បុឝ្ករាក្ឝ

From Wikipedia, the free encyclopedia

Remove ads

វ្រះបាទបុឝ្ករាក្ឝ (គ.ស ?-៧៣០) រជ្ជកាល (គ.ស ៧១៦-៧៣០)។ ក្រោយពីការសោយទិវង្គតនៃវ្រះបាទជយវម៌្មទី១ ក្នុងឆ្នាំ៦៨១ មក ភាពចលាចលបានធ្លាក់ទៅលើនគរ ហើយនិងនៅដើមនៃសតវត្សទី៨ អាណាចក្របានបែកខ្ញែកទៅជាក្សត្របុរី ខ្មែរហៅថា បុរ ជាច្រើន។ នៅ​ខាង​ដើម​ស.វ.ទី៨ ​ព្រះអង្គ​ម្ចាស់បុឝ្ករាក្ឝ ដែល​មាន​ដើម​កំណើត​នៅ​អនិន្ទិតបុរ រឺ ពាលាទិត្យបុរ (ស្ថិតនៅម្តុំសៀមរាប កសាងដោយវ្រះបាទពាលាទិត្យ នៃត្រកូលរបស់វ្រះបាទបុឝ្ករាក្ឝ នៅពាក់ កណ្តាលសតវត្សរ៍ទី៨ នៃគ.ស។) បាន​យាង​ទៅ​សោយរាជ្យ​នៅ​ឝម្ភុបុរ (៧២៣) ជា​ទី​ដែល​ព្រះអង្គ​បាន​បន្សល់​ទុក​សិលា​ចារឹក​មួយ​ផ្ទាំង ចុះ​កាល​កំណត់​ ៧១៦ នៅ​ត្រង់​ប្រាសាទព្រះធាតុកូនពីរ។ ព្រះ​អង្គ​បាន​យាង​ទៅ​នេះ​ក្នុង​កិច្ច​ចង់​បង្រួប​បង្រួម​ចេនឡា​ទឹក​លិច។ ព្រះអង្គម្ចាស់បុឝ្ករាក្ឝជាអ្នកគ្រប់គ្រងនៅឝម្ភុបុរបានប្រកាសខ្លួនថាជាស្ដេចនៃកម្វុជទាំងមូល។ តែ​​ជា​​ការ​​ឥត​​ប្រយោជន៍។ ពី​​ព្រោះ​​មិន​​យូរ​​ប៉ុន្មាន​​ផង ចេន​ឡា​ទឹក​​លិច​​ត្រូវ​​បែង​​ចែក​​ជា​នគរ​​តូចៗ​​ប្រាំ​​ទៀត។ ចំពោះ​​ព្រំ​​សីមា​​កំណត់​​ទឹក​​ដី​​នគរ​​នី​មួយ​ៗ គេ​​ពុំ​​ទាន់​​មាន​​ឯកសារ​​អ្វី​​ជា​​ច្បាស់​​លាស់​​សម្រាប់បញ្ជាក់​​ទេ​។ ពង្សាវតារចិនបានអះអាងថានៅសតវត្សទី៨ ចេនឡាត្រូវបែកទៅជាចេនឡាដីគោក និងចេនឡាទឹកលិច។ កំឡុងពេលនោះដែរ ឝម្ភុវម៌្ម ជាព្រះរាជបុត្រនៃវ្រះបាទបុឝ្ករាក្ឝ បានកាន់កាប់មួយភាគធំនៃចេនឡាទឹកលិចរហូតដល់សតវត្សទី៨ ដែលពួកម៉ាឡេ និងជ្វាបានត្រួតត្រាលើក្សតបុរីរបស់ខ្មែរខ្លះរួចទៅហើយ។ ​​វ្រះបាទ​​ពាលា​ទិត្យដែលត្រូវជាព្រះអយ្យកោ ដែល​​បាន​​សោយ​​រាជ្យ​​នៅ​​អនិន្ទិត​បុរ ហើយ​​ដែល​​បាន​​អះ​​អាង​​ថា​​ព្រះ​អង្គ​​ជា​​កូន​​ចៅ​​របស់​​វ្រះ​​បាទកៅណ្ឌិន្យទី១​ និង​​ព្រះ​នាង​​នាគីសោមា មក​​ដល់​​វ្រះ​បាទភវវម៌្មទី១ ដែល​​ជា​​ចៅ​​របស់​​វ្រះ​​បាទ​​រុទ្រវម៌្ម​ ព្រះ​​មហាក្សត្រ​​នគរ​ភ្វូណាន។ ​ម៉្យាងទៀត យើងក៏បានដឹងតាមរយៈសិលាចារឹក (K.៥០៨) នៃប្រាសាទមេបុណ្យខាងកើត ដែលបានចារឡើងនៅឆ្នាំ៩៥២ នៃ គ.ស ថាវ្រះបាទពាលាទិត្យបានសាងនូវសិវលិង្គមួយនៅឯស្វគ៌ទ្វារបុរ និងនៅកន្លែងផ្សេងទៀតក្នុងព្រះនគរ។ ប្រភពសិលាចារឹកក៏បានបញ្ជាក់ទៀតថា ព្រះរាជបុត្រីរបស់ព្រះអយ្យកោទ្រង់គឺ សរស្វតី បានរៀបអភិសេកជាមួយព្រាហ្មណ៍ម្នាក់ឈ្មោះ វិឝ្វរូប ហើយក្នុងចំណោមព្រះរាជបុត្រដែលប្រសូត្រពីគូស្វាមីភរិយានេះ គេឃើញមានវ្រះបាទន្ឫបតីន្ទ្រវម៌្មទី១ ដែលត្រូវជាព្រះបិតារបស់វ្រះបាទបុឝ្ករាក្ឝ។ ត្រង់​​នេះ យើង​​អាច​​យក​​ធ្វើ​​ជា​​អំណះ​​អំ​ណាង​មួយ​​សម្រាប់​​ឆ្លើយ​​តប​​ចំពោះ​​ជន​​ណា ដែល​​បដិសេធ​​ថា អាណាច​ក្រ​​ភ្វូណាន​​ពុំ​​មែន​​ជា​​រដ្ឋ​​ខ្មែរ​​ដំបូង។ ដោយហេតុនេះមានន័យថាទ្រង់គឺជាបច្ឆាញាតិចុះពីព្រះរាជនគរ​ភ្វូណានមួយអង្គដែរ។ ទ្រង់មានបច្ឆាមរណនាមថា វ្រះកម្រងតេង អញឝ្រីន្ទ្រលោក។ វ្រះបាទបុឝ្ករាក្ឝ ជាក្សត្រនៃចេនឡាទឹកលិច ដែលជាប់ខ្សែខាងសោមវង្ស (នគរ​ភ្វូណាន) និងជាបុព្វការីជនរបស់វ្រះបាទជយវម៌្មទី២

ព័ត៌មានសង្ខេប បុឝ្ករាក្ឝ, រជ្ជកាល ...
Remove ads
Remove ads

ពង្សាវលី

ឯកសារយោង

  • វិគីភីឌាខ្មែរ
ព័ត៌មានបន្ថែម គោរម្យងារសំរាប់រាជ្យ ...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads