ជយវម៌្មទី៦

ព្រះមហាក្សត្រខ្មែរ From Wikipedia, the free encyclopedia

Remove ads

ព្រះបាទជយវម៌្មទី៦ រជ្ជកាល (១០៨០-១១០៧) ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីជយវម្ម៌ទេវ។ រាជបុរោហិត ព្រាហ្មណ៍យោគេឝ្វរបណ្ឌិត តាមឯកសារលោកត្រឹង-ងា ថាទិវាករបណ្ឌិតទៅវិញ។ ព្រះអង្គ​មាន​ជាប់សាច់​សារលោហិត​ជាមួយនិង​ពួក​អភិជន​នៃ​ព្រះរាជវង្សានុវង្សនៅ​ម​ហិធ​រ​បុរ ដែល​ស្ថិតនៅ​ប៉ែក​ខាងជើង​នៃ​កម្វុជទេឝ ព្រះបាទ​ជយវម៌្មទី៦ ​បានប្រកាសថា ទ្រង់​ជា​ស្តេច​នៅ​គ្រិស្តសករាជ​ឆ្នាំ ១០៨០ ក្នុងខណៈដែល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពវឹកវរ​ក្នុងចុង​រាជ្យ​ព្រះបាទ​ហឝ៌វម៌្មទី៣ ដែលជយវម៌្មទី៦ បាន​បះបោរ​នៅ​ទិស​ខាង​លិច​នៃ​ប្រទេស គឺ​នៅ​ក្រុង​មហិធរបុរ ដែល​ប្រហែល​ជា​ស្ថិត​នៅ​ខាង​ជើង​ឆៀង​ខាង​លិច​វាល​ទំនាប​ខាង​លើ​នៃ​ទន្លេ​មូល ក្នុង​ប្រទេស​ថៃ សព្វថ្ងៃ។ កំឡុងរជ្ជកាលនៃឧទយាទិត្យវម៌្មទី២ និង ហឝ៌វម៌្មទី៣មានការបះបោរផ្ទៃក្នុងមួយចំនួន និង ធ្វើសង្គ្រាមបរាជ័យជាមួយចាម្ប៉ា[] នៅ​ឆ្នាំ​១០៨២ ទ្រង់ ប្រកាស​ឡើង​សោយរាជ្យ​ដោយ​យក​ក្រុង​មហិធរបុរ ជា​រាជធានី។ ក្នុងសិលាចារឹកនៅការផ្ដើមនៃរជ្ជកាលទ្រង់ ទ្រង់បានប្រកាសខ្លួនថាជាកូនចៅនៃទេវបុព្វបុរស ឫសីកម្វុស្វយម្ភុវ និង ទេវអប្សរ មេរា[][] ផ្ទុយពីមានបុព្វការីជនជាខ្សែស្រឡាយស្ដេចទៅវិញ។ បើតាមគេប៉ាន់ស្មាន ប្រហែលទ្រង់​​មាន​ប្រភព​ចេញ​មក​ពី​វង្ស​ស្ដេច​ត្រាញ់​មួយ។ បើ​យោល​ទៅ​តាម​សិលាចារឹក​នៅ​ភ្នំរុង និង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោកហ៊្សក-សឺដេស គេ​អាច​ដឹង​ថា ព្រះបិតា​ព្រះបាទ​ជយវម៌្មទី៦ ព្រះនាមហិរណ្យវម៌្ម ហើយ​ព្រះមាតា​ព្រះនាម ហិរណ្យលក្ឝ្មី។ ព្រះអង្គ​មាន​ព្រះភាតាបង្កើត​ទាំង​អស់​បួន​អង្គ ដែល​គេ​ស្គាល់​ព្រះនាមតែ​ពីរ​អង្គ​ប៉ុណ្ណោះ​គឺ ធរណីន្ទ្រវម៌្មទី១ និង​យុវរាជ។ ព្រះអង្គ​បាន​ក្រោក​បះបោរ​ ហើយ​វាយ​សង្កត់​យក​ខេត្ត​ភាគ​ខាង​លិច​នៃ​ប្រទេស។ ព្រះបាទ​ជយវម៌្មទី៦ ត្រូវ​បាន​រៀប​ចំ​ពិធី​រាជាភិសេក​ដោយ​ព្រះ​គ្រូ​ព្រាហ្មណ៍​បុរោហិត របស់​ព្រះបាទ​ហឝ៌វម៌្មទី៣ ឈ្មោះទិវាករបណ្ឌិត (យោគេឝ្វរបណ្ឌិត) ដែល​ប្រហែល​ជា​មាន​ហេតុ​កើត​ទំនាស់​អ្វី​ជាមួយ​ព្រះរាជា​ក្រុង​អង្គរ ឬ​ដោយ​ប្រាថ្នា​លាភសក្ការៈ រួច​ចាក​ចោល​ក្រុង​អង្គរ ទៅ​បំរើរាជវង្ស​ថ្មី​នេះ។ ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ឯ​រាជធានី​អង្គរ​ឯណោះ​វិញ ព្រះរាជា​ដែល​ឡើង​សោយរាជ្យ​ស្រប​ច្បាប់​បន្ត​ពី​ព្រះបាទ​ហឝ៌វម៌្មទី៣ គឺ​ព្រះបាទ​ន្ឫបតេន្ទ្រវម៌្មទី២ ដែល​ត្រូវ​បាន​រៀប​ចំ​អភិសេក ក្រោយ​ពី​ពេល​ដែល​ព្រះបាទ​ហឝ៌វម៌្មទី៣ សោយ​ទិវង្គត​ទៅ។ ជយវម៌្មទី៦មិនមែនអ្នកនៅក្នុងវណ្ណៈស្ដេចទេ។ ជយវម៌្មទី៦ជាមន្ត្រីម្នាក់ ដែលក្បត់ស្ដេច ធ្វើរដ្ឋប្រហារដណ្ដើមរាជ្យ ហើយក្លាយទៅជាស្ដេច ដោយដាក់ឈ្មោះថ្មីជា ជយវម៌្មទី៦។ តាមព្រហ្មញ្ញសាសនា ស្ដេចអង្គនេះ ដែលមកពីវណ្ណៈមន្ត្រី មិនអាចឡើងចូលទៅក្នុងវណ្ណៈស្ដេចបានទេ។ ប៉ុន្តែ ដោយព្រះអង្គគោរពប្រកាន់យកពុទ្ធសាសនា ដែលជាសាសនាមិនប្រកាន់វណ្ណៈ អាចទទួលស្គាល់ និងគោរពថា ជយវម៌្មទី៦ ជាស្ដេចពេញអង្គបាន។ សូយ៌្យវម៌្មទី២ ដែលមានកំណើតក្នុងវណ្ណៈស្ដេចពិតប្រាកដ បានមកកាន់ព្រហ្មញ្ញសាសនាវិញ។ សូយ៌្យវម៌្មទី២ ដែលបានឡើងសោយរាជ្យ ដោយសំលាប់ស្ដេច ដែលមានជាប់សាច់ឈាមជាមួយជយវម៌្មទី៦។ ជយវម៌្មទី៧ ដែលកាន់ពុទ្ធសាសនា គឺជាស្ដេច ដែលមានជាប់សាច់ឈាមជាមួយជយវម៌្មទី៦ ដែលជាស្ដេចមកពីវណ្ណៈមន្ត្រី។ (បើរាប់ទាំងស្ទួនដល់ទៅបីអង្គ ទ្រង់ត្រូវលេខរៀងថា ជយវម៌្មទី៩) []

ព័ត៌មានសង្ខេប ជយវម៌្មទី៦, រជ្ជកាល ...
Remove ads

ក្នុង​រាជ្យ​របស់​ព្រះបាទ​ន្ឫបតេន្ទ្រវម៌្មទី២ ទ្រង់​បាន​ទទួល​ច្បាំង​ជាមួយ​ព្រះបាទ​ជយវម៌្មទី៦ ដែល​បាន​សោយរាជ្យ​នៅ​ខាង​លិច​នៃ​ប្រទេស។ ថ្វី​ត្បិត​តែ​ព្រះបាទ​ជយវម៌្មទី៦ អាច​វាយ​ទន្ទ្រាន​យក​បាន​ខេត្ត​ទាំង​ឡាយ​ភាគ​ខាង​ជើង និង​ភាគ​ខាង​កើត​ក្តី ក៏ប៉ុន្តែ​តំបន់​អង្គរ ខេត្ត​ទាំង​ឡាយ​ភាគ​ខាង​លិច និង​ខាង​ត្បូង​បឹង​ទន្លេសាប នៅ​តែ​ស្មោះ​ត្រង់​នឹង​ព្រះរាជា​ក្រុង​អង្គរ​ដដែល។ ជយវម៌្មទី៦ប្រហែលជាបានជាប់ដៃក្នុងការតស៊ូប្រឆាំងជាច្រើនឆ្នាំរបស់អ្នកដែលមានភក្ដីភាពទៅនឹងខ្សែស្រឡាយស្របច្បាប់នៃហឝ៌វម៌្មទី៣ និង រជ្ជទាយាទរបស់ទ្រង់គឺ ន្ឫបតេន្ទ្រវម៌្មទី២ ដែលបានសោយរាជ្យនៅអង្គររហូតដល់ឆ្នាំ ១១១៣។[]

ព្រះបាទ​ន្ឫបតេន្ទ្រវម៌្មទី២ ទ្រង់​សោយរាជ្យ​នៅ​រាជធានី​អង្គរ មាន​រយៈពេល​ស្មើ​គ្នា និង​រាជ្យ​មហាក្សត្រ​បី​អង្គ​ទៀត នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស គឺ​ព្រះបាទ​ជយវម៌្មទី៦ យុវរាជ និង​ព្រះបាទ​ធរណេន្ទ្រវម៌្មទី១ គឺ​រហូត​ដល់​ឆ្នាំ​១១១៣ ក្រោយ​ពេល​ដែល​ព្រះបាទ​សូយ៌្យវម៌្មទី២ បាន​ក្រោក​បះបោរ​ឡើង ហើយ​ធ្វើ​គត់​ព្រះបាទ​ធរណេន្ទ្រវម៌្មទី១ ជា​ស្ដេច​ភាគ​ខាង​លិច​បាន រួច​បន្ត​លើក​ទ័ព​មក​ច្បាំង​ជាមួយ​ព្រះអង្គ​ជា​ស្ដេច​សោយរាជ្យ​នៅ​អង្គរ​នេះទៀត។ ទី​បំផុត ព្រះបាទ​ន្ឫបតេន្ទ្រវម៌្មទី២ ត្រូវ​ព្រះបាទ​សូយ៌្យវម៌្មទី២ ធ្វើ​គត់​បាន ហើយ​បង្រួប​បង្រួម​ទឹក​ដី​ខ្មែរ​អោយ​ចូល​គ្នា​ឡើង​វិញ​នៅ​ឆ្នាំ​ ១១១៣ នៃ​គ្រិស្ដសករាជ​នោះ។

ដូច្នេះយើង​ឃើញ​ប្រទេស​កម្ពុជា​ចែក​ជា​នគរ​ពីរ​ដែល​មាន​ស្ដេច​ពីរ​សោយរាជ្យ គឺ​ព្រះបាទ​ន្ឫបតេន្ទ្រវម៌្មទី២ ដែល​ត្រួតត្រា​គ្រប់គ្រង​ទឹកដី​ផ្នែក​ខាង​ត្បូង និង​ព្រះបាទ​ជយវម៌្ម​ទី​៦ ដែល​កាន់​កាប់​ទឹកដី​ផ្នែក​ខាងជើង​ជួរ​ភ្នំ​ដងរែក ព្រះអង្គ​បាន​ធ្វើ​ចំបាំង​វាតទឹក​ដី​យក​ប្រទេស​ជិត​ខាង ដែល​ស្ថិត​ក្នុង​ភូមិ​ភាគ​ខាង​ជើង​កម្ពុជា ឬ​ខាង​ជើង​ភ្នំ​ដងរែក មក​ដាក់​ជា​នគរ​ចំណុះ បញ្ចូល​ឲ្យ​នៅ​ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​របស់​ព្រះអង្គ។ ទិដ្ឋភាព​បែងចែក​ទឹក​ដី មួយ​ខាង​ជើង​ មួយ​ខាង​ត្បូង​ដោយ​យក​ជួរ​ភ្នំ​ដងរែក​ជា​ព្រំដែន​សីមា​បញ្ជាក់​ឲ្យ​យើង​ សន្និដ្ឋាន​បាន​ថា ធាតុ​ដើម​នៃ​នគរ​វ្នំ និង​កម្វុជ កម្វុជគោក និង​កម្វុជ​​ទឹក មាន​ការ​ពិបាក​ជាច្រើន​ក្នុង​ការ​រំលាយ​ខ្លួន​បញ្ចូល​ជា​កម្ពុជា​តែ​មួយ។ ទោះបី​ជា​មាន​ការ​ខំប្រឹងប្រែង​បង្រួប​បង្រួម បង្កបង្កើត​ឲ្យ​មាន​លក្ខណៈ​ឯកភាព​ជាតិ​អំពី​សំណាក់​ព្រះមហាក្សត្រ​ខ្មែរ​ដែល ​ធំ​ខ្លាំង​ពូកែ​ ក្លាហាន​ដូចម្ដេច​ក៏​ដោយ។ []ដើម្បី​ពង្រីក​អានុភាព​អាទិទេព គឺ​អំណាច​របស់​ព្រះអង្គ ​ព្រះបាទ​ជយវម៌្មទី៦ ទ្រង់​បាន​កសាង​បូជនីយដ្ឋាន​ជាច្រើន ឧទ្ទិស​ចំពោះ​ព្រះពុទ្ធ​ផង និង​ចំពោះ​ព្រះ​ឥសូរ ផង ដូច​ជា បាន​បន្ត​ការ​កសាង​នៅ​ភ្នំ​សណ្ដក នៅ​ភ្នំ​ព្រះវិហារ នៅ​វត្ត​ភូ និង​វិមាយជាដើម។ ព្រះអង្គទទួលបានបច្ឆាមរណនាមថា វ្រះបាទបរមកៃវល្យបទ[] []

Remove ads

បញ្ហាការឡើងសោយរាជ្យ

ព្រះ​ធរណេន្ទ្រវម៌្មទី១ ជា​ព្រះ​ជេដ្ឋា គួរ​តែ​បាន​សោយរាជ​សម្បត្តិ​មុន​ព្រះ​បាទ​ជយវម៌្មទី៦ ដ៏​ជា​ព្រះ​អនុជ នេះ​ហេតុ​ម្ដេច​ព្រះ​អនុជ​បាន​សោយរាជ្យ​មុន​ព្រះ​រៀម​ទៅ​វិញ? មាន​បរិហារ​ថា: ការ​សោយរាជ្យ​របស់​ព្រះ​បាទ​ជយវម៌្ម​ទី៦នោះ មិន​បាន​ប្រព្រឹត្ត​ទៅ​តាម​កំដាប់​នៃ​ច្បាប់​រាជ​សន្តតិវង្ស​ទេ គឺ​ក្នុង​ពេល​នោះមាន​ការណ៍​បះបោរ​ក្នុង​នគរ ព្រះ​បាទ​ជយវម៌្ម​ទី៦ ស្ដេច​ចេញ​កំរាប​ទាល់​តែ​រាបទាប​ទៅ​វិញ ដូច្នេះ​រាជ​សម្បត្តិ​ទើប​បាន​ទៅ​ព្រះ​អង្គ​ដូច​ពោល​មក កាល​ទ្រង់​សោយ​ទិវង្គត​ហើយ គ្មាន​រាជ​ឱរស​នឹង​ទទួល​រាជ​សម្បត្តិ​ស្នង គេ​ទើប​អញ្ជើញ​ព្រះ​ជេដ្ឋាធិរាជ​ដែល​ជា​ព្រះ​រាជវង្ស​ជាន់​ខ្ពស់ ឲ្យ​ទទួល​គ្រង​រាជ​សម្បត្តិ​ត​មក។[]

Remove ads

ពង្សាវលី

Remove ads

កំណត់ជើងទំព័រ

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads