នូវែលហ្សេឡង់

From Wikipedia, the free encyclopedia

នូវែលហ្សេឡង់
Remove ads

​ប្រទេសនូវែលហ្សេឡង់​ (ភាសាអង់គ្លេសNew Zealand និងភាសាម៉ាវរីAotearoa) គឺជាប្រទេសកោះមួយស្ថិតនៅប៉ែកនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសនេះមានដែនដីធំៗចំនួនពីរគឺ កោះខាងជើង (Te Ika-a-Māui) និងកោះខាងត្បូង (Te Waipounamu) និងបូករួមជាមួយកោះតូចៗចំនួន ៧០០ ទៀត។ នូវែលហ្សេឡង់ជាប្រទេសកោះធំបំផុតទីប្រាំមួយ ដែលគ្របដណ្តប់លើផ្ទៃដីសរុប ២៦៨,០២១ គីឡូម៉ែត្រការ៉េ។ វាស្ថិតនៅប្រមាណ ២០០០ គីឡូម៉ែត្រពីភាគខាងត្បូងប្រទេសអូស្ត្រាលី កាត់សមុទ្រតាស្មាន់ និង ១,០០០ គីឡូម៉ែត្រពីភាគខាងត្បូងនៃកោះនូវែលកាឡេដូនី ហ្វីជី និងតុងកា។ ប្រទេសនេះមានតំបន់ភូមិសាស្ត្រ​ចម្រុះច្រើន និង​កំពូល​ភ្នំ​មុតស្រួច រួម​ទាំង​ភ្នំទឹកកកនៅតាមភាគ​ខាង​ត្បូងផងដែរ។ រាជធានីរបស់ប្រទេសនូវែលសេឡង់មានឈ្មោះថា វេលីងតុន ហើយទីក្រុងដែលមានប្រជាជនច្រើនជាងគេគឺមានឈ្មោះថា អូកឡិន

ព័ត៌មានសង្ខេប New Zealand (ភាសាអង់គ្លេស)Aotearoa (ភាសាម៉ាវរី), រាជធានី ...
Remove ads

ប្រទេស​នូវែលហ្សេឡង់​​ជាប្រទេសអភិវឌ្ឍន៍មួយដែលមានឋានៈខ្ពស់ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនៅលើអន្តរជាតិដែលជាប្រទេសកំពូលៗ រួមទាំងវិស័យអប់រំ សេរីភាពសេដ្ឋកិច្ច ហើយបង្ហាញនូវចំនួនដ៏ទាបនៃសន្ទស្សន៍នៃអំពើពុករលួយ ។ ទីក្រុងជាច្រើនក៏មានឋានៈខ្ពស់ៗក្នុងចំណោមទីក្រុងមានបំផុតនៅលើពិភពលោក ។

ម្ចាស់ក្សត្រីអេលីសាប៊ែតទី២ ជាព្រះប្រមុខរដ្ឋនៃប្រទេសហើយក៏ជាអ្នកដែលត្រូវបានគេឱ្យតំណាងជាអគ្គទេសាភិបាលដែលកាន់អំណាចបម្រុង ។ ក្សត្រីនិងអភិបាលខេត្តទូទៅកម្រនឹងលុកដៃក្នុងការប្រើអំណាចដោយគ្មានការចេញបញ្ជាពីគណៈរដ្ឋមន្រ្តី​ នីតិបញ្ញាតិ អំណាចក្នុងនយោបាយ ត្រូវបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ។ រដ្ឋសភានៃប្រទេស​នូវែលហ្សេឡង់ ព្រមទាំងអំណាចប្រតិបត្តិដែលធ្វើការយ៉ាងមានប្រសិទ្ឋភាពដោយនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់​ និងអ្នកដទៃទៀតនៅជួររដ្ឋមន្ត្រី ។

Remove ads

កំណត់សម្គាល់

  1. "God Save the King" គឺជាភ្លេងជាតិជាផ្លូវការ ប៉ុន្តែជាទូទៅត្រូវបានប្រើប្រាស់តែក្នុងឱកាសព្រះរាជពិធីផ្សេងៗតែប៉ុណ្ណោះ។[]
  2. ភាសាអង់គ្លេសគឺជាភាសាផ្លូវការយ៉ាងជាក់ស្ដែង de facto ដោយសារតែប្រជាប្រិយភាពរបស់ភាសានេះនៅក្នុងទឹកដីនូវែលហ្សេឡង់។[]

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads