អាល់ហ្សេរី

From Wikipedia, the free encyclopedia

អាល់ហ្សេរី
Remove ads

ប្រទេសអាល់ហ្សេរី (ភាសាអារ៉ាប់៖ الجزائر) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាហ្វ្រិកខាងជើង។ អាល់ហ្សេរីមានព្រំប្រទល់ជាប់នឹងប្រទេសទុយនេស៊ីនៅទិសឥសាន្ត ប្រទេសលីប៊ីនៅទិសខាងកើត ប្រទេសម៉ាលី ម៉ូរីតានី និងសាហារ៉ាខាងលិចនៅទិសនិរតី ប្រទេសនីហ្សេនៅភាគអាគ្នេយ៍ ប្រទេសម៉ារ៉ុកនៅទិសខាងលិច និងសមុទ្រមេឌីទែរ៉ាណេនៅទិសខាងជើង។ អាល់ហ្សេរីមានលក្ខណៈភូមិសាស្ត្រស្ងួតពាក់កណ្ដាល ពោលគឺប្រជាជនភាគច្រើននិយមរស់នៅក្នុងតំបន់សម្បូរជីជាតិខាងជើង ខណៈភាគខាងត្បូងគឺគ្របដណ្ដប់ដោយវាលលំហសាហារ៉ា។ អាល់ហ្សេរីមានផ្ទៃដីសរុប ២,៣៨១,៧៤១ គីឡូម៉ែត្រការ៉េ ដែលធ្វើឱ្យវាក្លាយជាប្រទេសដែលមានទំហំផ្ទៃដីធំបំផុតទីដប់នៅលើពិភពលោក និងជាប្រទេសធំបំផុតនៅក្នុងទ្វីបអាហ្វ្រិក[១០] សព្វថ្ងៃ អាល់ហ្សេរីមានចំនួនប្រជាជនសរុប ៤៤ លាននាក់ដែលនាំឱ្យជាប់ឈ្មោះជាប្រទេសមានចំនួនប្រជាជនច្រើនបំផុតទីដប់នៅទ្វីបអាហ្វ្រិក និងទី៣២ នៅលើពិភពលោក។ រដ្ឋធានី និងទីក្រុងធំបំផុតនៃប្រទេសអាល់ហ្សេរីមានឈ្មោះថា អាល់ហ្សែរ

ព័ត៌មានសង្ខេប الجمهورية الجزائرية الديمقراطية الشعبية (ភាសាអារ៉ាប់)République algérienne démocratique et populaire(ភាសាបារាំង), រដ្ឋធានី និង ទីក្រុងធំបំផុត ...

ចំណាកស្រុករបស់ជនជាតិអារ៉ាប់ចូលមកកាន់តំបន់ម៉ាហ្គ្រីប ចាប់តាំងពីសតវត្សទី៧ បាននាំឱ្យស្ថានភាពប្រជាសាស្រ្តនៅអាល់ហ្សេរីមានភាពប្រែប្រួលជាខ្លាំង។ ការវាតទីនិយមរបស់អេស្ប៉ាញបាននាំឱ្យកើតចេញរាជានុរដ្ឋអាល់ហ្ស៊ែរឡើងនៅក្នុងឆ្នាំ១៥១៦ ដែលជារដ្ឋមួយមានឥទ្ធិពលទាក់ទាញមនុស្សមកពីគ្រប់ទិសទីជុំវិញសមុទ្រមេឌីទែរ៉ាណេ ហើយជាលទ្ធផល វាក៏បានក្លាយជាទីក្រុងធំជាងគេ ស្ដុកស្ដម្ភបំផុត និងជាទីក្រុង លក្ខណៈសាកលមួយនាសម័យនោះ។ ឥទ្ធិពលអាល់ហ្សែរបានធ្លាក់ចុះជាគំហុកនៅក្នុងសតវត្សទី១៩ បន្ទាប់ពីរងការឈ្លានពានពីប្រទេសបារាំងនៅឆ្នាំ១៨៣០។ រដ្ឋទាំងមូលត្រូវបានបញ្ចូលទៅជាផ្នែករដ្ឋបាលផ្ទាល់នៃប្រទេសបារាំងនៅក្នុងឆ្នាំ១៨៤៨ ខណៈការបះបោររបស់ម្ចាស់ស្រុកប្រឆាំងនឹងការត្រួតត្រារបស់បារាំងបានបន្តរហូតដល់ឆ្នាំ១៩០៣។ អាល់ហ្សេរីពេលនោះបានក្លាយជាទីលំនៅថ្មីរបស់ជនជាតិអឺរ៉ុបប្រមាណមួយលាននាក់ ខណៈចំនួនប្រជាជនដើមបានធ្លាក់ចុះប្រមាណមួយភាគបី ដោយសារតែកត្តាសង្គ្រាម ជំងឺរាតត្បាត និងការអត់ឃ្លានជាដើម[១១] ក៏ប៉ុន្តែទោះជាយ៉ាងណាក្ដី ម្ចាស់ស្រុកអាល់ហ្សេរីនូវតែរក្សាឋានៈជាប្រជាជនភាគច្រើននៅក្នុងប្រទេស។ ការសម្លាប់រង្គាលនៅក្រុងសេធីហ្វ និងហ្គែលម៉ាក្នុងឆ្នាំ១៩៤៥ គឺជាចំណុចរបត់មួយនៅក្នុងទំនាក់ទំនងបារាំង-អាល់ហ្សេរី ហើយជាកត្តាជំរុញឱ្យសង្គ្រាមអាល់ហ្សេរីផ្ទុះឡើង។ វាបានបញ្ចប់ទៅវិញនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៦២ ហើយអាល់ហ្សេរីក៏បានទទួលឯករាជ្យ និងប្រកាសជាសាធារណរដ្ឋនៅថ្ងៃទី២៥ ខែកញ្ញា នៃឆ្នាំដដែរ។

ភាសាផ្លូវការរបស់អាល់ហ្សេរីគឺ ភាសាអារ៉ាប់ និងប៊ែប៊ែរ ខណៈប្រជាជនភាគច្រើនជាជនជាតិអារ៉ាប់ ប្រតិបត្តិសាសនាឥស្លាម[១២] ភាសាអារ៉ាប់អាល់ហ្សេរីដើមគឺជាភាសាចម្បង និងពេញនិយមបំផុតនៅក្នុងប្រទេស។ ចំណែកឯភាសាបារាំងវិញត្រូវបានគេប្រើប្រាស់ជាទូទៅនៅក្នុងរដ្ឋបាល និងវិស័យអប់រំ ប៉ុន្តែវាមិនមានឋានៈជាភាសាផ្លូវការនោះឡើយ។

ប្រទេសអាល់ហ្សេរីគឺជាសាធារណរដ្ឋពាក់កណ្ដាលប្រធានាធិបតីនិយម ដែលបន្តបែងចែកទៅជា ៥៨ ខេត្ត និងឃុំស្រុកចំនួន ១,៥៤១។ អាល់ហ្សេរីជាមហាអំណាចក្នុងតំបន់នៃអាហ្វ្រិកខាងជើង និងជាមហាអំណាចកណ្ដាលនៅលើសកលលោក។ ប្រទេសនេះមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់បំផុតបើប្រៀបនឹងបណ្តាប្រទេសទាំងអស់នៅទ្វីបអាហ្រ្វិក និងជាប្រទេសមួយដែលមានសេដ្ឋកិច្ចធំបំផុតនៅលើទ្វីប ដែលភាគច្រើនអាស្រ័យផ្អែកលើការនាំចេញថាមពល។ អាល់ហ្សេរីមានធនធានប្រេងកាតបម្រុងធំជាងគេទីដប់ប្រាំមួយនៅពិភពលោក និងឧស្ម័នធម្មជាតិបម្រុងច្រើនជាងគេទីប្រាំបួន។ សូណាត្រាចក៍ គឺជា​ក្រុមហ៊ុន​ប្រេង​កាតរបស់រដ្ឋ ​និងជា​ក្រុមហ៊ុន​ប្រេងកាតធំ​បំផុត​នៅ​អាហ្វ្រិក​ និងបានកំពុង​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ក្នុង​បរិមាណ​ដ៏ច្រើនទៅ​ដល់​ទ្វីបអឺរ៉ុប។ យោធាប្រទេសអាល់ហ្សេរី គឺជាកម្លាំងយោធាដ៏ធំបំផុតមួយនៅក្នុងទ្វីបអាហ្រ្វិក ហើយក៏មានថវិកាការពារច្រើនបំផុតផងដែរនៅលើទ្វីប។ អាល់ហ្សេរីគឺជាសមាជិកនៃសហភាពអាហ្រ្វិក, សម្ព័ន្ធអារ៉ាប់, អង្គការសហប្រតិបត្តិការឥស្លាម, អង្គការប្រទេសនាំចេញប្រេងកាត, អង្គការសហប្រជាជាតិ និងជាសមាជិកស្ថាបនិកនៃសហភាពម៉ាហ្គ្រីបអារ៉ាប់

Remove ads

ប្រវត្តិសាស្ត្រ

ភូមិសាស្រ្ត

កំណត់សម្គាល់

    1. ទោះបីជាភាសាបារាំង មិនត្រូវបានគេទទួលស្គាល់ជាភាសាផ្លូវការក្តីក៏វានូវតែជាភាសានិយាយទូទៅដែលប្រើប្រាស់ដោយប្រជាជនភាគច្រើននៅក្នុងប្រទេស។

    ឯកសារយោង

    Loading related searches...

    Wikiwand - on

    Seamless Wikipedia browsing. On steroids.

    Remove ads