នគររាជសីមា
From Wikipedia, the free encyclopedia
Remove ads
នគររាជសីមា (ថៃ: นครราชสีมา, ត្រូវបញ្ចេញសំឡេង [náʔkʰɔːn râːt.tɕʰa.sǐː.maː]) គឺជាទេសបាលនគរ (ទីក្រុង) នៅភាគឦសាននៃប្រទេសថៃនិងផ្លូវចូលទៅឦសាន ។ វាគឺជាទីរួមចង្វាតនគររាជសីមា និងស្រុកនគររាជសីមា ។ កាលពីថ្ងៃ១៦សីហា២០១០ [១] តំបន់ក្រុងមានប្រជាជន១៤២,៦៤៥ ។
អត្ថបទនេះស្ដីអំពី ទេសបាលនគរនគររាជសីមា។ ចំពោះការប្រើប្រាស់ផ្សេងទៀត សូមមើល នគររាជសីមា (អសង្ស័យកម្ម)។
ចំពោះពូជឆ្មាដែលកើតពីទីក្រុងនេះ សូមមើល គោរាជ ។
ទេសបាលនគរក៏ត្រូវបានគេស្គាល់ជាសាមញ្ញថាជា គោរាជ (រ.ប.ទ.ថ. គោរាជ, โคราช), គឺជាកំណែខ្លីនៃឈ្មោះពេញ ។ វាមានទីតាំងស្ថិតនៅមាត់ច្រកនៃខ្ពង់រាបគោរាជ និងបានកត់ចំណាំជាប្រវត្តិសាស្ត្រតាមព្រំដែនរវាងទឹកដីឡាវនិងសៀម ក៏ប៉ុន្តែឥឡូវត្រូវបានចាត់ទុកថាជាផ្លូវចូលទៅកាន់ភាគឦសាន (ឥសាន) ។ ទីតាំងភូមិសាស្ត្រគឺ 14°58.5′N 102°6′E។
នគររាជសីមាក៏នៅកណ្ដាលនៃតំបន់ទីក្រុងមេនគររាជសីមា ។
Remove ads
ប្រវត្តិសាស្ត្រ
ភស្តុតាងបុរាណវិទ្យាផ្ដល់ព័ត៌មានថាមានទីប្រជុំជនពីរដែលក្រោយមកបានប្រែឈ្មោះថា សីមា និង នគរាជ ដែលថ្មីៗនេះគឺនៅក្នុងស្រុកស៊ុងណឺន ៣២ គ.ម. ខាងលិចនៃនគររាជសីមាសម័យបច្ចុប្បន្ននេះ (គោរាជ) ។ នគរ មានន័យថា ធានី, ក្រុង, បុរី, រាជ មានន័យថា ស្ដេច, ក្សត្រិយ រឺ រដ្ឋ, រាស្ត្រ ជាភាសាហិណ្ឌី ។ សូមមើលផងដែរ បៃសីមា ។
កាលពីមុនមកទល់នឹងសតវត្សទីដប់បួន តំបន់នគររាជសីមាគឺស្ថិតនៅក្រោមអធិរាជ្យភាពរបស់អធិរាជាណាចក្រខ្មែរ (ដែលគេស្គាល់ជាភាសាខ្មែរថា នគររាជសីមា/នគររាជបុរី និងគោរាជ) កាលណោះដែលទីប្រជុំជនមួយទៀតនៅភាគខាងជើង គឺពិមាយ ក៏កាន់តែសំខាន់ដូចគ្នាដែរ ។
ព្រះនារាយណ៍ ស្ដេចនៃអយុធ្យាចាប់ពី១៦៥៦ដល់១៦៨៨ បានចេញរាជបញ្ជាអោយសាងទីក្រុងថ្មី ប្រើដើម្បីជាតំបន់ការពារនៅជាយដែនភាគឦសាននៃអយុធ្យា ។ នគររាជសីមាត្រូវបានវែកញែកជាបន្តបន្ទាប់ក្នុងរាជពង្សាវតាសៀម និងឯកសារនីត្យានុកូលភាពខ្លះថាជាទីក្រុង 'លំដាប់ថ្នាក់ទីពីរ' នៃនគរ ។ អភិបាលម្នាក់ត្រូវបានឈរឈ្មោះដែលជាអ្នកបានគ្រប់គ្រងទីក្រុងនេះជារាជវង្ស (សន្តតិវង្ស)មួយ ។
ជាលទ្ធផលនៃដំណាក់កាលចុងក្រោយនៃនគរអយុធ្យាដែលបានបញ្ចប់ជាមួយ ការបំផ្លិចបំផ្លាញទាំងស្រុងដោយពួកភូមានៅឆ្នាំ១៩៧៦ ព្រះអង្គម្ចាស់ថេពពីពិត ព្រះរាជបុត្រនៃព្រះបាទបរមកោដ្ឋ បានប៉ុនប៉ងលើកព្រះអង្គឯងឡើងជាអ្នកគ្រប់គ្រងពិមាយ ដែលក្ដោបក្ដាប់ឥទ្ធិពលលើ គោរាជ និងខេត្តភាគខាងកើតផ្សេងៗទៀត ។ ព្រះចៅតាក់ស៊ិននៃអ្នកស្នងរាជ្យបន្ត នគរធនបុរី (១៧៦៨-១៧៨២)បានបញ្ជូនមេទ័ពពីររូបរបស់ទ្រង់ គឺបងប្អូន ថោងដួង និងប៊ូនម៉ាទៅកម្ចាត់ព្រះអង្គម្ចាស់ ដែលទ្រង់ក្រោយមកទៀតត្រូវប្រហារជីវិតនៅឆ្នាំ១៧៦៨ ។ ថោងដួងបានក្លាយជាព្រះបាទរាមាទីមួយនៃនគរនៅឆ្នាំ១៧៨២ ហើយគោរាជបានក្លាយជាតំបន់ការពារយុទ្ធសាស្ត្រតាម ជាយដែនភាគឦសានត្រួតពិនិត្យពួករដ្ឋសួយឡាវនិងខ្មែរ ។

នៅឆ្នាំ១៨២៦ ស្ដេចវាំងចន្ទន៍ចៅអនុវង្សបានសង្កេតឃើញថាសៀមពេលនោះបានចុះអន់ខ្សោយ ហើយក៏បានវាយប្រហារគោរាជនៅក្នុងឧទ្ទាមកម្មឡាវប្រឆាំងនឹងព្រះបាទរាមាទី៣ដែលបានខឹងសម្បាលអស់រយៈពេលពីរឆ្នាំហើយ ។[២] លោកស្រីម្ចាស់ម៉ូ ប្រពន្ធនៃអភិបាលរងនៅពេលនោះ ត្រូវបានគេគោរពសរសើរជាមួយការរំដោះទីក្រុងពីកងទ័ពអនុវង្ស ហើយនិងត្រូវបានផ្ដល់កិត្តិយសជាមួយរូបសំណាកនៅចំកណ្ដាលនៃដើមក្រុងគោរាជ ។ កាលពីមុន ទីប្រជុំជនមានជញ្ជាំងនៅខាងកើតនៃបូជនីយដ្ឋានត្រូវបានរចនានិងកសាងឡើងដោយវិស្វករបារាំងម្នាក់ដែលត្រូវគេជឿថាជាមនុស្សម្នាក់ដែលបានសាងរាជវាំងនារាយណ៍មហារាជនៅលវបុរី (លពបុរី) ។ ការរចនាតាមបែបបារាំងឆ្លុះបញ្ចាំងជាប្រព័ន្ធគូរទឹកដែលព័ទ្ធជុំវិញភាគខាងក្នុងបំផុតនៃទីក្រុង ។
នគររាជសីមាបានបន្តក្លាយជាមជ្ឈមណ្ឌលនយោបាយនិងសេដ្ឋកិច្ចដ៏សំខាន់មួយនៅតំបន់ឦសានក្រោមកំណែទម្រង់រដ្ឋបាលមណ្ឌលនៅចុងសតវត្សទីដប់ប្រាំបួន ។ នៅ ខែវិច្ឆិកា ឆ្នាំ១៩០០ ផ្លូវដែករាជរដ្ឋសៀមបានចាប់ផ្ដើមដំណើរការខ្សែនគររាជសីមាចាប់ពីបាងកករួមជាមួយនិងស្ថានីយគោរាជជាចុងផ្លូវរបស់ខ្លួន ។ ខ្សែពីឧប្បលរាជធានីទៅកាន់ទីប្រជុំជនវារិនបានបើកសម្ភោធនៅថ្ងៃ១វិច្ឆិកា១៩២២ ។ ។ ជុំថ្នល់ជីរៈទៅកាន់ខនកែនបានសម្ភោធនៅថ្ងៃ១មេសា១៩៣៣ ។ ស្ថានីយគោរាជត្រូវបានប្ដូរទៅកាន់ស្ថានីយផ្លូវដែកនគររាជសីមានៅឆ្នាំ១៩៣៤ ។
នៅខែតុលា១៩៣៣ បន្ទាប់ពីបដិវត្តន៍សៀម១៩៣២បានបញ្ចប់រាជាធិបតេយ្យផ្ដាច់ការ ទីក្រុងបានក្លាយជាទីបញ្ជាការនៃឧទ្ទាមកម្មបវរតេជៈ ការបះឡើងមិនបានសម្រេចប្រឆាំងនឹងរដ្ឋាភិបាលថ្មីនៅបាងកក ។
នៅខែមេសា១៩៨១កំឡុងរដ្ឋប្រហារប៉ុនប៉ងមួយផ្សេងទៀត រដ្ឋាភិបាលរួមជាមួយគ្រួសាររាជវង្ស បានធ្វើការភៀសខ្លួនទៅនៅគោរាជ ។
ចាប់ពីឆ្នាំ១៩៦២-១៩៧៦ មូលដ្ឋានព្រះរាជទ័ពអាកាសថៃគោរាជគឺត្រូវបានទទួលជាភាគផ្សំនៃព្រះរាជកងទ័ពអាកាសថៃ កងទ័ពអាកាសសហរដ្ឋ និងភាគផ្សំមួយនៃព្រះរាជកងទ័ពអាកាសស្រុកហ្សេថ្មី (រ.ក.អ.ហ.ថ.) ។ បន្ទាប់ពីការដកទ័ពថយរបស់ស.រ.នៅឆ្នាំ១៩៧៦ កងទ័ពអាកាសថៃបានក្ដោបក្ដាប់អំណាចពេញទី ។ កំឡុងទសវត្ស១៩៨០ និងដើមទសវត្ស១៩៩០ វាលយន្តហោះត្រូវបានដំណើរការចូលរួមជាអាកាសយានដ្ឋានស៊ីវិលសម្រាប់នគររាជសីមា ។ នេះត្រូវបានបញ្ចប់ជាមួយការសម្ភោធនូវអាកាសយានដ្ឋាននគររាជសីមានៅដើមទសវត្ស១៩៩០ ។
Remove ads
ដំណឹកជញ្ជូន
នគររាជសីមាត្រូវបានភ្ជាប់ជាមួយនិងខ្សែផ្លូវដែកភាគឦសាន ដោយភ្ជាប់បាងកកជាមួយនិងឧប្បលរាជធានី និងណងខាយ ។ ក៏ភ្ជាប់ទីក្រុងនេះដែរគឺថ្នល់មិត្តភាព (ផ្លូវថៃលេខ២) ។ ២៦ គ.ម.ខាងកើតទីក្រុងគឺជាអាកាសយានដ្ឋាននគររាជសីមា ។
កាលពីថ្ងៃ៣០វិច្ឆិកា២០០៦ អាកាសយានដ្ឋាននេះមិនបានកាន់កាប់ចរាចរណ៍របស់អ្នកដំណើរទេ ហើយនិងការបញ្ជូនឥវ៉ាន់មិនត្រូវបានឃើញជាលទ្ធភាពពាណិជ្ជកម្មសំខាន់អ្វីដែរ ។ សេវាអ្នកដំណើរត្រូវបានគេប៉ុនប៉ងជាច្រើនលើកជាមួយការបរាជ័យខាងហិរញ្ញវត្ថុ (តម្លៃគឺទាបស្មើ៩៩បាតដើម្បីហោះហើរទៅបាងកក) ពួករដ្ឋអំណាចនៅតែកំពុងពិភាក្សាលើមធ្យោបាយជាច្រើនដើម្បីបង្កើតការវិនិយោគទុនជាង៤០០លានបាតអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅដោយការប្រថុយប្រថានចំណាយ ។ ហ៊ែភ្ភីអ៊ាំរ (HPY) បានចេញផែនការដើម្បហោះហើរពីនគររាជសីមាទៅឆៀងម៉ៃ និងបាងកកជាមួយនិងសាអាប៣៤០សាងដោយស៊ុយអ៊ែតមាន៣៣កៅអី ជាមួយសេវាជាច្រើនដែលបម្រុងចាប់ផ្ដើមនៅថ្ងៃ១៩សីហា២០១០ទំព័រគំរូ:C, ដូចគ្នានៅឆ្នាំ២០១២ យ៉ាងណាៗ ក៏នៅតែគ្មានការដំណើរការសេវាយន្តហោះដែលបានកំណត់ពេលពីអាកាសយានដ្ឋាននេះឡើយ ។[៣]
Remove ads
ចំណុចចាប់អារម្មណ៍សំខាន់ៗ
- ព្រះរាជមូលដ្ឋានទ័ពអាកាសថៃគោរាជត្រូវបានប្រើប្រាស់ដោយកងទ័ពអាកាសសហរដ្ឋកំឡុងសង្គ្រាមវៀតណាម ។ ដែលមានទីតាំងប្រហែល៨ គ.ម.ភាគខាងត្បូងនៃទីក្រុងនេះ ។
- សួនសត្វគោរាជ - គឺជាសួនលំដាប់ថ្នាក់ទីមួយ ។ តម្លៃចូល៧០បាតសម្រាប់ជនជាតិថៃ ១០០បាតសម្រាប់ទេសចរបរទេស ។[៤] សួនសត្វនេះមានទីតាំងស្ថិតនៅប្រហែល១៣ គ.ម.ខាងត្បូងទីក្រុងតាមផ្លូវធំ៣០៤ ។
- បូជនីយដ្ឋានទាវសុរនារី - កន្លែងនេះគឺនៅក្រោមនវកម្មឡើងវិញថ្មីៗនេះ ។ រូបសំណាករបស់លោកស្រីម្ចាស់ម៉ូខ្លួនឯងគឺនៅនឹងកន្លែង និងពួកអ្នកលក់ដូរតាមចិញ្ចើមថ្នល់ថ្វាយផ្កានិងធូប ។ល។ ដែលថ្មីៗនៅជិតក្បែរក្នុងតូបបណ្ដោះអាសន្ននានា ។
- វត្តសាលាឡយ
- អាគារកីឡាអនុស្សាវរីយថ្ងៃចម្រើនព្រះជន្មទី៨០ព្រះករុណាទី៥ធ្នូ២០០៧គឺជាកីឡាមណ្ឌលប្រើច្រើនយ៉ាងនៅនគររាជសីមា ស្រុកថៃ ដែលត្រូវបានសាងហើយនៅឆ្នាំ២០០៧ ។ ដែលត្រូវបានប្រើសម្រាប់ព្រឹត្តិការណ៍រត់លោតនិងទីលានកីឡា ការប្រកួតបាល់ទាត់និងបានទទួលស្វាគមន៍ការប្រារព្ធបើកនិងបិទសម្រាប់ល្បែងកីឡាអាស៊ីអាគ្នេយ៍២០០៧ ។ នៅឆ្នាំ២០០៨ ក.ប.នគររាជសីមា គឺជាក្រុមបាល់ទាត់តែមួយគត់នៃទីក្រុងនេះ បានរើទៅក្នុងកីឡាមណ្ឌលនេះ ។
គោរាជកំពុងទាក់ទាញពួកជនបរទេសកាន់តែកើនឡើងជាងប្រាំឆ្នាំចុងក្រោយនេះ ជាមួយចំនួនដែលកំពុងតែកើនឡើងភាគច្រើនពីអាមេរិកខាងជើង និងអឺរ៉ុបដែលផ្លាស់ទីមកកាន់ខេត្តនេះ ។ នៅតែជនបទដដែល ដែលមានតម្លៃស្នាក់នៅនិងដីថោកៗ ហើយខេត្តនេះតាំងនៅត្រឹមតែការបើកបរបីម៉ោងប៉ុណ្ណោះពីបាងកក (តាមឡានក្រុង រឺ រថភ្លើង) ហើយក៏ជាច្រកផ្លូវទៅកាន់ឦសានដែលជាឈ្មោះហៅក្រៅដែលគេបានប្រាប់ គោរាជភ្ជាប់ចង្វាតថៃឦ.១៨ផ្សេងៗជាមួយតំបន់កណ្ដាលដោយផ្លូវដែកនិងផ្លូវធំ ។
អាកាសធាតុ
ជាទូទៅមានរដូវបីនៅក្នុងតំបន់នេះ: ប្រាំង (កុម្ភៈ - ឧសភា) វស្សា (ឧសភា - តុលា) រងារ (តុលា - កុម្ភៈ) ។ នៅក្នុងរដូវត្រជាក់ សីតុណ្ហភាពនៅគោរាជកណ្ដាលនឹងធ្លាក់រហូតដល់ប្រហែល ៦០ អង្សារF (៨.៥អង្សារC) និងនៅតំបន់ជន់បទ ចុះដល់៥០ (-១.៥)កម្រិតទាប ។
Remove ads
ការអប់រំ
សាកលវិទ្យាល័យ (មហាវិទ្យាល័យ)
មានមហាវិទ្យាល័យ៤នៅក្នុងតំបន់នេះ ។
- មហាវិទ្យាល័យបច្ចេកវិទ្យាសុរនារី
- មហាវិទ្យាល័យរាជបាទនគររាជសីមា
- មហាវិទ្យាល័យបច្ចេកវិទ្យារាជមង្គលឦសាន
- មហាវិទ្យាល័យវឞ៍ឆាលិតកុល
សាលារៀន (រោងរៀន)
សាលាបឋមសិក្សា
- រោងរៀនរួមមិត្ត
- រោងរៀនសុខនារី
- រោងរៀនអនុបាលនគររាជសីមា
- រោងរៀនវត្តសាកែវ
- រោងរៀនមឿងនគររាជសីមា
វិទ្យាល័យ
- រោងរៀនសុធ៌ម្មបិដក
- រោងរៀនរាជសីមាវិទ្យាល័យ
- រោងរៀនសុរនារីវិទ្យាល័យ
- រោងរៀនប៊ូនវឌ្ឍនា
- វិទ្យាល័យសន្តម៉ារីនគររាជសីមា
- វិទ្យាល័យរដ្ឋបាលធុរកិច្ចសន្តម៉ារី
- រោងរៀនសំច័យនគររាជសីមា
Remove ads
សុខូបត្ថម្ភវត្ថុ
មន្ទីរពេទ្យ (រោងព្យាបាល)
- រោងព្យាបាលផ្វតសុរនារី
- រោងព្យាបាលសន្តម៉ារី
- រោងព្យាបាលអនុស្សាវរីយគោរាជ
- រោងព្យាបាលបាងកករាជសីមា
- រោងព្យាបាលផូផាត់
- រោងព្យាបាលមហារាជនគររាជសីមា
- រោងព្យាបាលដឹហ្គោលដឹនហ្គេត
សណ្ឋាគារ
- សណ្ឋាគារបិស្ថ៍
- សណ្ឋាគារសីមាធានី
- សណ្ឋាគារឌូស៊ិតព្រិនស៊ិសគោរាជ
- សណ្ឋាគាររ៉ាយ៉ាហ៊្គ្រែណ្ដ៍
- សណ្ឋាគារស៊ីធីផាខ Archived 2012-04-22 at the វេយប៊ែខ ម៉ាស៊ីន.
- សណ្ឋាគាររាជវ្រុកឞ៍
- សណ្ឋាគារហឺមីថេហ្គ
- សណ្ឋាគារស្រីវឌ្ឍនា
- សណ្ឋាគារបញ្ចតារា
Archived 2010-12-22 at the វេយប៊ែខ ម៉ាស៊ីន.
មជ្ឈមណ្ឌលដើរហាង និង ហាងលក់ទំនិញគ្រប់មុខ
- ម៉លនគររាជសីមារួមមាន ហូមផ្រូ & រោងកុនអ៊ីជីវី ។ ដែលស្ថិតនៅថ្នល់មិត្តភាព ។
- មហាមជ្ឈមណ្ឌលប៊ីហ្គស៊ី ។ ថ្នល់មិត្តភាពណងខាយ ។
- ក្លាងផ្លាហ្សាអាត់សាដាង ។ ស្ថិតនៅលើថ្នល់អាត់សាដាង ។
- ក្លាងផ្លាហ្សា ចមសុរាងគ៍ ។ ស្ថិតនៅលើថ្នល់ចមសុរាងគ៍ ។
- ក្លាងវីល៉្លា ថ្នល់សុរនារាយណ៍ ។
- អាយធីស៊ីធី ។ តាំងនៅថ្នល់មិត្តភាព ។
- ម៉ាក្រូ ។ តាំងនៅថ្នល់មិត្តភាពណងខាង ។
- ផ្សារធំតិស្កូលូទុសនគររាជសីមា១ ។ ស្ថិតនៅលើថ្នល់មិត្តភាព ។
- ផ្សារធំតិស្កូលូទុសនគររាជសីមា២ ។ ==(ក្រោមការសាងសង់)==
- ហូមផ្រូនគររាជសីមា ។ ស្ថិតនៅផ្លូវវៀងមហោស្រពកណ្ដាលគោរាជ នគររាជសីមា (លើគម្រោងការ)
ប្រព័ន្ធផ្សព្វផ្សាយតំបន់
សារព័ត៌មាន
- ដឹគោរាជដេលី ។ ភាសាថៃ ។
- ដឹគោរាជប៉ុស្ត៍ ។ ភាសាអង់គ្លេសប្រចាំខែ ។
Remove ads
សូមមើលផងដែរ
- ចង្វាតនគររាជសីមា
- តំបន់ទីក្រុងមេនគររាជសីមា
- បញ្ជីទីក្រុង ទីប្រជុំជននិងទីប្រជនភាពនៅចង្វាតនគររាជសីមា
- គោរាជ (ឆ្មា)
ឯកសារពិគ្រោះ
តំណក្រៅ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads