម៉ាត់​តែម្ដងទេ។

សូមមើលផងដែរ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.