នូ ហាច

ជីវប្រវត្តិសង្ខេប ស្នាដៃ និងប្រវត្តិការងាររបស់កវីនិពន្ធ នូ ហាច From Wikipedia, the free encyclopedia

Remove ads

រឿងខ្មែរ

ការ​សិក្សា​អប់រំ

កាលពីកុមារភាពលោកសិក្សានៅសាលាបឋមសិក្សាវត្តកំពង់ព្រះ ដែលមានគ្រូជាព្រះសង្ឃនៅសាលានេះ​ ហើយដែលលោកចេះអានសាស្រ្តាស្លឹករឹតយ៉ាងស្ទាត់ជំនាញ។ ឆ្នាំ១៩៣២ លោកបានប្រលងជាប់ ចូលរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ហើយលោកតស៊ូរៀនសូត្ររហូតបានទទួលសញ្ញាប័ត្រកម្រិតមធ្យមសិក្សា

ប្រវត្តិការងារ

បន្ទាប់ពីទទួលបានសញ្ញាប័ត្រនៅវិទ្យាល័យព្រះស៊ីសុវត្តិ លោកនូ​​ ហាច បានចេញទៅបំពេញការងារនៅ ខេត្តសៀមរាប ជាចៅក្រម។

  • ឆ្នាំ១៩៤៧ លោកបានធ្វើការជាអ្នកបោះពុម្ពផ្សាយឱ្យកាសែតកម្ពុជា ក្នុង ក្រសួងព័ត៌មាន
  • ឆ្នាំ១៩៤៨ លោកបានក្លាយជាលេខាផ្ទាល់របស់នាបឪយករដ្ឋមន្រ្តី(យុត្តិវង្ស)។ បន្ទាប់មក លោកបានវិលមកធ្វើការឱ្យក្រសួងព័ត៌មានវិញ មានឋានៈជា ប្រធាននាយកដ្ឋាន។
  • ឆ្នាំ១៩៥២ លោកបានផ្លាស់ទៅធ្វើការនៅក្រសួងការបរទេស ជាប្រធានផ្នែកកិច្ចការ នយោបាយ​ការ​បរទេស​(Director en Direction des Affaires Politiques)។ ក្នុងការងារថ្មីនេះលោកត្រូវបានតែងតាំងឱ្យទៅបំពេញបេសកកម្មផ្សេងៗនៅបរទេសដូចជា ទៅប្រទេស​សៀម និង យូហ្គោស្លាវីជាដើម។ ក្រោយមកដោយសារលោកមានស្នាដៃក្នុងការងាររាជរដ្ឋា​​ភិបាលប្រចាំ​នៅប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាម និងជាអ្នកតំណាងពិសេសប្រចាំ អង្គការសហប្រជាជាតិផងដែរ។
  • ឆ្នាំ១៩៥២ នាយករដ្ឋមន្រ្តី សម្តេចព្រះនរោត្តមសីហនុ បានតែងតាំងលោកនូ ហាច ជារដ្ឋលេខាធិការក្រសួងសាធារណការ និងគមនាគមន៍ ដោយព្រះរាជក្រិត្យលេខ២៥២។
  • ១៧ មករា ឆ្នាំ១៩៥៨ លោកបានចូលជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរ (ទស្សនាវដ្តីអ្នកនិពន្ធខ្មែរ ឆ្នាំទី២ លេខ៣ ខែកុម្ភៈ ឆ្នាំ១៩៩៦ ទំព័រ១៣) (សមាគមអ្នកនិពន្ធខ្មែរកើតឡើងនៅឆ្នាំ ១៩៥៤ ដោយលោករឹម គីន)។
Remove ads

ស្នាដៃ​តែង​និពន្ធ

លោកនូ​ ហាច ត្រូវបានគេទទួលស្គាល់ជាពិសេសក្នុងស្នាដៃរឿងមនោសញ្ចេតនាដែល មានចំណងជើងថាផ្កាស្រពោន។ តែជារួមលោកមានស្នាដៃផ្សេងៗទៀតដូចជារឿងខ្លី កំណាព្យ (លោកសរសេរកំណាព្យជាកាព្យបែបបារាំង)។ល។ ហើយលោកជាអ្នកនិពន្ធ ដែលសរសេរ អោយទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍ ទស្សនាវដ្តីនារី ទស្សនាវដ្តីរួមមិត្ត។ល។ ចំណងជើងអត្ថបទនានាដែលប្រមូលបានមាន៖

  1. រឿងផ្កាស្រពោន ឆ្នាំ ១៩៤៧, ១៩៤៨, ១៩៤៩
  2. រឿងមាលាដួងចិត្ត ឆ្នាំ១៩៧២
  3. រឿង ត្រួយជីវិត ឆ្នាំ១៩៧៣
  4. មធុរសជាតិ សិក្សាអត្ថបទ ដកស្រង់ពីទស្សនាវដ្តីនារីលេខ១0 ទំព័រ៣៥៣ ដល់ ៣៥៦ ខែតុលា ឆ្នាំ១៩៥១
  5. រឿងខ្លី កូនក្រក ផ្សាយដោយទស្សនាវដ្តីរួមមិត្តលេខ៨ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៥៣ ទំព័រ១៥ និង១៦។
  6. ដំណើរចេញទៅប្រទេសបារាំង កាព្យបែបបារាំង ផ្សាយដោយទស្សនាវដ្តីនារី លេខ១៥ ឆ្នាំ ១៩៥២។
  7. ខ្ទីង កាព្យបែបបារាំង ផ្សាយដោយទស្សនាវដ្តីនារីលេខ ១១ ខែវិច្ឆិកា ឆ្នាំ១៩៥១ ទំព័រ៣៩៦។
  8. រឿង នារីជាទីស្នេហា ឆ្នាំ១៩៥៣
  9. លាវ័ណ្យ និង រវិន្ទ ឆ្នាំ១៩៥៣ បោះពុម្ពភាគ១ ឆ្នាំ ១៩៥៥ បោះពុម្ពភាគ២
  10. ​ រឿងខ្លី ល្បាតគយក្នុងគ្រាមួយនៅទន្លេសាប ដកស្រង់ពីទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍ លេខ ១0 ថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ១៩៥២ ទំព័រ២៩ ដល់៣១។
  11. ថូបែក កាព្យបែបបារាំង លោកនូ ហាចដកស្រង់ពីទស្សនាវដ្តីនារីលេខ១៣ ខែមករា ឆ្នាំ ១៩៥២ ទំព័រ១១។

លោក​នូ ហាច កើត​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​១៩១៦ នៅ​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ត បាត់ដំបង ។ ឪពុក​នាម​ឃួ​ន នៅ និង​ម្តាយ​នាម​ឱរ មួ​ច ពួក​គាត់​ជា​កសិករ ។ លោក​នូ ហាច ជា​កូនច្បង និង​មាន ប្អូន​ៗ​ច្រើន​នាក់​ទៀត ក្នុង​នោះ​មាន​ប្អូនស្រី​៣​នាក់ ។

អ្នក​ស្រាវជ្រាវ​និង​ចងក្រង​ឯកសារ​លើក​ឡើង​ឱ្យ​ដឹង​ថា កាលពី​កុមារភាព​លោក​នូ ហាច សិក្សា​នៅ​សាលា​បឋម​សិក្សា​វត្ត​កំពង់ព្រះ ដែល​មាន​គ្រូ​ជា​ព្រះសង្ឃ ។ នៅ​សាលា​នេះ​ហើយ ដែល​លោក​ចេះ​អាន​សាស្ត្រា​ស្លឹករឹត​យ៉ាង​ស្ទាត់ជំនាញ ។ ឆ្នាំ​១៩៣២ លោក​នូ ហាច បាន​ប្រឡង​ជាប់​ចូល​រៀន​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ រាជធានី​ភ្នំពេញ ហើយ​លោក​តស៊ូ​រៀនសូត្រ​រហូត​បាន​ទទួល​សញ្ញាបត្រ​កម្រិត​មធ្យមសិក្សា ។

លោក​នូ ហាច បាន​រៀប​ការ​ជាមួយ​អ្នកស្រី​តាន់ រ៉េ​ម និង​មានកូន​ចំនួន​៨​នាក់ ។ បច្ចុប្បន្ន កូន​ៗ​របស់​លោក​មួយ​ចំនួន​រស់នៅ​សហរដ្ឋអាមេរិក និង​អូស្ត្រាលី ។

ខ្មែរក្រហម​បាន​សម្លាប់​លោក​នូ ហាច​ប្រហែល​នៅ​ឆ្នាំ​១៩៧៥ ។ លោក​នូ ហាច ត្រូវ​បាន​គេ​ស្គាល់​បំផុត តាម​រយៈ​ស្នាដៃ​ប្រលោមលោក​របស់​លោក រឿង​«​ផ្កា​ស្រពោន​» ។

រឿង​«​ផ្កា​ស្រពោន​» បាន​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​នៅ​មធ្យមសិក្សា​នា​ឆ្នាំ​១៩៥៨ ហើយ​បច្ចុប្បន្ន​រឿង​នេះ​បាន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ថ្នាក់​ទី​៨ ។

នៅ​ឆ្នាំ​២០០២ នាម​របស់​អ្នកនិពន្ធ នូ ហាច ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ជា​ឈ្មោះ​សមាគម​អក្សរសិល្ប៍ ដែល​មានឈ្មោះ​ថា «​សមាគម​អក្សរសិល្ប៍​នូ ហាច​» និង​សមូហកម្ម​អក្សរសិល្ប៍ ឈ្មោះ​ថា «​សមូហកម្ម​អក្សរសិល្ប៍​នូ ហាច​» ។

សមាគម​អក្សរសិល្ប៍​នូ ហាច បញ្ជាក់​ថា «​សមាគម​អក្សរសិល្ប៍​នូ ហាច យកឈ្មោះ​អ្នកនិពន្ធ​រៀមច្បង​ជាទី​គោរព​មក​ដាក់​ជា​ឈ្មោះ​របស់​ខ្លួន ក្នុង​បំណង​លើក​ស្ទួយ​វិស័យ​អក្សរសាស្ត្រ​ជាតិ​ឱ្យ​មានការ​រីក​ចម្រើន ជឿនលឿន​ទាន់សម័យ ។ អ្នកនិពន្ធ នូ ហាច បាន​ឈាន​ចេញពី​អក្សរសិល្ប៍​ខ្មែរ​បុរាណ​ដែល​សរសេរ​រឿង​សោកនាដកម្ម​តាម​ទ្រឹស្តី​ពុទ្ធសាសនា ជា​ពាក្យកាព្យ​ឱ្យទៅ​ជា​ការ​ពិពណ៌នា និង​ការ​និទាន​ប្រកបដោយ​មនោសញ្ចេតនា » ។

ប្រលោមលោក​រឿង «​ផ្កា​ស្រពោន​» របស់​លោក​នូ ហាច ទោះជា​មាន​អាយុកាល​កន្លះ​សតវត្សរ៍​ហើយ​ក្តី ក៏​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ព្រលឹង​ខ្មែរ​និង​ប្រិ​យ​មិត្ត​អ្នក​អាន​នៅ​ឡើយ។

ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​១៩១៦ នៅ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់តំបង លោក​ឃួ​ន នៅ និង អ្នកស្រី​ឱរ មួ​ច បាន​ផ្តល់​កំណើត​ឱ្យ​ទារក​ម្នាក់ ដែល​ក្រោយមក​ត្រូវ​បាន​ចារឹក​ទុក​នៅ​ក្នុង​ប្រវត្តិ​អក្សរសាស្ត្រ​ជាតិខ្មែរ​ឈ្មោះ​នូ ហាច ។ លោក​មាន​បងប្អូន​ប្រុស​៥​នាក់ និង​ស្រី​៣​នាក់ ហើយ​លោក​គឺជា​កូនប្រុស​ច្បង​ក្នុង​គ្រួសារ​កសិករ​មួយ​នេះ ។

កាលពី​នៅ​កុមារភាព​លោក​នូ ហាច ស្នាក់​រៀន​នៅ​ក្នុង​វត្ត​កំពង់ព្រះ ដែល​បង្រៀន​ដោយ​ព្រះសង្ឃ ហើយ​សិក្សា​ចេះ​អាន​សាស្ត្រា​ស្លឹករឹត​យ៉ាង​ស្ទាត់ ។ លោក​នូ ហាច​បាន​ប្រឡង​ជាប់​ចូល​សិក្សា​នៅ​អនុ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ក្រុងភ្នំពេញ​នា​ឆ្នាំ​១៩៣២ ។

សៀវភៅ​អក្សរសិល្ប៍​ខ្មែរ​សតវត្សរ៍​ទី​២០ របស់​បណ្ឌិត​ឃី​ង ហុ​ក​ឌី អះអាង​ថា លោក​នូ ហាច បាន​ចូល​បម្រើ​ការងារ​ជា​ចៅក្រម​នៅ​ឆ្នាំ​១៩៣៩​បន្ទាប់​ពី​បាន​ប្រឡង​មធ្យមសិក្សា​ប​ត្រ​ភាគ​ទី​១ ហើយ​បាន​ផ្លាស់​មក​ភ្នំពេញ​បន្ទាប់​ពី​បាន​រៀប​អាពាហ៍ពិពាហ៍ ។

ទស្សនាវដ្ដី សង្គម​សាស្ត្រ​-​មនុស្ស​សាស្ត្រ អះអាង​ថា «​ឆ្នាំ​១៩៣២ លោក​នូ ហាច បាន​ប្រឡង​ជាប់​ចូល​រៀន​នៅ​វិទ្យាល័យ​ស៊ី​សុវត្ថិ​ភ្នំពេញ ហើយ​លោក​បាន​បន្ត​ការ​សិក្សា​រហូត​ទទួល​បាន​សញ្ញាប័ត្រ​មធ្យមសិក្សា ហើយ​លោក​ចាប់ផ្តើម​អាជីព​របស់​លោក​ជា​មេធាវី​យុត្តិធម៌​មួយ​រូប​បំពេញ ការងារ​នៅ​ក្នុង​ខេត្តសៀមរាប ។ លោក​នូ ហាច បាន​រៀប​ការ​ជាមួយ​អ្នកស្រី​តាន់ រ៉េ​ម បន្ទាប់​ពី​លោក​បាន​ផ្លាស់​មក​ធ្វើការ​នៅ​ភ្នំពេញ​វិញ ។

អ្នក​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​បន្ត​ថា អ្វី​ដែល​ខុស​គ្នា​បន្តិច​នៅ​ទី​នេះ​គឺថា សៀវភៅ​របស់​លោក​ឃី​ង ហុ​ក​ឌី​លើក​ឡើង​ថា លោក​ធ្វើ​ជា​ចៅក្រម និង​បាន​រៀប​ការ​រួច​ទើប​ត្រឡប់​ចូលភ្នំពេញ ។ ចំណែក​សមាគម​អក្សរសិល្ប៍​នូ ហាច ថា​លោក​បាន​ធ្វើ​ជា​មេធាវី​យុត្តិធម៌ ហើយ​បាន​រៀប​អាពាហ៍ពិពាហ៍​បន្ទាប់​ពី​វិល​ចូល​ភ្នំពេញ​។ ទោះ​យ៉ាងណា​ក្តី ឯកសារ​របស់​សមាគម​អក្សរសិល្ប៍​នូ ហាច មាន​ភាព​ច្បាស់លាស់​ជាង ។

លោក​នូ ហាច បាន​ចូល​បម្រើ​ការងារ​នៅ​ក្រសួង​ឃោសនាការ​ទទួល​បន្ទុក​ខាង​ការ​ផ្សាយ​កាសែត​កម្ពុជា នៅ​ឆ្នាំ​១៩៤៧ ។ មួយ​ឆ្នាំ​ក្រោយមក គឺ​នៅ​ឆ្នាំ​១៩៤៨ លោក​នូ ហាច​បាន​ធ្វើ​ជា​លេខាធិកា​ផ្ទាល់​របស់​ទ្រង់​យុ​ត្តិ​វង្ស កាលដែល​ព្រះ​អង្គជា​នាយក​រដ្ឋមន្ត្រី ។ បន្ទាប់​ពី​ទ្រង់ យុ​ត្តិ​វង្ស សុគត​ទៅ លោក​នូ ហាច បាន​វិល​ទៅ​បម្រើ​ការងារ​នៅ​ក្រសួង​ឃោសនាការ​វិញ​មាន​ឋានៈ​ជា​ប្រធាន​នាយកដ្ឋាន ។

ឆ្នាំ​១៩៥២ លោក​នូ ហាច បាន​ចូល​បម្រើ​ការងារ​នៅ​ក្រសួងការបរទេស​ដែល​នៅ​ជាប់​មុខងារ​ជា​មន្ត្រី​ការទូត ។ ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​១៩៥២​ដល់​ថ្ងៃ​ទី​២៣ មក​រា ឆ្នាំ​១៩៥៣ លោក​នូ ហាច​ត្រូវ​បាន​សម្តេច​នរោត្តម សីហ​នុ តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​គមនាគមន៍ ។

សៀវភៅ អក្សរសិល្ប៍​ខ្មែរ​សតវត្សរ៍​ទី​២០ របស់​បណ្ឌិត​ឃី​ង ហុ​ក​ឌី បាន​កត់ចំណាំ​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៦៩ ក្នុង​ពេល​ដែល​លោក​បម្រើ​ការងារ​នៅ​ក្រសួងការបរទេស​នោះ លោក​នូ ហាច បាន​ទទួល​តំណែង​ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ នេះ​ជា​តំណែង​ចុង​ក្រោយ​របស់​លោក ។ សៀវភៅ​ដដែល​នេះ​អះអាង​ទៀត​ថា លោក​នូ ហាច​បាន​វិល​មក​ភ្នំពេញ​ប្រហែលជា​នៅ​ឆ្នាំ​១៩៧២ ហើយ​បាន​បាត់​ខ្លួន​នៅ​ក្នុង​អំឡុង​របប​ខ្មែរ​ប្រ​ហម​១៩៧៥-១៩៧៩ ។

ទស្សនាវដ្ដី សង្គម​សាស្ត្រ​-​មនុស្ស​សាស្ត្រ មាន​ភាព​ជាក់លាក់​ជាង​ថា «​ឆ្នាំ​១៩៥២ លោក​នូ ហាច បាន​ផ្លាស់​ទៅ​ធ្វើការ​នៅ​ក្រសួងការបរទេស​នៅ​ភ្នំពេញ ។ ក្នុងអំឡុងពេល​នោះ លោក​នូ ហាច ត្រូវ​បាន​គេ​តែងតាំង​ឱ្យទៅ​បំពេញបេសកកម្ម​នៅ​ប្រទេស​ថៃ និង​យូ​ហ្គោ​ស្លា​វី ។ លោក​នូ ហាច ត្រូវ​បាន​គេ​ដំឡើង​ឋានន្តរសក្តិ​ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ប្រទេសវៀតណាម និង​ជា​អ្នកតំណាង​ពិសេស​ប្រចាំ​អង្គការសហប្រជាជាតិ ។ ឯកសារ​ដដែល​នេះ​បន្ត​ទៀត​ថា លោក​នូ ហាច បាន​វិល​ត្រឡប់​មក​ភ្នំពេញ​វិញ​នៅ​ឆ្នាំ​១៩៧៤ ហើយ​លោក​ត្រូវ​បាន​ពួក​ខ្មែរក្រហម​សម្លាប់់​នៅ​ខែមេសា​ឆ្នាំ​១៩៧៥ ។

លោក​នូ ហាច បាន​ចូល​ជា​សមាជិក​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ នៅ​ថ្ងៃ​ទី​១៧ មក​រា ឆ្នាំ​១៩៥៨​។ ប៉ុន្តែ​ឯកសារ​របស់​សមាគម​អក្សរសិល្ប៍​នូ ហាច ថា​លោក​នូ ហាច​ចូល​ជា​សមាជិក​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ​នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​១៩៤៨ ។ ចំណុច​នេះ​គឺ​មាន​ភាព​ខុស​គ្នា​១០​ឆ្នាំ​គត់ ។

ប្រវត្តិ​ការងារ អ្នក​ស្រាវជ្រាវ​និង​ចងក្រង​ឯកសារ​លើក​ឡើង​ថា បន្ទាប់​ពី​ទទួល​បាន​សញ្ញាបត្រ​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​មក លោក​នូ ហាច បាន​ចេញ​ទៅ បំពេញការងារ​នៅ​ខេត្តសៀមរាប​ជា​ចៅក្រម​។

ឆ្នាំ​១៩៤៧ លោក​នូ ហាច​បាន​បាន​ធ្វើការ​ជា​អ្នក​បោះពុម្ពផ្សាយ​ឱ្យ​កាសែត​កម្ពុជា ក្នុង​ក្រសួង​ព័ត៌មាន ។

«​ឆ្នាំ​១៩៤៨ លោក​នូ ហាច​បាន​ក្លាយជា​លេខា​ផ្ទាល់​របស់​នាយក​រដ្ឋមន្ត្រី (​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ យុ​ត្តិ​វង្ស​) ។ បន្តា​ប់​មក លោក​បាន​វិល​មក​ធ្វើការ​ឱ្យ​ក្រសួងពត៌មាន​វិញ មាន​ឋានៈ​ជា ប្រធាន​នាយកដ្ឋាន ។

ឆ្នាំ​១៩៥២​លោក​នូ ហាច​បាន​ផ្លាស់​ទៅ​ធ្វើការ​នៅ​ក្រសួងការបរទេស ជា​ប្រធាន​ផ្នែក​កិច្ចការ នយោបាយ​ការ​បរទេស ។ ក្នុង​ការងារ​ថ្មី​នេះ លោក​នូ ហាច​ត្រូវ​បាន​តែងតាំង​ឱ្យទៅ​បំពេញបេសកកម្ម ផ្សេង​ៗ​នៅ​បរទេស ដូច​ជា​ទៅ​ប្រទេស​សៀម និង​យូ​ហ្គោ​ស្លា​វី​ជាដើម​។ ក្រោយមក​ដោយសារ​លោក​នូ ហាច មាន​ស្នាដៃ​ក្នុង​ការងារ រាជរដ្ឋាភិបាល​បាន​ដំឡើង​ឋានៈ​ឱ្យ​លោក​ក្លាយជា​ឯកអគ្គរាជទូត​ខ្មែរ ប្រចាំនៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ប្រទេស​វៀតណាម និង​ជា​អ្នកតំណាង​ពិសេស​ប្រចាំ អង្គការសហប្រជាជាតិ​។

ឆ្នាំ​១៩៥២ នាយក​រដ្ឋមន្ត្រី សម្តេចព្រះ​នរោត្តម សីហ​នុ បាន​តែងតាំង​លោក​នូ ហាច ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​គមនាគមន៍ ដោយ​ព្រះរាជក្រឹត្យ លេខ​២៥២ ។

ថ្ងៃ​ទី​១៧ មក​រា ឆ្នាំ​១៩៥៨ លោក​នូ ហាច បាន​ចូល​ជា​សមាជិក​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ (​ទស្សនាវដ្តី​អ្នកនិពន្ធ​ខ្មែរ ឆ្នាំ​ទី​២ លេខ​៣ ខែកុម្ភៈ ឆ្នាំ​១៩៩៦ ទំព័រ​១៣) (​សមាគម​អ្នកនិពន្ធ​ខ្មែរ​កើតឡើង​នៅ​ឆ្នាំ ១៩៥៤ ដោយ​លោក​រី​ម គី​ន​)​។

លោក​នូ ហាច ត្រូវ​បាន​គេ​ទទួលស្គាល់​ជា​ពិសេស​ក្នុង​ស្នាដៃ​ប្រលោមលោក​មនោសញ្ចេតនា​ដែល មាន​ចំណងជើង​ថា​«​ផ្កា​ស្រពោន​» ។ លោក​មាន​ស្នាដៃ ផ្សេង​ៗ​ទៀត ដូច​ជា​រឿង​ខ្លី កំណាព្យ (​លោក​សរសេរ​កំណាព្យ​ជា​កាព្យ​បែប​បារាំង​) លោក​នូ ហាចជា​អ្នកនិពន្ធ ដែល​សរសេរ ឱ្យ​ទស្សនាវដ្តី រាត្រី​ថ្ងៃ​សៅរ៍​, ទស្សនាវដ្តី​នារី​, ទស្សនាវដ្តី​រួម​មិត្ត​ជាដើម​ចំណងជើង​អត្ថបទ​នានា​ដែល​ប្រមូល​បាន​មាន ៖ ១-​រឿង ផ្កា​ស្រពោន ឆ្នាំ​១៩៤៩ ។ ២-​រឿង​មាលាដួងចិត្ត ឆ្នាំ​១៩៧២ ។ ៣-​រឿង​ត្រួយ​ជីវិត ឆ្នាំ​១៩៧៣ ។ ៤-​មធុរស​ជាតិ សិក្សា​អត្ថបទ ដកស្រង់​ពី​ទស្សនាវដ្តី​នារី​លេខ​១0 ទំព័រ​៣៥៣ ដល់ ៣៥៦ ខែតុលា ឆ្នាំ​១៩៥១ ។ ៥-​រឿង​ខ្លី កូនក្រក ផ្សាយ​ដោយ​ទស្សនាវដ្តី​រួម​មិត្ត​លេខ​៨ ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​១៩៥៣ ទំព័រ​១៥ និង​១៦​។ ៦-​ដំណើរ​ចេញ​ទៅ​ប្រទេស​បារាំង កាព្យ​បែប​បារាំង ផ្សាយ​ដោយ​ទស្សនាវដ្តី​នារី លេខ​១៥ ឆ្នាំ​១៩៥២​។ ៧-​ខ្ទីង កាព្យ​បែប​បារាំង ផ្សាយ​ដោយ​ទស្សនាវដ្តី​នារី​លេខ​១១ ខែវិច្ឆិកា ឆ្នាំ​១៩៥១ ទំព័រ​៣៩៦ ។ ៨-​រឿង​នារី​ជាទី​ស្នេហា ឆ្នាំ​១៩៥៣ ។ ៩-​លាវ័ណ្យ និង​រវិន្ទ ឆ្នាំ​១៩៥៣ បោះពុម្ព​ភាគ​១ ឆ្នាំ​១៩៥៥ បោះពុម្ព​ភាគ​២ ។ ១០-​រឿង​ខ្លី ល្បាត​គយ​ក្នុង​គ្រាមួយ​នៅ​ទន្លេសាប ដកស្រង់​ពី​ទស្សនាវដ្តី​រាត្រី​ថ្ងៃ​សៅរ៍ លេខ ១0 ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​១៩៥២ ទំព័រ​២៩ ដល់​៣១ ។ ១១-​ថូ​បែក កាព្យ​បែប​បារាំង លោក​នូ ហាច ដកស្រង់​ពី​ទស្សនាវដ្តី​នារី​លេខ​១៣ ខែមករា ឆ្នាំ​១៩៥២ ទំព័រ​១១ ៕

Remove ads

ជីវិត​អាពាហ៍​ពិពាហ៍

លោកនូ ហាច បានរៀបការជាមួយអ្នកស្រីតាន់ រ៉េម និងមានបុត្រចំនួន៨នាក់។ សព្វ ថ្ងៃកូនៗ របស់លោកមួយចំនួនរស់នៅសហរដ្ឋអាមេរិក និងអូស្រ្តាលី។ ចុងក្រោយ ខ្មែរក្រហម បានសំលាប់ លោកប្រហែលនៅឆ្នាំ១៩៧៥។

ឯកសារ​យោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads