ត្រឡាច

From Wikipedia, the free encyclopedia

ត្រឡាច
Remove ads

ត្រឡាច គឺជាវល្លិស្រុកមួយប្រភេទ មានផ្លែប្រើជាបន្លែក៏បាន ធ្វើតំណាប់ក៏បាន ជាដំណាំមានប្រយោជន៍ដ៏សំខាន់ក្នុងប្រទេសឥណ្ឌូចិន។ ត្រឡាច ជារុក្ខជាតិវល្លិផ្លែវាអាចមានទម្ងន់ ពី ១- ៦គីឡូ រាងធំមូលវែង ហើយគេដាំវាដើម្បីធ្វើជាបន្លែ។ ប៉ុន្តែ គេដឹងថាក្នុងត្រឡាចស្រស់ អាចមានសារធាតុគីមីមួយចំនួនដូចជា ជាតិទឹក៦៧,៤% សារធាតុប្រូទីត០,៤% សារធាតុលីពីត០,១% សារធាតុសែលុយឡូស០,៧%។ ចំពោះវីតាមីនវិញ នៅក្នុងផ្លែត្រឡាច មានការ៉ូទីន ០,០១មិល្លីក្រាម វីតាមីន B1 ០,០១ មិល្លីក្រាម វីតាមីន B2 ០,០២មិល្លីក្រាម វីតាមីន P.P ០,០៣ មិល្លីក្រាម និង វីតាមីន C ១៦ មិល្លីក្រាម។ ការញ៉ាំត្រឡាចចំនួន ១០០ ក្រាម វាផ្ដល់ ថាមពលបាន ១២ កាឡូរី។ []

Thumb
រូបភាពនៃផ្លែត្រឡាច

ដំណាំត្រឡាច គឺជាប្រភេទដំណាំ វាលើដីក៏បាន ឬឡើងទ្រើងក៏បាន គេនិយមចូលចិត្តដាំ និងយកទៅធ្វើជាបន្លែ។គេអាចដាំបានគ្រប់រដូវ ការជ្រើសរើសរដូវដាំដុះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដាំដុះដំណាំគ្រប់ ប្រភេទ ទាំងអស់មិនថា ដំណាំណានោះទេ។ ដោយសារតែ ការដំាដុះនៅរដូវក្តៅ វាមានបញ្ហា ច្រើន ដែលប្រឈមមុខ ដូចជា កត្តាសត្វល្អិត បាក់តេរី វីរុស និងពពួកផ្សិត។

Remove ads

សូមមើលផងដែរ

ឫស្សី

ផ្សិតចំបើង

ពោត

កៅស៊ូ

ដូងប្រេង

ផ្ការំដួល

ផ្កាកុលាប

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads