កាណាដា
ប្រទេសនៅទ្វីបអាមេរិកខាងជើង From Wikipedia, the free encyclopedia
ប្រទេសកាណាដា (ភាសាអង់គ្លេស៖ Canada) គឺជាប្រទេសមួយស្ថិតនៅទ្វីបអាមេរិកខាងជើង។ ប្រទេសនេះត្រួវបានបែងចែកជាខេត្តចំនួនដប់ និងដែនដីចំនួនបី ហើយលាតសន្ធឹងពីមហាសមុទ្រប៉ាស៊ីហ្វិកទៅអាត្លង់ទិក និងទៅដល់មហាសមុទ្រអាកទិកនៅភាគខាងជើងដោយគ្របដណ្តប់លើផ្ទៃដី ៩.៩៨ លាន គម២ ដែលធ្វើឱ្យកាណាដាក្លាយជាប្រទេសធំជាងគេបំផុតទីពីរនៅលើពិភពលោក។ កាណាដាមានព្រំដែនខាងត្បូង និងខាងលិចជាប់សហរដ្ឋអាមេរិកដោយមានប្រវែងសរុប ៨,៨៩១ គីឡូម៉ែត្រ ពោលជាព្រំដែនដែលមានចម្ងាយវែងជាងគេបង្អស់នៅលើពិភពលោក។ កាណាដាមានរាជធានីឈ្មោះអូតាវ៉ា ហើយមានតំបន់ទីប្រជុំជនធំៗបីគឺ តូរ៉ុនតូ ម៉ុងរ៉េអាល់ និងវ៉ាន់ខូវឺ។
អត្ថបទនេះស្ដីអំពី ប្រទេស។ ចំពោះការប្រើប្រាស់ផ្សេងទៀត សូមមើល កាណាដា (អសង្ស័យកម្ម)។
Canada | |
---|---|
ភ្លេងជាតិ "O Canada" ខ្មែរ៖ "ឱកាណាដា" | |
![]() ទីតាំងប្រទេសកាណាដា (ក្រហម) នៅលើភូគោល | |
រាជធានី | អូតាវ៉ា 45°24′N 75°40′W |
ទីក្រុងធំបំផុត | តូរ៉ុនតូ |
ភាសាផ្លូវការ | ភាសាអង់គ្លេស និង ភាសាបារាំង |
ក្រុមជនជាតិ (ឆ្នាំ ២០១៦)[២] | ក្រុមជនជាតិ៖
|
សាសនា (ឆ្នាំ ២០១១)[៣] | សាសនា៖
|
រដ្ឋាភិបាល | រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ សហព័ន្ធនិយមសភា |
- ព្រះមហាក្សត្រ | ឆាលស៍ទី ៣ |
- អគ្គទេសាភិបាល | ម៉ារី សៃម៉ន |
- នាយករដ្ឋមន្ត្រី | ម៉ាក ខារនី |
នីតិបញ្ញត្តិ | រដ្ឋសភា |
ព្រឹទ្ធសភា | |
- សភាជាន់ទាប | សភាតំណាងរាស្ត្រ |
ទទួលឯករាជ្យពី | |
- និម្មិតកម្ម | ១ កក្កដា ១៨៦៧ |
- លក្ខន្តិកៈវេសត៍មីនស្ទើរ | ១១ ធ្នូ ១៩៣១ |
- កំណែទម្រង់រដ្ឋធម្មនុញ្ញ | ១៧ មេសា ១៩៨២ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៩,៩៨៤,៦៧០ គ.ម២ (ទី២) |
- ផ្ទៃទឹក (%) | ១១.៧៦ (២០១៥)[៤] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២៣) | ៤០,៥២៨,៣៩៦[៥] (ទី៣៧) |
- ជំរឿន (ឆ្នាំ ២០២១) | ៣៦,៩៩១,៩៨១[៦] |
- ដង់ស៊ីតេ | ៤.២ នាក់/គ.ម២ (ទី២៣៦) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៤) |
- សរុប | ២.៥៨២ ទ្រីលានដុល្លារ[៧] (ទី១៦) |
- ក្នុងម្នាក់ | ៦២,៧៦៦ ដុល្លារ[៧] (ទី៣០) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៤) |
- សរុប | ២.២១៥ ទ្រីលានដុល្លារ[៧] (ទី៩) |
- ក្នុងម្នាក់ | ៥៣,៨៣៤ ដុល្លារ[៧] (ទី១៨) |
ជីនី (២០២៤) | ២៩.២[៨] ទាប |
HDI (២០២២) | ០.៩៣៥[៩] ខ្ពស់ណាស់ · ទី១៨ |
រូបិយវត្ថុ | ដុល្លារកាណាដា ($) (CAD) |
ល្វែងម៉ោង | UTC−៣.៥ ទៅ −៨ |
- រដូវក្តៅ (DST) | UTC−២.៥ ទៅ −៧ |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +១ |
ដែនកម្រិតខ្ពស់ | .ca |
ជនជាតិដើមភាគតិចបានរស់នៅលើទឹកដីប្រទេសកាណាដាបច្ចុប្បន្ននេះអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ មកដល់សតវត្សទី១៦ អង់គ្លេស និងបារាំងបានចាប់ផ្តើមធ្វើបេសកកម្មរុករក ហើយទីបំផុតក៏បានមកដល់ទ្វីបអាមេរិកខាងជើងដោយពួកគេបាននាំគ្នាតាំងទីលំនៅតាមឆ្នេរសមុទ្រអាត្លង់ទិក។ ជាលទ្ធផលនៃជម្លោះប្រដាប់អាវុធផ្សេងៗក្នុងតំបន់ បារាំងក៏ត្រូវប្រគល់ដែនដីអាណានិគមស្ទើរតែទាំងអស់របស់ខ្លួននៅអាមេរិកខាងជើងទៅឱ្យអង់គ្លេសនៅក្នុងឆ្នាំ១៧៦៣។ នៅឆ្នាំ១៨៦៧ បន្ទាប់ពីមានការច្របាច់បញ្ចូលនៃទឹកដីអាណានិគមអាមេរិកខាងជើងចំនួនបីរបស់ចក្រភពអង់គ្លេស កាណាដាក៏ត្រូវបានបង្កើតឡើងជាវិជិតរាជ្យសហព័ន្ធដែលមានខេត្តចំនួនបួន។ ទាំងអស់នេះបាននាំឱ្យកាណាដាដណ្តើមស្វ័យភាពកាន់តែច្រើនឡើងៗពីចក្រភពអង់គ្លេស។ ស្វ័យភាពនេះត្រូវបានគូសបញ្ជាក់ដោយលក្ខន្តិកៈវេសត៍មីនស្ទើរឆ្នាំ១៩៣១ និងត្រូវបានបញ្ចប់នៅក្នុងក្រមច្បាប់កាណាដាឆ្នាំ១៩៨២ ដែលបានកាត់ផ្តាច់ការពឹងពាក់ផ្នែកច្បាប់ទាំងឡាយពីសភានៃចក្រភពអង់គ្លេស។
ដោយជាប្រទេសដែលមានការអភិវឌ្ឍន៍ខ្ពស់ កាណាដាមានប្រាក់ចំណូលខ្ពស់បំផុតសម្រាប់ប្រជាពលរដ្ឋម្នាក់ៗដោយឈរនៅលេខរៀងទី ២៤ នៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតទី ១៦ នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ ប្រទេសកាណាដាមានសេដ្ឋកិច្ចធំបំផុតទីប្រាំបីនៅលើពិភពលោក ដោយពឹងផ្អែកជាចម្បងលើធនធានធម្មជាតិដ៏សម្បូរបែប និងបណ្តាញពាណិជ្ជកម្មអន្តរជាតិដែលមានការអភិវឌ្ឍន៍យ៉ាងល្អិតល្អន់។ កាណាដាក៏ជាផ្នែកមួយនៃស្ថាប័នអន្តរជាតិ និងអន្តររដ្ឋាភិបាលសំខាន់ៗ ឬក្រុមធំៗមួយចំនួនដូចជា៖ អង្គការសហប្រជាជាតិ អង្គការណាតូ ហ្សេ ៧ ក្រុមប្រជាជាតិទាំងដប់ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច អង្គការពាណិជ្ជកម្មពិភពលោក សមាគមប្រជាជាតិនៃសហធនរដ្ឋ ក្រុមប្រឹក្សាអាកទិក អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក និងអង្គការរដ្ឋអាមេរិកាំងជាដើម។ល។
វប្បធ៌មនិងភាសា
ភាសាបារាំង និងភាសាអង់គ្លេសជាភាសាផ្លូវការ។
មើលផងដែរ
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.