ត្សៀគីវ
From Wikipedia, the free encyclopedia
Remove ads
វ្រះបាទត្សៀគីវ (គ.ស ?-ប្រ.៧៥៤) រជ្ជកាល (គ.ស ប្រ.៧១៧-៧៥៤) ព្រះនាមរបស់ទ្រង់លេចឡើង តាមរយៈកំណត់ត្រាប្រវត្តិសាស្ត្រចិនបុត្រានៃស្ដេចវឹនតាន់ (ចេនឡាដីគោក រីឯចេនឡាដីគោកវិញ ដែលជាតំបន់ព្រៃភ្នំ និងមានជ្រលងភ្នំស្ថិតនៅខាងជើង ជនជាតិចិនហៅថា វេន-តាន ឬ ព-លូវ ដែលត្រូវនឹងឈ្មោះរបស់កុលសម្ព័ន្ធខ្មែរលើមួយក្រុមឈ្មោះ វ្នៅ ឬ វ្រៅ។) ចេនឡាដីគោកវិញ អាណាចក្រនេះ មានទំហំតែ ៧០០ លីប៉ុណ្ណោះ ហើយដឹកនាំដោយព្រះមហាក្សត្រមួយអង្គ មានព្រះនាមថាត្សៀគីវ។ ឯកសារចិនដដែលខាងលើនេះ ក៏បានបញ្ជាក់ផងដែរថា ព្រះរាជាអង្គនេះបានបញ្ជូនប្រតិភូទូតរបស់ទ្រង់ទៅកាន់ប្រទេសចិនជាច្រើនលើកជាពិសេសនៅឆ្នាំ ៧១៧ និង ៧៥៣ នៃគ.ស។ ម្យ៉ាងវិញទៀតគឺព្រះរាជបុត្ររបស់ព្រះអង្គផ្ទាល់ ដែលបានយាងទៅកាន់ព្រះបរមរាជវាំងចិននៅឆ្នាំ ៧៥៤។ សូមរំលឹកឡើងថា គឺព្រះរាជបុត្រអង្គនេះដែលបានដឹកនាំទ័ពតទល់នឹងនគរណានចាវ។ បន្ទាប់មកមានគណៈទូតវឹនតាន់នៅឆ្នាំ ៧៧១ រជ្ជទាយាទ ភូមី 婆彌 បានមកដល់ក្នុងសវនការអធិរាជ ហើយនៅថ្ងៃទី ១៣ ធ្នូ ឆ្នាំ ៧៧១ ទ្រង់ក៏បានទទួលងារថា ខាយភ្វូកអ៊ីថុងសាន់ស៊្ហ្រឺក 開府儀同三司 (អ្នកបើកសវនការ ដែលពេញព្រះទ័យនឹងព្រះកិត្តិយសស្មើនឹងមន្ត្រីជាន់ខ្ពស់ទាំងបី)។ នៅឆ្នាំ ៧៩៩ បេសកជនម្នាក់មកពីវឹនតាន់មានឈ្មោះថា លីថ្រវ់ឈ្ហ្រីក 李頭及 ក៏បានទទួលគោរម្យងារចិនមួយដែរ។
Remove ads
Remove ads
ឯកសារយោង
- វិគីភីឌាខ្មែរ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads