បាសាត
From Wikipedia, the free encyclopedia
Remove ads
ព្រះចៅបាសាត (គ.ស ១២៩៤-១៣៥៩) រជ្ជកាល (គ.ស ១៣៥៦-១៣៥៩) សោយរាជ្យស្នងសម្ដេចព្រះជេដ្ឋា ក្នុងឆ្នាំវក អដ្ឋស័ក ព.ស ១៩០០, គ.ស ១៣៥៦, ម.ស ១២៧៨, ច.ស ៧១៨ ក្នុងព្រះជន្មាយុ ៦២ ឆ្នាំ។
កាលព្រះស្រីសុរិយោវង្ស ដែលទ្រង់រត់ទៅស្រុកលាវនោះ ព្រះចៅក្រុងចម្ប៉ាសក្ដិ ទទួលទំនុកបំរុង បានថ្វាយពលលាវ ១៥០០នាក់ និង គ្រឿងសស្ត្រាវុធ ជាច្រើន។ លុះបានហើយ ព្រះអង្គ ក៏លើកទ័ពចុះមកសង្កត់ ស្រុក ខេត្ត ដែលចុះសៀមនោះរៀងមក។
ព្រះអង្គទៅប្រថាប់ ប្រជុំហាត់ ហ្វឹកហ្វឺនទ័ពនៅបាសាន (ស្រុកស្រីសន្ធរ)។ ដល់ឆ្នាំកុរ ឯកស័ក ព្រះចៅបាសាត សោយរាជ្យបាន ៣ ឆ្នាំ ទ្រង់សុគតទៅ។ ពួកនាម៉ឺនមន្ត្រី លើកសពតម្កល់ក្នុងព្រះរាជកោដ្ឋ ហើយអញ្ជើញ ចៅកំបង់ពិសី ជាព្រះអនុជ ឲ្យឡើងសោយរាជ្យ ស្នងព្រះជេដ្ឋាធិរាជ។
Remove ads
ឯកសារយោង
- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
- ឯកសារមហាបុរសខ្មែរ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads