បដិមា

From Wikipedia, the free encyclopedia

បដិមា

បដិមា (អង់គ្លេស: IconIcon ចិន: 聖像畫) បដិមា ឬប្រតិមាជាភាសាបាលី ឬសំស្រឹ្កតមានន័យថារូបប្រៀបរូបសំណាក់រូបដំណាងនរណាម្នាក់[]។ បើតាមការពន្យល់ពីលោក ភត្តចារ្យ បដិមាមានន័យថានិមិត្តរូប ឬរូបតំណាងផងដែរ[]។ ជាទូទៅបដិមាដែលសិល្បករខ្មែរបង្កើតឡើងច្រើនទាក់ទងនឹងសាសនាទាំងពីរគឺព្រហ្មញ និងព្រះពុទ្ធសាសនា ក៏ប៉ុន្តែក្រៅពីបុព្វហេតុពុទ្ធសាសនាគេឆ្លាក់បដិមា ដើម្បីស្នងឱ្យបុគ្គលផងគ្រាន់តែគេមិនឆ្លាក់ជាបុគ្គលសោតជាពិសេសព្រះមហាក្សត្រភ្ជាប់អាត្ម័នទៅជាមួយអាទិទេព តាមមធ្យោបាយយកព្រះនាមព្រះមហាក្សត្របូកបញ្ជូលជាមួយអាទិទេពហើយធ្វើពិធីអភិសេក ដើម្បីឱ្យក្លាយជាបដិមាបូជា។ វត្ថុតាងទាំងនេះយើងអាចដឹងតាមរយៈសិលាចារឹកដែលចារនៅលើមេទ្វារនៃប្រាសាទបានតម្កល់បដិមានោះ ហើយសិលាចារឹកនេះបដិមាហៅថា យសសរីរៈមានន័យថាកាយដែលប្រកបដោយភាពល្បីល្បាញ[]។ នៅក្នុងចម្លាក់បដិមាខ្មែរទាំងនោះ ពោលគឺសិល្បករខ្មែរបានឆ្លាក់ជាតួអង្គអាទិទេព សត្វ និងមនុស្សជាដើម។ លក្ខណៈអាទិទេពគ្រាន់តែមានឥទ្ធិពលកំណត់នៅកម្រិតនៃការរចនា ដោយចម្លាក់ជាតួអង្គសត្វលេចឡើងនៅក្រោមទម្រង់គឺជាការបណ្តុះគំនិតបង្កើតដោយផ្ទាល់នៃសត្វពិតៗ ឬបង្ហាញពីចំណុចអស្ចារ្យខាងរបៀបរចនាបថ(តោ និងនាគ)។ បើសិនជាសត្វទាំងនោះមានលក្ខណៈនិមិត្តរូបសំខាន់គឺត្រូវបានឆ្លាក់រចនាច្រើន[]

Thumb
ទេវរូបព្រះភូមិទេវតា នៃសាសនាខ្មោច(សាសនាប្រជាប្រិយតៃ) សិល្បៈថៃ.

ឯកសារយោង

Thumb
ទេវរូប ព្រះសុរិយា-ព្រះច័ន្ទទវទេវី នៃសាសនាតាវ.

កំណត់

មើលផងដែរ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.