ឆែក

From Wikipedia, the free encyclopedia

ឆែក

ប្រទេសឆែក (ភាសាឆែកČesko, ប្រកបថា៖ ឆេ–ស្កូ, "ស្តាប់ ") ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋឆែក (Česká republika) គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបកណ្ដាល។ ប្រទេសនេះមានព្រំប្រទល់ខាងលិចជាប់នឹងប្រទេសអាល្លឺម៉ង់ ខាងត្បូងជាប់នឹងអូទ្រីស ខាងកើតជាប់នឹងស្លូវ៉ាគី និងទិសឦសានជាប់នឹងប៉ូឡូញ[១១] សាធារណរដ្ឋឆែកគឺពោរពេញទៅដោយតំបន់ខ្ពង់រាបដែលគ្របដណ្ដប់លើផ្ទៃដីសរុប ៧៨,៨៧១ គីឡូម៉ែត្រការ៉េ ជាមួយនឹងអាកាសធាតុទ្វីបសើម និងបែបមហាសមុទ្រ។ រដ្ឋធានី និងទីក្រុងធំបំផុតគឺ ប្រាក ហើយទីក្រុងសំខាន់ៗផ្សេងទៀតរួមមាន ប្រេណូ និង អូស្ត្រាវ៉ាជាដើម។

ព័ត៌មានសង្ខេប Česká republika (ភាសាឆែក), រដ្ឋធានី និង ទីក្រុងធំបំផុត ...
សាធារណរដ្ឋឆែក
Česká republika (ភាសាឆែក)
Thumb
ទង់ជាតិ
Thumb
វរលញ្ឆករ
បាវចនា
"Pravda vítězí"
"សច្ចភាពតែងនាំឱ្យជំនះ"
ភ្លេងជាតិ
Kde domov můj
"ទីនេះជាមាតុប្រទេសខ្ញុំ"
Thumb
ទីតាំងប្រទេសឆែក (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
ប្រាក
50°05′N 14°28′E
ភាសាផ្លូវការភាសាឆែក[]
ភាសាទទួលស្គាល់ផ្លូវការ[][]
ក្រុមជនជាតិ
(ឆ្នាំ ២០២១)[]
  • ៥៧.៣% ឆែក
  • ៣.៤% ម៉ូរ៉ាវី
  • ០.៩% ស្លូវ៉ាគី
  • ០.៧% អ៊ុយក្រែន
  • ២.១% ជនជាតិផ្សេងៗ
  • ៤.០% សញ្ជាតិពីរ
  • ៣១.៦% គ្មានចម្លើយ
សាសនា
(ឆ្នាំ ២០២១)[]
  • ៤៧.៨% គ្មានជំនឿសាសនា
  • ១១.៧% គ្រិស្តសាសនា
    —៩.៣% កាតូលិក
    —២.៤% និកាយផ្សេងទៀត
  • ១.២% សាសនាដទៃទៀត
  • ៩.១% គ្មានសាសនាច្បាស់លាស់
  • ៣១.១% គ្មានចម្លើយ
រដ្ឋាភិបាលរដ្ឋឯកភូត សាធារណរដ្ឋសភានិយម
- ប្រធានាធិបតី
មីឡូស ហ្សេម៉ាន់
- នាយករដ្ឋមន្ត្រី
ពេទ្រ ហ្វីអាឡា
នីតិបញ្ញត្តិសភា
ព្រឹទ្ធសភា
- សភាជាន់ទាប
សភាតំណាងរាស្ត្រ
ប្រវត្តិនិម្មិតកម្ម
- ពញារដ្ឋបូហែម
ប្រ. ៨៧០
- ព្រះរាជាណាចក្របូហែម
១១៩៨
- ឆេកូស្លូវ៉ាគី
២៨ តុលា ១៩១៨
- សាធារណរដ្ឋឆេក
១ មករា ១៩៩៣
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៧៨,៨៧១ គ.ម   (ទី១១៥)
- ផ្ទៃទឹក (%)
២.១២ (គិតត្រឹមឆ្នាំ២០២០)[]
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២១)
១០,៧០១,៧៧៧[] (ទី៨៦)
- ជំរឿន (ឆ្នាំ ២០២១)
១០,៥២៤,១៦៧
- ដង់ស៊ីតេ
១៣៦ នាក់/គ.ម   (ទី៦២)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
៥០៣.៦១៣ ពាន់លានដុល្លារ[] (ទី៣៦)
- ក្នុងម្នាក់
៤៦,៨១១[] (ទី២៩)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
៣០២.០៦១ ពាន់លានដុល្លារ[] (ទី៣៦)
- ក្នុងម្នាក់
២៨,០៧៧[] (ទី៣៤)
ជីនី (២០១៩) ២៤.០[]
ទាប · ទី៥
HDI (២០១៩) ០.៩០០[១០]
ខ្ពស់ណាស់ · ទី២៧
រូបិយវត្ថុកូរូណាឆែក (CZK)
ល្វែងម៉ោងUTC+១ (CET)
- រដូវក្តៅ (DST)
UTC+២ (CEST)
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+៤២០a
កូដ ISO 3166CZ
ដែនកម្រិតខ្ពស់.czb
  1. លេខកូដ ៤២ ត្រូវបានចែករំលែកជាមួយប្រទេសស្លូវ៉ាគីរហូតដល់ឆ្នាំ១៩៩៧
  2. .eu រួមជាមួយសមាជិកសហភាពអឺរ៉ុបដទៃទៀត។
បិទ

សាធារណរដ្ឋឆែកជាប្រទេសអភិវឌ្ឍន៍ខ្លាំងមួយលើគ្រប់វិស័យ។ វាត្រូវបានគេចាត់ថ្នាក់ថាជាប្រទេសមានសន្តិភាពលំដាប់ទីប្រាំមួយលើពិភពលោក និងមានចំនួនប្រជាជនមិនជឿលើសាសនាច្រើន។

ឆែកជាអតីតផ្នែកមួយនៃឆេកូស្លូវ៉ាគី។ វាបានប្រកាសឯករាជ្យជាផ្លូវការនៅថ្ងៃ ១ មករា ១៩៩៣។

និរុត្តិសាស្ត្រ

ប្រវត្តិសាស្ត្រ

Thumb
ប្រធានាធិបតីទី១របស់ឆេក លោកVáclav Havel

កាលជាផ្នែកមួយនៃ ឆេកូស្លូវ៉ាគី គឺមានទាហានឆេកប្រហែល ១.៤លាននាក់បានប្រយុទ្ធក្នុងសង្គ្រាមលោកលើកទី១ ដែលក្នុងនោះមានទាហានស្លាប់ប្រហែល ១៥០ ០០០ នាក់។

ក្នុងខែវិច្ឆិកាឆ្នាំ ១៩៨៩ ឆេកូស្លូវ៉ាគីស្ដារប្រជាធិបតេយ្យឡើងវិញដោយសារបដិវត្តន៍ Velvet Revolution ដែលដឹកនាំដោយ Václav Havel ។ ពីឆ្នាំ១៩៩១ ដល់ចុងឆ្នាំ១៩៩២ ឆេកជាផ្នែកមួយនៃឆេកូស្លូវ៉ាគី លុះដល់ប្រកាសឯករាជ្យនាថ្ងៃទី១ មករាឆ្នាំ១៩៩៣ មក ប្រទេសនេះបានប្រើប្រាស់សិទ្ធិផ្ទាល់ខ្លួនចូលជាអង្គការផ្សេងៗ។ ឧទាហរណ៍ ឆេកបានចូលជាសមាជិក Visegrád Group រួចចូលជាសមាជិក NATO នៅថ្ងៃ១២ មីនា ១៩៩៩ និងជាសហភាពអឺរ៉ុបនៅថ្ងៃ១ ឧសភា ២០០៤។

ភូមិសាស្ត្រ

សាធារណរដ្ឋឆេក មានទីតាំងស្ថិតនៅកូអរដោនេរវាងរយៈបណ្ដោយខាងជើង ៤៨°និង៥១° និងរយៈទទឹងខាងកើត ១២°និង១៩°។

ទឹកដែលចេញពីសាធារណរដ្ឋឆេក ហូរទៅកាន់សមុទ្របីផ្សេងគ្នាគឺ សមុទ្រខាងជើង សមុទ្របាល់ទិក និងសមុទ្រខ្មៅ។

ប្រទេសនេះមានឧទ្យានជាតិចំនួន៤ គឺ ឧទ្យាន Krkonoše ឧទ្យាន Šumava ឧទ្យាន Podyjí ឧទ្យាន Bohemian Switzerland ។

Thumb
Temperate deciduous forest in Křivoklátsko Protected Landscape Area
Thumb
Rolling hills of Králický Sněžník in northern Czech Republic
Thumb
Bohemian Forest foothills and Kašperk castle, southern Bohemia
Thumb
Berounka river valley in western Bohemia
Thumb
Beskids mountains in eastern Moravia

អាកាសធាតុ

Thumb
Moravian-Silesian Beskids

អាកាសធាតុនៅប្រទេសឆេកមានការខុសគ្នាខ្លាំងរវាងរដូវក្ដៅ និងរដូវរងា។ [១២]

តំបន់ដែលសើមបំផុតគឺស្ថិតនៅតំបន់ Bílý Potok ស្ថិតនៅជួរភ្នំ Jizera Mountains ហើយតំបន់ដែលក្ដៅបំផុតគឺចាប់ពីតំបន់ Louny District ដល់ភាគពាយព្យទីក្រុងប្រាក (Prague)។ ភ្នំដែលខ្ពស់ជាងគេក្នុងប្រទេសនេះគឺ ភ្នំ Sněžka (មានកម្ពស់ 1,603 ម ឬ 5,259 ហ្វីត) ដែលមានសីតុណ្ហភាពជាមធ្យម −0.4 °C។ ចំណែកឯតំបន់ដែលមានរយៈកម្ពស់ទាបជាងគេគឺ South Moravian Region ដែលមានសីតុណ្ហភាពខ្ពស់ត្រឹម 10 °C ។

ខែដែលត្រជាក់បំផុតក្នុងប្រទេសនេះគឺខែមករា បន្ទាប់មកគឺខែកុម្ភៈ និងខែធ្នូ។ នៅរដូវក្ដៅ សីតុណ្ហភាពជាមធ្យមគឺចន្លោះពី 20 °C ទៅ 30 °C ។ រដូវក្ដៅក្នុងប្រទេសនេះក៏មានលាយឡំ ដោយភ្លៀងនិងព្យុះផងដែរ។ សីតុណ្ហភាពត្រជាក់បំផុតធ្លាប់កើតឡើងនៅជិតទីក្រុង České Budějovice ក្នុងឆ្នាំ 1929 ក្នុងកម្រិត −42.2 °C ហើយសីតុណ្ហភាពក្ដៅបំផុតធ្លាប់កើតឡើងនៅទីប្រជុំជន Dobřichovice ក្នុងឆ្នាំ២០១២ ក្នុងកម្រិត 40.4 °C ។

ភ្លៀងភាគច្រើនធ្លាក់នៅក្នុងរដូវក្ដៅ។[១៣]

នយោបាយ និងរដ្ឋាភិបាល=

ទំនាក់ទំនងបរទេស

Thumb
Visa-free entry countries for Czech citizens in green, EU in blue (see citizenship of the European Union)

សាធារណរដ្ឋឆេកត្រូវបានចាត់ថ្នាក់ជាប្រទេសដែលសុវត្ថិភាពបំផុតលេខរៀងទី៧។ យោងទៅតាម Henley & Partners Visa Restrictions Index ក្នុងឆ្នាំ២០១៨ ប្រជាជនឆេកអាចស្នើរសុំ Visa ដោយសេរីទៅកាន់ប្រទេសចំនួន១៧៣។ ស្ថានទូតភាគច្រើនមានទីតាំងស្ថិតក្នុងរដ្ឋធានីប្រាក។ យោងទៅតាម World Tourism Organization បានចាត់ថ្នាក់លិខិតឆ្លងដែនឆេកក្នុងលេខរៀងទី២៤។

ប្រធានាធិបតី និងរដ្ឋមន្ត្រីក្រសួងការបរទេសមានតួនាទីចំបងក្នុងការកំណត់គោលការណ៍ការបរទេសរបស់ប្រទេស។

ប្រទេសនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេស ស្លូវ៉ាគី ប៉ូឡូញ ហុងគ្រី និងសមាជិកនៃ Visegrad Group ព្រមទាំងប្រទេស អាល្លឺម៉ង់ អ៊ីស្រាអែល សហរដ្ឋអាមេរិក និងសភាពអឺរ៉ុប។

ឆែកបានគាំទ្រអ្នកប្រឆាំងនៅ ប្រទេសបេឡារុស្ស ម៉ូស្លាវី មីយ៉ាន់ម៉ា និងគុយបា។

បំណែងចែករដ្ឋបាល

ចាប់តាំងពីឆ្នាំ២០០០ មក ប្រទេសឆេកបានបែងចែកជា១៣ តំបន់ និងរដ្ឋធានី១។ តំបន់នីមួយៗមានការបោះឆ្នោតជ្រើសរើសសភាផ្ទាល់ខ្លួន។

Thumb
Map of Czechia with historical (traditional) regions and current administrative regions
Thumb
Map with districts
ព័ត៌មានបន្ថែម Licenceplate letter, ឈ្មោះតំបន់ ជាភាសាអង់គ្លេស ...
Licence
plate letter
ឈ្មោះតំបន់
ជាភាសាអង់គ្លេស
ឈ្មោះតំបន់e
ជាភាសាឆេក
Administrative
seat
ចំនួនប្រជាជន
(ប៉ាន់ស្មានក្នុងឆ្នាំ 2004)
ចំនួនប្រជាជន
(ប៉ាន់ស្មានក្នុងឆ្នាំ 2011)[១៤]
A Prague a Hlavní město Prahan/a 1,170,5711,268,796
S Central Bohemian Region Středočeský krajPragueb 1,144,0711,289,211
C South Bohemian Region Jihočeský krajČeské Budějovice 625,712628,336
P Plzeň Region Plzeňský krajPlzeň 549,618570,401
K Karlovy Vary Region Karlovarský krajKarlovy Vary 304,588295,595
U Ústí nad Labem Region Ústecký krajÚstí nad Labem 822,133835,814
L Liberec Region Liberecký krajLiberec 427,563432,439
H Hradec Králové Region Královéhradecký krajHradec Králové 547,296547,916
E Pardubice Region Pardubický krajPardubice 505,285511,627
M Olomouc Region Olomoucký krajOlomouc 635,126628,427
T Moravian-Silesian Region Moravskoslezský krajOstrava 1,257,5541,205,834
B South Moravian Region Jihomoravský krajBrno 1,123,2011,163,508
Z Zlín Region Zlínský krajZlín 590,706579,944
J Vysočina Region Kraj VysočinaJihlava 517,153505,565
បិទ

a Capital city.
b Office location.

សេដ្ឋកិច្ច

ទេសចរណ៍

ទីក្រុងប្រាកជាទីក្រុងដែលមានអ្នកទៅលេងច្រើនទី៥ ក្នុងតំបន់អឺរ៉ុបបន្ទាប់ពីទីក្រុង ឡុងដ៍ ប៉ារីស អ៊ីស្តានប៊ុល និងរ៉ូម។ នៅក្នុងឆ្នាំ២០០១ វិស័យទេសចរណ៍រកចំណូលបាន ១១៨ពាន់លានកូរ៉ូណា (ប្រហែលជា 5.2 ពាន់លានដុល្លារ) ។ ទីក្រុងប្រាកជាទីក្រុងដែលមានសុវត្ថិភាព ព្រោះមានអត្រាឧក្រិដ្ឋកម្មទាប។

ប្រទេសនេះត្រូវបានគេស្គាល់ច្រើនដោយសារមានសារមន្ទីរផ្សេងៗគ្នាជាច្រើន។ ឆេកមានពិធីបុណ្យជាច្រើនទាក់ទងនឹងស្រាបៀរដូចជា Czech Beer Festival(ពិធីបុណ្យស្រាបៀរធំបំផុត ជាធម្មតាមានរយៈពេល១៧ថ្ងៃ និងធ្វើឡើងរៀងរាល់ខែឧសភាក្នុងទីក្រុងប្រាក) The Olomoucký pivní festival (នៅ Olomouc) និង Slavnosti piva v Českých Budějovicích (នៅ České Budějovice) ។

ប្រជាសាស្ត្រ

សាសនា

ឆេកស្ថិតក្នុងចំណោមប្រទេសដែលមានចំនួនប្រជាជនតិចបំផុតជឿលើសាសនា។

យោងតាមការជំរឿនក្នុងឆ្នាំ២០១១នោះ ប្រជាជន 34% មិនជឿលើសាសនា 10.3% ជឿលើកាតូលិក 0.8% កាន់ Protestant និង 9% ទៀតគោរពសាសនាដទៃផ្សេងទៀត។ 45% នៃប្រជាជនឆេកមិនប្រាប់ពីសាសនារបស់ពួកគេ ។

វប្បធម៌

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.