ប្រជាសាស្ត្រនៃកម្ពុជា

From Wikipedia, the free encyclopedia

Remove ads

ត្ថបទនេះ​និយាយអំពីមនុស្សនៅប្រទេសកម្ពុជា មានដូចជាចំនួន​ប្រជាជន ជាតិពន្ធុ កំរិតនៃការសិក្សា សុខភាពរបស់ប្រជាជន សេដ្ឋកិច្ច សាសនានិង បញ្ហាផ្សេងៗដែលជាប់ទាក់ទង​និងប្រជាពលរដ្ឋ។

ប្រជាជន

នៅចន្លោះឆ្នាំ១៨៧៤និង​១៩២១​ ប្រជាជនកម្ពុជាមានការកើនឡើងចន្លោះពី​946,000 ទៅ 2.4លាននាក់។នៅឆ្នាំ១៩៥០ ប្រជាជន​មានការកើនឡើងពី3,710,107 នាក់ទៅ​ 4,073,967នាក់ និង​នៅឆ្នាំ១៩៦២ វាមានការកើន​ឡើងដល់ 5.7 លាននាក់។​ ចាប់ពីឆ្នាំ១៩៦០ទៅឆ្នាំ១៩៧៥ ប្រជាជនកម្ពុជាមានការកើនឡើង 2.2 % ក្នុងមួយឆ្នាំគឺជាកំនើនដ៏តូចបំផុតនៅអេស៊ានខាងត្បូង។នៅឆ្នាំ១៩៧៥ពេលដែលខ្មែរក្រហមកាន់អំនាចប្រជាជនមាន​ប្រមាណ7.3 មីលាន។​នៅក្នុងការសរុបនេះរបាយការណ៍ដែលបានកត់ចំនូនមនុស្សស្លាប់នៅឆ្នាំ១៩៧៥ដល់ឆ្នា១៩៧៨​មានចំនួនមនុស្សស្លាប់ចំនួន១ទៅ២មីលាននាក់។​នៅឆ្នាំ១៩៨១ PRK បានប្រមួលនៅចំនួន​ពិតប្រាកដគឺមានចំនួន 6.7 មីលាន​ ទោះបីជា​ចំនួនប្រជាជនមាន 6.3​ មីលាន ទៅ 6.4​ មីលានជាចំនួនប្រហែលមិនពិតក៏ដោយ។ ជាមធ្យមចំនួនប្រជាជនប្រចាំឆ្នាំគឺមានការកើនឡើងនៅឆ្នាំ​១៩៧៨​ដល់១៩៨៥​គឺមានចំនួន២.៣%(មើលតារាងបន្ថែមA)។ នៅឆ្នាំ១៩៥៩មានប្រជាជន៤៥%ដែលមានអាយុក្រោម១៥ឆ្នាំ។​នៅឆ្នាំ១៩៦២ មានការកើនឡើងតិចតួចគឺមានតែ៤៦%។​នៅឆ្នាំ១៩៦២មានប្រជាជន​ប្រមាណ៥២%ដែលមានអាយុចាប់ពី ១៥ឆ្នាំទៅ៦៤ឆ្នាំ និង​មានចំនួន២%ដែលមានអាយុ ច្រើនជាង៦៥ឆ្នាំ​​។ ចំនួនភាគរយនៃបុរស និង ស្រី្តនៅក្នុងក្រុមចំនួនបីគឺប្រហាក់ប្រហែលគ្នា។

របាយប្រជាជននិងអាយុរបស់​ UN[]

Thumb
ក្រាបពីរ៉ាមីតរបស់ប្រជាជនកម្ពុជានៅឆ្នាំ២០០៥
ព័ត៌មានបន្ថែម ចំនួនប្រជាជនសរុប, អាយុចាប់ពី​ 0-14 (%) ...
Remove ads

ស្ថិតិនៃជីវិត

ការវាយតំលៃរបស់UN []

ព័ត៌មានបន្ថែម ឆ្នាំ, កំនើតក្នុងមួយឆ្នាំ ...


កំនើតដែលល្អ

យោងទៅតាមការសិក្សា​និង​ការស្រង់សុខភាព[] ក្មេងដែលកើតមកមានកំនើតល្អនៅកម្ពុជាគឺមាន៣.០ជាស្រ្តីនៅឆ្នាំ២០១០។​នៅឆ្នាំ២០០០​មានក្មេងចំនួន៤.០ និងនៅឆ្នាំ២០០៥មាន៣.៤។​នៅទីក្រុងស្រី្តមានជាមធ្យម២.២បើធៀបទៅនិង៣.៣នៃក្មេងស្រីនៅតំបន់ជនបទ។​អត្រាកំនើតមកល្អមានកំរិតខ្ពស់គឺនៅខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ជាកន្លែងដែលមានស្រ្តីជាមធ្យម៤.៥​ ​ហើយតិចជាងនេះ​គឺនៅទីក្រុងភ្នំពេញដែលមានក្មេងស្រីជាមធ្យម​២.០។ យោងទៅតាមការយកព៌តមាននេះស្រ្តីនៅកម្ពុជាមានកូនជាមធ្យម៣នាក់។​ឃើញថាគ្រួរសានៅតាមតំបន់ជនបទ មានកំនើនច្រើនជាងនៅតំបន់ទីក្រុង​(៣.២ធៀបនិង២.៩)​​ហើយនៅទីក្រុងមានការសិក្សាច្រើនជាងនៅតំបន់ជនបទដោយសាគ្មានសាលារៀន(២.៨ធៀប៣.៥)។

កុមារ និងមរណភាព

អត្រានៃ​ការ​ស្លាប់​របស់​កុមា​​នៅកម្ពុជាបាន​ថយចុះ[] ។ ថ្មីៗនេះអត្រានៃ​ការ​ស្លាប់​​មានត្រឹមតែ ៤៥ នាក់ក្នុងចំណោម​មនុស្ស​ ១០០០ នាក់សម្រាប់​ប្រាំឆ្នាំបើធៀបនិងការស្រាវជ្រាវនៅឆ្នាំ ២០០៥ មានចំនួន ៦៦ នាក់​ និង​ ៩៥ ​នាក់នៅឆ្នាំ ​២០០០ ។ ​អត្រាមរណៈ​របស់​កុមារ​​ក្រោមអាយុ ៥ ឆ្នាំ ​បាន​ថយចុះ​​នៅឆ្នាំ ២០០០ ​​មានចំនួន ១២៤ នាក់​ក្នុងចំណោម​មនុស្ស​ ១០០០ នាក់ និង​នៅឆ្នាំ ២០០៥ មាន ៨៣ នាក់ និង នៅឆ្នាំ ​២០១០ គឺមានត្រឹមតែ ៥៤ នាក់​ប៉ុណ្ណោះ ។ អត្រាស្លាប់បានថយចុះដោយសារតែម្ដាយមានការយល់ដឹងពីសុខភាព។​​ក្មេងដែលស្លាប់មានដូចជា កូនដែលម្ដាយមិនបានរៀនចប់អនុវិទ្យាល័យឬ​លើសនេះទៀត។​​ការអប់រំសុខភាពគឺពិតជាមានភាពខ្លាំងខ្លាមែន។​​មាន​មនុស្សស្លាប់៧៧នាក់ក្នុង​១០០០នាក់​ដែលជាក្មេងដែលក្រីក្របំផុត គ្មានផ្ទះសំបែង និង ២៣នាក់ក្នុងចំនោម១០០០នាក់ដែលជាកូនអ្នកមាន។ អត្រាមរណនៅជនបទមានច្រើនជាងនៅតំបន់ជនបទ។​មានដូចជា​ មាន៦៤នាក់ ស្លាប់ក្នុងចំនោម ១០០០នាក់នៅតំបន់ជនបទ និងនៅទីក្រុងមានចំនួន២២នាក់។​​​​អត្រាមរណអាចមកពីអវិកលកម្ម​ នៅតាមខេត្ត ។​អត្រាមរណមានពី១៣នាក់នៅភ្នំពេញ ៧៨នាក់នៅកំពុងឆ្នាំង និង​ខេត្តស្វាយរៀង​ក្នុងចំនោមមនុស្ស១០០០នាក់។

អាយុកាលជាមធ្យម

នៅឆ្នាំ១៩៥៩​អាយុកាលជាមធ្យមគឺ៤៤.២ឆ្នាំសំរាប់​បុរស និង​៤៣.៣ឆ្នាំសំរាប់ស្រ្តី។ នៅឆ្នាំ១៩៧០ អាយុកាលជាមធ្យម​មានការកើនឡើង២.៥ឆ្នាំ។​ឃើញថាស្រ្តីមានអាយុច្រើនជាងបុរសក្រោយពីបាន​យល់ដឹងពីសុខភាពនិង​ដឹងពីភាពជាម្ដាយ។

Remove ads

ជាតិពន្ធជាក្រុម

ខ្មែរ ៩០%​ វៀតណាម​៥% ចិន​ ១% និងប្រទេសផ្សេងៗទៀត៤%[]

ភាសាខ្មែរ​

ខ្មែរ ៩៥% អង់គ្លេសបារាំង[]

ភាសាផ្សេងទៀតៈ
វៀតណាម ចិន អាឡឺម៉ង់ ថៃ រុស្ស៊ី ជប៉ុន កូរ៉េ ចំណាំ នៅទស្សវត្សថ្មីនេះ ភាសា​អង់គ្លេស ចិន​ បានក្លាយជាភាសាដែលពេញនិយមជាងគេ​នៅកម្ពុជាដោយមានសាលាភាសាចិនចំនួន ៧០ ​និងសិស្សចំនួន ៣០០០០​និងគ្រូ ១០០០ នាក់​[] និងនិយាយភាសាដទៃទៀត។ ប្រជាជនកម្ពុជានិយាយភាសាខ្មែរជាភាសាកំនើតនៅឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៨

ព័ត៌មានបន្ថែម ភាសា កំណើត, ភាសា តំបន់ ...
Remove ads

សាសនា

មើលផងដែរៈ​សាសនាព្រះពុទ្ធនៅប្រទេសកម្ពុជា

ព័ត៌មានបន្ថែម សាសនានៅកម្ពុជា ...


សាសនាព្រះពុទ្ធ៩៥% អ៊ីស្លាម១,៦%​គ្រីសសាសនា០.២%​និងសាសនាផ្សេងៗ៣.២%

ស្ថិតិមនុស្សនៅCIA World Factbook

ការតាមព៌តមានCIA World Factbookបានប្រាប់។

ប្រជាជន

១៤ ៧០១ ៧១៧​នាក់
ចំណាំៈ ការវាយតំលៃមានការលើសនៃអ្នកមរណដោយជំងឺអេដស៍ វាអាចមានលទ្ធផលទៀបជាងអាយុកាលមធ្យម និងខ្ពស់ជាងអត្រាក្មេងមរណ និងអត្រាមនុស្សស្លាប់ កំនើនប្រជាជនមានការកើនឡើងតិច​បានផ្លាស់ប្ដូររបាយការណ៍ប្រជាជនដោយភេទ និងអាយុជាងការធ្វើបែបផ្សេងនៅឆ្នាំ២០១១។

ព័ត៌មានបន្ថែម ឆ្នាំ, ប្រជាជន (កក្កដា est.) ...

កំនើនប្រជាជន

  • 1.698% (2011 est.)
  • 1.71% (2010 est.)
  • 1.77% (2009 est.)
  • 1.75% (2008 est)

អនុបាតភេទ

កំនើតៈ១.០៤៥នាក់ ជាប្រុស/ស្រ្តី នៅក្រោមអាយុ១៥ឆ្នាំៈ១.០២​នាក់ ជាប្រុស/ស្រ្តី ១៥ទៅ៦៤ឆ្នាំៈ០.៩៥​ ជាប្រុស/ស្រ្តី ៦៥ឆ្នាំឡើងទៅៈ០.៦ ជាប្រុស/ស្រ្តី សរុបៈ០.៩៦នាក់ ជាប្រុស/ស្រី្ត(២០១១)


កើតមករស់នៅល្អ

ប្រជាជនសរុបៈ៦២.៦៧ឆ្នាំ បុរសៈ៦០.៣១ឆ្នាំ ស្រី្តៈ៦៥.១៣​ឆ្នាំ

ស្លាប់ដោយអេដស៍

យុវវ័យៈ​០.៥% អ្នកផ្ទុកមេរោគអេដស៍ៈ

  • ៦៣.០០០នៅឆ្នាំ២០០៩
  • ៧៥.០០០នៅឆ្នាំ២០០៧

ស្លាប់

  • ១.០០០​ នៅឆ្នាំ២០១១
  • ៣.១០០នៅឆ្នាំ២០០៩
  • ៦.៩០០នៅឆ្នាំ២០០៧

សញ្ជាតិ

កម្ពុជា​រឺខ្មែរ

នគរូបនីយកម្ម

  ប្រជាជននៅទីក្រុង: 24% នៃចំនួនប្រជាជនទាំងអស់នៅឆ្នាំ២០១០
   អត្រានៃនគរូបនីយកម្ម: 4.6%អត្រាបំលាស់ប្ដូរប្រចាំឆ្នាំ(2005-10 ) 

អក្ខរជន

អាយុ១៥ឡើងទៅអាចអាននិងសរសេរ

   មានចំនួន៧៣.៦%
  បុរសៈ៨៤.៧%
  ស្រ្តីៈ៦៤.១%(២០០៤)

ការចំនាយទៅលើការអប់រំ

១.៧%នៃGDP (2004)

ប្រជាជននៅលើពិភពលោក

ប្រជាជនដែលគួអោយកត់សំគាល់នៅលើប្រទេសផ្សេងៗ

Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads