គណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា

From Wikipedia, the free encyclopedia

Remove ads

គណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា (អង់គ្លេស: Buddhist Liberal Democratic Party, ហៅកាត់ថា BLDP) ជា​គណបក្ស​នយោបាយ​កម្ពុជា​ដែល​បានបង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៣ ដោយ​លោក សឺន សាន ដែលជាអតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា។ គណបក្សនេះត្រូវបានបង្កើតឡើងជាស្នងរបស់រណសិរ្សរំដោះប្រជាជនខ្មែរ ដែលជាក្រុមប្រឆាំងកុម្មុយនិស្ត ដែលបានចាប់ផ្តើមដោយលោក សឺន សាន ផងដែរ។[][]

ព័ត៌មានសង្ខេប គណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា Buddhist Liberal Democratic Party, ស្ថាបនិក ...
Remove ads

ការបោះឆ្នោតនៅកម្ពុជាឆ្នាំ ១៩៩៣

គណបក្សនេះត្រូវបានឈ្នះ១០អាសនៈក្នុងការបោះឆ្នោតកម្ពុជាឆ្នាំ១៩៩៣ ហើយបានចាប់ដៃគូក្នុងរដ្ឋាភិបាលចម្រុះជាមួយគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា[]

ការបំបែក

ការប្រគួតប្រជែងរវាងលោក សឺន សាន និងសមាជិកគណបក្ស អៀង មូលី នាំឱ្យមានការបែកបាក់គ្នាក្នុងបក្ស ដែលបណ្តាលឱ្យមានការរំលាយនៅឆ្នាំ១៩៩៧។ នៅឆ្នាំ ១៩៩៨ បក្សពួករបស់ អៀង មូលី បានបង្កើតគណបក្សប្រជាធិបតេយ្យសេរី ចំណែកអ្នកគាំទ្រ សឺន សាន បានបង្កើតគណបក្ស សឺន សាន។ គណបក្ស​ស្នង​ទាំង​ពីរ​បាន​បរាជ័យ​ក្នុង​ការ​ដណ្តើម​បាន​អាសនៈ​សូម្បី​តែ​មួយ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ១៩៩៨។ គណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា គឺជាស្ថាប័នស្ថាបនិកនៃក្រុមប្រឹក្សាអាស៊ីសេរី និងប្រជាធិបតេយ្យ

Remove ads

លទ្ធផលបោះឆ្នោត

ព័ត៌មានបន្ថែម បោះឆ្នោត, ប្រធានគណបក្ស ...

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads