ឆែក
From Wikipedia, the free encyclopedia
Remove ads
ប្រទេសឆែក (ភាសាឆែក៖ Česko, ប្រកបថា៖ ឆេ–ស្កូ, "ស្តាប់ ") ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋឆែក (Česká republika) គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបកណ្ដាល។ ប្រទេសនេះមានព្រំប្រទល់ខាងលិចជាប់នឹងប្រទេសអាល្លឺម៉ង់ ខាងត្បូងជាប់នឹងអូទ្រីស ខាងកើតជាប់នឹងស្លូវ៉ាគី និងទិសឦសានជាប់នឹងប៉ូឡូញ។[១១] សាធារណរដ្ឋឆែកគឺពោរពេញទៅដោយតំបន់ខ្ពង់រាបដែលគ្របដណ្ដប់លើផ្ទៃដីសរុប ៧៨,៨៧១ គីឡូម៉ែត្រការ៉េ ជាមួយនឹងអាកាសធាតុទ្វីបសើម និងបែបមហាសមុទ្រ។ រដ្ឋធានី និងទីក្រុងធំបំផុតគឺ ប្រាក ហើយទីក្រុងសំខាន់ៗផ្សេងទៀតរួមមាន ប្រេណូ និង អូស្ត្រាវ៉ាជាដើម។
Remove ads
សាធារណរដ្ឋឆែកជាប្រទេសអភិវឌ្ឍន៍ខ្លាំងមួយលើគ្រប់វិស័យ។ វាត្រូវបានគេចាត់ថ្នាក់ថាជាប្រទេសមានសន្តិភាពលំដាប់ទីប្រាំមួយលើពិភពលោក និងមានចំនួនប្រជាជនមិនជឿលើសាសនាច្រើន។
ឆែកជាអតីតផ្នែកមួយនៃឆេកូស្លូវ៉ាគី។ វាបានប្រកាសឯករាជ្យជាផ្លូវការនៅថ្ងៃ ១ មករា ១៩៩៣។
Remove ads
និរុត្តិសាស្ត្រ
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ប្រវត្តិសាស្ត្រ

កាលជាផ្នែកមួយនៃ ឆេកូស្លូវ៉ាគី គឺមានទាហានឆេកប្រហែល ១.៤លាននាក់បានប្រយុទ្ធក្នុងសង្គ្រាមលោកលើកទី១ ដែលក្នុងនោះមានទាហានស្លាប់ប្រហែល ១៥០ ០០០ នាក់។
ក្នុងខែវិច្ឆិកាឆ្នាំ ១៩៨៩ ឆេកូស្លូវ៉ាគីស្ដារប្រជាធិបតេយ្យឡើងវិញដោយសារបដិវត្តន៍ Velvet Revolution ដែលដឹកនាំដោយ Václav Havel ។ ពីឆ្នាំ១៩៩១ ដល់ចុងឆ្នាំ១៩៩២ ឆេកជាផ្នែកមួយនៃឆេកូស្លូវ៉ាគី លុះដល់ប្រកាសឯករាជ្យនាថ្ងៃទី១ មករាឆ្នាំ១៩៩៣ មក ប្រទេសនេះបានប្រើប្រាស់សិទ្ធិផ្ទាល់ខ្លួនចូលជាអង្គការផ្សេងៗ។ ឧទាហរណ៍ ឆេកបានចូលជាសមាជិក Visegrád Group រួចចូលជាសមាជិក NATO នៅថ្ងៃ១២ មីនា ១៩៩៩ និងជាសហភាពអឺរ៉ុបនៅថ្ងៃ១ ឧសភា ២០០៤។
Remove ads
ភូមិសាស្ត្រ
សាធារណរដ្ឋឆេក មានទីតាំងស្ថិតនៅកូអរដោនេរវាងរយៈបណ្ដោយខាងជើង ៤៨°និង៥១° និងរយៈទទឹងខាងកើត ១២°និង១៩°។
ទឹកដែលចេញពីសាធារណរដ្ឋឆេក ហូរទៅកាន់សមុទ្របីផ្សេងគ្នាគឺ សមុទ្រខាងជើង សមុទ្របាល់ទិក និងសមុទ្រខ្មៅ។
ប្រទេសនេះមានឧទ្យានជាតិចំនួន៤ គឺ ឧទ្យាន Krkonoše ឧទ្យាន Šumava ឧទ្យាន Podyjí ឧទ្យាន Bohemian Switzerland ។
Temperate deciduous forest in Křivoklátsko Protected Landscape Area
Rolling hills of Králický Sněžník in northern Czech Republic
Bohemian Forest foothills and Kašperk castle, southern Bohemia
Berounka river valley in western Bohemia
Beskids mountains in eastern Moravia
អាកាសធាតុ

អាកាសធាតុនៅប្រទេសឆេកមានការខុសគ្នាខ្លាំងរវាងរដូវក្ដៅ និងរដូវរងា។ [១២]
តំបន់ដែលសើមបំផុតគឺស្ថិតនៅតំបន់ Bílý Potok ស្ថិតនៅជួរភ្នំ Jizera Mountains ហើយតំបន់ដែលក្ដៅបំផុតគឺចាប់ពីតំបន់ Louny District ដល់ភាគពាយព្យទីក្រុងប្រាក (Prague)។ ភ្នំដែលខ្ពស់ជាងគេក្នុងប្រទេសនេះគឺ ភ្នំ Sněžka (មានកម្ពស់ 1,603 ម ឬ 5,259 ហ្វីត) ដែលមានសីតុណ្ហភាពជាមធ្យម −0.4 °C។ ចំណែកឯតំបន់ដែលមានរយៈកម្ពស់ទាបជាងគេគឺ South Moravian Region ដែលមានសីតុណ្ហភាពខ្ពស់ត្រឹម 10 °C ។
ខែដែលត្រជាក់បំផុតក្នុងប្រទេសនេះគឺខែមករា បន្ទាប់មកគឺខែកុម្ភៈ និងខែធ្នូ។ នៅរដូវក្ដៅ សីតុណ្ហភាពជាមធ្យមគឺចន្លោះពី 20 °C ទៅ 30 °C ។ រដូវក្ដៅក្នុងប្រទេសនេះក៏មានលាយឡំ ដោយភ្លៀងនិងព្យុះផងដែរ។ សីតុណ្ហភាពត្រជាក់បំផុតធ្លាប់កើតឡើងនៅជិតទីក្រុង České Budějovice ក្នុងឆ្នាំ 1929 ក្នុងកម្រិត −42.2 °C ហើយសីតុណ្ហភាពក្ដៅបំផុតធ្លាប់កើតឡើងនៅទីប្រជុំជន Dobřichovice ក្នុងឆ្នាំ២០១២ ក្នុងកម្រិត 40.4 °C ។
ភ្លៀងភាគច្រើនធ្លាក់នៅក្នុងរដូវក្ដៅ។[១៣]
នយោបាយ និងរដ្ឋាភិបាល=
ទំនាក់ទំនងបរទេស

សាធារណរដ្ឋឆេកត្រូវបានចាត់ថ្នាក់ជាប្រទេសដែលសុវត្ថិភាពបំផុតលេខរៀងទី៧។ យោងទៅតាម Henley & Partners Visa Restrictions Index ក្នុងឆ្នាំ២០១៨ ប្រជាជនឆេកអាចស្នើរសុំ Visa ដោយសេរីទៅកាន់ប្រទេសចំនួន១៧៣។ ស្ថានទូតភាគច្រើនមានទីតាំងស្ថិតក្នុងរដ្ឋធានីប្រាក។ យោងទៅតាម World Tourism Organization បានចាត់ថ្នាក់លិខិតឆ្លងដែនឆេកក្នុងលេខរៀងទី២៤។
ប្រធានាធិបតី និងរដ្ឋមន្ត្រីក្រសួងការបរទេសមានតួនាទីចំបងក្នុងការកំណត់គោលការណ៍ការបរទេសរបស់ប្រទេស។
ប្រទេសនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេស ស្លូវ៉ាគី ប៉ូឡូញ ហុងគ្រី និងសមាជិកនៃ Visegrad Group ព្រមទាំងប្រទេស អាល្លឺម៉ង់ អ៊ីស្រាអែល សហរដ្ឋអាមេរិក និងសភាពអឺរ៉ុប។
ឆែកបានគាំទ្រអ្នកប្រឆាំងនៅ ប្រទេសបេឡារុស្ស ម៉ូស្លាវី មីយ៉ាន់ម៉ា និងគុយបា។
បំណែងចែករដ្ឋបាល
ចាប់តាំងពីឆ្នាំ២០០០ មក ប្រទេសឆេកបានបែងចែកជា១៣ តំបន់ និងរដ្ឋធានី១។ តំបន់នីមួយៗមានការបោះឆ្នោតជ្រើសរើសសភាផ្ទាល់ខ្លួន។

a Capital city.
b Office location.
Remove ads
សេដ្ឋកិច្ច
ទេសចរណ៍
ទីក្រុងប្រាកជាទីក្រុងដែលមានអ្នកទៅលេងច្រើនទី៥ ក្នុងតំបន់អឺរ៉ុបបន្ទាប់ពីទីក្រុង ឡុងដ៍ ប៉ារីស អ៊ីស្តានប៊ុល និងរ៉ូម។ នៅក្នុងឆ្នាំ២០០១ វិស័យទេសចរណ៍រកចំណូលបាន ១១៨ពាន់លានកូរ៉ូណា (ប្រហែលជា 5.2 ពាន់លានដុល្លារ) ។ ទីក្រុងប្រាកជាទីក្រុងដែលមានសុវត្ថិភាព ព្រោះមានអត្រាឧក្រិដ្ឋកម្មទាប។
ប្រទេសនេះត្រូវបានគេស្គាល់ច្រើនដោយសារមានសារមន្ទីរផ្សេងៗគ្នាជាច្រើន។ ឆេកមានពិធីបុណ្យជាច្រើនទាក់ទងនឹងស្រាបៀរដូចជា Czech Beer Festival(ពិធីបុណ្យស្រាបៀរធំបំផុត ជាធម្មតាមានរយៈពេល១៧ថ្ងៃ និងធ្វើឡើងរៀងរាល់ខែឧសភាក្នុងទីក្រុងប្រាក) The Olomoucký pivní festival (នៅ Olomouc) និង Slavnosti piva v Českých Budějovicích (នៅ České Budějovice) ។
Remove ads
ប្រជាសាស្ត្រ
សាសនា
ឆេកស្ថិតក្នុងចំណោមប្រទេសដែលមានចំនួនប្រជាជនតិចបំផុតជឿលើសាសនា។
យោងតាមការជំរឿនក្នុងឆ្នាំ២០១១នោះ ប្រជាជន 34% មិនជឿលើសាសនា 10.3% ជឿលើកាតូលិក 0.8% កាន់ Protestant និង 9% ទៀតគោរពសាសនាដទៃផ្សេងទៀត។ 45% នៃប្រជាជនឆេកមិនប្រាប់ពីសាសនារបស់ពួកគេ ។
វប្បធម៌
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads