ស្រីសុរិយោវង្ស
(គ.ស ១៣៥២-១៣៦៩) From Wikipedia, the free encyclopedia
ស្រីសុរិយោវង្ស (អង់គ្លេស: Srei Soriyoavong) (ប្រ.ស|គ.ស ០០០០-១៣៦៩) រជ្ជកាលគ្រងរាជ (គ.ស ១៣៥២-១៣៦៩) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ជាលើកទី២នៅ រាជធានីអង្គរ គ.សករាជ ១៣៥៧ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ស្រីសុរិយោវង្ស" ព្រះអង្គជាប្អូនជីដូនមួយ និង ព្រះលំពង្សរាជា ដែលត្រូវបានពួកសៀមវាយបែករាជធានីអង្គរ ហើយព្រះអង្គបានចាកចេញទៅសុំជំនួយកងទ័ពពីស្ដេចឡាវ និងបានលើកទ័ពមកបណ្ដេញពួកសៀមចេញពីក្រុងអង្គរ ក្នុងឆ្នាំ ១៣៥៧ នៃគ.សករាជ ។[១]
ស្រីសុរិយោវង្ស | ||||
![]() | ||||
រជ្ជកាល | ១៣៥២-១៣៦៩ | |||
គ្រងរាជ | លើកទី១ - ១៣៥២ លើកទី២ - ១៣៥៧ | |||
រាជសម័យ | ចុងសម័យកាលអង្គរ | |||
ព្រះនាមពេញ | ព្រះរាជឱង្ការ ស្រីសុរិយោវង្ស | |||
មរណៈនាម | មិនមានកំណត់ត្រា | |||
ក្សត្រមុន | លំពង្សរាជា | |||
រាជបន្ត | បរមរាមាទី១ | |||
សន្តិវង្ស | រាជវង្សអង្គរ | |||
ប្រសូត្រ | មិនមានកំណត់ត្រា | |||
បុត្រ | បរមរាមាទី១ ធម្មរាជាទី១ | |||
ចូលទីវង្គត់ | ១៣៦៩ | |||
ជំនឿសាសនា | ពុទ្ធសាសនា និង ព្រហ្មញ្ញសាសនា លទ្ធិជំនឿ ជំនឿលើពពួកទេវតា |
ជីវិតចាប់ផ្ដើម
Early Life
ស្រីសុរិយោវង្ស មានបិតាព្រះនាម ស្រីសុគន្ធចក្រ និង មានមាតាព្រះនាម មាលា ទេវី ហើយព្រះអង្គមានបុត្រពីរអង្គ ទី១ បរមរាមាទី១ និង បុត្រទី២ ធម្មរាជាទី១ សុទ្ធតែបានឡើងគ្រងរាជបន្តពីព្រះអង្គ ហើយទ្រង់ត្រូវជាប្អូនជីដូនមួយ ជាមួយនិង ព្រះលំពង្សរាជា ដែលមានឋានៈជាមហាឧបរាជ (រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ) នៅពេលដែលសៀមលើកទ័ពមកវាយក្រុងអង្គរ ព្រះអង្គនេះហើយ ដែលលើកទ័ពច្បាំងនិងសៀមអស់រយៈពេល ១ឆ្នាំ ៥ខែ និងបានសាងសង់ជញ្ជាំងក្រុងអង្គរកម្ពស់ ៨ម៉ែត្រ ទប់ទល់និងកងទ័ពសៀមចុងក្រោយ អស់រយៈពេល ៥ខែ ទើបព្រះអង្គទៅសុំជំនួយកងទ័ពពីស្ដេចឡាវ ព្រះនាម "ហ្វាង៉ាំ" (Fa Ngum) នៃនគរឡានឆាង បានចំនួន ៤០,០០០ (៤មុឺននាក់) លើកមកបណ្ដេញពួកសៀម ចេញពីក្រុងអង្គរ ក្នុងឆ្នាំ ១៣៥៧ នៃគ.សករាជ និង បន្តធ្វើសង្គ្រាមនិងពួកសៀមយកបានអាណាខែត្រ មួយចំនួនពីសៀមមកវិញផងដែរ ។ ក្រោយពេលទ្រង់វាយបណ្ដេញទ័ពសៀមចេញពីអង្គររួចទ្រង់បានចាត់តំណាងទូត ឱ្យបញ្ជូនសួយសាអាករ និងថ្វាយអំណោយ ជាព្រះពុទ្ធបដិមារធ្វើពីសំរិទ្ធលាយមាស និង ប្រាក់ មួយអង្គទុកជាអំណោយ ដែលត្រូវបានឡាវហៅថា "ព្រះបាង" (Phra Bang) ដើម្បីរក្សាចំណងមិត្តភាពនៃនគរទាំងពីរផងដែរ ហើយបដិមារនេះ ស្ថិតនៅ ហ្លួងព្រះបាង (Luang Prabang) ប្រទេសឡាវ មកដល់បច្ចុប្បន្ននេះ ។[២]
ការរៀបចំប្រទេសជាតិ ឡើងវិញ
Country Reorganization
ក្រោយពេលដណ្ដើមបាន ក្រុងអង្គរមកវិញ ព្រះអង្គបានថ្លែងរាជសារ ទៅកាន់ចៅហ្វាយស្រុកទូទាំងនគរ ជាពិសេសចៅហ្វាយស្រុកនា កម្ពុជាក្រោម ឱ្យប្រមូលទ័ពឡើងវិញ និង បង្កើតគ្រឿងសឹកចម្បាំងជាច្រើន បូករួមទាំងទូកចម្បាំងផងដែរ ត្រៀមវាយប្រហារសៀម យកទឹកដីត្រឡប់មកវិញ ក្នុងការប្រមូលកងទ័ពនេះ ទ្រង់ប្រមូលកងទ័ពបានប្រមាណជា ១៧០,០០០ (១៧មុឺននាក់) ក្នុងឆ្នាំ ១៣៥៩ នៃគ.សករាជ ទ្រង់ត្រាសបញ្ជារឱ្យ មេទ័ពខ្មែរ ពញ្ញាចក្រី លើកទ័ព ៥០,០០០ (៥មុឺននាក់) វាយយក ស្រុកនាងរង ត្រឡប់មកវិញ និង បង្គាប់ឱ្យជីករណ្ដៅធំៗ រាយអន្ទាក់ដាក់នៅចម្រូងលំពែង នៅតាមផ្លូវជាច្រើន កងទ័ពសៀម ៦០,០០០ (៦មុឺននាក់) ក៏លើកមកច្បាំងយក ស្រុកនាងរងវិញ ក៏ជាប់អន្ទាក់ធ្លាក់ចូលរណ្ដៅចម្រូងលំពែង ស្លាប់អស់ជាច្រើន កងទ័ពសៀម វាយទៅមុខមិនបានក៏ដកថយត្រឡប់ទៅវិញ មេទ័ពខ្មែរដឹងថាសៀមបាក់ទ័ពដកថយ ក៏បកសំបុត្រមក ស្រីសុរិយោវង្ស សុំជំនួយទ័ព វាយសម្រុកចេញយកបានស្រុក បុរីរម្យ ស្រះកែវ គោកខាន់ សុរិន្ទ និង សុីសាកេត ថែមទៀតផង ឆ្នាំដែលទ្រង់គ្រងរាជនេះហើយជាឆ្នាំដែលទ្រង់នឿយហត់បំផុតក៏ធ្លាក់ខ្លួនប្រឈួនឈឺធ្ងន់ រហូតដល់សោយទីវង្គត់ ក្នុងឆ្នាំ ១៣៦៩ នៃគ.សករាជ និងត្រូវបាន បុត្រទី១ របស់ទ្រង់ព្រះនាម ព្រះបរមរាមាទី១ ឡើងសើយរាជបន្តពីព្រះអង្គ ។[៣]
ខ្មែរវាយយកបណ្ដាស្រុកពីសៀមមកវិញ
Khmer recaptures districts from Siam
អំឡុងពេលដែលស្ដេចសៀម អ៊ូតងរាជា បានលើកទ័ពទៅវាយយក ឈៀងរ៉ាយ (Chaing Rai) ពីនគរ "ឡានណា" (Lanna) ស្រីសុរិយោវង្ស លឺដំណឹងដូចនេះ បានចាត់ឱ្យមេទ័ពចៅពញ្ញា ពិស្ណុលោក លើកទ័ព ៩០,០០០ (៩មុឺននាក់) វាយចូលនគរសៀមយកបណ្ដាស្រុកត្រឡប់មកវិញ ពិស្ណុលោក បានចាត់កងទ័ពជាពីរកង កងទី១ ជាកងទ័ពជើងទឹក មានចំនួន ៤០,០០០ (៤មុឺននាក់) ជាមួយនិងទូកចម្បាំង ២២០ គ្រឿង កងទី២ ជាទ័ពជើងគោក មានចំនួន ៥០,០០០ (៥មុឺននាក់) វាយប្រហារយកបាន ស្រុកមួយចំនួនដូចជា៖ ត្រាត, ចន្ទបុរី, រយ៉ង, ស្ទឹងជ្រៅ, បស្ចឹមបុរី, និង ជល់បុរី ។ ក្រោយពេល អ៊ូតងរាជា បានជ័យជំនះទៅលើនគរ ឡានណា ទ្រង់បានដឹងដំណឹងថា ខ្មែរលើកទ័ពវាយយកបណ្ដាស្រុកអស់ជាច្រើន ទ្រង់ខឹងខ្លាំងណាស់ចាត់ឱ្យ មេទ័ពធំ រាមាសូរ និង មេទ័ពជើងទឹកសៀម ជ័យតំរោង លើកទ័ព ២០០,០០០ (២សែននាក់) ជាមួយទូកចម្បាំង ២៥០ វាយបកត្រឡប់មកវិញ កងទ័ពជើងទឹកសៀម មានកាំភ្លើងធំ និង មានចំនួនច្រើនជាង បានវាយប្រហារយកបាន ស្រុកមួយចំនួន ត្រឡប់ទៅវិញដូជា៖ ជល់បុរី, រយ៉ង, ចន្ទបុរី បស្ចឹមបុរី និង បុរីរម្យ ហើយបានធ្វើឃាត មេទ័ពខ្មែរ ពញ្ញាពិស្ណុលោក នាពេលនោះ បន្ទាប់ពីសៀមប្រើប្រាស់គ្រាប់ព្រួញបាញ់ប្រហារមកទូកចម្បាំងខ្មែរ ប្រមាណជា ៥០មុឺនដើម ហើយសង្គ្រាមដណ្ដើមស្រុកភាគខាងលិចប្រទាញប្រទង់គ្នាទៅមក រវាងកងទ័ព ខ្មែរ-សៀម បានចាប់ផ្ដើមពីឆ្នាំ ១៣៥៩ ដល់ ឆ្នាំ ១៣៦៧ នៃគ.សករាជ ។[៤]
ក្រុមគ្រួសាររាជវង្ស
Royal family
ស្រីសុរិយោវង្ស | បុត្រ |
---|---|
ព្រះលំពង្សរាជា ជាបងជីដូនមួយ ជាមួយព្រះស្រីសុរិយោវង្ស, ហើយព្រះស្រីសុរិយោវង្សមានបុត្រចំនួន ២អង្គ ។ | បរមរាមាទី១ ធម្មរាជាទី១ |
Srei Soriyoavong | Son |
---|---|
Lompong Reachea is a cousin of Soriyoavong, and Soriyoavong has two son. | Borom Reamea I Dhamma Reachea I |
ចំណារពន្យល់
នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។
មើលផងដែរ
តំណភ្ជាប់ រជ្ជកាលគ្រងរាជ
ស្រីសុរិយោវង្ស (គ.ស ០០០០-១៣៦៩) | ||
មុនដោយ លំពង្សរាជា |
អាណាចក្រខ្មែរ ១៣៥២-១៣៦៩ |
តដោយ បរមរាមាទី១ |
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.