អំពែរ
From Wikipedia, the free encyclopedia
Remove ads
អំពែរ (និមិត្តសញ្ញា៖ A) ជាខ្នាតរបស់ចរន្តអគ្គីសនីនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ។ ចរន្តអគ្គីសនី១អំពែរមានន័យថាមានបន្ទុកអគ្គីសនី២គូឡុំឆ្លងកាត់ផ្ទៃមុខកាត់នៃខ្សែចំលងក្នុងរយៈពេល១វិនាទី។ ខ្នាតនេះត្រូវបានដាក់ឈ្មោះតាមរូបវិទូបារាំងឈ្មោះ អង់ដ្រេ ម៉ារី អំពែរ ដែលជាអ្នកប្រាជ្ញម្នាក់ដែលរកឃើញអេឡិចត្រូម៉ាញ៉េទិច។
និយមន័យ
និយមន័យក្នុងប្រព័ន្ធខ្នាតអន្តរជាតិសរសេរថា៖មួយអំពែរជាអាំងតង់ស៊ីតេចរន្តថេរមួយ ដែលឆ្លងកាត់ខ្សែចំលងពីរស្របគ្នា មានប្រវែងអនន្តនិងមានផ្ទៃមុខកាត់អាចចោលបាន ដាក់នៅប្រវែង 1 m ពីគ្នា និងបង្កើតកំលាំងអន្តរកម្មស្មើនឹង 2 × 10–7 ញូតុនក្នុងមួយម៉ែត្រ។ និយមន័យនេះផ្អែកលើច្បាប់កំលាំងរបស់អំពែរ។ អំពែជាខ្នាតគោល។
គូឡុំដែលជាខ្នាតរបស់បន្ទុកអគ្គីសនីត្រូវបានអោយនិយមន័យដូចតទៅ "១គូឡុំជាបរិមាណបន្ទុកអគ្គីសនីដឹកនាំងដោយចរន្តអគ្គីសនី១អំពែរក្នុងរយៈពេល១វិនាទី" ។ផ្ទុយមកវិញ ចរន្តអគ្គីសនី១អំពែរមានន័យថាមានបន្ទុកអគ្គីសនី២គូឡុំឆ្លងកាត់ផ្ទៃមុខកាត់នៃខ្សែចំលងក្នុងរយៈពេល១វិនាទី។
ជាទូទៅបន្ទុកអគ្គីសនីQកំនត់ដោយចរន្តអចិន្ត្រៃយ៍Iឆ្លងកាត់ក្នុងរយៈពេលt៖
Remove ads
ពហុគុណអំពែរ
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads