ដែនដីបរិសុទ្ធ

From Wikipedia, the free encyclopedia

ដែនដីបរិសុទ្ធ
Remove ads

EN: Pure Land Buddhism

ព្រះពុទ្ធសាសនា
មហាយាន

Thumb
Pure Land Buddhism
ព្រះពុទ្ធសាសនាដីបរិសុទ្ធ

ដែនដីបរិសុទ្ធ

បុព្វកថាដែនដីបរិសុទ្ធ

ការបង្រៀនដែនដីបរិសុទ្ធ

មហាសុខាវតីវ្យូហសូត្រ

Thumb
ព្រះពុទ្ធអមិតាភៈ(កណ្តាល)
ព្រះពោធិសត្វអវលោកិតេស្វារៈ (ស្តាំ)
ព្រះពោធិសត្វមហាស្ថាមប្រាប្តៈ(ឆ្វេង)

អ្វីជាព្រះពុទ្ធសាសនាដែនដីបរិសុទ្ធ

ការបង្រៀនអំពី ព្រះពុទ្ធសាសនាដែនដីបរិសុទ្ធ (Pure Land Buddhism) មានចំណុច សំខាន់ៗ ដោយសង្ខេបគឺៈ
គោលបំណងជាទូទៅ ក្នុងការសិក្សាព្រះពុទ្ធសាសនា សម្រាប់អ្នកប្រតិបត្តិ គឺសម្រេចពុទ្ធភូមិ (ត្រាស់ដឹងជាព្រះពុទ្ធ) ទៅជាអ្នកត្រាស់ដឹងមួយរូប ។ ដូច្នេះការអនុវត្តន៍ ព្រះពុទ្ធសាសនា គឺការបណ្តុះបណ្តាល នូវបញ្ញានៃការត្រាស់ដឹង ជាព្រះពុទ្ធ ។

ពិតមែនតែមានផ្លូវជាច្រើន ដែលនាំអោយទៅដល់ ការត្រាស់ដឹង ផ្លូវទាំងអស់នោះ ទាក់ទងនឹងការកាត់ផ្តាច់នូវ លោភៈទោសៈមោហៈ ដូចគ្នាទាំងអស់ ដែលជាកិច្ចចម្រើនបារមីតា (ភាពបរិសុទ្ធនៃចិត្ត) ។ ជាប្រពៃណី សូត្រទាំងឡាយនៃគម្ពីរពុទ្ធសាសនា រាប់បារមីតា៦ ឬ១០ ប៉ុន្តែគេអាចបង្រួមមកនៅត្រឹម៣ គឺសីល សមាធិ និងបញ្ញា ។

ផ្លូវដែនដីបរិសុទ្ធ ឬការសូត្រនូវព្រះនាម របស់ព្រះពុទ្ធអមិតាភៈ (Amitabha) គឺជាវិធីរបស់មហាយាន ដែលប្រើបច្ចេកទេសនៃសមាធិ និងការសម្លឹងឃើញក្នុងចិត្ត (នៃដែន ដីបរិសុទ្ធ, ព្រះពុទ្ធអមិតាភៈ...) និងការសូត្រដោយមាត់ នូវព្រះនាមរបស់ព្រះពុទ្ធ អមី តាភៈ ដើម្បីសម្រេចនូវបារមីតា ។

តើសម្រេចបារមីតាយ៉ាងដូចម្តេច? វិធីនេះកាលណាអ្នកប្រតិបត្តិ រវល់តែនឹងការសម្លឹងឃើញព្រះពុទ្ធក្នុងចិត្ត និងសូត្រព្រះនាមរបស់ព្រះពុទ្ធ គេមិនអាចប្រព្រឹត្តកន្លងសីល សិក្ខាបទណាមួយឡើយ ដូច្នេះគេក៏អាចបំពេញ បារមីតាខាងសីលបាន ។ ឯការសូត្រព្រះនាមព្រះពុទ្ធ ដោយការផ្ចង់ចិត្តលើអារម្មណ៍តែមួយ អាចបំពេញបារមីតាខាងផ្នែកសមាធិ បានដូចគ្នាដែរ ។កាលណាសមាធិចិត្តកើត ឡើង ចិត្តរបស់យោគាវចរក៏ទទេស្ងប់ មិនរំខានដោយអារម្មណ៍ផ្សេងៗ នាំអោយបញ្ញាដើមដំបូង (បញ្ញាដែលមានស្រាប់អំពីដើមកំណើត ហើយត្រូវបាត់បង់ ដោយកម្មសង្ខារ) ត្រឡប់មកវិញ គឺបញ្ញារបស់ព្រះពុទ្ធ ។

ដូច្នេះអ្នកប្រតិបត្តិវិធីសូត្រព្រះនាមព្រះពុទ្ធ (វិធីដែនដីបរិសុទ្ធ នៃព្រះពុទ្ធសាសនាមហាយាន) ដោយសេចក្តីប្រឹងប្រែងមុះមុត ក៏សម្រេចនូវពុទ្ធភូមិបាន ។ វិធីនេះងាយស្រួលត្រង់ទៅមុខ ជំនួសការបួសជាភិក្ខុ ក្នុងសិក្ខាបទដ៏សែនតឹងរឹង (ផ្នែកថេរវាទ) ការសិក្សាគម្ពីរបិដកជ្រាលជ្រៅ ឫការធ្វើយោគីក្នុងក្រុមណាមួយ ការធ្វើពិធីសាសនា ឫការចូលចំរើនសមាធីដ៏ខ្លាំងក្លា ក្រោមការត្រួតពិនិត្យផ្ទាល់ របស់គ្រូដ៏ខ្ពង់ខ្ពស់ ។ តាមទ្រឹស្តីនៃដែនដីបរិសុទ្ធ អ្នកប្រតិបត្តិភាគច្រើន ក្នុងភាពមានជរាព្យាធិមរណៈនេះបានឃើញថា ការធ្វើអោយសម្រេចផល ដោយកម្លាំងផ្ទាល់ខ្លួន ដោយការជួយខ្លួនឯង ជាការពិបាកនិងតឹងរឹងក្រៃពេក ។ ដោយហេតុដូច្នេះ ទើបព្រះពុទ្ធសក្យមុនីគោតម ក្នុងការបង្រៀនអំពីដែនដីបរិសុទ្ធ បានលើកយកមកបង្ហាញ ដោយការអាណិតអាសូរ នូវឥទ្ធិពលមួយបន្ថែមទៀត ។ ឥទ្ធិពលបន្ថែមនេះ ពឹងផ្អែកទៅលើអធិដ្ឋាន របស់ព្រះពុទ្ធអមិតាភៈ (Amitabha) កាលពីកប្បច្រើនរាប់ពុំអស់កន្លងមក ដើម្បីជួយសង្គ្រោះដល់សព្វសត្វ អោយបានទៅកាន់ដែនដីរបស់ព្រះអង្គ គឺសុខាវតី (ឋានបរមសុខ) ដែលជាកន្លែងដ៏ប្រសើរបំផុត សម្រាប់ការហាត់រៀន ព្រោះពុំមានកម្ម តាមមកជ្រៀតជ្រែក មិនអោយសម្រេចការត្រាស់ដឹងបាន ។ កាលបើសត្វ បានកើតក្នុងសុខាវតីហើយ ហើយការហាត់រៀនក៏បានសម្រេច សត្វនោះនឹងឃើញថា ការហាត់រៀន គឺមិនមែនការហាត់រៀន ហើយឃើញថា ទីកន្លែងហាត់រៀន ដែនដីបរិសុទ្ធ គឺជាចិត្ត (Mind-Only) តែ ប៉ុណ្ណោះ ។ ការកើតនៃសត្វនៅពេលស្លាប់ គឺជាការកើតនៅក្នុងចិត្ត (Mind) របស់ខ្លួនឯង ។ ដូច្នេះចំពោះអ្នកគាំទ្រដែនដីបរិសុទ្ធ វិធីនេះដែលមានឬសគល់ នៅលើបញ្ញានិង សទ្ធា ជាវិធីជ្រាលជ្រៅហើយងាយ នឹងអាចប្រតិបត្តិនៅពេលណាក៏បាន នៅទីណាក៏ បាន ក្នុងបរិយាកាសណាក៏បាន ដោយមិនចាំបាច់មាន ការហាត់ហ្វឹកហ្វឺន ឫការណែនាំ ពិសេសឡើយ ។ ដោយអាស្រ័យហេតុនេះ វិធីនេះអាចអោយអ្នកមានចំណូលចិត្ត ប្រតិបត្តិបាន ក្នុងគ្រប់ស្រទាប់ថ្នាក់ នៃបញ្ញានិងជំនឿខ្ពស់ទាប ។

ព្រះពុទ្ធសក្យមុនីគោតម បានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ក្រោមដើមពោធិព្រឹក្ស ពុំមែនដោយសារការហាត់រៀន អំពីគ្រូអាចារ្យណាមួយឡើយ ។ ព្រះអង្គធ្លាប់មានព្រះបន្ទូលថា ធម៌ដែលតថាគតត្រាស់ដឹង ជាធម៌បូរាណដែលមានស្រាប់ មិនមែនតថាគតបង្កើតឡើងទេ តថាគតគ្រាន់តែរកឃើញ ធម៌ទាំងនោះប៉ុណ្ណោះ ។ អ្នកចេះដឹងខ្លះក្នុងនិកាយមហាយាន ពន្យល់ថា បញ្ញាព្រះពុទ្ធមានស្រាប់ របស់សត្វមានវិញ្ញាណនិមួយៗ តាំងពីកំណើតដើមដំបូង (រាប់ពាន់កោដិលានកប្បកន្លងមក) តែបានធ្លាក់ចុះក្នុងសង្សារវដ្ត (ការវិលកើតវិលស្លាប់) ព្រោះមានកម្មនិងផល ដែលគ្រាន់តែដូចសុបិន (ការយល់សប្តិ មិនពិត) ។ នៅពេលដែលសត្វមានវិញ្ញាណ ភ្ញាក់ពីសុបិនដ៏ជ្រៅនេះ គេនឹងឃើញអ្វីៗតាមការពិតទាំងអស់ គឺត្រាស់ដឹងជាព្រះពុទ្ធនោះឯង ។ ព្រះពុទ្ធសក្យមុនី បានភ្ញាក់ពីសុបិនក្រោមដើមពោធិព្រឹក្ស ទើបព្រះអង្គមានងារថាព្រះពុទ្ធ The Awakened One ។ ដើម្បីបានភ្ញាក់ពីសុបិនដ៏ជ្រៅនេះ សត្វមានវិញ្ញាណត្រូវតែកំចាត់បង់ កម្មពីមុនចេញទាំងអស់ ។ ព្រះសិទ្ធត្ថគោតម បានផ្តាច់កម្មរបស់ព្រះអង្គ ដោយបារមី១០ រាប់កប្បអសង្ខ័យពុំអស់ ឯចំណែកយើងគ្រប់គ្នានេះ កុំថាឡើយកំចាត់កម្មអោយអស់ ប៉ុន្តែយើងចេះតែធ្វើកម្មបន្ថែមទៀត រៀងរាល់ថ្ងៃ តើកាលណាយើងនឹងអាច ភ្ញាក់ពីសុបិនដ៏ជ្រៅនេះបាន?

ក្នុងជំនាន់ព្រះពុទ្ធគង់នៅ ភិក្ខុក្នុងសាសនាព្រះអង្គ បានសម្រេចនិព្វាន រាប់ពាន់អង្គ ក៏ដោយសារបារមីព្រះពុទ្ធជួយជាកម្លាំង ។ ឥឡូវនេះគ្មានបារមីព្រះតថាគត ជួយដូចកាលព្រះអង្គគង់នៅទេ ទើបគ្មាននរណាម្នាក់បានសម្រេច ជាព្រះអរហន្តឡើយ ។ ដោយសេចក្តីករុណាអាណិតអាសូរ ព្រះពុទ្ធសក្យមុនី បានទេសនាបង្ហាញផ្លូវ ដល់អ្នកដែលទន់ខ្សោយ អោយប្រតិបត្តិតាម ដើម្បីអោយបានដល់ការត្រាស់ដឹងដូចព្រះអង្គផង ។ ធម្មទេសនានេះមានក្នុងគម្ពីរសូត្រសុខាវតី (គម្ពីរមហាយាន) អំពីដែនដីបរិសុទ្ធ របស់ព្រះពុទ្ធជំនាន់ដើម ព្រះនាមអមិតាភៈ ដែលកំពង់តែ បង្រៀនធម៌សព្វថ្ងៃនេះ ក្នុងសុខាវតីរបស់ព្រះអង្គ ។ សូមរកមើលក្នុងអិនធឺណែត http://en.wikipedia.org/wiki/Infinite_Life_Sutra

ព្រះពុទ្ធសាសនាដែនដីបរិសុទ្ធ (Pure Land Buddhism) បានព្រះគ្រូធិចធៀនតាំ បក ប្រែ ពីអដ្ឋកថាព្រះត្រៃបិដកភាសាចិន មកជាភាសាអង់គ្លេស រវាងឆ្នាំ១៩៩២ ។ នៅ ពេលដែលសៀវភៅបកប្រែនេះ បានផ្សាយចេញជាដំបូង អ្នកនិពន្ធបានត្រូវគេយកសំនួរមួយចំនួនមកចោទសួរ ឯចម្លើយដោយសង្ខេប មានដូចតទៅ៖

សំនួរ- តើការបង្រៀនអំពីឋានបរិសុទ្ធ ដូចគ្នាយ៉ាងជិត ជាមួយនឹងប្រពៃណីជំនឿ អំពីព្រះជាម្ចាស់ ទេវៈ នរក សួគ៌ ក្នុងប្រទេសខាងលិចឫ?
ចម្លើយ- អ្នកដែលដេកលក់ ហើយសុបិន ឃើញអ្វីៗដែលកើតឡើង នៅពេលកំពុង សុបិន ថាជាការកើតឡើងពិត ។ អ្វីដែលគាត់ឃើញ ក្នុងសុបិន ជារឿងពិតចំពោះខ្លួនគាត់ ។ ក៏ដូចគ្នាយ៉ាងនេះដែរ ដែនដីបរិសុទ្ធ ទេវតា នរក ទាំងអស់នេះមានពិត ក្នុងលោកិយសច្ចៈ ថ្វីដ្បិតតែវាជាការបំភាន់ភ្នែក ប្រៀបដូចជាការយល់សប្តិ ។ ក្នុងបរមត្ថសច្ចៈវិញ (ធម្មជាតិពិត) អ្វីៗទាំងអស់ ដែនដីបរិសុទ្ធ និងព្រះពុទ្ធអមិតាភៈ គឺជាចិត្តតែប៉ុណ្ណោះ ដែលកើតឡើងអំពីចិត្ត (Mind) ។ ខ្លឹមសារនៃការបង្រៀន ព្រះពុទ្ធសាសនាមហាយាន ឆ្លុះបញ្ចាំងក្នុងមតិផ្ទុយថា “ ភាពពិតនៃភាពសូន្យទទេ

នៃលោកដ៏អស្ចារ្យ “ ។

សំនួរ- តើការបង្រៀនអំពីដែនដីបរិសុទ្ធ មិនជាការប្រឆាំងនឹង ទ្រឹស្តីសំខាន់នៃព្រះពុទ្ធសាសនា គឺច្បាប់នៃកម្មនោះទេ?
ចម្លើយ- ច្បាប់នៃកម្ម (ហេតុនិងផល) ជាសសរទ្រនៃកាយកម្មនិងវចីកម្ម របស់យើងទាំងអស់ ។ ដូចម្តេចក៏ដោយ តាមគំនិតក្នុងមហាយាន ហេតុផលកម្ម...បាតភូតទាំងអស់ជាភាពសូន្យទទេ មិនមានធម្មជាតិពិតរបស់វាទេ ។ ព្រោះហេតុនោះហើយ វាតែងតែជារបស់ដែលផ្លាស់ប្តូររហូត ។ ប្រៀបដូចផ្កាភ្លើងដ៏តូចមួយ អាចឆេះបំផ្លាញឈើមួយគំនរ ធំកំពស់ភ្នំបាន គំនិតដ៏បរិសុទ្ធ នៃការសូត្រព្រះនាមព្រះពុទ្ធ ក៏អាចកំចាត់បង់នូវកម្មអាក្រក់ ជាច្រើនកប្បបានដែរ ដែលជាផលអោយអ្នកប្រតិបត្តិ ទៅកើតក្នុងដែនដីបរិសុទ្ធបាន ។
សំនួរ- ដែនដីបរិសុទ្ធ ត្រូវគេប្រតិបត្តិ ប្រកបដោយការជំពាក់ចិត្ត (ឧបាទាន) ខុសគ្នាពីព្រះពុទ្ធសាសនាហ្សេន (Zen) ឬការបណ្តុះបារមីតា?
ចម្លើយ- កាលណាការសូត្រព្រះនាមព្រះពុទ្ធ ត្រូវគេអនុវត្តប្រកបដោយ អារម្មណ៍មូលតែមួយ ពេលនោះគ្មានការជាប់ជំពាក់-ឧបាទានទេ គឺដូចគ្នានឹងហ្សេន ឬការបណ្តុះបារមីតាដែរ ។
សំនួរ- ដែនដីបរិសុទ្ធ ជាវិធីមួយគួរអោយធុញទ្រាន់?
ចម្លើយ- ធម៌ព្រះពុទ្ធមាន៨៤,០០០ធម្មក្ខន្ធ ។ ធម្មក្ខន្ធនិមួយៗ ជាឱសថសម្រាប់អ្នកជម្ងឺម្នាក់ៗផ្សេងៗគ្នា ជាចង្កូតនាំទៅកាន់ការសម្រេចផល ផ្តល់នូវសេចក្តីសុខនិងរីករាយដល់អ្នកប្រតិបត្តិ ។ អ្នកអាចប្រតិបត្តិថេរវាទ ឬហ្សេនតាមសេចក្តីពេញចិត្ត ។ ទិដ្ឋភាពនៃការបង្រៀនអំពីដែនដីបរិសុទ្ធ ពាក្យរបស់ព្រះពុទ្ធ អាចក្លាយទៅជាទំនាក់ទំនងនឹង ការផ្សាយនៃសង្គមខាងលិច ជាពិសេសជនសាមញ្ញតូចទាប ។ ជនសាមញ្ញទាំងនោះមិនប្រឆាំង នឹងការប្រឹងប្រែងដោយបញ្ញាផ្ទាល់ខ្លួន នៃប្រពៃណីហ្សេន និងការអង្គុយចំរើនសមាធិទេ គេអាចសង្ឃឹមដើម្បីសេចក្តីសុខ ក្នុងជំនឿទៅលើព្រះពុទ្ធអមិតាភៈ - មិនមែនក្នុងភាព ព្រះអង្គជាព្រះអាទិទេព បង្កើតលោកទេ ប៉ុន្តែជាគ្រូដែលមានចិត្ត មេត្តាករុណាដ៏ខ្ពង់ខ្ពស់ ឬថាដែនដីបរិសុទ្ធ មិនមែនក្នុងភាពជាឋានសួគ៌ ប៉ុន្តែជាទី កន្លែងសម្រាប់កសាងបារមី ឆ្ពោះទៅកាន់ការត្រាស់ដឹង ។ ដូច្នេះហើយទើបព្រះគ្រូហ្សេន ព្រះនាមតៀនជុ មានសង្ឃដីកាថា “ គ្មានធម៌ដែលនៅក្រៅចិត្ត ក៏គ្មានចិត្តនៅក្រៅធម៌ដែរ សូមកុំច្រឡំក្នុងរឿងនេះ “ ។
កំណត់ៈ សាធុជនមួយចំនួន យល់ច្រឡំអំពីវិធីដែនដីបរិសុទ្ធ គេមានជំនឿថា ជាវិធីដែលអាស្រ៍យតែទៅលើការសូត្រ (ព្រះនាមព្រះពុទ្ធ) គ្មានការបង្រៀនទ្រឹស្តីធម៌ទេ គឺថាក្នុងសូត្រដែនដីបរិសុទ្ធ ព្រះពុទ្ធសក្យមុនីគ្រាន់តែរាប់រៀបពន្យល់ អំពីដែនដីបរិសុទ្ធខាងលិច ហើយជំរុញជនម្នាក់ៗអោយ សូត្រព្រះនាមព្រះពុទ្ធ ដើម្បីស្វែងរកកំណើតក្នុងដែនដីបរិសុទ្ធ ដោយមិនមានបង្ហាញ ទ្រឹស្តីធម៌ឡើយ ។

តាមពិត ទោះយ៉ាងនេះក៏ដោយ គឺទ្រឹស្តីដែលនាំមកនូវការអនុវត្តន៍ នៅក្នុងការអនុវត្តន៍មានបង្កប់ទ្រឹស្តីក្នុងនោះ ។ ពិតមែនតែការបង្រៀន របស់ព្រះពុទ្ធ មានឈ្មោះផ្សេងៗគ្នាដូចជា-ទ្វារនៃភាពសូន្យទទេ(ហ្សេន)- ទ្វារជីវិត (ដែនដីបរិសុទ្ធ)- ការប្រៀនប្រដៅចំហរ- ការបង្រៀនអាថ៌កំបាំង (តនត្រានិយម)- ទាំងអស់នេះសុទ្ធតែទោទន់ ទៅរកគ្នាទៅវិញទៅមក ពឹងផ្អែកគ្នា និងបំភ្លឺគ្នា...។ ហ្សេនក៏យ៉ាងដូច្នេះដែរ ក្នុងការអង្គុយសមាធិតែមួយ មានបង្កប់ការបង្រៀនធម៌ រាប់មិនអស់នៅក្នុងនោះ ។ ចំណែកដែនដីបរិសុទ្ធ ក៏ដូចគ្នាដែរៈ ពាក្យសូត្រថាព្រះពុទ្ធអមិតាភៈ ក្តោបក្តាប់ ការបង្រៀនហ្សេន ការសិក្សាសូត្រទាំង ឡាយ ការបង្រៀនវិន៍យ និងការបង្រៀនជនពិសេស (មនុស្សភាគតិច) ។ ព្រោះហេតុនោះហើយ បុព្វបុរសបានកំណត់ថា វិធីដែនដីបរិសុទ្ធ ជាការបង្រៀន រួសរាន់ ។ ព្រះគ្រូអ៊ូអ៊ី ដែលជាព្រះគ្រូមួយរូប ជាប់ពូជពង្សសង្ឃរាជ នៃប្រពៃណីតៀនតៃ (ព្រះពុទ្ធសាសនាមហាយានពីចិន) មានសង្ឃដីកាចំពោះរឿងនេះថាៈ

“ ការសូត្រព្រះនាមព្រះពុទ្ធមួយឃ្លា បើធ្វើអោយបានត្រឹមត្រូវ មានឥរិយាបថល្អ៣ពាន់ និងចរិយាប្រពៃ៨ម៉ឺន ។ ការផ្សប់ផ្សាយទាំងអស់នៃហ្សេន និងវិធីសិក្សានៃសូត្រទាំងឡាយ មាននៅក្នុងនេះស្រាប់ ។ “

ដើម្បីបញ្ជាក់ថា ការសូត្រព្រះនាមព្រះពុទ្ធ ពិតជាប្រជុំទ្រឹស្តីដ៏ប្រសើរ ហើយនិងបំបាត់ការសង្ស័យ របស់អ្នកដែលស្វែងរកសេចក្តីយល់ច្បាស់ ដើម្បីទទួលយកប្រពៃណីដែនដីបរិសុទ្ធ អដ្ឋកថា២ របស់សង្ឃរាជជីហ៍អ៊ី និងព្រះគ្រូហ្សេនព្រះនាមតៀនជុ បានត្រូវយកមកបកប្រែជាភាសាអង់គ្លេស ដោយព្រះគ្រូធិចធៀនតាំ ។

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads