សង្គ្រាមវៀតណាម
ជម្លោះសង្គ្រាមនៅវៀតណាមពីឆ្នាំ១៩៥៥–៧០ From Wikipedia, the free encyclopedia
សង្គ្រាមវៀតណាម (ភាសាវៀតណាម - Chiến tranh Việt Nam) គឺជាការប៉ះទង្គិចយោធាសម័យសង្គ្រាមត្រជាក់ដែលបានកើតឡើងនៅវៀតណាម លាវ និង កម្ពុជា ចាប់ពី ១ វិច្ឆិកា ១៩៥៥[A ១] រហូតដល់ការធ្លាក់សៃហ្គននៅថ្ងៃ៣០ មេសា ១៩៧៥។ សង្គ្រាមនេះបានបន្តពីសង្គ្រាមឥណ្ឌូចិនលើកទីមួយ និងត្រូវបានប្រយុទ្ធគ្នារវាង វៀតណាមខាងជើង គាំទ្រដោយសម្ព័ន្ធមិត្តកុម្មុយនិស្តរបស់ខ្លួន និងរដ្ឋាភិបាលវៀតណាមខាងត្បូង គាំទ្រដោយសហរដ្ឋ និង បណ្ដាប្រទេសប្រឆាំងកុម្មុយនិស្ត។[២៨] វៀតកុង (ក៏បានស្គាល់ថាជារណសិរ្សសង្គ្រោះជាតិ រឺ រ.ស.ជ.) រណសិរ្សរួមកុម្មុយនិស្តវៀតណាមខាងត្បូងប្រដាប់អាវុធស្រាលដឹកនាំដោយពួកខាងជើង ភាគច្រើនបានប្រយុទ្ធនឹងសង្គ្រាមទ័ពព្រៃប្រឆាំងនឹងកងកម្លាំងប្រឆាំងកុម្មុយនិស្តក្នុងតំបន់នេះ។ កងទ័ពប្រជាជនវៀតណាម (កងទ័ពវៀតណាមខាងជើង) បានភ្ជាប់ខ្លួនទៅក្នុងសង្គ្រាមតាមអនុសញ្ញា នៅពេលទាំងប៉ុន្មាននោះធ្វើឲ្យមានអង្គភាពជាច្រើនចូលទៅក្នុងសមរភូមិ។ កងកម្លាំងស.រ. និង វៀតណាមខាងត្បូងបានពឹងផ្អែកលើឧត្តមភាពអាកាស និង កម្លាំងបាញ់ប្រហារលើសលប់ដើម្បីធ្វើប្រតិបត្តិការស្វែងរកនិងកម្ទេច ដែលពាក់ព័ន្ធនឹងកងកម្លាំងលើដី កងកាំភ្លើងធំ និងការវាយប្រហារអាកាស។
សង្គ្រាមវៀតណាម (Chiến tranh Việt Nam) | |||||||||
---|---|---|---|---|---|---|---|---|---|
ផ្នែកនៃសង្គ្រាមឥណ្ឌូចិន និង សង្គ្រាមត្រជាក់ | |||||||||
![]() ឧទ្ធម្ភាគចក្របិល្លUH-១Dបានបើកដោយវរសេនីយត្រីប៊្រូស ផ. ខ្រេនដលឡើងឆ្ពោះទៅលើមេឃបន្ទាប់ពីការបញ្ចេញបន្ទុកពួកទាហានថ្មើរជើងស.អា.ក្នុងបេសកកម្មស្វែងរក និង កម្ទេច | |||||||||
| |||||||||
ភាគីសង្គ្រាម | |||||||||
កងកម្លាំងប្រឆាំង-កុម្មុយនិស្ត :
វៀតណាមខាងត្បូង |
កងកម្លាំងកុំម្មុយនិស្ត:
បានគាំទ្រដោយ: | ||||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||||
ង-ឌិនយៀម ង្វៀន-វ៉ាំងធៀវ ង្វៀន-កាវកី កាវ-វ៉ាន់វៀន ង-ខ្វាងទ្រឿង ចន ផ្វ. ខេនណឹឌី លីនដឹន ប. ចនសុន រីឆាដ-និច្សុន វ៉ឹល្លៀម-វ៉ិសស្មលែន្ដ៍ ខ្រាយអឹន-អេប៊្រែមស៍ រ៉ូបឺត-មាំខណឺមែរ៉ា ផាខ-ចង់ហ៊ី ឈែ-ម៉្ញង់ស៊ីន រ៉ូបឺត-ម៉ឹនហ៊្សីស ហ៊ែររល្ដ៍-ហ៊ល្ថ៍ ឃិត្ថ៍-ហ៊លីយ៉ូខខឹ ...និងអ្នកដទៃផ្សេងទៀត |
ហូ-ជីមិញ ឡេ-ដ្វឹន វ៉-ង្វៀនវ៉ាប វ៉ាន់-តៀនឌុង ឡេ-ត្រុងតឹន ប៉ាម-វ៉ាំងដុង ហ្វាង-វ៉ាន់ថៃ ត្រឹន-វ៉ាន់ត្រា ង្វៀន-វ៉ាន់លីញ ង្វៀន-ហ៊ឺវថក់ ...និងអ្នកដទៃផ្សេងទៀត | ||||||||
កម្លាំង | |||||||||
~១៨៣០០០០ (១៩៦៨) វៀតណាមខាងត្បូង: ៨៥០០០០ |
៤៦១០០០+ វៀតណាមខាងជើង: ២៨៧៤៦៥ (មករា ១៩៦៨)[៩] | ||||||||
សហេតុភាព និង ការខាងបង់ | |||||||||
វៀតណាមខាងត្បូង អសេនិកជន១៩៥០០០–៤៣០០០០ស្លាប់[១០][១១] យោធិន១៧១៣៣១[១២]–២២០៣៥៧ស្លាប់[១០] ១១៧០០០០ត្រូវរបួស[ត្រូវការអំណះអំណាង] សហរដ្ឋ ស្លាប់សរុប: ៤៣០៥៣៨–៧១៤៥៦៤ |
វៀតណាមខាងជើង & វៀតកុង អសេនិកជន៥០០០០[១៦]-៦៥០០០[១០] រងរបួស យោធិន៤០០០០០ [១០]–១១០០០០០ស្លាប់ រឺ បាត់ខ្លួន[១៧] ៦០០០០០+ របួស[១៨] ចិន ស្លាប់សរុប: ៤៥១៤៦២–១១៦៦៤៦២ | ||||||||
អសេនិកជនវៀតណាមស្លាប់: ២៤៥០០០–២០០០០០០[២០] * បង្ហាញការប្រហាក់ប្រហែលគ្នា សូមមើល សហេតុភាពខាងក្រោម |
រដ្ឋាភិបាលស.រ.បានយល់ថាការពាក់ព័ន្ធនៅក្នុងសង្គ្រាមជាផ្លូវមួយដើម្បីទប់ស្កាត់ការដណ្ដើមបានវៀតណាមខាងត្បូងដោយកុម្មុយនិស្តជាផ្នែកនៃយុទ្ធសាស្ត្រធំនៃភាពមានក្នុងរបស់ខ្លួន។ រដ្ឋាភិបាលវៀតណាមខាងជើង និង វៀតកុងបានកំពុងប្រយុទ្ធគ្នាដើម្បីបង្រួបបង្រួមវៀតណាមឡើងវិញក្រោមការដឹកនាំរបស់កុម្មុយនិស្ត។ ពួកគេបានបង្ហាញថាការប៉ះទង្គិចគ្នាជាសង្គ្រាមអាណានិគម ដើមឡើយបានប្រយុទ្ធនឹងបារាំង ដែលនៅពីក្រោយខ្នងដោយស.រ. និងក្រោយមកប្រឆាំងនឹងវៀតណាមខាងត្បូង ដែលខ្លួនបានចាត់ទុកថាជារដ្ឋអាយ៉ងស.រ.។[២៩] ពួកទីប្រឹក្សាយោធាអាមេរិកបានមកដល់នៅអ្វីដែលនៅពេលនោះគឺជាសហភាពឥណ្ឌូចិនចាប់ផ្ដើមនៅការពាក់ព័ន្ធស.រ. ១៩៥០បានរឹតតែធំឡើងនៅដើមទសវត្ស១៩៦០ ដែលមានកម្រិតកងទ័ពកើនឡើងបីដងនៅឆ្នាំ១៩៦១ និងកើនឡើងបីដងទៀតនៅឆ្នាំ១៩៦២។[៣០] ពួកអង្គភាពតស៊ូស.រ.ត្រូវបានដាក់ពង្រាយចាប់ដើមដំបូងនៅឆ្នាំ១៩៦៥។ ប្រតិបត្តិការជាច្រើនបានឆ្លងកាត់ព្រំដែនអន្តរជាតិ ជាមួយលាវ និង កម្ពុជាបានទម្លាក់គ្រាប់បែកដ៏ច្រើន។ ការពាក់ព័ន្ធក្នុងសង្គ្រាមរបស់អាមេរិកបានដល់កំពូលនៅឆ្នាំ១៩៦៨ នៅក្នុងពេលនៃការវាយលុកតេត។ បន្ទាប់ពីនេះ កងកម្លាំងលើដីស.រ.ត្រូវបានដកចេញបន្តិចម្ដងៗជាផ្នែកនៃគោលនយោបាយដែលគេស្គាល់ថាជាវៀតណាមនីយកម្ម។ ទោះបីកិច្ចព្រមព្រៀងសន្តិភាពប៉ារីស បានចុះហត្ថលេខាដោយគ្រប់ភាគីទាំងអស់នៅ ខែមករា ឆ្នាំ១៩៧៣ ក៏ដោយ ក៏ការប្រយុទ្ធបានបន្ត។
ការពាក់ព័ន្ធខាងយោធាស.រ.បានបញ្ចប់នៅថ្ងៃ១៥ សីហា ១៩៧៣ ជាលទ្ធផលមួយនៃវិសោធនកម្មខេស-ឆឺចបានអនុម័តដោយសមាជស.រ.។[៣១] ការកាន់កាប់សៃហ្គនដោយកងទ័ពប្រជាជនវៀតណាមនៅខែមេសា ១៩៧៥ បានកត់សម្គាល់នូវទីបញ្ចប់នៃសង្គ្រាម ហើយវៀតណាមខាងជើង និងត្បូងត្រូវបានបង្រួបបង្រួមគ្នាឡើងវិញនូវឆ្នាំបន្ទាប់។ សង្គ្រាមនេះបានតម្រូវអោយចំណាយមនុស្សដ៏ច្រើនជាចំណែកនៃអត្រាមរណភាព (សូមមើលសហេតុភាពសង្គ្រាមវៀតណាម)។ ការប៉ាន់ប្រមាណនៃពួកទាហាន និងអសេនិកជនវៀតណាមបានស្លាប់ប្រែប្រួសខុសគ្នាចាប់ពី៨០០០០០[៣២]ដល់៣,១លាននាក់។[១៧][២០] មួយចំនួន ខ្មែរ២០០០០០–៣០០០០០នាក់ [២១][២២][២៣] លាវ២០០០០–២០០០០០នាក់ [៣៣][៣៤][៣៥][៣៦][៣៧][៣៨] និងពួកសមាជិកបម្រើការស.រ. ៥៨២២០នាក់ ក៏បានស្លាប់ក្នុងការប៉ះទង្គិចនេះដែរ។[A ២]
ឈ្មោះនៃសង្គ្រាម
ឈ្មោះផ្សេងៗត្រូវបានដាក់បញ្ចូលទៅក្នុងការប៉ះទង្គិចនេះ។ សង្គ្រាមវៀតណាម គឺជានាមដែលបានប្រើទូទៅបំផុតជាភាសាអង់គ្លេស។ វាក៏ត្រូវបានហៅ សង្គ្រាមនៅឥណ្ឌូចិនទីពីរ និង ការប៉ះទង្គិចជាមួយវៀតណាម។
តាមមកក៏មានការប៉ះទង្គិចច្រើនក្នុងឥណ្ឌូចិន ការប៉ះទង្គិចនេះត្រូវបានស្គាល់ដោយឈ្មោះនៃអ្នកប្រឆាំងសំខាន់របស់ខ្លួនដើម្បីធ្វើឲ្យវាប្លែកពីពួកអ្នកដទៃផ្សេង។[៤៤] ជាភាសាវៀតណាម សង្គ្រាមនេះជាទូទៅត្រូវបានគេស្គាល់ថា Chiến tranh Việt Nam (សង្គ្រាមវៀតណាម)។ វាក៏ត្រូវបានហៅថា Kháng chiến chống Mỹ (សង្គ្រាមតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិក) បានប្រែថាឲ្យតែបានថាសង្គ្រាមប្រឆាំងនឹងអាមេរិក។[៤៥]
អង្គការយោធាសំខាន់ៗបានពាក់ព័ន្ធនៅក្នុងសង្គ្រាមគឺថា នៅម្ខាង កងទ័ពសាធារណរដ្ឋវៀតណាម (ក.ស.វ.ណ.) និងយោធាស.រ. និងម្ខាងទៀត កងទ័ពប្រជាជនវៀតណាម (ក.ប.វ.) (ក៏បានស្គាល់ថាកងទ័ពវៀតណាមខាងជើង រឺ ក.វ.ជ.) និងពួកវៀតកុង រឺ រណសិរ្សជាតិដើម្បីរំដោះវៀតណាមខាងត្បូង (រ.រ.ជ.) កម្លាំងទ័ពព្រៃកុម្មុយនិស្តវៀតណាមខាងត្បូង។
សាវតារមកដល់ឆ្នាំ១៩៤៩
សូមមើលផងដែរ: ប្រវត្តិសាស្ត្រវៀតណាម, យុទ្ធនាការកូសាំងស៊ីន, កឹនវឿញ, គណបក្សជាតិនិយមវៀតណាម, សង្កុបកម្មអៀនបៃ, វៀតណាមកំឡុងសង្គ្រាមលោកលើកទី២, និង សង្គ្រាមនៅវៀតណាម (១៩៤៥-១៩៤៦)
បារាំងបានចាប់ផ្ដើមការសញ្ជ័យឥណ្ឌូចិនរបស់ខ្លួននៅចុងទសវត្ស១៨៥០ និងបានសម្រេចសន្តិភាវកម្មនៅឆ្នាំ១៨៩៣។[៤៦][៤៧][៤៨] សន្ធិសញ្ញាហ្វេ បានសម្រេចបង្ហើយនៅឆ្នាំ១៨៨៤ បានបង្កើតនូវមូលដ្ឋានសម្រាប់ការគ្រប់គ្រងអាណានិគមបារាំងនៅវៀតណាមអស់ប៉ុន្មានប្រាំពីរទសវត្សក្រោយមកទៀត។ ទោះបីជាមានការតស៊ូយោធា គួរឲ្យកត់សំគាល់បំផុតដោយកឹនវឿញរបស់ផាន-ឌីញភ្វូង នៅឆ្នាំ១៨៨៨ តំបន់នៃប្រទេសជាតិសម័យថ្មីៗនៃកម្ពុជា និងវៀតណាមត្រូវបង្កើតឲ្យទៅជាអាណានិគមនៃសហភាពឥណ្ឌូចិន (លាវត្រូវបានបញ្ចូលបន្ថែមនៅពេលក្រោយ)។[៤៩] ចលនាប្រឆាំងវៀតណាមផ្សេងៗទល់នឹងការគ្រប់គ្រងរបស់បារាំងដែលមានអត្ថិភាពកំឡុងសម័យកាលនោះ ដូចជាវៀតណាមឃ្វកជឹនដាញ ដែលបានបង្កើតឲ្យមានសង្កុបកម្មអៀនបាយដែលបានបរាជ័យនៅឆ្នាំ១៩៣០ ប៉ុន្តែគ្មានណាមួយនៅទីបញ្ចប់បានជោគជ័យដូចរណសិរ្សរួមវៀតមិញឡើយ ដែលបានស្ថាបនាឡើងនៅឆ្នាំ១៩៤១ គ្រប់គ្រងដោយបក្សកុម្មុយនិស្តឥណ្ឌូចិន និងបានផ្ដល់ប្រាក់ដោយស.រ. និងគណបក្សជាតិនិយមចិនក្នុងការប្រយុទ្ធប្រឆាំងរបស់ខ្លួនទល់នឹងការកាន់កាប់របស់ជប៉ុន។ [៥០][A ៣]
កំឡុងសង្គ្រាមលោកលើកទី២ ពួកបារាំងត្រូវបានវាយឲ្យចាញ់ដោយពួកអាល្លឺម៉ង់នៅឆ្នាំ១៩៤០។ ចំពោះសហភាពឥណ្ឌូចិន នេះមានន័យថារដ្ឋអំណាចអាណានិគមបានក្លាយជាបារាំងវិចឈី ពួកសម្ព័ន្ធមិត្តនៃពួកមហាអំណាចអ័ក្សអាល្លឺម៉ង់-អ៊ីតាលី។ ជាលំដាប់ នេះមានន័យថាពួកបារាំងបានធ្វើសហការជាមួយកងកម្លាំងជប៉ុនបន្ទាប់ពីការលុកលុយសហភាពឥណ្ឌូចិនរបស់ខ្លួនកំឡុងឆ្នាំ១៩៤០។ ពួកបារាំងបានបន្តដំណើរការកិច្ចការក្នុងដែនអាណានិគម ប៉ុន្តែអំណាចនៅទីបំផុតបានស្ថិតនៅក្នុងកណ្ដាប់ដៃនៃពួកជប៉ុន។[៥០]
វៀតមិញត្រូវបានស្ថាបនាឡើងជាសម្ព័ន្ធដើម្បីឯករាជ្យពីបារាំង ប៉ុន្តែក៏បានប្រឆាំងការកាន់កាប់របស់ជប៉ុនដែរនៅឆ្នាំ១៩៤៥ ចំពោះហេតុផលដដែល។ ស.រ. និងគណបក្សជាតិនិយមចិនបានគាំទ្រពួកគេនៅក្នុងការវាយប្រឆាំងនឹងពួកជប៉ុន។[៥២] យ៉ាងណាៗ ពួកគេមិនមានអំណាចគ្រប់គ្រាន់ដើម្បីប្រយុទ្ធគ្នាក្នុងសមរភូមិជាក់ស្ដែងនៅលើកដំបូង។ មេដឹកនាំវៀតមិញ ហូ-ជីមិញត្រូវបានសង្ស័យនឹងក្លាយជាជនកុម្មុយនិស្ត និងត្រូវដាក់គុកអស់រយៈពេលមួយឆ្នាំដោយគណបក្សជាតិនិយមចិន។[៥៣]
ការកាន់កាប់ទ្វេដងដោយដោយបារាំងនិងជប៉ុនបានបន្តរហូតដល់កងកម្លាំងអាល្លឺម៉ងត្រូវបានបណ្ដេញពីបារាំងនិងរដ្ឋអំណាចអាណានិគមឥណ្ឌូចិនបារាំងចាប់ផ្ដើមប្រារព្ធការជជែកពិភាក្សាសម្ងាត់ជាមួយពួកបារាំងសេរី។ ដោយខ្លាចរអែងនោះ ពួកគេលែងជឿជាក់រដ្ឋអំណាចបារាំង កងទ័ពជប៉ុនបានឃុំឃាំងពួកគេទាំងអស់នៅថ្ងៃ៩ មីនា ១៩៤៥[៥៤] និងបានបង្កើតរដ្ឋអាយ៉ងមួយជំនួស អធិរាជាណាចក្រវៀតណាម ក្រោមការដឹកនាំបាវ-ដាយ។
កំឡុងឆ្នាំ១៩៤៤–១៩៤៥, គ្រោះទុរ្ភិក្សយ៉ាងខ្លាំងបានវាយប្រហារវៀតណាមខាងជើងដោយសារការរួមផ្សំគ្នាដោយធាតុអាកាសអាក្រក់និងការជញ្ជក់យកប្រយោជន៍របស់បារាំង/ជប៉ុន (សហភាពឥណ្ឌូចិនត្រូវផ្គត់ផ្គង់គ្រាប់ធញ្ញជាតិដល់ជប៉ុន)។[៥៥] រវាងមនុស្ស៤០០០០០ និង២លាននាក់[៣២] បានស្លាប់ដោយសារការអត់ឃ្លាន (ក្រៅពីប្រជាជនក្នុងចំណោម១០លាននាក់នៅតំបន់រងឥទ្ធិពល)។[៥៦] ការធ្វើអាជីវកម្មលើច្រករដ្ឋបាល[៥៧] ដែលនោះអន្តេវាសិកន៍នៃពួកបារាំងបានបង្កើតឡើង ពួកវៀតមិញនៅខែមីនា ១៩៤៥ បានជម្រុញប្រជាជនឲ្យរុករើរកឃ្លាំងអង្ករ និងបដិសេធបង់ពន្ធរបស់ខ្លួន។[៥៨] រវាងឃ្លាំងឥវ៉ាន់ ៧៥ និង១០០ត្រូវបានវាយឆ្មក់ជាបន្តបន្ទាប់។[៥៩] ឧទ្ទាមកម្មនេះប្រឆាំងនឹងការប៉ះពាល់នៃគ្រោះទុរ្ភិក្ស និងពួករដ្ឋអំណាចខ្លះដែលទទួលខុសត្រូវដោយលំអៀងចំពោះវាបានគាំទ្រប្រជាប្រិយភាពរបស់វៀតមិញ ហើយពួកគេបានកេណ្ឌសមាជិកជាច្រើនកំឡុងសម័យនោះ។[៥៧]
២២ សីហា ១៩៤៥ បន្តបន្ទាប់ពួកជប៉ុនចុះចាញ់ ពួកភ្នាក់ងារក.ស.យ. អាខឹមីឌិស-ភែតរី និង ខាលតឹន-ប-ស៊្វីផ្វ-ជែអ បានមកដល់ហាណូយនៅក្នុងបេសកកម្មមេត្តាធម៌ដើម្បីរំដោះទ.ស.សម្ព័ន្ធមិត្ត និង ត្រូវបានចូលរួមដោយហ្សង់-សង់តឺនី អ្នករដ្ឋការមួយរូបរបស់រដ្ឋាភិបាលបារាំង។[៦០] កងកម្លាំងជប៉ុនបានចុះចាញ់ក្រៅផ្លូវការ (ការចុះចាញ់ជាផ្លូវការបានធ្វើឡើងនៅថ្ងៃ២ កញ្ញា នៅឆកសមុទ្រតូក្យូ) ប៉ុន្តែការក្លាយជាកងកម្លាំងតែមួយគត់ដែលមានសមត្ថភាពក្នុងការថែរក្សាច្បាប់និងបញ្ជាកងទ័ពអធិរាជជប៉ុនដែលបានបន្សល់ទុកអំណាចដែលកាលណោះទុកឲ្យកងទ័ពអាណានិគមបារាំង និងសង់តឺនីបានក្ដោបក្ដាប់។[៦១]
កំឡុងខែសីហា កងកម្លាំងជប៉ុនបានអនុញ្ញាតឲ្យពួកវៀតមិញ និងក្រុមជាតិនិយមដទៃទៀតដណ្ដើមអគារសាធារណៈ និងអាវុធដោយមិនបាច់តស៊ូ ដែលបានចាប់ផ្ដើមបដិវត្តន៍ខែសីហា។ ពួកនាយទាហានក.ស.យ.បានជួបប្រទះដដែលៗជាមួយហូ-ជីមិញ និងពួកនាយទាហានវៀតមិញដទៃទៀតកំឡុងសម័យនេះ[៦២] និងនៅថ្ងៃ២ កញ្ញា ១៩៤៥ ហូ-ជីមិញបានប្រកាសសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមឯករាជ្យមុនពេលហ្វូងមនុស្សមួយហ្វូងចំនួន៥០០០០០នាក់នៅហាណូយ។[៥៩] នៅក្នុងសំណើសម្រាប់ដោះស្រាយទៅពួកអាមេរិក លោកបានចាប់ផ្ដើមសន្ទរកថារបស់ខ្លួនដោយការបកស្រាយទូលំទូលាយការប្រកាសឯករាជ្យរបស់សហរដ្ឋ: មនុស្សទាំងអស់ត្រូវស្មើគ្នា។ អ្នកបង្កើតត្រូវផ្ដល់ឱ្យយើងនូវសិទ្ធដែលមិនអាចរំលោភបំពានយ៉ាងប្រាកដ: សិទ្ធិដើម្បីរស់ សិទ្ធិមានសេរីភាព និងសិទ្ធិទទួលបានសុភមង្គល។[៥៩]
ពួកវៀតមិញបានក្ដាប់អំណាចបានដណ្ដើមអំណាចឆ្លងចូលវៀតណាមក្នុងបដិវត្តន៍ខែសីហា[៥៩] ភាគច្រើនបានគាំទ្រដោយប្រជាជនវៀតណាមតាមរយៈប្រវត្តិវិទូឆ្វេងថ្មីហ៊្គែបប្រៀល-ឃលកូ។[៦៣] បន្ទាប់ពីការចាញ់របស់ខ្លួននៅក្នុងសង្គ្រាមនេះ កងទ័ពជប៉ុនចក្រពត្តិ (ក.ជ.ច.)បានផ្ដល់អាវុធឱ្យពួកវៀតណាម និងបានទុកពួកមន្ត្រីរដ្ឋការវិចឈីបារាំង និងពួកនាយទាហានបានដាក់គុកអស់រយៈពេលមួយខែបន្ទាប់ពីការចុះចាញ់មក។ ពួកវៀតមិញបានកេណ្ឌទាហានជប៉ុនច្រើនជាង៦០០នាក់និងបានផ្ដល់ឱ្យពួកគេមានតួនាទីដើម្បីហ្វឹកហ្វឺន រឺ បញ្ជាការពួកទាហានវៀតណាម។[៦៤][៦៥]
យ៉ាងណាៗ ពួកសម្ព័ន្ធឈ្នះសង្គ្រាមលោកលើកទី២សំខាន់ៗ សហរាជាណាចក្រ សហរដ្ឋ និងសហភាពសូវៀត ទាំងអស់គ្នាបានយល់ស្របថាតំបន់នេះជារបស់ពួកបារាំង។[៥៩] តាមតែពួកបារាំងមិនមាននាវា អាវុធ រឺក៏ ទាហានដើម្បីដណ្ដើមយកវៀតណាមឡើងវិញភ្លាមៗបានទេ ពួកមហាអំណាចបានយកមកនូវកិច្ចព្រមព្រៀងដែលថាកងទ័ពប៊្រីតធិឝនឹងកាន់កាប់ភាគខាងត្បូងកាលណោះកងកម្លាំងជាតិនិយមចិនបាននឹងរំកិលខ្លួនចូលពីភាគខាងជើង។[៥៩] កងទ័ពចិនជាតិនិយមបានចូលទៅប្រទេសនេះដើម្បីដកហូតអាវុធកងទ័ពជប៉ុនខាងជើងនៃខ្សែស្របទី១៦ នៅថ្ងៃ១៤ កញ្ញា ១៩៤៥។[៦៦] នៅពេលនោះ ពួកប៊្រិតធិឝបានចុះចតនៅភាគខាងត្បូង ពួកគេបានផ្ដល់អាវុធវិញទៅដល់កងកម្លាំងបារាំងដែលបានឃុំឃាំងដូចគ្នាជាផ្នែកនៃកងកម្លាំងជប៉ុនចុះចាញទៅជួយពួកគេក្នុងការដណ្ដើមយកវៀតណាមនៅភាគខាងត្បូងមកវិញ តាមតែពួកគេមិនមានកងទ័ពគ្រប់គ្រាន់ដើម្បីធ្វើដូចនេះខ្លួនឯង។[៥៩]
លើការជម្រុញនៃសហភាពសូវៀត ហូ-ជីមិញជាអាទិ៍បានប៉ុនប៉ងដើម្បីចរចាជាមួយពួកបារាំង ដែលជាអ្នកកំពុងតែស្ថាបនាការគ្រប់គ្រងរបស់ខ្លួនឡើងវិញយឺតៗឆ្លងកាត់តំបន់នេះ។[៦៧] នៅខែមករា ១៩៤៦ ពួកវៀតមិញបានឈ្នះការបោះឆ្នោតទូទាំងវៀតណាមកណ្ដាល និង ខាងជើង។[៦៨] នៅថ្ងៃ៦ មីនា ១៩៤៦ លោកហូបានចុះហត្ថលេខាកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យកងកម្លាំងបារាំងជំនួសកងកម្លាំងចិនជាតិនិយម ក្នុងការដោះដូរវិញការទទួលស្គាល់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមរបស់បារាំងជាសាធារណរដ្ឋ"សេរី" ដែលក្នុងសហភាពបារាំង ជាមួយចំណុចចំៗដូចជាការទទួលស្គាល់ត្រូវបានសម្រេចដោយការចរចានាពេលអនាគត។[៦៩][៧០][៧១] ពួកបារាំងបានចុះចតនៅហាណូយនៅខែមីនា ១៩៤៦ និង នៅខែវិច្ឆិកានៃឆ្នាំនោះ ពួកគេបានបណ្ដេញពួកវៀតមិញចេញពីទីក្រុងនេះ។[៧២] កងកម្លាំងប៊្រិតធិឝបានចាកចេញនៅថ្ងៃ២៦ មីនា ១៩៤៦ ដែលបន្សល់ទុកវៀតណាមក្នុងកណ្ដាប់ដៃនៃពួកបារាំង។[៧៣] ភ្លាមតាំងពីពេលនោះមក ពួកវៀតមិញបានផ្ដើមសង្គ្រាមទ័ពព្រៃប្រឆាំងនឹងកងកម្លាំងសហភាពបារាំង ដែលកំពុងចាប់ផ្ដើមសង្គ្រាមឥណ្ឌូចិនលើកទីមួយ។
សង្គ្រាមនេះបានរាលដាលដល់លាវ និង កម្ពុជា ដែលពួកកុម្មុយនិស្តបានរៀបចំបទេសលាវ និង ពួកខ្មែរសេរី ទាំងពីរក្នុងចំណោមនោះបានយកតាមគំរូពួកវៀតមិញ។[៧៤] ជាសកល សង្គ្រាមត្រជាក់បានចាប់ផ្ដើមខ្លាំងមែនទែន មានន័យថាការផ្សះផ្សាគ្នាដែលធ្លាប់មានរវាងពួកមហាអំណាចខាងលិច និងសហភាពសូវៀតកំឡុងសង្គ្រាមលោកលើកទី២បានបែកបាក់គ្នាបន្តិចៗម្ដង។ ការប្រយុទ្ធប្រឆាំងរបស់វៀតមិញត្រូវបានរំខានដោយកង្វះខាតអាវុធយុទ្ធភណ្ឌ ស្ថានភាពនេះបានប្រែប្រួលនៅឆ្នាំ១៩៤៩ នៅពេលដែលពួកកុម្មុយនិស្តចិនបានឈ្នះសង្គ្រាមរដ្ឋប្បវេណីចិនដ៏ធំ និងបានដោះដៃបានដើម្បីផ្ដល់សព្វាវុធដល់សម្ព័ន្ធមិត្តវៀតណាមរបស់ខ្លួន។[៧៤]
ការចាកចេញនៃពួកបារាំង ១៩៥០–១៩៥៤
នៅខែមករា ១៩៥០ ប្រជាជាតិកុម្មុយនិស្ត បានដឹកនាំដោយសាធារណរដ្ឋប្រជាមានិតចិន (ស.ប.ច.) បានទទួលស្គាល់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមរបស់ពួកវៀតមិញដែលមានមូលដ្ឋាននៅហាណូយ តាមតែរដ្ឋាភិបាលវៀតណាម កាលណោះពួកប្រជាជាតិមិនមែនកុម្មុយនិស្តបានទទួលស្គាល់រដ្ឋវៀតណាមដែលមានបារាំងនៅពីក្រោយខ្នងនៅសៃហ្គន បានដឹកនាំដោយអតីតអធិរាជបាវ-ដាយ ជារដ្ឋាភិបាលវៀតណាម ខែបន្តបន្ទាប់។ ការផ្ទុះឡើងនៃសង្គ្រាមកូរ៉េនៅខែមិថុនា ១៩៥០បានធ្វើអោយពួកអ្នកបង្កើតគោលនយោបាយវ៉ាស៊ិងតោនទុកចិត្តថាសង្គ្រាមនៅឥណ្ឌូចិនគឺជាឧទាហរណ៍នៃការវាតទីនិយមរបស់កុម្មុយនិស្តបានដឹកនាំដោយក្រៀមម៉ឹល។

ពួកទីប្រឹក្សាយោធាស.ប.ច.បានចាប់ផ្ដើមជួយពួកវៀតមិញនៅខែកក្កដា ១៩៥០។[៧៥] សព្វាវុធស.ប.ច. ជំនាញការ និងពួកពលករបានប្រែក្លាយពួកវៀតមិញពីកងកម្លាំងទ័ពព្រៃទៅជាកងទ័ពធម្មតា។[៧៦] នៅខែកញ្ញា ១៩៥០ សហរដ្ឋបានបង្កើតក្រុមប្រឹក្សា និង ជំនួយការយោធា (ក.ប.ជ.យ.) ដើម្បីរារាំងសំណើបារាំងដើម្បីជួយ ប្រឹក្សាយុទ្ធសាស្ត្រ និងបង្វឹកពួកទាហានវៀតណាម។[៧៧] នៅឆ្នាំ១៩៥៤ សហរដ្ឋបានផ្គត់ផ្គង់សព្វាវុធតូចតាច៣០០០០០ និង បានចំណាយ១សហលាន$ស.រ.ក្នុងការគាំទ្រដល់កិច្ចប្រឹងប្រែងខាងយោធាបារាំងដែលទទួលបាន៨០ភាគរយនៃដើមទុនសង្គ្រាមនេះ។ [៧៨]
មានការជជែកគ្នាផងដែរ រវាងពួកបារាំង និង អាមេរិកដែលមានក្នុងនោះការប្រើប្រាស់លទ្ធភាពនៃអាវុធនយស្តិកលយុទ្ធបីដែលត្រូវបានពិចារណា ទោះបីរបាយការណ៍ធ្ងន់ធ្ងរយ៉ាងណាដែលនេះត្រូវបានពិចារណានិងដោយអ្នកណាមកទល់ឥឡូវមិនច្បាស់លាស់និងត្រូវគេប្រឆាំងជំទាស់នៅឡើយ។[៧៩][៨០] កំណែមួយនៃផែនការនេះសម្រាប់ប្រតិបត្តិការត្មាតដែលបានស្នើបានមើលឃើញទៅមុខដោយការបញ្ជូនប-២៩ ៦០គ្រឿងពីមូលដ្ឋានទ័ពស.រ.នៅក្នុងតំបន់នេះ បានគាំទ្រតាមក្រោយច្រើនដូចគ្នា ដូចជាយន្តហោះប្រយុទ្ធ១៥០គ្រឿង មកពីនាវាដឹកជើងទឹកទីប្រាំពីររបស់ស.រ. ដើម្បីទម្លាក់គ្រាប់បែកលើទីតាំងជាច្រើនរបស់មេបញ្ជាការវ៉-ង្វៀនវ៉ាបរបស់វៀតមិញ។ ផែនការនេះរួមបញ្ចូលជម្រើសមួយដើម្បីប្រើរហូតដល់អាវុធបរមាណូបីគ្រាប់នៅតាមទីតាំងរបស់ពួកវៀតមិញ។ ឧត្តមនាវីឯក អាសឺរ-វិល្លៀមរ៉ាដផ្វឺន ប្រធាននៃនាយអគ្គសេនាធិការរួមរបស់ស.រ. បានផ្ដល់នូវជម្រើសនយស្តិនេះ ជាការជ្រោមជ្រែងរបស់លោក។ ប-២៩ ប-៣៦ និង ប-៤៧របស់ស.រ.អាចធ្វើការវាយលុកនយស្តិមួយ តាមតែអាច នាវាដឹកយន្តហោះមកពីកងនាវាទីប្រាំពីរ។[៨១]
នាវាដឹករបស់ស.រ.បានចេញទៅដល់ឈូងសមុទ្រតុងកឹង និងការហោះហើរឈ្លបយកការណ៍លើដៀនបៀនផ្វុវត្រូវបានប្រព្រឹត្តិកំឡុងការចចារគ្នា។ តាមរយៈលោកអនុប្រធានាធិបតីស.រ. រីឆាដ-និច្សុន ផែនការនេះបានជាប់ពាក់ព័ន្ធនឹងនាយអគ្គសេនាធិការរួមដែលគូសវាសឡើងនៅផែនការជាច្រើនដើម្បីប្រើអាវុធនយស្តិកលយុទ្ធតូចៗបីនៅក្នុងការគាំទ្រដល់ពួកបារាំង។[៧៩] លោកនិច្សុន ក៏បានហៅដូច្នេះដែរថាស្ទាំងនៅវៀតណាម បានណែនាំថាសហរដ្ឋប្រហែលត្រូវដាក់ពួកក្មេងៗអាមេរិកក្នុងនោះ។ [៨២] ប្រធានាធិបតីស.រ. ដ្វែត-ដ.-អាយហ្សឹនហោវអឺរបានបង្កើតចំណែកចូលរួមរបស់អាមេរិកលើការគាំទ្រជួយដល់ប៊្រិតធិឝ ក៏ប៉ុន្តែទីក្រុងឡុងដ៍ត្រូវបានជំទាស់ដូចជាមានការផ្សងគ្រោះថ្នាក់។[៨២] នៅទីបញ្ចប់ បានធ្វើអោយជឿទុកចិត្តថាការប្រថុយប្រថានខាងនយោបាយបានអោយប្រយោជន៍ដែលអាចទៅរួចធ្ងន់ជាង លោកអាយហ្សឹនហោវអឺរ បានសម្រចចិត្តប្រឆាំងនឹងអន្តរាគមន៍នេះ។ តាមរយៈឧត្តមសេនីយ៍ផ្កាយប្រាំដែលមានបទពិសោធន៍មួយរូប លោកអាយហ្សឹនហោវអឺរបានប្រយ័ត្នប្រយែងក្នុងអោយសហរដ្ឋពាក់ព័ន្ធក្នុងសង្គ្រាមដីគោកនៅអាស៊ី។[៨៣]
ពួកវៀតមិញបានទទួលជំនួយជាចាំបាច់ពីសហភាពសូវៀតនិងស.ប.ច.។ ជំនួយរបស់ស.ប.ច.នៅក្នុងយុទ្ធនាការព្រំដែន១៩៥០បានអនុញ្ញាតឱ្យមានគ្រឿងផ្គត់ផ្គង់មកពីស.ប.ច.ចូលទៅវៀតណាម។ តាមការប៉ះទង្គិចទាំងមូល ការប៉ាន់ស្មានការស៊ើបការណ៍របស់ស.រ.ដែលមានការសង្ស័យនូវឱកាសទទួលបានជោគជ័យរបស់បារាំង។[៨៤]
សមរភូមិដៀនបៀនផ្វុវបានបង្ហាញនូវទីបញ្ចប់នៃការជំពាក់វាក់វិនរបស់បារាំងនៅឥណ្ឌូចិន។ កងកម្លាំងវៀតមិញរបស់លោកវ៉ាបបាននាំឲ្យពួកបារាំងទទួលនូវការបរាជ័យយោធាដែលគួរឱ្យភ្ញាក់ផ្អើល ហើយនៅថ្ងៃ៧ ឧសភា ១៩៥៤ យោធភូមិភាគសហភាពឥណ្ឌូចិនក៏បានចុះចាញ់។ ក្នុងចំណោមពួកអ្នកទោសបារាំង១២០០០នាក់ដែលចាប់បានដោយពួកវៀតមិញ មានតែ៣០០០នាក់ទេដែលបាននៅរស់។[៨៥] នៅសន្និសីទសឺរណែវ ពួកបារាំងបានចរចារអោយមានកិច្ចព្រមព្រៀងបទឈប់បាញ់មួយជាមួយពួកវៀតមិញ និងឯករាជត្រូវប្រគល់ឲ្យកម្ពុជា លាវ និង វៀតណាម។
សម័យអន្តរកាល

វៀតណាមត្រូវបានបែងចែកគ្នាជាបណ្ដោះអាសន្ននៅខ្សែស្របទី១៧ និងនៅក្រោមលក្ខន្តិកៈនៃកិច្ចព្រមព្រៀងសឺណែវ ពួកអសេនិកជនត្រូវផ្ដល់ឱកាសដើម្បីបំលាស់ទីដោយសេរីរវាងរដ្ឋបណ្ដោះអាសន្នទាំងពីររយៈកាល៣០០ថ្ងៃ។ ការបោះឆ្នោតទូទាំងប្រទេសត្រូវបានប្រារព្ធឡើងនៅឆ្នាំ១៩៥៦ដើម្បីបង្កើតអោយមានរដ្ឋាភិបាលរួបរួមមួយ។[៨៦] ប្រហែលពួកអ្នកភាគខាងជើងមួយលាននាក់ ច្រើនតែពួកកាតូលិកភាគតិច បានរត់គេចទៅខាងត្បូង ដោយខ្លាចការកាត់ទោសដោយពួកកុម្មុយនិស្ត[៨៧] បន្តបន្ទាប់ពីយុទ្ធនាការឃោសនារបស់អាមេរិកមួយដែលប្រើពាក្យស្លោកជាច្រើនដូចជាម៉ារីបរិសុទ្ធកំពុងដឹកនាំឆ្ពោះទៅភាគខាងត្បូង[៨៨] ហើយបានជួយដោយស.រ.ផ្ដល់កម្មវិធីការតាំងលំនៅថ្មី៩៣លាន$ ដែលរួមបញ្ចូលពួកជនភៀសខ្លួនកំពុងចុះទូកចម្លងជាមួយកងនាវាទីប្រាំពីរ។[៨៩] វាត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនច្រើនស្មើនឹងពីរលាននាក់ទៀតនឹងបានចាកចេញ ដែលពួកគេមិនបានបញ្ឈប់ដោយពួកវៀតមិញ។[៩០] ពួកអ្នកខាងជើង ភាគច្រើនទៅជាពួកជនភៀសខ្លួនកាតូលិកដែលបានហុចផលអោយដល់របបង-ឌីញយាំមនូវមូលដ្ឋានអ្នកគាំទ្រប្រឆាំងកុម្មុយនិស្តដ៏ខ្លាំងមួយ។[៩១] លោយាំមក្រោយមកបានបន្តរកមនុស្សកាន់ការនាទីសំខាន់ៗនៃរដ្ឋការរបស់លោកភាគច្រើនបំផុតដែលមានពួកកាតូលិចភាគខាងជើងនិងកណ្ដាល។
បន្ថែមចំពោះពួកកាតូលិកដែលកំពុងហូរចូលភាគខាងត្បូង រហូតដល់ពួកបុនក្រុមជនបដិវត្តន៍១៣០០០០នាក់បានទៅភាគខាងជើងដើម្បីបុនក្រុមការ ដែលកំពុងរំពឹងត្រឡប់ទៅភាគខាងត្បូងក្នុងរយៈកាលពីរឆ្នាំ។[៩២] ពួកវៀតមិញបានបន្សល់ទុកពួកកម្មាភិបាលប្រហែល៥០០០ទៅ១០០០០នាក់នៅភាគខាងត្បូងដូចជាអនុរចនាសម្ព័ន្ធនយោបាយយោធាមួយក្នុងគោលបំណងនៃការលោះដីខ្លួនមកវិញ។[៩៣] ពួកទាហានបារាំងចុងក្រោយបានចាកចេញពីវៀតណាមនៅខែមេសា ១៩៥៦។[៧៦] ស.ប.ច.បានបង្ហើយការដកទ័ពរបស់ខ្លួនពីវៀតណាមខាងជើងនៅក្បែរៗពេលដូចគ្នានេះដែរ។[៧៥] ពួកអសេនិកជនវៀតណាមប្រហែល៥២០០០នាក់បានរកិលខ្លួនពីភាគខាងត្បូងទៅខាងជើង។[៩៤]
រវាងឆ្នាំ១៩៥៣និង១៩៥៦ រដ្ឋាភិបាលវៀតណាមខាងជើងបានបង្កើតឱ្យមានកំណែទម្រង់ស្រែចំការផ្សេងៗ រួមមានការកាត់បន្ថយការជួល និង កំណែទម្រង់ដីធ្លី។ ឯកសារនយោបាយការិយាល័យដែលមិនបានចាត់ថ្នាក់បញ្ជាក់ថា១នាក់ក្នុងចំណោមអ្នកវៀតណាមខាងជើង១០០០០នាក់(ឧ.ប្រហែល១៤០០០នាក់) គឺបរិមាណភាគអប្បបរមាបានដាក់តម្រង់សម្រាប់បរិហារកិច្ចកំឡុងពេលយុទ្ធនា"ការកាត់បន្ថយការជួល" ចំនួនបានបញ្ឈប់កំឡុងដំណាក់កាលជាច្រើននៃ"កំណែទម្រង់ដីធ្លី"កាន់តែដាច់ស្រឡះយ៉ាងសន្ធឹកសន្ធាប់ ប្រហែលជាបានច្រើនដងកាន់តែច្រើនឡើង។[៩៥] ពួកម្ចាស់ដីត្រូវបានចាត់ថ្នាក់អំពើចិត្តថា៥,៦៨%នៃប្រជាជន ប៉ុន្តែពួកភាគច្រើនដែលបានដាក់ទណ្ឌកម្មមិនជាតឹងរឹងជាជាងការប្រហារជីវិត។ កំណត់ត្រាផ្លូវការពីពេលនោះផ្ដល់ថា"ពួកម្ចាស់ដី"១៧២០០៨នាក់ត្រូវបានគេប្រហារជីវិតកំឡុងពេល"កំណែទម្រង់ដីធ្លី" ក្នុងចំណោម១២៣២៦៦នាក់(៧១,៦៦%)ដែលក្រោយមកត្រូវបានគេរកឃើញថាបានចាត់ថ្នាក់ខុស។[៩៦] គម្លាតដ៏ធំនៃការប៉ាន់ប្រមាណត្រូវបានផ្ដល់ពីមុនៗដោយប្រភពឯករាជ្យ។ នៅឆ្នាំ១៩៥៦ ពួកមេដឹកនាំនៅហាណូយបានសារភាព"ភាពហួសហេតុ"ក្នុងការអនុវត្តកម្មវិធីនេះ និងបានស្ដារចំនួនដីធ្លីជាច្រើនដល់ពួកម្ចាស់កម្មសិទ្ធិដើមវិញ។[៩៧]
នៅភាគខាងត្បូង ខណៈនោះ បានតាំងឡើងរដ្ឋវៀតណាម ដែលមានបាវ-ដាយជាអធិរាជ និងង-ដឹនយៀម (បានតែងតាំងនៅខែកក្កដា ១៩៥៤) ជានាយករដ្ឋមន្ត្រីរបស់ទ្រង់។ មិនថារដ្ឋាភិបាលសហរដ្ឋ រឺ រដ្ឋវៀតណាមរបស់ង-ដឹនយៀមទេបានចុះហត្ថលេខាគ្រប់យ៉ាងនៅក្នុងសន្និសីទសឺណែវឆ្នាំ១៩៥៤។ ជាមួយការគោរពដល់សំណួរនៃការបង្រួបបង្រួមឡើងវិញ គណៈប្រតិភូវៀតណាមមិនមែនកុម្មុយនិស្តបានបដិសេធយ៉ាងខ្លាំងក្លាដល់ការបែងចែកណាមួយនៃវៀតណាម ប៉ុន្តែបានក្លាយជាអសារបង់នៅពេលពួកបារាំងទទួលស្គាល់សំណើរបស់ប្រតិភូវៀតមិញផាម-វ៉ាន់ដុង[៩៨] ដែលបានស្នើសុំថាវៀតណាមជាចុងក្រោយត្រូវតែរួបរួមគ្នាដោយការបោះឆ្នោតក្រោមការត្រួតពិនិត្យនៃ"គណៈកម្មាការតំបន់"។[៩៩] សហរដ្ឋបានតបតរួមជាមួយអ្វីដែលបានស្គាល់ថាជា"ផែនការរបស់អាមេរិក" ជាមួយការគាំទ្រនៃវៀតណាមខាងត្បូង និងសហរាជាណាចក្រ។[១០០] វាបានផ្ដល់ឱ្យនូវការបោះឆ្នោតបង្រួបបង្រួមក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ ប៉ុន្តែត្រុវបានជំទាស់ដោយគណៈប្រតិភូសូវៀត។[១០០] សហរដ្ឋពេញចិត្តនឹងវៀតណាមដឹកនាំដោយកុម្មុយនិស្តរួបរួមគ្នាឡើងវិញ បើសិនវាកើតចេញពីការបោះឆ្នោតសេរី និងយុត្តិធម៌:[១០១] "ជាមួយនឹងការគោរពលើសេចក្ដីថ្លែងការណ៍នៃរដ្ឋវៀតណាម សហរដ្ឋនិយាយសាឡើងវិញម្ដងទៀត គោលជំហរតាមប្រពៃណីរបស់ខ្លួនដែលថាប្រជាជនត្រូវបានទទួលសិទ្ធិដើម្បីកំណត់អនាគតរបស់ខ្លួនផ្ទាល់ ហើយថាវានឹងមិនចូលរួមក្នុងការរៀបចំណាមួយដែលនឹងអាចបង្អាក់រឿងនេះឡើយ"។[១០២]
លោកប្រធានាធិបតីអាយហ្សឹនហូវអឺរបានសរសេរនៅឆ្នាំ១៩៥៤ ថា "ខ្ញុំមិនដែលបាននិយាយ រឺទាក់ទងគ្នាជាមួយមនុស្សដែលមានចំណេះដឹងក្នុងកិច្ចការឥណ្ឌូចិនដែលមិនយល់ស្របដែលឱ្យមានការបោះឆ្នោតត្រូវធ្វើឡើងក្នុងរយៈកាលនៃការប្រយុទ្ធគ្នា ប្រហែលជាប៉ែតសិបភាគរយនៃប្រជាជននឹងបោះឆ្នោតឲ្យហូ-ជីមិញកុម្មុយនិស្តជាមេដឹកនាំរបស់ខ្លួនជាជាងអគ្គរដ្ឋបាវដាយ។ ពិតមែនទៅ កង្វះពួកមេដឹកនាំ ហើយដឹកនាំខាងបាវ-ដាយគឺជាកត្តាមួយដែលក្នុងអារម្មណ៍ជាទូទៅចំណោមជនវៀតណាមដែលថាពួកគេគ្មានអ្វីប្រយុទ្ធដើម្បីបាវ-ដាយឡើយ។"[១០៣] តាមរយៈ ឯកសារបញ្ចកោណ យ៉ាងណាមិញ ចាប់ពីឆ្នាំ១៩៥៤ដល់១៩៥៦ "ង-ដឹនយៀមពិតជាបានខំសម្រេចឱ្យបាននូវអព្ភូតហេតុពិតមែន"នៅវៀតណាមខាងត្បូង::[១០៤] "វាស្ទើរតែប្រាកដថានៅឆ្នាំ១៩៥៦ សមាមាត្រនេះដែលប្រហែលជាបានបោះឆ្នោតអោយលោកហូក្នុងការការបោះឆ្នោតសេរីប្រឆាំងលោក យៀមដែលនឹងបានកាន់តែតិចជាងប៉ែតសិបភាគរយទៅទៀត។"[១០៥] ក្នុងឆ្នាំ១៩៥៧ ពួកអ្នកអង្កេតឯករាជ្យមកពី ឥណ្ឌា ប៉ូឡូញ និងកាណាដាដែលតំណាងឱ្យគណៈកម្មាការត្រួតពិនិត្យអន្តរជាតិ(គ.ត.អ.)បានថ្លែងការបោះឆ្នោតដោយយុត្តិធម៌ មិនលំអៀងថាមិនអាចទៅរួចទេនៅប៉ែកខាងជើងនៃវៀតណាមពីព្រោះតែដោយសារឥទ្ធិពលកុម្មុយនិស្ត។[១០៦]
ចាប់ពីខែមេសា ដល់ មិថុនា ឆ្នាំ១៩៥៥ លោកយៀម (ប្រឆាំងនឹងការណែនាំរបស់ស.រ.)បានទម្លាក់ពីតំណែងនយោបាយនៅភាគខាងត្បូងដោយសារការផ្ដើមប្រតិបត្តិការយោធាជាច្រើនប្រឆាំងនឹងពួកគណៈសាសនាកែវដាយ គណៈនិកាយផ្វាហ៊ែវរបស់បាគុត និងប៊ីញស្វៀនបានរៀបចំក្រុមឧក្រិដ្ឋកម្ម (ដែលត្រូវចងសម្ព័ន្ធជាមួយពួកសមាជិកនៃនគរបាលសម្ងាត់និងពួកក្រុមយោធាខ្លះៗ)។ តាមរយៈការប្រឆាំងដែលមានរឹសគល់ធំៗទល់នឹងកលយុទ្ធដ៏អាក្រក់របស់លោកបានបង្កឡើង លោយៀមស្វះស្វែងរកវិធីដើម្បីទិះតៀនស្ដីបន្ទោសពួកកុម្មុយនិស្តឱ្យកាត់តើច្រើនឡើង។[១០៧]
ក្នុងប្រជាមតិមួយអំពីអនាគតនៃរដ្ឋវៀតណាមនៅថ្ងៃ២៣ តុលា ១៩៥៥ លោកយៀមបានគិតគូររៀបចំកន្លែងបោះឆ្នោតដែលបានត្រួតពិនិត្យដោយបងប្អូនរបស់លោកង-ដឹនញូ និងបានទទួលការជឿទុកចិត្តជាមួយ៩៨,២ភាគរយនៃសម្លេងឆ្នោត រួមមាន១៣៣%នៅសៃហ្គន។ ពួកទីប្រឹក្សាអាមេរិករបស់លោកបានផ្ដល់អនុសាសន៍ឱ្យមានការឈ្នះសមហេតុសមផលថែមទៀតត្រឹម"៦០ទៅ៧០ភាគរយ"។ លោកយៀម យ៉ាងណាក៏ដោយ បានគិតឃើញការបោះឆ្នោតជាការសាកល្បងអំណាច។[១០៨] បីថ្ងៃក្រោយមក លោកបានប្រកាសវៀតណាមខាងត្បូងជារដ្ឋឯករាជ្យមួយដែលគេស្គាល់ថាសាធារណរដ្ឋវៀតណាម (ស.វ.) ដែលមានខ្លួនលោកជាប្រធានាធិបតី។[១០៩] ដូចដែរ ហូ-ជីមិញ និងពួកមន្ត្រីកុម្មុយនិស្តផ្សេងទៀតតែងតែបានឈ្នះយ៉ាងហោចណាស់៩៩%នៃសម្លេងឆ្នោតនៅក្នុង"ការបោះឆ្នោត"វៀតណាមខាងជើង។[១១០]
ទ្រឹស្ដីដូមីណូ ដែលបានលើកឡើងថាបើប្រទេសមួយធ្លាក់ទៅលទ្ធិកុម្មុយនិស្ត ក្រោយមកប្រទេសទាំងអស់នៅជុំវិញនោះនឹងដើរតាម ដំបូងបានស្នើជាគោលនយោបាយដោយរដ្ឋការអាយហ្សឹនហូវអឺរ។[១១១] វាធ្លាប់ និងនៅតែត្រូវបានធ្វើសម្មតិកម្មជាទូទៅដែលវាបានអនុវត្តនៅវៀតណាម។ John F. Kennedy, then a U.S. Senator, said in a speech to the American Friends of Vietnam: "Burma, Thailand, India, Japan, the Philippines and obviously Laos and Cambodia are among those whose security would be threatened if the Red Tide of Communism overflowed into Vietnam."[១១២]
ក្នុងសម័យកាលឆ្នាំ, 1955–1963
វិធានការ
ការជឿស៊ប់រ៉ូម៉ាំងកាតូលិក, គឺការប្រឹងប្រែងប្រឆាំងនឹងកុម្មុយនិស្ត, ជាតិនិយម, និងអភិរក្សសង្គម។ អ្នកប្រវត្តិសាស្រ្តលោកលូដលោក Huynh កត់សម្គាល់ថា: «លោកជៀតំណាងជាតិនិយមតូចចង្អៀតនិងប៉ះបោរគូជាមួយនឹងលទ្ធិអត្តាធិបតេយ្យនិង បក្ខពួកនិយម "។ <ឯកសារ> 'អាគុយម៉ង់ដោយគ្មានការបញ្ចប់" McNamara បានបាត់បង់ "ទំព័រ។ 200-201 ។ </ ឯកសារ> ភាគច្រើននៃប្រជាជនវៀតណាម ត្រូវបានគេ ព្រះពុទ្ធសាសនា និងត្រូវបានរំខានដោយសកម្មភាពដូចជាការយកចិត្តទុកជៀរបស់ប្រទេសដើម្បី ព្រះម៉ែ ម៉ារី បាន។
ការចាប់ផ្តើមនៅរដូវក្តៅនៃឆ្នាំ 1955 នេះលោកជៀមបានចាប់ផ្តើម "ការបរិហារកុម្មុយនិស្ត«យុទ្ធនាការក្នុងអំឡុងពេលដែលពួកកុម្មុយនិស្តនិងធាតុប្រឆាំងរដ្ឋាភិបាលផ្សេងទៀតត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារបានធ្វើទារុណកម្មឬសម្លាប់។ លោកបានបង្កើតការប្រឆាំងនឹងការពិន័យការស្លាប់ណាមួយដែលចាត់ទុកថាសកម្មភាពក្នុងខែសីហាឆ្នាំ 1956 កុម្មុយនិស្ត <ref> ទំព័រគំរូ:លើកយកបណ្ដាញ </ ឯកសារ> ក្នុងនាមជារង្វាស់នៃកម្រិតនៃការមួយ [[ការបង្ក្រាបនយោបាយ] ] នេះបើយោងតាម កាព្រីយ៉ែល Kolko សង្ស័យថាប្រហែល 12.000 គូប្រជែងរបស់លោកជៀនាក់ត្រូវបានសម្លាប់នៅចន្លោះឆ្នាំ 1955 និងឆ្នាំ 1957 និងដោយចុងបញ្ចប់នៃឆ្នាំ 1958 បានប៉ាន់ប្រមាណជា 40.000 នាក់ [[អ្នកទោសនយោបាយ] បាន] ត្រូវបានចាប់ដាក់គុក។ <ឯកសារ> កាយវិភាគសាស្ត្រនៃ សង្គ្រាម "ដោយ កាព្រីយ៉ែល Kolko, លេខ ISBN 1-56584-218-9 ទំ។ 89 ។ </ ឯកសារ> ទោះយ៉ាងណា Guenter Lewis អះអាងថាតួលេខបែបនេះត្រូវបានគេបំផ្លើសហើយថាមានមិនអ្នកទោសជាង 35.000 នាក់គ្រប់ប្រភេទទាំងអស់នៅក្នុងប្រទេសកម្ពុជាទាំងមូល។ <ឯកសារ> Lewis, Guetner, (1978), អាមេរិកនៅក្នុងប្រទេសវៀតណាម, ញូវយ៉ក: ។ សកលវិទ្យាល័យ Oxford សារព័ត៌មានឆ្នាំ 1978, pp294-5 </ ឯកសារ>
នៅខែឧសភាឆ្នាំ 1957 លោកជៀធ្វើមួយ ដប់ថ្ងៃដំណើរទស្សនកិច្ចរបស់រដ្ឋទៅឱ្យសហរដ្ឋអាមេរិក ។ លោកប្រធានាធិបតី Eisenhower បានសន្យាផ្តល់ការគាំទ្រជាបន្តរបស់គាត់ហើយក្បួនដង្ហែរមួយត្រូវបានប្រារព្ធឡើងនៅក្នុងកិត្ដិយសលោកជៀនៅក្នុងទីក្រុងញូវយ៉ក។ ទោះបីជាលោកជៀមត្រូវបានគេសរសើរជាសាធារណៈនៅក្នុងការឯកជនរបស់រដ្ឋលេខាធិការ លោក John Foster Dulles ទទួលស្គាល់ថាលោកជៀមត្រូវបានជ្រើសរើសដោយសារតែមិនមានជម្មើសជំនួសល្អប្រសើរជាងមុន <ឈ្មោះឯកសារ = "Karnow ទំព័រ 230 ។ "> ។ Karnow 1991 </ ឯកសារ>
[លេខាធិការអាមេរិច [សហរដ្ឋការពារជាតិ | លេខាធិការការពារជាតិ]] អតីត លោក Robert McNamara បានបាត់បង់ បានសរសេរនៅក្នុង អាគុយម៉ង់ដោយគ្មានការបញ្ចប់ (1999) ថាភ្ញៀវអាមេរិចថ្មីនៃរ៉ូវត្រូវបានគេស្ទើរតែទាំងស្រុងល្ងង់ខ្លៅរបស់វៀតណាម វប្បធម៌។ ពួកគេបានដឹងតិចតួចនៃភាសាឬប្រវត្តិសាស្រ្តដ៏យូរនៃប្រទេសនេះ។ <ឈ្មោះឯកសារ = "McNamara បានបាត់បង់ 377" /> មានទំនោរដើម្បីផ្ដល់បំណងរបស់អាមេរិកទៅឱ្យសកម្មភាពវៀតណាមហើយលោកជៀមបានព្រមានថាវាគឺជាការបំភាន់ដើម្បីជឿថាវិធីសាស្រ្តរបស់លោកខាងលិចមិនដឹងអ្វីសោះចម្លងមួយ នឹងដោះស្រាយបញ្ហារបស់វៀតណាម។ <ឈ្មោះឯកសារ = "McNamara បានបាត់បង់ 377" />
ក្រុមបះបោរនៅភាគខាងត្បូង, 1954-1960
ទំព័រគំរូ:ដើម
នៅចន្លោះឆ្នាំ 1954 និងឆ្នាំ 1957 វាមានទ្រង់ទ្រាយធំប្រឆាំងចៃដន្យនៅជនបទដែលរដ្ឋាភិបាលលោកជៀមបានគ្រប់គ្រងដើម្បីបង្ក្រាបទទួលបានជោគជ័យនោះទេ។ នៅដើមឆ្នាំ 1957 វៀតណាមខាងត្បូងមានសន្ដិភាពលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជាងមួយទសវត្សរ៍។ ទោះជាយ៉ាងណាដោយពាក់កណ្តាលឆ្នាំ 1957 តាមរយៈការឆ្នាំ 1959 ឧប្បត្តិហេតុនៃអំពើហិង្សាបានកើនឡើងប៉ុន្តែរដ្ឋាភិបាល "មិន construe វាជាយុទ្ធនាការមួយពិចារណាជំងឺនេះផងដែរដើម្បីធានាសាយប្រព្រឹត្តធនធាន GVN ដ៏ធំមួយ»។ ទោះជាយ៉ាងណានៅត្រឹមដើមឆ្នាំ 1959 លោកជៀមបានចាត់ទុកថាជាយុទ្ធនាការមួយវានិងអនុវត្តច្បាប់ 10/59 ដែលបានធ្វើឱ្យមានអំពើហិង្សានយោបាយផ្តន្ទាទោសដោយការស្លាប់និងការរឹបអូសយកទ្រព្យសម្បត្តិស្លាក <ref> សម្រង់ពីច្បាប់ 10 ។ / 59 ខែឧសភាឆ្នាំ 1959 6 </ ref> មានបានផ្នែកមួយចំនួនក្នុងចំណោមអតីតវៀតមិញដែលមានគោលដៅចម្បងគឺដើម្បីរៀបចំការបោះឆ្នោតដែលបានសន្យានៅក្នុងកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបានឈានទៅរក "[កូដកម្ម [| wildcats]]" ។ សកម្មភាពដាច់ដោយឡែកពី ពួកកុម្មុយនិស្តនិងសកម្មជនប្រឆាំងនឹងការ GVN ផ្សេងទៀត។ <ឈ្មោះឯកសារ = "WarBegan" />
នៅក្នុងខែធ្នូឆ្នាំ 1960 ដែលជា រណសិរ្សរំដោះជាតិ (រ) ត្រូវបានបង្កើតជាផ្លូវការមានសកម្មជនប្រឆាំងនឹងការ GVN ទាំងអស់និងរួមបញ្ចូលទាំងការមិនកុម្មុយនិស្ត។ នេះបើយោងតាម "" មន្ទីរបញ្ចកោណឯកសារ , ការរ "បានដាក់ការសង្កត់ធ្ងន់ធ្ងន់លើការដកទីប្រឹក្សាអាមេរិចនិងឥទ្ធិពលនៅលើកំណែទម្រង់ដីធ្លីនិងសេរីភាពនៃការ GVN នៅលើ [រដ្ឋាភិបាល [ចម្រុះ]] និងការអព្យាក្រឹតនៃប្រទេសវៀតណាម»។ ការសម្ងាត់ជាញឹកញាប់ពួកមេដឹកនាំរបស់អង្គការនេះត្រូវបានគេរក្សាទុក។ <ឈ្មោះឯកសារ = "WarBegan" />
ការចូលរួមរបស់វៀតណាមខាងជើង
ប្រភពជំទាស់ថាតើវៀតណាមខាងជើងបានដើរតួនាទីផ្ទាល់ក្នុងការជួយនិងការរៀបចំក្រុមឧទ្ទាមវៀតណាមខាងត្បូងមុនពេលឆ្នាំ 1960 Kahin និងលោក Lewis អះអាង:
ទំព័រគំរូ:សម្រង់
ស្រដៀងគ្នានេះដែរអ្នកប្រវត្តិសាស្រ្ត លោក Arthur Schlesinger Jr បាន ថ្លែងថា: «វាមិនមែនរហូតដល់ខែកញ្ញាឆ្នាំ 1960 ដែលថាបក្សកុម្មុយនីស្តវៀតណាមខាងជើងបានប្រោសប្រទានព្រះពរជាផ្លូវការរបស់ខ្លួននិងបានអំពាវនាវឱ្យមានការរំដោះភាគខាងត្បូងពីចក្រពត្តិនិយមអាមេរិកនេះ»។ <ឈ្មោះឯកសារ = "WarBegan "/>
ផ្ទុយទៅវិញការប្រណាំង Jefferies បានសម្ភាសរត់ចោលស្រុកកុម្មុយនិស្តដែលបានរកឃើញការបដិសេធបែបនេះ "កំពុបញ្ឆោតណាស់" ហើយដែល«បានអធិប្បាយបែបកំប្លែងដែលថាគណបក្សនេះបានជាក់ស្តែងជាច្រើនទៀតទទួលបានជោគជ័យជាងការត្រូវបានគេរំពឹងថានឹងមាននៅក្នុងការលាក់បាំងតួនាទីរបស់ខ្លួន "។ <ref> ប្រណាំងជែ, សង្រ្គាមមកដល់ឡុងអាន (សាកលវិទ្យាល័យកាលីហ្វញ៉ាសារព័ត៌មានឆ្នាំ 1972), pp107, 122 ។ </ ref> លោក James Olson និងលោក Randy Roberts បានអះអាងថាវៀតណាមខាងជើងបានអនុញ្ញាតការបះបោរកម្រិតទាបនៅខែធ្នូឆ្នាំ 1956 <ឈ្មោះឯកសារ = autogenerated1 />
ដើម្បីប្រឆាំងនឹងការចោទប្រកាន់ដែលថាវៀតណាមខាងជើងត្រូវបានគេរំលោភកិច្ចព្រមព្រៀងក្រុងសឺណែវដែលបានឯករាជ្យភាពរបស់វៀតកុងដែលត្រូវបានសង្កត់ធ្ងន់នៅក្នុងការឃោសនាកុម្មុយនិស្ត <ឈ្មោះឯកសារ = "Ang16"> ទំព័រគំរូ:ដកស្រង់សៀវភៅ </ ឯកសារ>
នៅខែមិនាឆ្នាំ 1956 មេដឹកនាំកុម្មុយនិស្តភាគខាងត្បូង ឡេ Duan បានបង្ហាញផែនការស្តាកុបកម្មដែលមានចំណងជើងថា "ផ្លូវទៅខាងត្បូង" ទៅសមាជិកដទៃទៀតនៃការិយាល័យនយោបាយនៅទីក្រុងហាណូយនោះទេប៉ុន្តែជាប្រទេសចិននិងប្រទេសទាំងពីរប្រឈមមុខដាក់គ្នាជំទាស់សូវៀតនៅពេលនេះ ផែនការឡេ Duan ត្រូវបានច្រានចោល <ឈ្មោះឯកសារ = "Ang16" /> ទោះយ៉ាងណាមេដឹកនាំវៀតណាមខាងជើងបានអនុម័តវិធានការបណ្តោះអាសន្នដើម្បីស្តាបះបោរភាគខាងត្បូងនៅក្នុងខែធ្នូឆ្នាំ 1956 ស្លាក <ref> ទំព័រគំរូ:ប្រភពកាសែត ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅឯកិច្ចប្រជុំពេញអង្គលើកទី 11 នៃគណៈកម្មាធិការកណ្តាលប្រទេសឡាវដុង </ ឯកសារ> កងកម្លាំងកុម្មុយនិស្តបានស្ថិតក្រោមរចនាសម្ព័ន្ធពាក្យបញ្ជាតែមួយបានបង្កើតឡើងនៅឆ្នាំ 1958 <ឈ្មោះឯកសារ = "Victory68"> វិទ្យាស្ថានប្រវត្តិសាស្រ្តយោធាវៀតណាម (2002) ជ័យជំនះនៅក្នុងប្រទេសវៀតណាម: នេះជាផ្លូវការប្រវត្តិសាស្រ្តនៃកងទ័ពប្រជាជនវៀតណាម, 1954-1975, បកប្រែដោយ Merle អិល Pribbenow ។ សារព័ត៌មានសាកលវិទ្យាល័យនៃការកែន។ ទំ។ ។ លេខ ISBN 0-7006-1175-4 68 </ ឯកសារ> បក្សកុម្មុយនីស្តវៀតណាមខាងជើងបានអនុម័តជា "សង្គ្រាមរបស់ប្រជាជន" នៅលើភាគខាងត្បូងនៅសម័យប្រជុំមួយនៅក្នុងខែមករាឆ្នាំ 1959 <ឈ្មោះឯកសារ = "HistPlace"> ទំព័រគំរូ:លើកយកបណ្ដាញ </ ref> និងនៅខែឧសភា ក្រុម 559 ត្រូវបានបង្កើតឡើងដើម្បីរក្សានិងធ្វើឱ្យប្រសើរឡើងការ ផ្លូវលំហូជីមិញ, នៅពេលនេះជាការធ្វើដំណើរភ្នំប្រាំមួយខែតាមរយៈប្រទេសឡាវ។ ប្រហែល 500 នៃ "regroupees" នៃឆ្នាំ 1954 ត្រូវបានបញ្ជូនទៅភាគខាងត្បូងនៅលើផ្លូវក្នុងអំឡុងពេលឆ្នាំដំបូងនៃការប្រតិបត្តិការរបស់ខ្លួន។ <ឈ្មោះឯកសារ = "ជ័យជំនះ-លោកស៊ី"> ជ័យជំនះនៅក្នុងប្រទេសវៀតណាម , ទំ។ លោកស៊ី </ ឯកសារ> នេះជាលើកទីមួយតាមរយៈការចែកចាយអាវុធផ្លូវនេះត្រូវបានបញ្ចប់នៅខែសីហាឆ្នាំ 1959 <ឈ្មោះឯកសារ = "Prado"> Prado យ៉ូហាន (2006) "ការផ្លូវខាងត្បូង: ការផ្លូវលំហូជីមិញ" ។ , រំកិលងាក នៅក្នុងការសុភាពរាបដី , កម្មវិធីនិពន្ធដោយលោក Andrew ក Wiest, Osprey បោះពុម្ព, លេខ ISBN-X បាន 1-84603-020 ។ </ ឯកសារ>
ប្រទេសវៀតណាមខាងជើង។ ឈ្លានពាន ឡាវក្នុងឆ្នាំ 1959 និងត្រូវបានប្រើ 30.000 បុរសក្នុងការកសាងផ្លូវការលុកលុយតាមរយៈប្រទេសឡាវនិងប្រទេសកម្ពុជាដោយ 1961 ស្លាក <ref> សេដ្ឋកិច្ចនេះ ថ្ងៃទី 26 ខែកុម្ភៈឆ្នាំ 1983 </ ឯកសារ> ទាហានកុម្មុយនិស្តអំពី 40.000 នាក់ជ្រៀតចូលទៅក្នុងភាគខាងត្បូងដែលបានមកពី 1961-63 <ឈ្មោះឯកសារ = "Ang16" /> វៀតណាមខាងជើងបានបញ្ជូនកងទ័ព 10.000 នាក់។ វៀតណាមខាងជើង ដើម្បីវាយប្រហារនៅភាគខាងត្បូងក្នុងឆ្នាំ 1964 ហើយតួលេខនេះបានកើនឡើងដល់ 100.000 នាក់នៅក្នុងឆ្នាំ 1965 <ឯកសារ> វ៉ាស៊ីនតោនប៉ុស្តិ៍ , 23 ខែមេសាឆ្នាំ 1985 ។ </ ឯកសារ>
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.