ចារឹក
From Wikipedia, the free encyclopedia
Remove ads
ចារឹក (អង់គ្លេស: Stele) គឺ អ្វីៗ មានផ្ទាំងថ្មជាដើម ដែលមានអក្សរជាសម្គាល់ : គោលចារឹកព្រំដែន; សិលាចារឹក; មានចារឹកជាគ្រឿងសំគាល់ ។ល។., និង គឺ ភូមិនៃឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ព្រះរាជាណាចក្រកម្ពុជា.
Remove ads
សិលាចារឹកទួលប្រាសាទ
សិលាចារឹកថ្មីនៅទួលប្រាសាទលេខKa-៦៤ ក្នុងភូមិមេលប់ជិតស្មាយពល ស្រុកពារាំង ដែលសិក្សាដោយលោក វង់ សុធារ៉ាជាមួយលោក ឡឹក សុវណ្ណ បានផ្តល់ដំណឹងពីជាតិពន្ទុនាមពីរគឺខ្មែរ និងមលេង ដែលពួកខ្ញុំបម្រើទាំងពីរក្រុមនេះ ត្រូវមន្ត្រីជាន់ខ្ពស់ម្នាក់នាម ម្រតាញកម្រតាងច្រង្គោស ថ្វាយដល់ព្រះព្រហ្មញ្ញសាសនាឱ្យនៅនឹងប្រាសាទទួលប្រាសាទ ដែលខូចខាតដល់ខឿន។ ក្រៅពីនេះមានសិលាចារឹកលង្វែកលេខK-១៣៧ ដែលបានបញ្ជាក់ពីការធ្វើអំណោយចំពោះព្រះនៅក្នុងព្រហ្មញ្ញសាសនា នូវខ្ញុំបម្រើជនជាតិព្រៅចំនួន ៤០០នាក់ និងសិលាចារឹកនៅភ្នំហូរព្នៅលេខK-៧៦ ដែលកត់ត្រាពីខ្ញុំបម្រើជនជាតិមន(រមញ)ប្រមាណ៦៥នាក់ ដែលគេបានថ្វាយចំពោះព្រះដែរ[១]។
Remove ads
ឯកសារយោង
កំណត់
មើលផងដែរ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads