ឃុំកំពង់ស្វាយ (កំពង់ស្វាយ)

From Wikipedia, the free encyclopedia

ឃុំកំពង់ស្វាយ (កំពង់ស្វាយ)
Remove ads
Remove ads

ឃុំកំពង់ស្វាយ​ជាឃុំមួយស្ថិតនៅក្នុងស្រុកកំពង់ស្វាយ នៃខេត្តកំពង់ធំ​ (ប្រទេសកម្ពុជា) ។ ហើយដើមកំណើតនៃ ឃុំកំពង់ស្វាយគឺ កាលពីដើមឡើយឃុំនេះ ល្បីល្បាញជាពិសេសគឺល្បីខ្លាំង គឺដាវដែកកំពង់ស្វាយ ហើយសំបូរទៅដោយដើម​ស្វាយ ជាច្រើន​ដុះតាម មាត់ស្ទឹង ហេតុនេះហើយដោយសារតែសម័យនោះគឺល្បីនិង ពូកែទើបគេដាក់ឈ្មោះតំបន់ទាំងមូលថា ឃុំកំពង់សា្វយ ឫស្រុកកំពង់សា្វយ​រហូតមកដល់សព្ទថ្ងៃនេះ ។ នៅឃុំកំពង់ស្វាយ ប្រជាជនភាគច្រើនជាកសិករ​ និងខ្លះទៀតលក់នូវអីវ៉ាន់ ចាប់ហូយបន្ដិចបន្តួច ។ ​នៅខេត្ត​ឃុំកំពង់ស្វាយ មានស្ទឹងមួយដែលហូរកាត់​ គឺស្ទឹងនោះមានឈ្មោះថា ស្ទឹងសែន ។ ស្ទឹងនេះហើយដែលបានធ្វើអោយ ប្រជាពលរដ្ឋយើង ធ្វើការនេសាទដើម្បី​ចិញ្ចឹមជីវិត ព្រមទាំងយក់ទៅលក់ដើម្បីរកកំរ៉ៃខ្លះៗ សំរាប់ផ្គត់ផ្គង់ក្នុង​ក្រុម គ្រួសាររបស់ពួកគេ ។ ជាងនេះទៅទៀត ប្រជាជនយើងឆ្លាតធ្វើស្រែ មួយឆ្នាំបានពីររដូវ គឺធ្វើនូវរដូវវស្សា និងរដូវប្រាំង ហើយស្រែប្រាំងគេចាប់ផ្តើមធ្វើ ចាប់ពីខែតុលានេះទៅ ហើយប្រហែលជាខែមីនា ពួកគេនឹងទទួលបានផលរបស់វា។ កាលពីមុនប្រជាជនយើងមាន ជីវៈភាពលំបាកដោយសារ កាលពីមុនប្រជាពលរដ្ឋយើង ធ្វើស្រែដោយវិធីសាស្រ្តបុរាណ គឺគេប្រើ គោ ក្របី​ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាជនយើងមានជីវៈភាពធូរធារ ដោយសារប្រជាជនយើងឥឡូវនេះ ប្រជាជនយើងមានរបស់របរប្រើប្រាស់ ទំនើបជាងមុនដូចជា គោយន្ត -ល-​ ទើបជីវៈភាពបានធូរស្បើយ ។ នៅស្រុកកំពង់សា្វយ​ មិនមានកន្លែងកំសាន្តណាគួរ អោយសប្បាយទេ គីមានតែវត្តអារាម សំរាប់ការគោរព ការកំសាន្តនាពេលមាន ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ បុណ្យកឋិនទាន -ល- ។

Thumb
សាលាបឋមសិក្សា​ស្ថិត​នៅក្នុងឃុំកំពង់ស្វាយ

ឃុំកំពង់ស្វាយ (កំពង់ស្វាយ) (អង់គ្លេស: $ Commune) ស្ថិតនៅក្នុង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មាន ភូមិ÷

ព័ត៌មានបន្ថែម ឃុំកំពង់ស្វាយ (កំពង់ស្វាយ), លេខកូដភូមិ ...
ព័ត៌មានបន្ថែម ឃុំកំពង់ស្វាយ (កំពង់ស្វាយ), ទិស ...


​​​​​​​​​

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads