ហស៌វរ្ម័នទី៣

From Wikipedia, the free encyclopedia

ហស៌វរ្ម័នទី៣
Remove ads

ហស៌វរ្ម័នទី៣ (អង់គ្លេស: Harshavarman III) (Kh-pronoun: Horsvaraman III) ដែលមានន័យថាស្ដេច នៃស្នាមញញឹមទី៣ (ប្រ.ស|គ.ស ០០០-១០៨០) រជ្ជកាលគ្រងរាជ (គ.ស ១០៦៦-១០៨០) ទ្រង់គឺជា ក្សត្រដែលសោយរាជ្យបន្តពីព្រះបាទ ឧទ័យទិត្យវរ្ម័នទី២ ហើយទ្រង់ត្រូវជាប្អូនប្រុសបង្កើតផងដែរ ព្រះអង្គបានឡើងគ្រងរាជ្យក្នុងឆ្នាំ ១០៦៦ នៃគ.សករាជ ក្រោយទទួលរាជសម្បត្តិគ្រងរាជទ្រង់មានព្រះបរមនាមថា "វ្រះបាទធូលីជេងវ្រះកម្រតេងអញឝ្រីហឝ៌វម្ម៌ទេវលោក" ប្រែជាខេមរៈភាសា "ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញស្រីហស៌វរ្ម័នទេវលោក" ហើយព្រះអង្គបានលើកពួក ឥសី ដោយតែងតាំងជាប្រាជ្ញបណ្ឌិតផងដែរ ដែលត្រូវបានប្រសិទ្ធនាមថា សារិការបណ្ឌិត (Sarikarapandita) ឬ ត្រូវបានស្គាល់ថាជាទីប្រឹក្សារបស់ព្រះមហាក្សត្រផងដែរ ។[]

ព័ត៌មានសង្ខេប
Remove ads
Remove ads

ទឹកជំនន់ធំ លិចក្រុង យសោធរៈបុរៈ

The Great Flood in Yashodharapura

ព.សករាជ ១៦២៣ ត្រូវនិង គ.សករាជ ១០៧៤ ក្នុងរជ្ជកាលព្រះបាទ ហស៌វរ្ម័នទី៣ ក្រុងយសោធរៈបុរៈ ត្រូវបានទឹកជំនន់លិចលង់យ៉ាងខ្លាំង ស្របពេលនោះ កងទ័ព​ចាម្ប៉ា​ (Champa Army) បានឆ្លៀតឱកាសលើកទ័ពជើងទឹកវាយចូលរាជធានី យសោធរៈបុរៈ ពេលនោះ ព្រះបាទ ហស៌វរ្ម័នទី៣ បានបញ្ជារឱ្យក្រមការ ជញ្ជូន​ព្រះរាជ្យទ្រព្យសំខាន់ៗ ព្រមទាំងបដិមា ព្រះកែវមរកត​ ដាក់ទូក ដឹកជញ្ជូនទាំងក្រុមគ្រួសាររាជ្យវង្ស បូករួមទាំងមន្ត្រីផងឱ្យ បោះជុំរុំគេចខ្លួនទៅ តំបន់ភ្នំដងរែក (Dangrek Mountaints) គ្រានោះ "ព្រះអាទិត្យវង្ស"(Atith Vong) ជាឧបរាជខ្មែរ ដែលគង់នៅក្រុង "ស្រីអាយុធ្យា" (Srei Ayuttaya) ក្នុងរដ្ឋ​ទ្វាវត្តី (State of Dvaravati) ដែលបានជ្រាបដំណឹងនេះ បាននាំកងទ័ពជើងទឹកយ៉ាងធំ មកទទួល​ព្រះបាទ ហស៌វរ្ម័នទី៣ យកទៅក្រុងស្រីអាយុធ្យា ដើម្បីឱ្យទ្រង់រួចផុតជីវិតពីពួកកងទ័ពចាម្ប៉ា ។[]

Remove ads

ស្ដេចចាម្ប៉ា កាន់កាប់យសោធរៈបុរៈ

King Champa Occupied Yasodharapura

ស្ដេចចាម្ប៉ា នាម "ហៈរិវរ្ម័នទី៤" (Harivarman IV) ដែលបានឈ្នះកងទ័ពខ្មែរ ហើយកាន់កាប់ក្រុង យសោធរៈបុរៈ បានចាត់ឱ្យប្អូនរបស់ខ្លួន នាម "បរមពុទ្ធិស័ទថ្វា" (Paramabhodisattva) (សំស្ក្រឹត: Boromputhi Satthva) វាយយក សម្ភុបបុរៈ (Shambhupura) ខេត្តក្រចេះ និងបានដុតបំផ្លាយទីសក្ការៈបូជានៅទីនោះអស់ជាច្រើន កងទ័ពខ្មែរ និង ចាម្ប៉ា បានធ្វើសង្គ្រាម រហូតដល់ក្នុងឆ្នាំ ១០៧៦ នៃគ.សករាជ ការព្រួយបារម្ភ របស់ចាម្ប៉ាបានកើតឡើង ក្រោយមានវត្តមាន កងទ័ពដាយវៀត (Dai Viet) ដែលដឹកនាំដោយ "ងុឺអាន" (Nghe An) តែងមកឈ្លានពានចាម្ប៉ា ។[] ក្នុងឆ្នាំ ១០៧៦ ដដែល អធិរាជចិន បានលើកទឹកចិត្តឱ្យសម្ព័នមិត្តរបស់ខ្លួន កម្ពុជា និង ចាម្បា៉ ផ្អាកសង្គ្រាមនិងគ្នា ហើយរួមគ្នាមកជួយកំចាត់ អណ្ណាម (Annam) នៅតំបន់តុងកឹង (Tonkin) ទោះជាយ៉ាងណា កម្ពុជា និង ចាម្បា៉ មិនបានធ្វើតាម អធិរាជចិនឡើយ ហើយនៅបន្តធ្វើសង្គ្រាមនិងគ្នាអូសបណ្លាយដល់ឆ្នាំ ១០៨០ នៃគ.សករាជ ។[]

Remove ads

ការធ្លាក់ចុះនៃអំណាច

Decline of power

ក្រោយ ហស៌វរ្ម័នទី៣ ធ្វើសង្គ្រាមច្រើនលើកជាមួយ ចាម្ប៉ា រហូតដល់ឆ្នាំ ១០៨០ នៃគ.សករាជ ព្រះមហាក្សត្រ​មិនអាច​យក​អំណាច​មក​លើ​ចៅហ្វាយខេត្ត​ដែល​មាន​អំណាច​បាន​ទៀត​ទេ ការធ្លាក់ចុះនៃអំណាចកងទ័ពរបស់ទ្រង់មិនអាច វាយដណ្ដើមរាជធានី យសោធរៈបុរៈ ពីពួកចាម្ប៉ាបានឡើយ ​ក្នុងឆ្នាំដដែលនោះបានលេចមុខ ស្ដេចសឹកសង្គ្រាមមួយអង្គទៀត ដែលបង្កប់ខ្លួននៅតំបន់ខ្ពង់រាប តាមជួរភ្នំដងរែក បានលើកទ័ពបណ្ដេញកងទ័ពចាម្ប៉ា ឱ្យចេញពីក្រុង យសោធរៈបុរៈ ហើយទ្រង់បានគ្រប់គ្រងទីនោះ ដែលមានព្រះនាមថា ព្រះបាទ ជ័យវរ្ម័នទី៦[] ចំណែកឯ ហស៌វរ្ម័នទី៣ កាលដែលទ្រង់ជ្រាបថា ក្រុងយសោធរៈបុរៈ ត្រូវបានគ្រងរាជ្យដោយក្សត្រថ្មីគឺ ព្រះបាទ ជ័យវរ្ម័នទី៦ ដូចនេះទ្រង់មិនអាចយាងត្រឡប់មកសោយរាជនៅ ក្រុងយសោធរៈបុរៈ វិញឡើយទ្រង់បានសំរេចចិត្ត គង់ស្ថិតនៅ ក្រុងស្រីអាយុធ្យា ជាបន្ត ដោយរោគប្រឈួន ព្រះបាទ ហស៌វរ្ម័នទី៣ ក៏បានសោយទីវង្គត់នៅ ក្រុងស្រីអាយុធ្យា រីឯ​អគ្គមហេសី របស់ព្រះអង្គនាម "ជ័យរាជ ចូឡាមណី" បាននាំយកអធិធាតុរបស់ទ្រង់មកបញ្ចុះនៅ យសោធរៈបុរៈ វិញ ។[]

សេចក្ដីជំរាប

មានមតិរបស់លោកបណ្ឌិតផ្នែកសិលាចរិកមួយ លើកឡើងថា «វម៌្ម» មាននៅលើសិលាចារឹកភាសាខ្មែរយ៉ាងច្រើន អ្នកប្រាជ្ញបារាំងបានអានថា varmma ដែរ។ ប៉ុន្តែ នៅពេលគេបកប្រែ ឬពន្យល់ជា ភាសាបារាំង គេសរសេរជា varman វម៌ន/ វរ្ម័ន វិញ។ បើយើងលើកតម្កើងឯកសារក្នុងស្រុក ហេតុអ្វីបានមិនគាំទ្រ សំណេររបស់ដូនតាថា «...វម៌្ម»?

ពាក្យ (វរ្ម័ន) ត្រូវបានក្រុមសិក្សាពាក្យសំស្ក្រឹត ជាន់ខ្ពស់ នៃក្រុមបុរាណាចារ្យ យកមកប្រើ ជាឈ្មោះផ្លូវការណ៍ នៃការសិក្សាទូទៅ ដោយទទួលស្គាល់ដោយក្រុម ប្រវិត្តវិទូខ្មែរជាន់ខ្ពស់ របស់សាលាបារាំងចុងបូព៌ា (École Française d'Extrême-Orient) ដែលហៅកាត់ថា (E.F.E.O) ដែលយកលំនាំតាមឈ្មោះព្រះបាទនរោត្តម ដែលមានព្រះនាមសរសេរថា "នរោត្ដមវរ្ម័ន" ដែលសរសេរឡើងក្នុងឆ្នាំ 1903 ដោយបែបនេះហើយទើបពាក្យ (វរ្ម័ន) មានប្រើប្រាសរហូតមកដល់បច្ចុប្បន្ននេះ ដែលមានសរសេរក្នុងក្រាំងសៀវភៅនានា ក្រោយសង្គ្រាមលោកលើកទី២ ហើយពាក្យ (វរ្ម័ន) ត្រូវបានបញ្ចូលក្នុងវចនានុក្រមខ្មែរ ដោយសម្ដេចសង្ឃរាជជួនណាត មកដល់បច្ចុប្បន្ននេះ គួរបញ្ចាក់ផងដែរថា មុនការចេះអានសំស្ក្រឹតរបស់លោកបណ្ឌិត កម្ពុជាមានក្រុមសិក្សាជាន់ខ្ពស់នៃភាសាសំស្ក្រឹតរួចទៅហើយ ម៉្យាងវិញទៀត អ្នកសិក្សាជន់ខ្ពស់ពីមុនៗ មានដូចជា៖ ក្រុមជំុនំទំនៀមទម្លាប់ខ្មែរ នៃក្រុមបុរាណាចារ្យ លោក កេងវ៉ាន់សាក់, លោក ត្រឹងងា ដែលសុទ្ធតែជាអ្នកសឹក្សាជាន់ខ្ពស់ មិនដែលតិះទាន និងលើកការអនុម័ត សំរេចការយល់ឃើញណាមួយ ដោយមិនមានការបោះឆ្នោតឯកភាព ក្នុងអង្គប្រជុំនៃបណ្ឌិតសភាអក្សរសាស្ត្ររបស់កម្ពុជានោះទេ ។[]

ដូចនេះ ៖ ប្រហែលជាលោក បណ្ឌិតមានការយល់ច្រឡំ រវាងការប្រើតួអក្សរ សំស្ក្រឹត និង តួអក្សរខ្មែរ បញ្ចុប្បន្ន ដែលមានន័យថា បើលោកបណ្ឌិត ចង់ឱ្យមានការប្រើពាក្យ (វម្ម៌) ជាពាក្យប្រើប្រាសទូទៅផ្លូវការណ៍ លោកបណ្ឌិត ត្រូវស្នើសុំសភាអក្សរសាស្ត្រជាតិកម្ពុជា លប់អក្សរក្រមកម្ពុជា ដែលមានព្យញ្ជនៈ ៣៣តួ ពី ក ដល់ អ និង ស្រៈ ទាំងអស់ចេញ ពីកម្មវិធីសិក្សារបស់រដ្ឋជាមុនសិន បន្ទាប់មកត្រូវស្នើសុំអង្គព្រះមហាក្សត្រ និង នាយករដ្ឋមន្ត្រីកម្ពុជា ទាត់ចោលនូវស្នាដៃរបស់អ្នកចងក្រងពីមុន ជាមុនសិន ទើបលោកបណ្ឌិតអាចយក ព្យញ្ជនៈ និង ស្រៈ នៃពាក្យសំស្ក្រឹតទាំងអស់ មកជំនួស ព្យញ្ជនៈ និង ស្រៈ នៃពាក្យ ខេមរៈភាសាបាន ហើយលោកបណ្ឌិត ត្រូវពន្យល់ពីរបៀបប្រកបពាក្យចំនួនរាប់លាន ដែលបានចងក្រងដោយ សម្ដេចសង្ឃរាជជួនណាត ក្នុងទម្រង់ជាសំស្ក្រឹត បន្ទាប់មក លោកបណ្ឌិត ត្រូវបង្កើតការប្រកបទាក់ទង និង ពាក្យចំនួនរាប់លានទៀត នៃក្រុមពាក្យរបស់ជនជាតិភាគតិចកម្ពុជា ដែលមានដូចជា៖ កួយ ភ្នង ចារាយ ល-។ មានសព្វគ្រប់ដូចការរៀបរាប់ខាងលើនេះហើយ ទើបលោកបណ្ឌិតអាចធ្វើការផ្លាសប្ដូរ នូវអ្វីដែលលោកបណ្ឌិតយល់ឃើញនេះ ។

បុរាណាចារ្យ លោកតែងលើកឡើងនៃពាក្យមួយថា (ពេក) ។

Remove ads

ចំណារពន្យល់

សិក្សាពាក្យ (វម្ម៌) ដែលជាពាក្យដើមនៃសិលាចរឹកសំស្ក្រឹត ដែលត្រូវបានប្រែសម្រួលជាពាក្យ (វរ្ម័ន) ដោយក្រុមសិក្សាជាន់ខ្ពស់ភាសាសំស្ក្រឹត នៃក្រុមបុរាណាចារ្យ ក្នុងរាជព្រះបាទនរោត្ដម ហើយក្រុមប្រវត្តិវិទូបារាំងបានយកទៅប្រែជាភាសាបារាំងនៃពាក្យ Varman ។ ហេតុអ្វីត្រូវហៅពាក្យ វម្ម៌ នេះថា (វ-ម័ន) ពីព្រោះពាក្យនេះត្រូវបានក្រុមបេសកជនចិន ហៅស្ដេចខ្មែរ ជំនាន់នគរភ្នំ នៃកន្ទុយពាក្យ ម្ម៌ នេះហៅថា "ម័ន" តាំងពីស.វទី៣ ឬ ស.វទី៥ មកម៉្លេះ ចំណែកឯជើងព្យញ្ជនៈ ម "្ម" គ្រាន់តែរបៀបដែលគេសរសេរដើម្បីសង្កត់ពាក្យទាញសូរសម្លេងប៉ុនណោះ ដោយពាក្យថ្មីៗ កាន់តែកើតឡើងច្រើនឡើងៗ តាមរយៈការមកដល់របស់ពួកអុឺរ៉ុប ដូចនេះកម្ពុជាចាំបាច់ត្រូវធ្វើបដិវឌ្ឍន៍អក្សរខ្មែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រកប និង ការអាន ។ ហេតុអ្វីពាក្យ (វរ្ម័ន) ត្រូវបន្ថែម ព្យញ្ជនៈ "រ" នៅចន្លោះកណ្ដាល ពីព្រោះ ព្យញ្ជនៈ វ និងចាប់ទាញយក ព្យញ្ជនៈ ន យកមកប្រកបចូលគ្នា ហៅថា (វ៉ន) ម័ ដូចនេះហើយ ក្រុមសិក្សាអក្សរសាស្ត្រខ្មែរ ត្រូវបន្ថែម ព្យញ្ជនៈ "រ" ដើម្បីបំបែកការទាញប្រកប ។ រហូតដល់ពាក្យ (វរ្ម័ន) ត្រូវបានប្រើប្រាសជាងមួយរយឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ។

Remove ads

មើលផងដែរ

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

ហស៌វរ្ម័នទី៣
(គ.ស ០០០-១០៨០)
មុនដោយ
ឧទ័យទិត្យវរ្ម័នទី២
ចក្រភពខ្មែរ
១០៦៦–១០៨០
តដោយ
ជ័យវរ្ម័នទី៦

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads