ប្រាសាទគុកព្រីងជ្រុំ
From Wikipedia, the free encyclopedia
Remove ads
Kouk Pring Chroum Temple [] ប្រាសាទគុកព្រីងជ្រុំ មានទីតាំងស្ថិតនៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចម្ងាយប្រមាណ ៣០០ ម៉ែត្រ ប៉ែកអាគ្នេយ៍វត្តព្រីងជ្រុំ និងចម្ងាយប្រមាណ ៥ គីឡូម៉ែត្រ ប៉ែកខាងលិចប្រាសាទគុកត្រពាំងស្រុក។ ពាក្យ “គុក” ជាពាក្យអ្នកស្រុកហៅសំដៅដល់ប្រាសាទ រីឯឈ្មោះថា “ព្រីងជ្រុំ” សំដៅដល់ឈ្មោះភូមិសាស្រ្ត។ ដូច្នេះ គុកព្រីងជ្រុំ សំដៅដល់ប្រាសាទដែលស្ថិតនៅព្រីងជ្រុំ។ តើប្រាសាទគុកព្រីងជ្រុំ មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ? លោក Lunet De Lajonquière ជាអ្នកស្រាវជ្រាវជនជាតិបារាំង បានសិក្សា និងចុះបញ្ជីប្រាសាទនេះដំបូងគេ ដោយបានបោះពុម្ពផ្សាយនៅក្នុងសៀវភៅបញ្ជីបេតិកភណ្ឌនៅកម្ពុជារបស់លោក នៅក្នុងឆ្នាំ១៩០២។ ពេលនោះលោកកត់ឈ្មោះប្រាសាទនេះថា “គុកព្រីងជ្រុំ” (Kuk Pring Chrom)។ ក្រោយនេះបន្តិច ក្នុងឆ្នាំ១៩១៣ និងឆ្នាំ១៩២៧ លោក Henri Parmentier បានរៀបរាប់ខ្លះៗអំពីផ្តែរទ្វារប្រាសាទគុកព្រីងជ្រុំ ដ្បិតផ្តែរនេះកសាងឡើងដំបូងនៅស.វ.ទី៧ ដែលស្របទៅនឹងគោលដៅរបស់លោកដែលសិក្សាអំពីសិល្បៈខ្មែរនាសម័យដំបូងៗ (L’Art Khmèr Primitif)។ លុះមកដល់ឆ្នាំ១៩៥៣ លោក George Coedès ដែលជាប្រវត្តិវិទូជនជាតិបារាំង បានសិក្សាលម្អិតអំពីសិលាចារឹកនៅលើមេទ្វារប្រាសាទគុកព្រីងជ្រុំ ដោយសិលាចារឹកនោះចុះបញ្ជីលេខ K.92។
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads

