ប្រធានាធិបតីវៀតណាម
From Wikipedia, the free encyclopedia
Remove ads
ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ភាសាវៀតណាម៖ Chủ tịch nước Cộng hòa xã hội chủ nghĩa Việt Nam, បកប្រែចំមកថា "ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម") គឺជាប្រមុខរដ្ឋនៃប្រទេសវៀតណាមដែលត្រូវបានជ្រើសតាំងដោយសមាជិកនៃរដ្ឋសភាវៀតណាម។ ដោយសារតែប្រទេសវៀតណាមជារដ្ឋឯកបក្ស ដូច្នេះបេក្ខភាពសម្រាប់មុខតំណែងប្រធានាធិបតីគឺត្រូវជ្រើសរើសដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។ ម្យ៉ាងវិញទៀត ប្រធានាធិបតីត្រូវបានគេចាត់ទុកជាទូទៅថាជាមុខតំណែងខ្ពស់បំផុតទីពីរនៅក្នុងប្រព័ន្ធនយោបាយវៀតណាមបន្ទាប់ពីអគ្គលេខាធិការបក្ស។[២]
Remove ads
ក្នុងនាមជាប្រមុខរដ្ឋ ប្រធានាធិបតីត្រូវជាតំណាងឱ្យប្រទេសវៀតណាមទាំងក្នុងនិងក្រៅប្រទេស ហើយព្រមទាំងរក្សានូវប្រតិបត្តិការ កិច្ចសម្របសម្រួល និងស្ថិរភាពរបស់រដ្ឋាភិបាលជាតិឱ្យបានទៀងទាត់ និងព្រមទាំងការពារឯករាជ្យ និងបូរណភាពទឹកដីរបស់ប្រទេសផង។
ប្រធានាធិបតីត្រូវតែជាសមាជិកក្នុងរដ្ឋសភា។ លើសពីនេះ ប្រធានាធិបតីក៏មានឈ្មោះជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាសមាជិកការិយាល័យនយោបាយផងដែរ។ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តជាស្ថាប័នជ្រើសរើសបេក្ខភាពប្រធានាធិបតី រួចពួកគេត្រូវបញ្ជូនបញ្ជីឈ្មោះបេក្ខភាពទាំងអស់នោះទៅឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបញ្ជាក់ និងតែងតាំង ដើម្បីមានឈ្មោះឈរបោះឆ្នោតផ្លូវការ។
ប្រធានាធិបតីអាចតែងតាំងអនុប្រធានាធិបតី នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី និងមន្ត្រីផ្សេងៗទៀត ដោយមានការយល់ព្រមពីរដ្ឋសភា។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីក៏កាន់តំណែងជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធប្រជាជនវៀតណាម និងជាប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខផងដែរ។ បន្ថែមពីលើនេះ ប្រធានាធិបតីជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមយោធា និងគណៈកម្មាធិការបក្សនគរបាលមជ្ឈិម។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១១ មក ប្រធានាធិបតីត្រូវជាប្រធានគណៈកម្មាធិការមជ្ឈិមសម្រាប់កំណែទម្រង់ប្រព័ន្ធតុលាការ។
លោកឧត្តមសេនីយ៍លឿង កឿងគឺជាប្រធានាធិបតីកំពុងកាន់អំណាចសព្វថ្ងៃ ដោយបានឡើងមកកាន់អំណាចតាំងពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បន្តពីលោកអគ្គលេខាធិការបក្សតូ ឡឹម។[៣]
Remove ads
មើលផងដែរ
- បញ្ជីរាយនាមប្រធានាធិបតីវៀតណាម
- នាយករដ្ឋមន្ត្រីវៀតណាម
- អនុប្រធានាធិបតីវៀតណាម
- ឧបនាយករដ្ឋមន្ត្រីវៀតណាម
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads