ឌួង ចក្រ

From Wikipedia, the free encyclopedia

Remove ads

ព្រះអង្គម្ចាស់ នរោត្តម ឌួងចក្រ គឺជាព្រះរាជបុត្រខ្មែរមួយអង្គ ដែលហ៊ានងើបតវ៉ា ប្រឆាំងនឹងពួកអាណានិគមនិយមបារាំង មុនដំបូងគេដល់ទីក្រុងបារីស ហើយក្រោយមកត្រូវពួកបារាំងចាប់ខ្លួន និង និរទេសទៅទ្វីបអាព្រិក។

ជីវប្រវត្តិ

ការអប់រំ

សម្តេចព្រះអង្គម្ចាស់ នរោត្តម ឌួងចក្រ ទ្រង់ត្រូវជាព្រះរាជបុត្ររបស់ព្រះបាទនរោត្តម និង ឃុនថាន់ ព្រះអង្គទ្រង់ប្រសូតនៅអតីតព្រះរាជវាំង

ព័ត៌មានសង្ខេប ព្រះអង្គម្ចាស់ នរោត្តម ឌួងចក្រ, ប្រសូត ...

ឧត្តុង នាឆ្នាំ១៨៦១ ហើយទ្រង់ជាព្រះរាជបុត្រាមួយអង្គដែលមាន ព្រះបញ្ញាវាងវៃ សិក្សាបានជ្រៅជ្រះ និងប្រកបដោយគុណធម៌យល់អស់កិច្ចការប្រទេសជាតិ។

ការចូលរួមនយោបាយ

ទ្រង់ជាអ្នកគាំទ្រយ៉ាងពេញទំហឹងដល់ចលនាប៉ះបោរបស់ទ្រង់សីុវត្ថា (ត្រូវជាព្រះបិតុលា/ឪពុកមា) ប្រឆាំងនឹងបារាំងនាឆ្នាំ១៨៨៥-១៨៨៦ ដែលក្រោយមកត្រូវបានបារាំងបង្រ្កាបបាន។ នាឆ្នាំ១៨៩០ ព្រះបាទនរោត្តមទ្រង់ព្រះប្រឈួន ហើយមានព្រះរាជបំណងដាក់រាជសម្បត្តិថ្វាយ ព្រះអង្គម្ចាស់ នរោត្តម ឌួងចក្រ ក៏ប៉ុន្តែត្រូវបានបារាំងជំទាស់ដោយសារតែទ្រង់មាននិន្នាការប្រឆាំងបារាំង មិនត្រឹមតែប៉ុណ្ណោះពួកបារាំងដោយយកលេស ថាទ្រង់បានចូលរួមគាំទ្រចលនាប៉ះបោរប្រឆាំងបារាំងនាប៉ុន្មានឆ្នាំមុន បានចាប់ខ្លួនទ្រង់ដាក់គុកនៅឆ្នាំ១៨៩០ទៅ តែមួយឆ្នាំក្រោយមកព្រះអង្គទ្រង់រំដោះព្រះកាយបាន ហើយក៏ភាសព្រះកាយទៅជ្រកកោននៅប្រទេសសៀម។

ការនិរទេសនិងការស្លាប់នៅក្នុងពន្ធនាគារ

ដោយទ្រង់មិនស្ងប់ព្រះរាជហរទ័យ នឹងការជិះជាន់របស់បារាំង និង ទង្វើមើលងាយមើលថោកដល់ព្រះរាជវង្ស ពីសំណាក់ពួកបារាំង ជាពិសេសពីលោករ៉េស៊ីដង់សូពេរីយ៉េ Albert Louis Huyn de Vernéville ទ្រង់បានយាងដំណើរដល់ទីក្រុងបារីស នៅខែមិថុនាឆ្នាំ១៨៩៣ ដើម្បីតវ៉ាប្រឆាំងការដាក់សំពាធមកលើខ្សែព្រះរាជវង្ស និង ការប្រមូលពន្ធដារជិះជាន់រាស្រ្តខ្មែរដោយពួកបារាំង ព្រមទាំងសុំឲដាក់អគ្គទេសាភិបាលថ្មីជំនួសលោក Albert Louis ក៏ប៉ុន្តែផ្ទុយទៅវិញអាជ្ញាធរបារាំងមិនបានអើពើឡើយ ថែមទាំងបានចាប់ខ្លួនទ្រង់ម្តងទៀត ហើយនិរទេសព្រះអង្គទៅកាន់ប្រទេសអាល់ហ្ស៊េរី ដែលជាដែនដីអាណានិគមបារាំងមួយដែរនៅទ្វីបអាព្រិច ទ្រង់ត្រូវគេបង្ខាំងឲគង់នៅទីនោះ រហូតដល់ទ្រង់ចូលទីវង្គត នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ១៨៩៧ ដោយសារចាញ់អាកាសធាតុ នាព្រះជន្មាយុ៣៦ព្រះវស្សា នៅទីក្រុងដាចេលហ្វា ប្រទេសអាល់ហ្សេរី

Remove ads

រាជបច្ឆាញាតិ

ព្រះអង្គម្ចាស់ ឌួងចក្រ ទ្រង់មានអ្នកម្នាងបីអង្គ គឺ អ្នកម្នាងរំដេង (ដែលត្រូវជាកូន លោកកវី សន្ធរម៉ុក) អ្នកម្នាងអាន និង អ្នកម្នាងអុក ព្រមទាំងមានរាជបុត្រាពីរអង្គ និង រាជាបុត្រីពីរអង្គគឺ អ្នកអង្គម្ចាស់នរោត្តម ម័នធុនថាន័យ អ្នកអង្គម្ចាស់នរោត្តម រិទ្ធដ្ឋារង្សី អ្នកអង្គម្ចាស់ក្សត្រីនរោត្តមព្រះពាយផាត់ និង អ្នកអង្គម្ចាស់ក្សត្រីនរោត្តមវិល័យលក្ខ៍។ ទ្រង់មានព្រះរាជនត្តា (ចៅ) មួយអង្គ ដែលគង់នៅមានព្រះជនដល់សព្វថ្ងៃ គឺទ្រង់នរោត្តមបាល័យ (ប្រសូតឆ្នាំ១៩៣១) ដែលជាអតីតពីឡុតទ័ពអាកាសខ្មែរនាទសវត្សន៍ទី៧០។[]

លើសពីនេះទៅទៀត សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គល (សម្ដេចម៉ែ) កាលដើមកំណើត ឈ្មោះ ប៉ូល ម៉ូនិក អ៊ីហ្ស៊ី មានមាតាឈ្មោះលោកយាយ ប៉ុម ពាង និងមានជីដូនឈ្មោះលោកយាយ អ៊ុក រស់នៅទីក្រុងភ្នំពេញ។ លោកយាយ អ៊ុក បានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះអង្គម្ចាស់ព្រះអង្គម្ចាស់នរោត្ដម ដួងចក្រ ។[]

Remove ads

តំណភ្ជាប់ក្រៅ

គន្ថនីទ្ទេស

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads