និកាយនៃព្រះពុទ្ធសាសនា
From Wikipedia, the free encyclopedia
ភិក្ខុមង្គលរក្ខិតោ ឃឹម សាលីម និស្សិតឆ្នាំទី១នៃមហាវិទ្យាល័យមហាបញ្ញា
អាស៊ីបូនឈ្មោះដែលគេស្គាល់គឺ មហាយាន១ ប្រពៃណីទីបេ (សាសនាឡាមៈ ឬលទ្ធិឡាមៈ ឬវជរយាន ដែលក្រោយមបានរាប់បញ្ចូលទាំងនិកាយហ្សិង្គង់របស់ជប៉ុន)១។
ចំណាត់ថ្នាក់
- អត្ថបទ (ព្រះពុទ្ធសាសនា) និង (និកាយនៃព្រះពុទ្ធសាសនា) ដែលបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធើណេត (សព្វវចនាធិប្បាយនៃសាសនា) ចំណែកចេញជា៣ប្រភេទផ្សេងៗគ្នា៖
សមោធានស័ព្ទ
- យោងតាមសមោធានស័ព្ទក្នុងបំនែងចែកព្រះពុទ្ធសាសនាអាចមានភាពស្មុគស្មាញបន្តិចបន្តួចដូចជាការបែងនិកាយនៃព្រះពុទ្ធសាសនាដោយពួកអ្នកប្រាជ្ញនិងអ្នកបដិបត្តិធម៌ទាំង
ឡាយទៅតាមកម្រិតនៃការយល់ដឹងមិនថាដោយទស្សនវិទ្យា ឬប្រវត្តិសាស្ត្រ និងតាមតំបន់ដែលខ្លួនរស់នៅនោះទេ ហើយព្រមជាមួយនឹងការដាក់ឈ្មោះផ្សេងៗគ្នានិងជាញឹកញាប់
ត្រូវបានប្រើក្នុងបរិបទផ្សេងៗគ្នាទៀតផង។ ខាងក្រោមនេះអាចមានការប៉ះពាល់ដល់ការពិព៌ណនានូវការបែងចែកជានិកាយធំៗទាំងឡាយនៃព្រះពុទ្ធសាសនាផងដែរ៖ និកាយអភិរក្ស
និយម បានដល់ពួកដែលរក្សាទុកនូវធម៌វិន័យដូចដើមគឺពួកវិភជ្ជវាទី(មានឈ្មោះហៅឆ្លាស់គ្នាសម្រាប់និកាយដំបូងៗនៃព្រះពុទ្ធសាសនា។
- បឋមនិកាយនៃព្រះពុទ្ធសាសនា
- និកាយដំបូងៗក្នុងព្រះពុទ្ធសាសនាដែលបានបែកញែកជទៅតាមប្រទេសមួយចំនួនខ្លះនោះ មានតែមួយនិកាយប៉ុណ្ណោះដែលនៅមានទល់សព្វថ្ងៃគឺនិកាយថេរវាទ។
- ព្រះពុទ្ធសាសនាក្នុងអាស៊ីបូព៌ា
- ឈ្មោះដែលពួកអ្នកប្រាជ្ញទាំងឡាយប្រើប្រាសនោះ បានគ្រប់ដណ្តប់ទាំងប្រពៃណីព្រះពុទ្ធសាសនានៅជប៉ុន កូរ៉េ សិង្ហបូរី និងភាគច្រើននៅប្រទេសចិននិងប្រទេសវៀតណាម។
- ព្រះពុទ្ធសាសនាបូព៌ា
- ការដាក់ឈ្មោះឲ្យពួកអភិរក្សនិយមដោយអ្នកប្រាជ្ញទាំងឡាយចំពោះព្រះពុទ្ធសាសនាអាស៊ីបូព៌ា ជូនណាគេប្រើដោយយោងទៅលើទម្រង់វប្បធម៌ប្រពៃណីនៃព្រះពុទ្ធសាសនាថា
ដូចជាការញែកខ្លួនចេញពីបែបពួកបស្ចិមនោះ។
- ព្រះពុទ្ធសាសនាបែបបរមត្ថធម៌
- ជាធម្មតាគេបានចាត់ទុកនូវភាពស្រដៀងគ្នានេះទៅនឹងនិកាយវជរយាន។ ពួកអ្នកប្រាជ្ញទាំងឡាយបានឲ្យឈ្មោះស្របទៅនឹងការប្រព្រឹត្តបដិបត្តិនូវធម៌វិន័យតាមបែបថេរវាទ ដោយចំពោះ
គឺព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជាហ្នឹងឯង។
- ហីនយាន
- យានតូច ឬនិកាយអន់ថយដែលពួកនិកាយមហាយានបានបន្ថោកបន្ទាបចំពោះដៃគូរប្រកួតគឺនិកាយថេរវាទហ្នឹងឯង។ ពេលខ្លះត្រូវបានគេហៅដោយផ្អែកទៅលើនិកាយដំបូងបង្អស់នៃ
ព្រះពុទ្ធសាសនារួមទាំងនិកាយថេរវាទក្នុងពេលស្របគ្នា ហេតុដូច្នេះសូម្បីតែនិកាយថេរវាទមានភាពត្រឹមត្រូវទៅនឹងធម៌វិន័យដែល ចងក្រងដោយព្រះអរហន្ត៥០០អង្គមានព្រះមហាកស្សប
ព្រះអានន្ទ និងព្រះឧបាលីជាដើមហើយក៏ដោយ ក៏ត្រូវបានគេបង្ករវិវាទនាពេលក្រោយផងដែរ។ ជាពិសេសគោលបំណងនៃការផ្សព្វផ្សាយព្រះពុទ្ធសាសនានិកាយមហាយានដោយពួកអ្នក
ប្រាជ្ញទាំងឡាយទៅតាមតំនង់ទាំងឡាយមានប្រទេសចិន កូរ៉េ ទីបេ និងជប៉ុនក៏គឺវាទប្បដិវាទហ្នឹងឯង ដែលក្រោយមកនិកាយមហាយាននេះស្ទើរតែមិននៅសល់ភាពដើមពោលគឺពុទ្ធវចនៈ
ដើមៗ ឬមិនមានសោះក៏ថាបាន។ មានក្រុមខ្លះគោរពប្រតិបត្តិធម៌វិន័យដែលកាត់បំផ្លែងពីពុទ្ធវចនៈផ្ទាល់ព្រះឱស្ឋ ដែលគេស្គាល់ថាជាពួកនិកាយអាស៊ីបូព៌ា និងប្រពៃណីទីបេដែលជាពួក
អាស្រ័យចិត្តវិញ្ញាណជាធម៌វិន័យហើយមិនត្រូវបានគេចាត់ទុកថាជានិកាយណាទេ។
- លទ្ធិឡាមៈ
- ឬព្រះពុទ្ធសាសនានិកាយឡាម គឺមានពាក្យតាំងពីបរមបូរាណមកហើយដែលត្រូវបានគេថាឡាមៈៗដូច្នេះ និងមានភាពប្រហាក់ប្រហែលទៅនឹងព្រះពុទ្ធសាសនាទីបេ ហើយដោយរួម
ត្រូវបានគេមើលដោយទស្សនៈអវិជ្ជមាន។
- មហាយាន
- ជាចលនាថ្មីមួយដែលបានញែកខ្លួនចេញពីបឋមនិកាយរួមទាំងពួកជំនាន់ក្រោយៗបានដល់ពួកនិកាយអាស៊ីបូព៌ា និងពុទ្ធសាសនាទីបេ។ ពេលខ្លះគេចាត់ទុកនិកាយវជរយានក្នុងបញ្ជី
ដោយឡែកពីគេឯង។ ធម៌វិន័យគ្រឹះរបស់ពួកនិកាយអាស៊ីបូព៌ានិងទីបេគឺអាស្រ័យចិត្តវិញ្ញាណជាគោល។
- នទីពុទ្ធសាសនា
- ព្រះពុទ្ធសាសនាប្រៀបដូចប្រភពទឹកស្ទឹងបានដល់ការឲ្យឈ្មោះដោយពួកអ្នកប្រាជ្ញទៅលើនិកាយដំបូងៗ ឬបឋមនិកាយនៃព្រះពុទ្ធសាសនា។
- មន្រ្តយាន
- ជាធម្មតាគេចាត់ទុកថាជានិកាយវជរយាន។ និកាយតេនដៃនៃប្រទេសជប៉ុនត្រូវបានគេអធិប្បាយថាបានជះឥទ្ធិពលមកពីនិកាយមន្ត្រយាន។
- និកាយក្នុងព្រះពុទ្ធសាសនា
- ពាក្យ ឬឈ្មោះប្រើសម្រាប់ហៅពួកបឋមនិកាយ (បឋមនិកាយនៃព្រះពុទ្ធសាសនា)។
- មិនមែនមហាយាន
- ពាក្យ ឬឈ្មោះប្រើសម្រាប់ហៅពួកបឋមនិកាយ (បឋមនិកាយនៃព្រះពុទ្ធសាសនា)។
- ឧត្តរពុទ្ធសាសនា ព្រះពុទ្ធសាសនាប៉ែកខាងជើង
- ពាក្យ ឬឈ្មោះសម្រាប់ហៅព្រះពុទ្ធសាសនាទីបេ មានពាក្យបូរាណដែលពេលខ្លះសំដៅយកទាំងនិកាយអាស៊ីបូព៌ានិងនិកាយទីបេរួមគ្នា តែពេលខ្លះទៀតសម្រាប់ហៅតែនិកាយ
អាស៊ីបូព៌ាមិនសំដៅដល់ពួកនិកាយទីបេទេ។
- ពុទ្ធសាសននិកាយ
- ពាក្យ ឬឈ្មោះសម្រាប់ហៅពួកបឋមនិកាយ (បឋមនិកាយនៃព្រះពុទ្ធសាសនា)។
- ព្រះពុទ្ធសាសនាអាស៊ីអាគ្នេយ៍
- ពាក្យ ឬឈ្មោះសម្រាប់ហៅដោយពួកអ្នកប្រាជ្ញសំដៅយកនិកាយថេរវាទ។
- ព្រះពុទ្ធសាសនាទក្សិណនិកាយ
- ពាក្យ ឬឈ្មោះសម្រាប់ហៅដោយពួកអ្នកប្រាជ្ញសំដៅយកនិកាយថេរវាទ។
- សាវកយាន
- ពាក្យ ឬឈ្មោះសម្រាប់ហៅពួកបឋមនិកាយ (បឋមនិកាយនៃព្រះពុទ្ធសាសនា)។
- តន្រ្តយាន ឬព្រះពុទ្ធសាសនានិកាយតន្រ្តៈ
- និកាយនេះមានភាពស្រដៀងគ្នាទៅនឺងនិកាយវជរយាន ហើយគេបានចាត់ទុកថាជានិកាយនេះឯង។ ទោះជាយ៉ាងណាក៏ដោយ ពួកអ្នកប្រាជ្ញបានពណ៌នាថានិកាយតន្ត្រៈ
ជាផ្នែកមួយនៃគម្ពីរសាសនាខាងទីបេរួមបញ្ចួលទាំងគម្ពីសាវកយាន មហាយាន និងវជរយាន។ អ្នកប្រាជ្ញខ្លះបានប្រើពាក្យថាតន្រ្តិកថេរវាទដោយសំអាងទៅលើការគោរព
ប្រតិបត្តិដែល បានគេរកឃើញ ជាពិសេសគឺព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា។
- ថេរវាទ
- ប្រពៃណីព្រះពុទ្ធសាសនានៃប្រទេសស្រីលង្កា ភូមា ថែឡង់ដ៍ ឡាវ កម្ពុជា និងមួយផ្នែកនៅប្រទេសវៀតណាម ចិន ឥណ្ឌា បង់ក្លាដេស និងម៉ាឡេស៊ី។ នេះជានិកាយដែល
នៅរស់រាន មានជីវិតទល់សព្វថ្ងៃនៃប្រវត្តិសាស្ត្រពុទ្ធសាសននិកាយ (បឋមនិកាយនៃព្រះពុទ្ធសាសនា)។ ពាក្យថាថេរវាទ ជាទូទៅប្រើសម្រាប់ហៅនិកាយដំបូងហ្នឹងឯង។
- ព្រះពុទ្ធសាសនាទីបេ
- រាប់បញ្ចូលទាំងព្រះពុទ្ធសាសនានៃប្រទេសទីបេ មង់គូល ភូតាន និងផ្នែកផ្សេងៗនៃចិន ឥណ្ឌា និងរុស្ស៊ីដែលគោរពតាមប្រពៃណីទីបេ។
- វជរយាន
- ជាចលនាមួយបានវិវឌ្ឍន៍ចេញពីនិកាយមហាយានរបស់ឥណ្ឌារួមទាំងនិកាយក្រោយៗផង។ មានភាពមិនចុះសម្រុងគ្នាតាមភាពជាក់ស្តែងទៅនឹងបំនែកនិកាយទាំងនេះ។
ព្រះពុទ្ធសាសនាទីបេ បានទទួលស្គាល់ជាសកលថាមានការបែងចែកដូច្នេះ ភាគច្រើនដែលរាប់បញ្ចូលទាំងនិកាយស្ហិង្គង់របស់ជប៉ុន។ ខ្លះទៀតសំដៅយកទំនៀមមិលគ្យោ
របស់កូរ៉េដែលមិនបានបំបែកជានិកាយទេ។ អ្នកប្រាជ្ញម្នាក់បានមានប្រសាសន៍ថា ក្រៅពីភាពប្រឹងប្រែងរបស់ពួកជនជំនាន់ក្រោយនៃពុទ្ធសាសនិកផ្លាល់ វានៅតែមានភាព
លំបាកយ៉ាងខ្លាំងចំពោះការឲ្យឈ្មោះដោយចំៗថានិកាយវជរយាន ជាផ្នែកមួយដែលបែកចេញពីនិកាយណាមក។
បឋមនិកាយ

Numerous attempts have been made to tabulate these schools. Here is one. [ប្រភព?]
- ស្ថាវិរវាទ
- បុគ្គលវាទ ('បុគ្គលនិយម') (២៨០ឆ្នាំមុនគ្រឹស្តសករាជ)
- ស៌វស្តិវាទ
- វិភជ្ជវាទ (អំឡុង២៤០ឆ្នាំមុនគ្រឹសសករាជក្នុងសម័យរជ្ជកាល ព្រះបាទអសោកមហារាជ)
- មូលស៌វស្តិវាទ (third and fourth centuries)
- សុត្តន្តិកៈ (ចន្លោះ៥០ឆ្នាំមុនគ្រឹស្តសករាជទៅ១០០ឆ្នាំនៃគ្រឹស្តសករាជ)
- មហាសង្ឃិកៈ ('Majority', c. 380 BCE)
- ឯកព្យាហារិកៈ (រជ្ជកាល ព្រះបាទអសោកមហារាជ)
- លោកុត្តរវាទ
- គោលុលិកៈ (រជ្ជកាល ព្រះបាទអសោកមហារាជ)
- ពហុសុត្តិយៈ (late third century BCE)
- បញ្ញប្បតិវាទ (ក្នុងរយៈពេលក្រោយៗប្រមាណសតវត្សទី៣មុនគ្រឹស្តសករាជ)
- ចេតិយវាទ
- ចិត្តកៈ (ពាក់កណ្តាល-សតវត្សទី១មុនគ្រឹស្តសករាជ)
- អបរសីល
- ឧត្តរសីល
- ឯកព្យាហារិកៈ (រជ្ជកាល ព្រះបាទអសោកមហារាជ)
និកាយទាំង២០នៃព្រះពុទ្ធសាសនា
- ខាងក្រោមនេះគឺជាឈ្មោះនៃនិកាយហិនយាន ហើយខ្លះទៀតជានិកាយមហាយាន៖
- ស្ថាវិរវាទ ត្រូវបានបំបែកចេញជា១១និកាយគឺ៖
- (ស៌វស្តិវាទី)១ (ហេមវ័ត)១ (វជ្ជីបុត្រិយៈ)១ (ធម្មុត្តរៈ)១ (ភទ្រយនិយៈ)១ (សម្មិតិយៈ)១ (ឆន្នគិរិកៈ)១ (មហិសាសកៈ)១ (ធម្មគុត្តកៈ)១ (កស្សបិយៈ)១ (សុត្តន្តិកៈ)១.
ស្ថាវិរវាទ─┬─ ហេមវ័ត──────────────────────────────────────────── └─ ស៌វស្តិវាទី─┬─────────────────────────────────── ├ វជ្ជីបុត្រិយៈ ─┬──────────────────── │ ├ ធម្មុត្តរៈ─────── │ ├ ភទ្រយនិយៈ───── │ ├ សម្មិតិយៈ──────── │ └ ឆន្នគិរិកៈ───── ├ មហិសាសកៈ─┬───────────────────── │ └ ធម្មគុត្តកៈ────── ├ កស្សបិយៈ──────────────────────── └ សុត្តន្តិកៈ──────────────────────
- មហាសង្ឃិកៈ ត្រូវបានបំបែកចេញជា៩និកាយគឺ៖
- (ឯកព្យាហារកៈ)១ (លោកុត្តរវាទី)១ (កុក្កុតិកៈ)១ (ពហុសុតិ្តយៈ)១ (បញ្ញប្បតិវាទ)១ (ចិត្តិកៈ)១ (អបរសីល)១ (ឧត្តរសីល)១.
មហាសង្ឃិកៈ─┬──────────────────────┬───── ├ ឯកព្យាហារកៈ ├ ចិត្តិកៈ ├ លោកុត្តរវាទី ├ អបរសីល ├ កុក្កុតិកៈ └ ឧត្តរសីល ├ ពហុសុត្តិយៈ └ បញ្ញប្បតិវាទី
ឥទ្ធិពលក្នុងអាស៊ីបូព៌ា
- និកាយក្រោយៗខាងក្រោមនេះប្រតិបត្តិវិន័យនៃ ធម្មគុត្តកៈ៖
- ព្រះពុទ្ធសាសនាចិន ជាពិសេសគឺវិនយនិកាយ
- ព្រះពុទ្ធសាសនាកូរ៉េ ជាពិសេសគឺ គ្យេ ឧល
- ព្រះពុទ្ធសាសនាវៀតណាម
- ព្រះពុទ្ធសាសនាជប៉ុន ឫត្សុ
- ខាងក្រោមនេះជាប់ទាក់ទិននឹងឥទ្ធិពលទស្សនវិជ្ជា
- ជោជិត្សុរបស់ជប៉ុនគេពិចារណាឃើញថាគឺជាមែកធាងនៃសុត្តន្តិកវាទ ហើយដទៃទៀតថាបានពីការផ្លាស់ប្តូរនៃពួកពហុសុត្តិយៈ។
- និកាយកុសារបស់ចិន និងជប៉ុនគឺជាមែកធាងនៃស៌វស្តិវាទដែលមានឥទ្ធិពលដោយវស្សុពន្ធុ។
ថេរវាទនិកាយ

- និកាយផ្សេងៗនៃថេរវាទបានឲ្យទម្ងន់យ៉ាងខ្លាំងទៅលើចំណុចផ្សេងៗ ឬផ្នែកផ្សេងៗនៃព្រះត្រ័យបិដក ហើយក្រោយមក្នុងគម្ពីរអដ្ឋកថា
ឬផ្សេងពីធម្មបតិបត្តិពិតៗ។ មានភាពខុសគ្នាសំខាន់ៗជាច្រើនអន្លើនៃការប្រព្រឹត្តរឹង ឬធូររលុងចំពោះវិន័យ។
- ប្រទេសបង់ក្លាដេស:
- សង្ឃរាជនិកាយ
- មហាស្ថាវិរនិកាយ
- ប្រទេសភូមា:
- សុធម្មនិកាយ
- វិបស្សនា សំណាក់នៃមហាសិ សេយ្យទោ និងបរិស័ទខ្លួន។
- ស្វេក្យិននិកាយ
- ទ្វាយនិកាយ ឬ ទ្វារនិកាយ (មើលៈ Mendelson, ព្រះសង្ឃ និងរដ្ឋាភិបាលភូមា, Cornell University Press, Ithaca, New York, 1975)
- សុធម្មនិកាយ
- ប្រទេសស្រីលង្កា:
- ស្យាមនិកាយ
- វតុរវីល (ឬ មហាវិហារ វង្សិកៈ ស្យាមោបាលិ វនាវាស និកាយ)
- អមរបុរៈ និកាយ
- កន្ទុពោទ (ឬ ស្វេជិន និកាយ)
- តបោវន (ឬ កល្យាណវង្ស)
- រាមញ្ញនិកាយ
- គល្ទុវៈ (ឬ លក្យាណ យោគស្រមយៈ សំស្ថាវ)
- ទេល្ទុវៈ
- អរញ្ញនិកាយ
- ស្យាមនិកាយ
- ប្រទេសថៃឡង់ដ៍
- មហានិកាយ
- ចលនាវត្តធម្មកាយ
- ធម្មយុត្តិកនិកាយ
- ប្រពៃណីអរញ្ញិកភិក្ខុថៃ
- ប្រពៃណីរបស់ ព្រះគ្រូឆា
- ប្រពៃណីអរញ្ញិកភិក្ខុថៃ
- មហានិកាយ
និកាយមហាយាន
- មជ្ឈិមកៈ
- ប្រាសង្គកៈ
- សុតន្តិកៈ
- Sanlunសានលន់ (Three Treatise school)
- សានរន់
- មហាមជ្ឈិមកៈ (ជោនម្បៈ)
- យោគាចារៈ
- ចិត្តមាត្រា ក្នុងប្រទេសទីបេ
- វេ សិ (ចិត្តនិកាយ) ឬ ហ្វាសាំង (និកាយ ធម្មលក្ខណ៍)
- ពស្សាង្គ
- ហោស្សូ
- Tathagatagarbha
- Daśabhūmikā (absorbed in to Huayan)
- Huayan (Avataṃsaka)
- Hwaeom
- Kegon
- Chan / Zen / Seon / Thien
- Caodong
- Soto
- Linji
- Rinzai
- Ōbaku
- Fuke
- Won Buddhism: Korean Reformed Buddhism
- Caodong
- Pure Land (Amidism)
- Jodo
- Jodo Shin
- Tiantai (Lotus Sutra School)
- Cheontae
- Tendai (also contained Vajrayana elements)
- Nichiren
- Nichiren Shū
- Nichiren Shōshū
- Nipponzan Myōhōji
- Soka Gakkai
និកាយតន្រ្តិកៈ
see also: វិជ្រយាន Subcategorised according to predecessors
- Tibetan Buddhism
- Nyingma
- New Bön (synthesis of Yungdrung Bön and Nyingmapa)
- Kadam
- Sakya
- Jonang
- Gelug
- Kagyu
- Shangpa Kagyu
- Rechung Kagyu
- Dagpo Kagyu
- Karma Kagyu (or Kamtshang Kagyu)
- Tsalpa Kagyu
- Baram Kagyu
- Pagtru Kagyu (or Phagmo Drugpa Kagyu)
- Taglung Kagyu
- Trophu Kagyu
- Drukpa Kagyu
- Martsang Kagyu
- Yerpa Kagyu
- Yazang Kagyu
- Shugseb Kagyu
- Drikung Kagyu
- Rime movement (ecumenical movement)
- Japanese Mikkyo
- Shingon
- Tendai (derived from Tiantai but added tantric practices)
មើលបន្ថែម
- ព្រះពុទ្ធសាសនាតាមតំបន់
- ពុទ្ធសាសនានៃមនុស្សជាតិ
- ពុទ្ធសាសនាទិសឧត្តរ និងទក្សិណ
- បឋមនិកាយនៃព្រះពុទ្ធសាសនា
អត្ថបទយោង
តំនខាងក្រៅ
Wikiwand - on
Seamless Wikipedia browsing. On steroids.