រាជានិយមកម្ពុជា
From Wikipedia, the free encyclopedia
រាជានិយមកម្ពុជា (អង់គ្លេស: Monarchy of Cambodia) គឺជាប្រវត្តិសាស្ត្រនៃស្ដេចប្រទេសកម្ពុជា ដែលបានដឹកនាំរដ្ឋ ប្រទេសកម្ពុជា បន្តពីសម័យកាលមួយ ទៅសម័យកាលមួយទៀត តាមព្រះរាជវង្សពង្សាវតារ ដែលកត់សម្គាល់ជាព្រះប្រមុខរដ្ឋ កាន់កាប់រាល់កិច្ចការជាតិទាំងឡាយ ទាំងនយោបាយ សង្គមកិច្ច និង សេដ្ឋកិច្ចជាតិ ដែលជារបបស្វ័យភាពដែលគ្រប់គ្រងដោយព្រះមហាក្សត្រ ដែលជាធម្មតាទទួលមរតក និងអំណាចគ្រប់គ្រង ពីមួយជំនាន់ទៅមួយជំនាន់ ។[១]
រាជានិយមកម្ពុជា | ||||
![]() | ||||
King Norodom Sihamoni Ascended the throne in Cambodia 2004-Present. | ||||
រាជសម័យ | ព្រះរាជាណាចក្រកម្ពុជាទី២
(1993-Present) | |||
របបដឹកនាំជាតិ | រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ
(Constitutional monarchy) | |||
និមិត្តសញ្ញាព្រះរាជា | ទង់ព្រះមហាក្សត្រនៃកម្ពុជា
Royal Standard of the King of Cambodia | |||
ស្ដេចនៃប្រទេសកម្ពុជា | នរោត្ដម សីហមុនី | |||
រជ្ជកាលគ្រងរាជ | (គ.សករាជ ២០០៤ - បច្ចុប្បន្ន) | |||
សន្តិវង្ស | ខ្សែររាជ្យវង្ស "នរោត្ដម"
(Norodom) | |||
ព្រះនាមទូលហៅ | ព្រះករុណា (Preah Karona) | |||
ពង្សាវតារ | ស្វ័យកម្ពុជ និង ម្ចាស់ក្សត្រី
ស្រីមេរ៉ា | |||
រាជ្យវង្សចាប់ផ្ដើម | ដើមសតវត្សទី១ គ.សករាជ ៥២ |
ព្រះមហាក្សត្រ នៃកម្ពុជា
King of Cambodia
ព្រះមហាក្សត្រកម្ពុជា គឺជា ព្រះប្រមុខរដ្ឋនៃ ព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋអស់មួយជីវិត អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ ព្រះមហាក្សត្រ ទ្រង់ជានិមិត្តរូបនៃការឯកភាពជាតិ និង និរន្តរ៍ភាពជាតិ ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និង បូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ ។ ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឱ្យមានភាពទៀងទាត់ ក្នុង របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង ។ ព្រះមហាក្សត្រទ្រង់ឥតមានព្រះរាជអំណាចចាត់តាំងព្រះរជ្ជទាយាទ សម្រាប់គ្រងរាជ្យសម្បត្តិឡើយ ។ ក្នុងករណីដែលព្រះមហាក្សត្រ ពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញ ជ្រើសរើសដោយ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង នាយករដ្ឋមន្ត្រី នោះប្រធានព្រឹទ្ធសភា បំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជា ព្រះរាជានុសិទ្ធិ ។ តំណែងជាប្រមុខរដ្ឋ ជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិនេះ អាចនឹងដូរឥស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបានចែងក្នុងវាក្យខ័ណ្ឌខាងលើ តាមឋានានុក្រមដូចតទៅ៖
- ក-អនុប្រធានទី១ នៃ ព្រឹទ្ធសភា
- ខ-អនុប្រធានទី១ នៃ រដ្ឋសភា
- គ-អនុប្រធានទី២ នៃ ព្រឹទ្ធសភា
- ឃ-អនុប្រធានទី២ នៃ រដ្ឋសភា
នៅពេលព្រះមហាក្សត្រទ្រង់ចូលព្រះទីវង្គត ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួស ព្រះមហាក្សត្រ ក្នុងពេលព្រះអង្គចូលទីវង្គត ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិ ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី២ និង ទី៣ នៃមាត្រា ១១ថ្មី ។ ក្នុងរយៈពេល ៧ ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជ្យសម្បត្តិ ។
សមាសភាពនៃក្រុមប្រឹក្សារាជ្យសម្បត្តិរួមមាន៖
- ប្រធានព្រឹទ្ធសភា
- ប្រធានរដ្ឋសភា
- នាយករដ្ឋមន្ត្រី
- សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយ
- សម្ដេចព្រះសង្ឃរាជ គណៈធម្មយុត្តិកនិកាយ
- អនុប្រធានទី១ និង អនុប្រធានទី២ នៃ ព្រឹទ្ធសភា
- អនុប្រធានទី១ និង អនុប្រធានទី២ នៃ រដ្ឋសភា
ការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជ្យសម្បត្តិ នឹងមានកំណត់ក្នុងច្បាប់មួយ ដែលត្រូវបានជ្រើសរើសជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សមាជិកនៃព្រះរាជវង្សានុវង្សខ្មែរ ដែលមានព្រះជន្មាយុយ៉ាងតិច ៣០ ព្រះវស្សាហើយដែលជាព្រះរាជបច្ឆាញាតិ នៃព្រះមហាក្សត្រ អង្គឌួង ឬ ព្រះមហាក្សត្រ នរោត្តម ឬ ក៏ព្រះមហាក្សត្រ ស៊ីសុវត្ថិ ។ មុនចូលគ្រងរាជ្យសម្បត្តិ ព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធាន ដូចមានចែងក្នុងឧបសម្ព័ន្ធទី ៤ ។ ព្រះរាជជាយា នៃព្រះមហាក្សត្រ មានព្រះរាជឋានៈជាព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ពុំមានព្រះរាជសិទ្ធិធ្វើនយោបាយទទួលតួនាទីជាអ្នកដឹកនាំរដ្ឋ ឬជាអ្នកដឹកនាំរាជរដ្ឋាភិបាល ឬ ទទួលតួនាទីរដ្ឋបាល ឬនយោបាយឡើយ ។ ព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ទុកព្រះរាជកាយពលបំពេញព្រះរាជភារៈបំរើប្រយោជន៍សង្គម មនុស្សធម៌ សាសនា និង ជួយព្រះមហាក្សត្រក្នុងព្រះរាជកាតព្វកិច្ចផ្នែកពិធីការ និង ការទូត ។ ប្រការដែលព្រះមហាក្សត្រ ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយដែលមានចែងក្នុងវាក្យខ័ណ្ឌទី១ នៃមាត្រា ៧ នៃរដ្ឋធម្មនុញ្ញនេះ មិនអាចសុំកែប្រែបានជាដាច់ខាត ។ ព្រះមហាក្សត្រព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភាដោយព្រះរាជសារ ។ ព្រះរាជសារនេះ ព្រឹទ្ធសភា និង រដ្ឋសភា មិនអាចយកទៅជជែកពិភាក្សាឡើយ ។ ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រី និង ទ្រង់តែងតាំងគណៈរដ្ឋមន្ត្រី តាមបែបបទដែលមានចែងក្នុងមាត្រា ១១៩ ថ្មី ។ ព្រះមហាក្សត្រទ្រង់ទទួលសវនាការជាផ្លូវការពីរដងក្នុងមួយខែ ឱ្យនាយករដ្ឋមន្ត្រី និង គណៈរដ្ឋមន្ត្រីចូលគាល់រាយការណ៍ទូលថ្វាយទ្រង់ជ្រាបអំពីសភាពការណ៍ នៃប្រទេសជាតិ ។ តាមសេចក្ដីស្នើរបស់គណៈរដ្ឋមន្ត្រី ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬ បញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិល និង យោធា ឯកអគ្គរាជទូត និង ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព ។ តាមសេចក្ដីស្នើរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬ ដកចៅក្រមផ្នែកយុត្តាធិការ ។ នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា ។ ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូល នៃកងយោធពលខេមរភូមិន្ ទ។ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងឡើងដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះ ។ ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតី នៃឧត្ដមក្រុមប្រឹក្សាការពារជាតិដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយ ។ ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម ក្រោយការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា ។ ព្រះមហាក្សត្រទ្រង់ទទួលសារតាំងឯកអគ្គរដ្ឋទូត ឬ ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសក្រៅមកប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើសន្ធិសញ្ញា និង អនុសញ្ញាអន្តរជាតិ ហើយទ្រង់ប្រទានសច្ចាប័នលើសន្ធិសញ្ញា និង អនុសញ្ញាទាំងនេះក្រោយបានទទួលការអនុម័តយល់ព្រមពី រដ្ឋសភា និង ព្រឹទ្ធសភា។ ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និង លើកលែងទោស ដល់អ្នកនយោបាយ ។ ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ និង ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតាមសេចក្ដីស្នើសុំពី គណៈរដ្ឋមន្ត្រី ។ ក្នុងពេលដែលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាលព្រះរោគនៅបរទេស ក្នុងពេលនោះព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចឡាយព្រះហស្តលេខានៅ លើព្រះរាជក្រម ឬ ព្រះរាជក្រឹត្យខាងលើនេះ ទៅប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាជំនួសដោយព្រះរាជសារប្រគល់សិទ្ធិ ។ ព្រះមហាក្សត្រ ទ្រង់បង្កើត និង ប្រទានគ្រឿងឥស្សរិយស័ក្ដិជាតិ ។ ព្រះមហាក្សត្រ ទ្រង់សម្រេចប្រទានឋានន្តរសក្ដិ ឋានៈយោធា និង ស៊ីវិលតាមច្បាប់កំណត់ ។ ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្ដមាន ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ។ ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះ មហាក្សត្រ ពេលព្រះអង្គទ្រង់អវត្ដមាន ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី២ និង ទី៣ នៃមាត្រា ១១ ថ្មី ។[២] [៣]
ចំពោះការកែប្រែច្បាប់ រដ្ឋធម្មនុញ្ញកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជា ចំនួន១០លើក ដោយធ្វើវិសោធនកម្មលើមាត្រាចំនួន៨ ។ មាត្រាទាំង៨នេះ រួមមាន មាត្រា១៩ថ្មី មួយ មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០ពីរថ្មី មាត្រា១១៩ថ្មីមួយ និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី មាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ។ ដោយសារតែរដ្ឋាភិបាលកម្ពុជា បានបើកចំហនូវការកែប្រែច្បាប់រដ្ឋធម្មនុញ្ញជាបន្តបន្ទាប់ដូចនេះហើយ បើព្រះមហាក្សត្រនៃកម្ពុជា ចង់គ្រប់គ្រងអំណាចពេញលេញឡើងវិញ ចង់គ្រងមកុដរាជនិងពាក់អាវរាជ រួមជាមួយនិងការគ្រងពេញយ័ស្តនៅគ្រឿងរាជទាំង៥មែននោះ ព្រះមហាក្សត្រកម្ពុជា អាចកែប្រែ ឬ លុប ច្បាប់រដ្ឋធម្មនុញ្ញ មាត្រា៧ចេញបាន ដើម្បីបើកផ្លូវឱ្យព្រះអង្គកាន់អំណាចពេញលេញ ហើយអាចបញ្ជារលើមន្ត្រីកងទ័ពទូទាំងប្រទេស បើមានមន្ត្រីណាប្រឆាំង អាចដាក់ទោសប្រហារជីវិតភ្លាមៗ ដោយការលើកព្រះខ័នរាជ ជានិមិត្តសញ្ញាជំនួស ឱ្យត្រាបញ្ជារ នៃព្រះរាជសង្ហារ ។[៤] [៥]
អាណាចក្រ នគរភ្នំ (គ.ស ៥២-៥៥០)
Funan Kingdom (AD 52-550)
លេខរៀង | ព្រះនាមសម្រាប់រាជ្យ | ព្រះនាមផ្ទាល់ និង
កំណត់ត្រា |
រជ្ជកាលគ្រងរាជ |
---|---|---|---|
០១ | ស្វ័យកម្ពុជ និងនាងស្រី មេរ៉ា | មិនស្គាល់ | គ.ស ០១-៥២ |
០២ | នាងសោម៉ា | នាងនាគ - កំណត់ត្រាចិន នាងលុីវយុី | គ.ស ៥២-៦៨ |
សន្តិវង្ស ជ្វា កោណ្ឌិន្យ លើកទ័ពតាមសំពៅមកវាយ ស្ដេចស្រី នាងសោម៉ា | |||
០៣ | កោណ្ឌិន្យទី១ | ព្រះថោង - កំណត់ត្រាចិន ព្រះបាទ ហ៊ុនទៀន | គ.ស ៦៨-ស.វទី១ |
០៤ | ប្រហែល កៅណ្ឌិន្យទី២ | មិនមានកំណត់ត្រា | ប្រហែល គ.ស ១២៧-ស.វទី២ |
០៥ | ប្រហែល កៅណ្ឌិន្យទី៤ | កំណត់ត្រាចិន ព្រះបាទ ហ៊ុនប៉ានហួង | ប្រហែល គ.ស ១៧៧-១៨០ |
០៦ | ប្រហែល កៅណ្ឌិន្យទី៦ | កំណត់ត្រាចិន ព្រះបាទ ផានផាន | ប្រហែល គ.ស ១៨០-២០៥ |
០៧ | វ្នំ ជ័យវរ្ម័ន | កំណត់ត្រាចិន ព្រះបាទ ហ្វានចេម៉ាន់ | ប្រហែល គ.ស ២០៥-២១៧ |
០៨ | វ្នំ សូរ្យវរ្ម័ន | កំណត់ត្រាចិន ព្រះបាទ ហ្វានជីនសេង | ប្រហែល គ.ស ២១៧-២២៥ |
០៩ | វ្នំ ធរណិន្ទ្រ | កំណត់ត្រាចិន ព្រះបាទ ហ្វានឆាង | ប្រហែល គ.ស ២២៥-២៤០ |
១០ | វ្នំ ទិត្យវរ្ម័ន | កំណត់ត្រាចិន ព្រះបាទ ហ្វានសុីឈុន | ប្រហែល គ.ស ២៤០-២៨៧ |
១១ | មិនមានកំណត់ត្រា | មិនមានកំណត់ត្រា | មិនមានកំណត់ត្រា |
១២ | ចន្ទ្រា (កម្ពុជសូរីយា) | កំណត់ត្រាចិន ព្រះបាទ ទៀនឈូ ឆានតាន | គ.ស ៣៥៧ |
១៣ | មិនមានកំណត់ត្រា | មិនមានកំណត់ត្រា | មិនមានកំណត់ត្រា |
១៤ | កៅណ្ឌិន្យវរ្ម័ន | កំណត់ត្រាចិន ព្រះបាទ កៅឆេយុន | គ.ស ៤២០-៤៣៤ |
១៥ | ស្រីឥន្ទ្រវរ្ម័ន | គ.ស ៤៣៤-៤៧០ | |
១៦ | កៅណ្ឌិន្យជ័យវរ្ម័ន | គ.ស ៤៧០-៥១៤ | |
១៧ | រុទ្រវរ្ម័ន | គ.ស ៥១៤-៥៣៩ | |
សន្តិវង្ស នគរភ្នំ បែកបាក់ជា ជានគរ ចេនឡា |
អាណាចក្រ ចេនឡា (គ.ស ៥៥០-៨០២)
Chenla Kingdom (AD 550-802)
លេខរៀង | ព្រះនាមសម្រាប់រាជ្យ | ព្រះនាមផ្ទាល់ និង
កំណត់ត្រា |
រជ្ជកាលគ្រងរាជ |
---|---|---|---|
១៨ | ភរវរ្ម័នទី១ | (អាណាចក្រ ចេនឡា) | គ.ស ៥៥០-៦០០ |
នគរភ្នំ ធ្វើសង្គ្រាមជាមួយ នគរ ចេនឡា (គ.ស ៥៥០-៦២៧) | |||
១៩ | មហិន្ទ្រវរ្ម័នទី១ | (អាណាចក្រ ចេនឡា) | គ.ស ៦០០-៦១៥ |
២០ | ឥសានរវរ្ម័នទី១ | (អាណាចក្រ ចេនឡា) | គ.ស ៦១៥-៦៣៩ |
នគរភ្នំ ក្លាយជាចេនឡាដីគោក នគរ ចេនឡា ក្លាយជាចេនឡាទឹកឡិច (គ.ស ៦២៧) | |||
២១ | ភរវរ្ម័នទី២ | (អាណាចក្រ ចេនឡា) | គ.ស ៦៣៩-៦៥៥ |
២២ | ជ័យវរ្ម័នទី១ | (អាណាចក្រ ចេនឡា) | គ.ស ៦៥៥-៦៨១ |
២៣ | ក្សត្រី ជ័យទេវី | (អាណាចក្រ ចេនឡា) | គ.ស ៧១៣ (ទ្វារវតី) |
២៤ | ទេវៈទិត្យ | (អាណាចក្រ ចេនឡា) | គ.ស ៧១៣-៧៣០ |
២៥ | រាជឥន្ទ្រលោក | រាជធានី វ្យាធៈបុរៈ (ខេត្តតាកែវ) | គ.ស ៧៣០-៧៥៤ |
២៦ | បុស្កៈរាជ | រាជធានី សម្ភពបុរៈ (ខេត្តក្រចេះ) | គ.ស ៧៥៤-៧៧០ |
ពួកជ្វានៃរាជវង្ស សៃលេន្ត្រៈ លើកទ័ពជើងទឹកវាយចូលរាជធានី សម្ភពបុរៈ ខេត្តក្រចេះ ត្រួត្រារយៈពេល ២០ឆ្នាំ (៧៨០-៨០០ នៃគ.ស) | |||
២៧ | ជ័យវរ្ម័នទី២ | សន្តិវង្ស បុស្កៈរាជ | គ.ស ៨០២-៨៣៥ |
ចក្រភពខ្មែរ (គ.ស ៨០២-១៤១៦)
Khmer Empire (AD 802-1416)
យោងតាមកំណត់ត្រារាជទូតចិន របស់រាជវង្សយ័ន្ត គឺលោក ចូវតាក្វាន់ (អង់គ្លេស: Zhou Daguan) ដែលមកដល់ចក្រភពខ្មែរ នាសម័យអង្គរ ឆ្នាំ១២៩៦ នៃគ.ស បានសរសេរក្នុងកំណត់ហេតុរបស់លោកថា "ចក្រភពអង្គរ" មានខេត្តចំនួនជាង៩០ ។ [៦] ចក្រភពខ្មែរ ឬ មហាអាណាចក្រខ្មែរ ដែលត្រួតត្រា អាស៊ីអាគ្នេយ៍ ដីគោកមួយភាគធំអស់រយៈពេលជាងប្រាំមួយរយឆ្នាំដែលគេស្គាល់ថាជាសម័យកាលដ៏មានឥទ្ធិពលនិងខ្លាំងពូកែរបស់ប្រជារាស្ត្រខ្មែនាសម័យកាល ចក្រភពអង្គរ (គ.ស ៨០២-១៤១៦) ដែលលាតសន្ធឹង លើប្រទេសឡាវ ប្រទេសថៃ ផ្នែកខ្លះនៃប្រទេសវៀតណាម និងប្រទេសភូមា។ [៧]
លេខរៀង | ព្រះនាមសម្រាប់រាជ្យ | ព្រះនាមផ្ទាល់ និង
កំណត់ត្រា |
រជ្ជកាលគ្រងរាជ |
---|---|---|---|
២៧ | ជ័យវរ្ម័នទី២
(Jeyvaraman II) |
បង្កើតឬសគល់ ចក្រភពខ្មែរ គ.ស ៨០២ | គ.ស ៨០២-៨៣៥ |
២៨ | ជ័យវរ្ម័នទី៣
(Jeyvaraman III) |
រាជធានី "ហៈរិហៈរាល័យ" នៅតំបន់រលួស ខេត្តសៀមរាប | គ.ស ៨៣៥-៨៧៧ |
២៩ | ឥន្ទ្រវរ្ម័នទី១
(Indra Varaman I) |
ស្ថាបនិករាជធានីអង្គរធំ | គ.ស ៨៧៧-៨៨៩ |
៣០ | យសោវរ្ម័នទី១
(Yasoa Varaman I) |
ស្ថាបនិករាជធានី
"យៈសោធរៈបុរៈ" លទ្ធិជំនឿ: ជំនឿសែនដូនតា |
គ.ស ៨៨៩-៩១០ |
៣១ | ហស៌វរ្ម័នទី១
(Hors Varaman I) |
"ស្ដេចនៃស្នាមញញឹមទី១" | គ.ស ៩១០-៩២២ |
៣២ | ឥសានវរ្ម័នទី២
(Eysan Varaman II) |
ហិណ្ឌូសាសនា លទ្ធិជំនឿអរូបី គោរពលើ ព្រះយមរាជ | គ.ស ៩២៣-៩២៨ |
៣៣ | ជ័យវរ្ម័នទី៤
(Jeyvaraman IV) |
ស្ថាបនិកក្រុងថ្មី នៃ
"រាជធានីកោះកេរ្តិ៍" |
គ.ស ៩២៨-៩៤២ |
៣៤ | ហស៌វរ្ម័នទី២
(Hors Varaman II) |
"ស្ដេចនៃស្នាមញញឹមទី២" ចម្បាំងជាមួយ រាជវង្ស "សៃលេន្ត្រៈ" នៃអាណាចក្រចូឡា | គ.ស ៩៤២-៩៤៤ |
កងទ័ព អាណាចក្រចូឡា វាយចូលរាជធានីកោះកេរ្តិ៍ ចាប់យក ហស៌វរ្ម័នទី២ ទៅកាត់ក្បាលនៅក្រុង "ស្រីវិជ័យ" (Srivijaya) នាឧបទ្វីបម៉ាឡេ ឆ្នាំ៩៤៤ នៃគ.សករាជ | |||
៣៥ | រាជេន្ទ្រវរ្ម័នទី២
(Reajendra Varaman II) |
លើកទ័ពឡោមព័ទរឹបយករាជធានី "ស្រីវិជ័យ" បានទាំងស្រុងក្នុងឆ្នាំ ៩៥២ នៃគ.សករាជ | គ.ស ៩៤៤-៩៦៨ |
៣៦ | ជ័យវរ្ម័នទី៥
(Jeyvaraman V) |
បង្កើតសិល្បៈ "ល្ខោនខោល" | គ.ស ៩៦៨-១០០១ |
៣៧ | ឧទ័យទិត្យវរ្ម័នទី១
(Utey Tityavaraman I) |
សង្គ្រាមនៅ "លប់បុរី" | គ.ស ១០០១-១០០២ |
៣៨ | ជ័យវីរៈវរ្ម័ន
(Jeyvireak Varaman) |
សង្គ្រាមដណ្ដើមរាជ្យ យៈសោធរៈបុរៈ | គ.ស ១០០២-១០១០ |
៣៩ | សូរ្យវរ្ម័នទី១
(Sorya Varaman I) |
ស្រង់បាន ព្រះកែវមរកត និង បង្កើតសម័យកាល អង្គរទី២ | គ.ស ១០១១-១០៥០ |
៤០ | ឧទ័យទិត្យវរ្ម័នទី២
(Utey Tityavaraman II) |
បង្ក្រាបការបះបោរ ចំនួន៣លើក ប៉ាន់តុរាំង សម្ភពបុរៈ លប់បុរី | គ.ស ១០៥០-១០៦៦ |
៤១ | ហស៌វរ្ម័នទី៣
(Hors Varaman III) |
ទឹកជំនន់ធំលិចក្រុងអង្គរ ស្ដេចចម្ប៉ា (ហៈរិវរ្ម័នទី៤/សេនកៈរាជ) លើកទ័ពជើងទឹកមកឈ្លានពានក្រុងអង្គរ | គ.ស ១០៦៦-១០៨០ |
៤២ | ជ័យវរ្ម័នទី៦
(Jeyvaraman VI) |
ស្ថាបនិករាជធានីថ្មី "មហិធរៈបុរៈ" និង ចម្បាំងខ្មែរចាម | គ.ស ១០៨០-១១០៧ |
៤៣ | ធរណីន្ទ្រវរ្ម័នទី១ | សង្គ្រាមដណ្ដើមរាជបងប្អូន ជ័យវរ្ម័នទី៦ | គ.ស ១១០៧-១១១៣ |
៤៤ | សូរ្យវរ្ម័នទី២ | សូរ្យវង្សទី២ កសាងអច្ឆៈរិយៈវត្ថុពិភពលោក គឺ ប្រាសាទអង្គរវត្ត | គ.ស ១១១៣-១១៥០ |
៤៥ | ធរណីន្ទ្រវរ្ម័នទី២ | គ.ស ១១៥០-១១៦០ | |
៤៥ | យសោវរ្ម័នទី២ | ត្រូវមន្ទ្រីឈ្មោះ ត្រីភូវនាទិត្យ ធ្វើឃាត ហើយមិនមានឯកសារណាមួយកត់ត្រាអំពីរាជវង្សរបស់ទ្រង់ឡើយ ។ | គ.ស ១១៦០-១១៦៥ |
៤៦ | ត្រីភូវនាទិត្យវរ្ម័ន | ត្រូវទ័ពស្ដេចចាម មកពីនគរចម្ប៉ាព្រះនាម ឥន្ត្រវរ្ម័នទី៤ បរសំពៅបញ្ច្រាសទន្លេវាយចូលក្នុងក្រុងអង្គរ ហើយធ្វើឃាតក្នុងឆ្នាំ ១១៧៧ នៃគ.ស | គ.ស ១១៦៥-១១៧៧ |
៤៧ | ជ័យវរ្ម័នទី៧ | ព្រះអង្គជាស្តេចខ្លាំងពូកែវាយចាមរំដោះក្រុងអង្គរ ឆ្នាំ ១១៨១ និងវាយត្រួតត្រាប្រទេសចាម្ប៉ាទាំងស្រុងឆ្នាំ ១២០៣។ | គ.ស ១១៨១-១២១៥ |
៤៨ | ឥន្ទ្រវរ្ម័នទី២ | ការបាត់បង់ទឹកដីបួនចំណែកធំ (ចម្ប៉ាប្រកាសឯករាជឆ្នាំ ១២២៣) (ស្យាមសៀម រួមគ្នាប្រកាសឯករាជ សុខោទ័យ ឆ្នាំ ១២៣៨) (ជនជាតិតៃ ប្រកាសកាត់យក លួងព្រះបាង ឆ្នាំ ១២៣៨) (ជនជាតិមន ប្រកាសរដ្ឋឯករាជ ដាវ៉ូ លប់បុរី ឆ្នាំ ១២៣៩) | គ.ស ១២១៩-១២៤៣ |
៤៩ | ជ័យវរ្ម័នទី៨ | ឆ្នាំដែលព្រះអង្គគ្រប់គ្រងបានកើតនូវសង្គ្រាមសាសនា ហិណ្ឌូ និង ពុទ្ធសាសនា (សៀមលើកទ័ពឈ្លានពានឆ្នាំ ១២៥៧) (ម៉ុងហ្គោល លើកទ័ពវៀតទីមកទល់និងចម្ប៉ាសាក់ ឆ្នាំ ១២៨៣) | គ.ស ១២៤៣-១២៩៥ |
៥០ | ឥន្ទ្រវរ្ម័នទី៣ | បុត្រីទ្រង់នាម ត្រីឥន្ទ្រភូកេតត្រៈចិន្តា បានលួចព្រះខ័នមាសទៅឲស្វាមីខ្លួនហើយប្រកាសរាជសារក្លែងបន្លំឲប្ដីរបស់ខ្លួន គ្រងរាជក្នុងឆ្នាំ ១២៩៦ ក្នុងកំណត់ត្រាលោក ចូវតាក្វាន់ (Zhou Daguan) | គ.ស ១២៩៦-១៣០៨ |
៥១ | ឥន្ទ្រជ័យវរ្ម័ន | គ.ស ១៣០៨-១៣២៧ | |
៥២ | ជ័យវរ្ម័នទី៩ | គ.ស ១៣២៧-១៣៣៦ | |
៥៣ | បរមនិពាន្វបទ | ឡាវកាន់កាប់យកហ្លួងព្រះបាង គ.ស ១៣៤៤ | គ.ស ១៣៣៦-១៣៤៦ |
៥៤ | លំពង្សរាជា
(Lompong Reachea) |
(នាម ពញ្ញាជ័យ) មិនមាន រតនៈបល្ល័ង្កទាំងប្រាំសោយរាជ្យ និងបានធ្វើ រតនៈបល្ល័ង្កទាំងប្រាំថ្មី និងប្រកាសសោយរាជឆ្នាំ ១៣៤៨ | គ.ស ១៣៤៦-១៣៥២ |
៥៥ | ស្រីសុរិយោវង្ស
(Srei Soriyoavong) |
បានលើកទ័ពដោយមានជំនួយពីកងទ័ពនគរ "ឡានឆាង" បានបណ្តេញកងទ័ពសៀមនៅឆ្នាំ ១៣៥៧ ។ | គ.ស ១៣៥២-១៣៦៩ |
៥៦ | បរមរាមាទី១
(Borom Reamea I) |
សោយទីវង្គត់ក្នុងចម្បាំងខ្មែរ-សៀម | គ.ស ១៣៦៩-១៣៧២ |
៥៧ | ធម្មរាជាទី១
(Dhamma Reachea I) |
(នាម ធម្មាសោករាជ) សមរភូមិអង្គរដែល ស្តេចសៀមមានឈ្មោះថា "ពញ្ញាព្រែក" បានលើកកងទ័ពសៀម (១សែននាក់) ជាមួយនិងកាំភ្លើងធំវាយប្រហារ ក្រុងអង្គរជាលើកទី២ ។ | គ.ស ១៣៧៣-១៣៨៥ |
ស្ដេចសៀម នាម "ពញ្ញាព្រែក" ប្ដូរឈ្មោះជា "ឥន្ទ្ររាជា" ហើយបានគ្រប់គ្រងអង្គរ ៣ឆ្នាំ បន្ទាប់ពីស្តេចខ្មែរដែលមានឈ្មោះថា "ពញាយ៉ាត" បានសម្លាប់ស្ដេចសៀមនោះ និងបណ្ដេញកងទ័ពសៀមឱ្យចេញពីអង្គរក្នុងឆ្នាំ ១៣៨៨ ។ | |||
៥៨ | បរមរាជាទី១
(Borom Reachea I) |
(នាម ពញ្ញាយ៉ាត) បានផ្លាសរាជធានីពីតំបន់អង្គរនៅឆ្នាំ ១៣៨៨ ទៅ "ទួលបាសាន" នា ខេត្តកំពង់ចាម និង បានផ្លាសប្ដូររាជធានី ចុងក្រោយ មកតំបន់ "ចតុមខ" (បច្ចុប្បន្ន: ក្រុងភ្នំពេញ) ក្នុងឆ្នាំ ១៤០០ ហើយបានប្រកាសប្ដូររាជសម័យ មកសម័យកាលចតុមុខ ក្នុងឆ្នាំ ១៤១៦ ។ | គ.ស ១៣៨៥-១៤៣២ |
សម័យកាលចតុមុខ (គ.ស ១៤១៦-១៥២៨)
Chaktomuk period: (1416-1528 AD)
លេខរៀង | ព្រះនាមសម្រាប់រាជ្យ | ព្រះនាមផ្ទាល់ និង
កំណត់ត្រា |
រជ្ជកាលគ្រងរាជ |
---|---|---|---|
៥៨ | បរមរាជាទី១ (Borom Reachea I) |
(ពញ្ញាយ៉ាត) (Ponhea Yat) ប្រកាសសម័យកាលចតុមុខទី១ ១៤១៦ |
គ.ស ១៣៨៥-១៤៣២ |
៥៩ | នរាយណ៍រាមា (Noreay Reamea) |
មិនមានកំណត់ត្រា | គ.ស ១៤៣៣-១៤៣៧ |
៦០ | ស្រីរាជា (Srei Reachea) |
មិនមានកំណត់ត្រា | គ.ស ១៤៣៧-១៤៦៨ |
៦១ | ស្រីសុរិយោទ័យ (Srei Soriyoatey) |
មិនមានកំណត់ត្រា | គ.ស ១៤៦៨-១៤៧៦ |
៦២ | ធម្មរាជាទី២
(Dhamma Reachea II) |
មិនមានកំណត់ត្រា | គ.ស ១៤៧៦-១៤៨៦ |
៦៣ | ស្រីសុគន្ធបទ (Srei Sokunbot) |
ស្ដេចកន ការធ្វើរាជប្រហារ ឆ្នាំ ១៥១២ |
គ.ស ១៤៨៦-១៥១៤ |
៦៤ | ស្រីជេដ្ឋា (Srei Chedtha) |
(ហ្លួងព្រះស្ដេចកន)
ប្រកាសរាជឆ្នាំ ១៥១៦ ប្ដូរឈ្មោះជា ស្រីជេដ្ឋាធិរាជ រាមាធិបតី ។ |
គ.ស ១៥១៦-១៥២៥ |
សង្គ្រាមនាគខាងកើត ទល់និងនាគខាងលិច (១៥១៦-១៥២៥) | |||
៦៥ | ចន្ទរាជា (Chan Reachea) |
ប្រកាសប្ដូររាជសម័យ មកសម័យកាលលង្វែក ឆ្នាំ ១៥២៩ នៃគ.សករាជ | គ.ស ១៥១៦-១៥៦៦ |
សម័យកាលលង្វែក (គ.ស ១៥២៩-១៥៩៣)
Longvek Period: (1529-1593 AD)
លេខរៀង | ព្រះនាមសម្រាប់រាជ្យ | ព្រះនាមផ្ទាល់ និង
កំណត់ត្រា |
រជ្ជកាលគ្រងរាជ |
---|---|---|---|
៦៥ | ចន្ទរាជា (Chan Reachea) |
ប្រកាសសម័យកាលលង្វែក ឆ្នាំ ១៥២៩ នៃគ.សករាជ | គ.ស ១៥១៦-១៥៦៦ |
៦៦ | បរមរាជាទី២ (Borom Reachea II) |
(រាជឱង្ការធំ) | គ.ស ១៥៦៦-១៥៧៦ |
៦៦ | ព្រះសត្ថាទី១ (Preah Satha I) |
សម្ដេច ព្រះសត្ថា | គ.ស ១៥៧៦-១៥៨៤ |
៦៧ | ជ័យជេស្ឋាទី១ (Chey Chestha I) |
(ជ័យជេស្ឋា) | គ.ស ១៥៨៤-១៥៩៣ |
សៀម លើកទ័ព ៣៤០,០០០ (ជាង៣សែននាក់) វាយបែករាជធានីលង្វែក ១៥៩៣ |
សម័យកាលស្រីសន្ធរ (គ.ស ១៥៩៤-១៦២០)
Srei Santhor Period: (1594-1620 AD)
លេខរៀង | ព្រះនាមសម្រាប់រាជ្យ | ព្រះនាមផ្ទាល់ និង
កំណត់ត្រា |
រជ្ជកាលគ្រងរាជ |
---|---|---|---|
៦៨ | បរមរាមាទី២ (Borom Reamea II) |
(ព្រះរាមជើងព្រៃ) (Preah Ream Cheung Prey) |
គ.ស ១៥៩៤-១៥៩៦ |
ស្ដេចរាមាជើងព្រៃ ត្រូវទាហ៊ានពួកអេស្ប៉ាញ (អង់គ្លេស Spain) លួចធ្វើឃាតដោយគ្រាប់កាំភ្លើង ឆ្នាំ ១៥៩៦ | |||
៦៩ | បរមរាជាទី៣ (Borom Reachea III) |
(ពញ្ញាតន់) (Ponhea Ton) |
គ.ស ១៥៩៦-១៥៩៩ |
៧០ | បរមរាមាទី៣ (Borom Reamea III) |
(ពញ្ញាអន) (Ponhea On) |
គ.ស ១៥៩៩-១៦០០ |
៧១ | ព្រះកែវហ្វាទី១ (Preah Keo Fa I) |
(ពញ្ញាញោម) (Ponhea Nhoum) |
គ.ស ១៦០០-១៦០២ |
៧២ | បរមរាជាទី៤ (Borom Reachea IV) |
(ស្រីសុរិយោពណ៌) (Srei Soriyoapor) |
គ.ស ១៦០២-១៦១៨ |
សម័យកាលឧដុង្គ (គ.ស ១៦២០-១៨៦៣)
Oudong Period: (1620-1863 AD)
លេខរៀង | ព្រះនាមសម្រាប់រាជ្យ | ព្រះនាមផ្ទាល់ និង
កំណត់ត្រា |
រជ្ជកាលគ្រងរាជ |
---|---|---|---|
៧៣ | ជ័យជេស្ឋាទី២ (Chey Chestha II) |
(ជ័យចេស្ដា) (Chey Chesda) |
គ.ស ១៦១៨-១៦២៧ |
៧៤ | បរមរាជសម្ភារ (Borom Reachsomphea) |
(ពញ្ញាតូ) (Ponhea To) |
គ.ស ១៦២៧-១៦៣៤ |
សម្ដេចព្រះឧទ័យ ធ្វើរដ្ឋប្រហារ ដោយទាហ៊ាន ព័រទុយហ្កាល់ (អង់គ្លេស: Portugal បាញ់និងគ្រាប់កាំភ្លើង សោយទិវង្គតលើចុងដើមត្នោត គ.សករាជ ១៦៣៤ ។ | |||
៧៥ | អង្គទងរាជា (Ang Tong Reachea) |
(ពញ្ញានូរ) (Ponhea Nuor) |
គ.ស ១៦៣៤-១៦៤០ |
៧៦ | បទុមរាជាទី១ (Botum Reachea I) |
(អង្គនន់) (Ang Non) |
គ.ស ១៦៤០-១៦៤២ |
៧៧ | បរមរាជាទី៥ (Borom Reachea V) |
(អង្គចន្ទទី១) (Ang Chan I) |
គ.ស ១៦៤២-១៦៥៨ |
៧៨ | បរមរាជាទី៦ (Borom Reachea VI) |
(អង្គសូរ) (Ang Sour) |
គ.ស ១៦៥៨-១៦៧២ |
៧៩ | បទុមរាជាទី២ (Botum Reachea II) |
(ព្រះស្រី ជ័យជេដ្ឋ ) (Preah Srei Chey Chet) |
គ.ស ១៦៧២-១៦៧៣ |
៨០ | ព្រះកែវហ្វាទី២ (Preah Keo Fa II) |
(អង្គជី) (Ang Chi) |
គ.ស ១៦៧៣-១៦៧៥ |
៨១ | ជ័យជេស្ឋាទី៣ (Chey Chestha III) |
(អង្គស៊ូ) (Ang Suo) |
គ.ស ១៦៧៦-១៦៩៥ |
៨២ | រាមាធិបតីទី១ (Reamea Thipadei I) |
(ពញ្ញាយ៉ង) (Ponhea Yorng) |
គ.ស ១៦៩៥-១៦៩៦ |
៨៣ | ជ័យជេស្ឋាទី៣ (រជ្ជកាលទី៣) (Chey Chestha III/3rd reign)) |
(អង្គស៊ូ) (Ang Suo) |
គ.ស ១៦៩៦-១៦៩៩ |
៨៤ | ព្រះកែវហ្វាទី៣ (Preah Keo Fa III) |
(អង្គអុឹម) (Ang Em) |
គ.ស ១៦៩៩-១៧០០ |
៨៥ | ជ័យជេស្ឋាទី៣ (រជ្ជកាលទី៤) (Chey Chestha III/4th reign)) |
(អង្គស៊ូ) (Ang Suo) |
គ.ស ១៧០០-១៧០២ |
៨៦ | ធម្មរាជាទី៣ (Dhamma Reachea III) |
(ស្រីធម្មរាជ) (Srei Dhamma Reach) |
គ.ស ១៧០២-១៧០៣ |
៨៧ | ជ័យជេស្ឋាទី៣ (រជ្ជកាលទី៥) (Chey Chestha III/5th reign)) |
(អង្គស៊ូ) (Ang Suo) |
គ.ស ១៧០០៣-១៧០៦ |
៨៨ | ធម្មរាជាទី៣ (រជ្ជកាលទី២) (Dhamma Reachea III/2nd reign) |
(ស្រីធម្មរាជ) (Srei Dhamma Reach) |
គ.ស ១៧០៦-១៧០៩ |
៨៩ | ព្រះកែវហ្វាទី៣ (រជ្ជកាលទី២) (Preah Keo Fa III/2nd reign) |
(អង្គអុឹម) (Ang Em) |
គ.ស ១៧១០-១៧២២ |
៩០ | ព្រះសត្ថាទី២ (Preah Satha II) |
(អង្គយ៉ង) (Ang Yorng) |
គ.ស ១៧២២-១៧២៩ |
៩១ | ព្រះកែវហ្វាទី៣ (រជ្ជកាលទី៣) (Preah Keo Fa III/3rd reign) |
(អង្គអុឹម) (Ang Em) |
គ.ស ១៧២៩-(៧ខែ) |
៩២ | ព្រះសត្ថាទី២ (រជ្ជកាលទី២) (Preah Satha II/2nd reign)) |
(អង្គយ៉ង) (Ang Yorng) |
គ.ស ១៧៣០-១៧៣៧ |
៩៣ | ធម្មរាជាទី៣ (រជ្ជកាលទី៣) (Dhamma Reachea III/3rd reign) |
(ស្រីធម្មរាជ) (Srei Dhamma Reach) |
គ.ស ១៧៣៨-១៧៤៧ |
៩៤ | ធម្មរាជាទី៤ (Dhamma Reachea IV) |
(អង្គឯម) (Ang Iem) |
គ.ស ១៧៤៧-(៥ខែ) |
៩៥ | រាមាធិបតីទី២ (Reamea Thipadei II) |
(អង្គទងទី២) (Ang Tong II) |
គ.ស ១៧៤៧-១៧៤៩ |
៩៦ | ជ័យជេស្ឋាទី៤ (Chey Chestha IV) |
(អង្គស្ងួន) (Ang Snguon) |
គ.ស ១៧៤៩-១៧៥៥ |
៩៧ | រាមាធិបតីទី២ (រជ្ជកាលទី២) (Reamea Thipadei II/2nd reign) |
(អង្គទងទី២) (Ang Tong II) |
គ.ស ១៧៥៥-១៧៥៧ |
៩៨ | នរាយណ៍រាជា (Noreay Reachea) |
(អង្គតន់ទី២) (Ang Ton II) |
គ.ស ១៧៥៧-១៧៧៥ |
៩៩ | ឧទ័យរាជាទី៣ (Outey Reachea III) |
(អង្គណន) (Ang Norn) |
គ.ស ១៧៧៥-១៧៧៩ |
១០០ | រាមាធិបតីទី៣ (Reamea Thipadei III) |
(អង្គអេង) (Ang Eng) |
គ.ស ១៧៧៩-១៧៩៦ |
កម្ពុជាមិនមានព្រះមហាក្សត្រគ្រងរាជ ១៧៩៦-១៨០២ រាជកិច្ចនគរស្ថិតក្រោម ចៅហ្វាម៉ូ រដ្ឋមន្ត្រីក្រសួងការពារជាតិ ។ | |||
១០១ | នរាយណ៍រាជាទី២ (Noreay Reachea II) |
(អង្គចន្ទទី២) (Ang Chan II) |
គ.ស ១៨០២-១៨៣៤ |
១០២ | ស្រីសុរិយោពណ៌ទី២ (Srei Soriyoapor II) |
(អង្គមុី) (Ang Mey) |
គ.ស ១៨៣៤-១៨៤១ |
១០៣ | រាមាធិបតីទី៤ (Reamea Thipadei IV) |
(អង្គឌួង) (Ang Duong) |
គ.ស ១៨៤១-១៨៥៩ |
កម្ពុជាក្រោមអណានិគមបារាំង (១៨៦៣-១៨៨៦)
Cambodia under French colonization (1863-1886)
កម្ពុជាក្រោមអណាព្យាបាលបារាំង (១៨៨៧-១៩៤១)
Cambodia under French protectorate (1887-1941)
កម្ពុជាក្រោមនឹមត្រួតត្រាជប៉ុន (១៩៤១-១៩៤៥)
Cambodia under Japanese occupation (1941-1945)
សម័យកម្ពុជាក្រោមនិគមនិយមបារាំង (១៩៤៥-១៩៥២)
Cambodia under French colonial style (1945-1952)
ព្រះរាជាណាចក្រកម្ពុជាទី១ (១៩៥៣-១៩៥៩)
Kingdom of Cambodia I (1953-1959)
សម័យសង្គមរាស្ត្រនិយម (១៩៦០-១៩៧០)
People's Socialist Bloc (1960-1970)
សម័យសាធារណៈរដ្ឋខ្មែរ (១៩៧០-១៩៧៥)
Khmer Republic (1970-1975)
សម័យកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)
Democratic Kampuchea (1975-1979)
សម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨៩)
People's Republic of Kampuchea (1979-1989)
សម័យរដ្ឋកម្ពុជា (១៩៨៩-១៩៩២)
State of Cambodia (1989-1992)
សម័យអ៊ុនតាក់ (១៩៩២-១៩៩៣)
UNTAC era (1992-1993)
- United Nations Transitional Authority in Cambodia (UNTAC)
ព្រះរាជាណាចក្រកម្ពុជាទី២ (១៩៩៣-បច្ចុប្បន្ន)
Kingdom of Cambodia II (1993-present)
- Cambodia Kingdom of Wonder
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.