ទីរ៉ាណា
From Wikipedia, the free encyclopedia
ទីក្រុង ទីរ៉ាណា (ភាសាអាល់បានី៖ Tirona ឬ Tiranë) គឺជារដ្ឋធានី និងទីក្រុងធំបំផុតនៃប្រទេស អាល់បានី។ វាមានទីតាំងស្ថិតនៅភាគកណ្តាលនៃប្រទេស ហើយត្រូវព័ទ្ធជុំវិញដោយភ្នំដូចជា ភ្នំដៃទីនៅប៉ែកខាងកើត និងជ្រលងភ្នំរាងទាបមួយនៅភាគពាយព្យដែលមាន សមុទ្រអាទ្រីអាទិក នៅម្ខាងទៀត។ ទីរ៉ាណាគឺជាទីក្រុងដ៏សើមបំផុត និងមានពន្លឺថ្ងៃខ្លាំងបំផុតនៅអឺរ៉ុប ដែលទទួលពន្លឺព្រះអាទិត្យប្រមាណ ២,៥៤៤ ម៉ោងក្នុងមួយឆ្នាំ។[១១][១២]
ទីរ៉ាណា Tirona | ||
---|---|---|
រដ្ឋធានី និងទីប្រជុំជន | ||
វិសាលដ្ឋានស្កន់ឌែប៊ែក មជ្ឈមណ្ឌលតុបតានី សុសានកាបផ្លានប៉ាស្យា មហាវិហារអូស្សូដក់ប្រោះ ព្រះវិហារណាម៉ាសហ្កា ប្រាសាទពីទ្រីលី ប៉មនាឡិកា | ||
| ||
ប្រទេស | អាល់បានី | |
តំបន់ | អាល់បានីមជ្ឈិម | |
ស្រុក | ទីរ៉ាណា | |
ទីប្រជុំជន | ទីរ៉ាណា | |
ស្ថាបនា | ១៦១៤ | |
រដ្ឋាភិបាល | ||
• ប្រភេទ | ក្រុមប្រឹក្សា–អភិបាល | |
• អភិបាលក្រុង | អេរីអន វេលីអាជ[១] (គ.ស.) | |
• ក្រុមប្រឹក្សា | ក្រុមប្រឹក្សាក្រុងទីរ៉ាណា | |
• ប្រធាន | តូនី ហ្កូហ្គូ[២] | |
ផ្ទៃក្រឡា[៣][៤] | ||
• សរុប | ១១១០ គម2 (០.៤២៩ ម៉ាយ ការ) | |
• ខ្នាត | ៤១.៨ គម2 (១៦.១ ម៉ាយ ការ) | |
រយៈកំពស់ | ១១០ m (៣៦០ ft) | |
ប្រជាជន | ||
• ទីប្រជុំជន | ៥៩៨,១៧៦[ស ១] | |
• ទីប្រជុំជន Density | ៥០២/km2 (១៣០០/sq mi) | |
• ខ្នាត | ៤១៨,៤៩៥[ស ២] | |
ផសស | ||
• សរុប | ១៥.១ ពាន់លានអឺរ៉ូ (២០២៣)[៩] | |
• ក្នុងម្នាក់ | ៨.៦៤២ អឺរ៉ូ (២០២៤)[១០] | |
ល្វែងម៉ោង | CET (ម.ស.ស.+១) | |
• រដូវក្តៅ (DST) | CEST (UTC+២) | |
កូដប្រៃសណីយ៍ | ១០០០-១០៥៤ | |
កូដតំបន់ | +៣៥៥ (០) ៤ | |
អាកាសយានដ្ឋាន | អាកាសយានដ្ឋានណឺណឺតេរ៉េហ្សា | |
ផ្លូវល្បឿនលឿន | ||
មហាវិថី | ![]() ![]() | |
ប័ណ្ណចុះបញ្ជីរថយន្តបើកបរ | TR | |
គេហទំព័រ | tirana.al |
ទីតាំងនៃទីក្រុងទីរ៉ាណាបច្ចុប្បន្ននេះត្រូវបានមនុស្សចូលមកតាំងទីលំនៅនៅចាប់តាំងពីយុគសម័យដែកមកម៉្លេះ ហើយត្រូវបានគេចាត់ទុកជាទីតាំងស្នូលនៃអាណាចក្រអ៊ីលីរីរបស់កុលសម្ព័ន្ធទូឡុងធី។ បន្ទាប់ពីសង្គ្រាមអ៊ីលីរីបានបញ្ចប់ ទីក្រុងមួយនេះក៏ត្រូវបានកាត់បញ្ចូលទៅក្នុងទឹកដីនៃចក្រភពរ៉ូម ហើយបានក្លាយជាទីក្រុងដ៏សំខាន់មួយនៃចក្រភពនោះ។ បន្ទាប់ពីចក្រភពរ៉ូម៉ាំងខាងលិចបានដួលរលំនៅក្នុងសតវត្សរ៍ទី៤ ទឹកដីប្រទេសអាល់បានីបច្ចុប្បន្នភាគច្រើនបានធ្លាក់នៅក្រោមការគ្រប់គ្រងនៃចក្រភពប៊ីហ្សង់តាំងខាងកើត ដូចដែលបានឃើញនៅក្នុងភស្តុតាងជាប្រាសាទឈ្មោះពីទ្រីលី ដែលបានសាងសង់ឡើងនៅក្នុងរជ្ជកាលព្រះបាទជូស្ទីនានទី១។ ទីរ៉ាណាត្រូវបានស្ថាបនាជាផ្លូវការនៅក្នុងឆ្នាំ១៦១៤ ដោយឧត្តមសេនីយ៍អូតូម៉ង់-អាល់បានីម្នាក់ឈ្មោះស៊ូលីម៉ាន បាងជីនី។ ទីក្រុងនេះមិនសូវមានសារៈសំខាន់ប៉ុន្មានទេសម្រាប់អាណាចក្រអូតូម៉ង់តួកគី ប៉ុន្តែមកដល់សតវត្សរ៍ទី២០ សមាជលូស្យនីក៏បានប្រកាសវាជារដ្ឋធានីរបស់ប្រទេសអាល់បានីដែលទើបតែទទួលឯករាជ្យថ្មីៗនៅក្នុងឆ្នាំ១៩១២។
ទីរ៉ាណាត្រូវបានគេចាត់ទុកថាជាទីក្រុងពិភពលោក[១៣] ខណៈក្នុងប្រទេស វាគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ នយោបាយ និងពាណិជ្ជកម្មដ៏សំខានក៏ព្រោះតែទីតាំងរបស់វាស្ថិតនៅចំកណ្តាលនៃប្រទេស ហើយមានប្រព័ន្ធដំណឹកជញ្ជូនផ្លូវអាកាស ផ្លូវសមុទ្រ ផ្លូវដែក និងផ្លូវគោកទាន់សម័យ។[១៤] ក្នុងនាមជាទីអាសនៈនៃរដ្ឋាភិបាលអាល់បានី ទីរ៉ាណាគឺជាទីក្រុងនិវាសដ្ឋានផ្លូវការរបស់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីអាល់បានី និងសភាតំណាងរាស្ត្រប្រទេសអាល់បានី។ ទីក្រុងនេះត្រូវបានគេប្រកាសថាជាធានីយុវជនអឺរ៉ុបសម្រាប់ឆ្នាំ២០២២។
កំណត់សម្គាល់
- The municipality of Tirana consists of the administrative units of Baldushk, Bërzhitë, Dajt, Farkë, Kashar, Krrabë, Ndroq, Petrelë, Pezë, Shëngjergj, Vaqarr, Zall-Bastar, Zall-Herr and Tirana.[៣][៥][៦] The population of the municipality results from the sum of the listed administrative units in the former as of the 2023 Albanian census.[៣][៧]
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.