ប្រាសាទគុកនគរ
From Wikipedia, the free encyclopedia
Remove ads
នៅរវាងដើមស.វ.ទី១១ មានព្រះមហាក្សត្រមួយអង្គដែលកើតចេញពីវង្សត្រកូលខ្ពង់ខ្ពស់មួយ ហើយប្រវត្តិវិទូមួយចំនួនច្រើនយល់ថា ទ្រង់ទំនងជាស្តេចត្រាញ់មួយអង្គក៏ថាបាន នោះគឺព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០០២-១០៤៩)។ មុននឹងឡើងគ្រងរាជ្យគ្រប់គ្រងដែនដីខ្មែរទាំងមូល ទ្រង់បានធ្វើ សង្រ្គាមប្រឆាំងជាមួយស្តេចមួយអង្គទៀតដែលសោយរាជ្យនៅតំបន់អង្គរ គឺព្រះបាទជ័យវីរវរ្ម័ន (គ.ស.១០០២-១០០៦)។ ថ្វីដ្បិតព្រះបាទសូរ្យវរ្ម័នទី១ គឺជាស្តេចដែលមិនជាប់ខ្សែស្រឡាយរាជវង្ស ជាមួយស្តេចអង្គមុនៗក៏ដោយ នៅក្នុងរជ្ជកាលរបស់ទ្រង់គេមើលឃើញថាមានភាពរីកចម្រើន យ៉ាងខ្លាំងទាំងផ្នែកនយោបាយ ការទូត និងសាសនា។ ដោយឡែក ប្រសិនបើគេនិយាយអំពីសំណង់ ប្រាសាទដែលកសាងឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី១ គឺមានច្រើនពេកពន់ណាស់ ហើយមានស្ទើរទូទាំងដែនអាណាចក្រខ្មែរ។ នៅក្នុងអត្ថបទនេះ យើងនឹងលើកយកប្រាសាទមួយ ដែលកសាងឡើងនៅក្នុងរជ្ជកាលរបស់ទ្រង់មួយដែលមានឈ្មោះថា “គុកនគរ”។
ប្រាសាទគុហនគរមានទីតាំងស្ថិតនៅក្នុងភូមិត្រដក់ភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយណ៍ ។ រមណីដ្ឋាននេះមានផ្ទៃក្រលា ២០០ x ២០០ ម២ = ៤០០០០ម២ ដែលមានចំងាយ ៩៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទគុហនគរនេះស្ថិតនៅក្នុងបរិវេណវត្តគហនគរ។ ប្រាសាទនេះមានទ្រង់ទ្រាយប្រហាក់ប្រហែលនឹងប្រាសាទទន្លេបាទី ដែលបានស្ថាបនាឡើងអំពីថ្មបាយក្រៀម ក្នុងសតវត្សទី១១ រាជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។ ប្រាសាទគុហនគរមានបណ្តោយប្រវែង ៤៥ម៉ែត្រ និង ទទឹងប្រវែង ៣៥ម៉ែត្រ ព័ទ្ធជុំវិញដោយរបងថ្មក្រៀមដែលមានកំពស់ ៣ម៉ែត្រ។ ប្រាសាទគហនគរចែកចេញជាបីផ្នែក៖
- ផ្នែកទី១មានកំពស់៨ម៉ែត្រ
- ផ្នែកទី២មានកំពស់១២ម៉ែត្រ
- ផ្នែកទី៣មានកំពស់១៥ម៉ែត្រ
Remove ads
ប្រវត្តិប្រាសាទ
ប្រាសាទគុកនគរកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ក្នុងសតវត្សរ៍ទី១១ តាមរចនាបថឃ្លាំង ។ ប្រាសាទនេះកសាងលើដីរាបស្មើ លើខឿនតែ មួយរាងចតុកោណកែង ធ្វើអំពីថ្មបាយក្រៀម និង ថ្មភក់ បែរមុខទៅទិស ខាងកើត មានកំពែងព័ទ្ធជុំវិញ លាតសន្ធឹងពីកើតទៅលិច មានបណ្តោយប្រវែង ៣៥ ម៉ែត្រ ទទឹង ២៥ ម៉ែត្រ មានគោបុរៈ ( ទ្វារ ឆ្លងកាត់កំពែងប្រាសាទ ) ចំនួនបី ។ គោបុរៈខាងកើតកម្ពស់ ៩ ម៉ែត្រ មានទ្វារចូលចំនួន ៣ កន្លែង ។ ទ្វារកណ្តាល មានលក្ខណៈតូចចង្អៀត ហើយងងឹតបន្តិច និង មាននៅសងខាងចំនួនពីរ ទៀត ។ គោបុរៈខាងលិចមានទំហំតូច មានទ្វារមួយចូលទៅខាងក្នុង តែមិនអាចចេញទៅខាងក្រៅបានទេ ។ គោបុរៈខាងត្បូងអែបជាប់នឹងព្រះវិហារមិន ស្ថិតនៅចំកណ្តាលកំពែងទេ មានទ្វារចូលពីប្រាសាទ ទៅខាងក្នុង តែមិនអាចចេញទៅក្រៅកំពែងបានទេ មានតែ ចង្អូរមួយដែលគេចោះទម្លុះជញ្ជាំងទៅខាង ក្រៅសម្រាប់បង្ហូរទឹកមន្តនៅពេលគេធ្វើពិធីស្រោច ទឹកនៅលើសិវលិង្គ ( ស្ថាណាទ្រោនី )។ នៅចំកណ្តាលមានប៉មខ្ពស់ទោលមួយ មាន បន្ទប់ និង យ៉យ៉ាងវែងចេញទៅទិសខាងកើត ហើយ នៅចំពីមុខមាន សសរពេជ្ររាង ៨ ជ្រុងនៅសងខាង ។ នៅផ្នែកខាងលើនៃសរសេរមានតុបតែងជាក្បាច់ ខ្លួននាគព័ទ្ធកោងដោយ បញ្ចោញក្បាលទៅសងខាងពាំផ្កាចន្ទន៍។នៅលើសសរពេជ្រនេះមានផ្តែរមួយ ផ្ទាំងរចនាដោយក្បាច់ផុស ហើយនៅចំកណ្តាលផ្តែរនោះមានរូបព្រះឥន្ទ្រជិះដំរីក្បាលបី ។ តួប៉មកណ្តាល នេះត្រូវបានតុបតែងលម្អចាប់ពីក្រោម រហូតដល់ខាងលើ ។ នៅខាងលើកំពូលមានក្បាច់ត្របកឈូកច្រើន ជាន់ដែលតំណាងឱ្យចក្រវាលទាំងមូល ។ នៅក្បែរតួប៉ម ( ទិសអាគ្នេយ៍ ) ក្បែរគោបុរៈ ខាងកើតមានហោត្រៃទោលមួយ ( បណ្ណាល័យ ) ធ្វើ អំពីថ្មបាយក្រៀម បែរមុខទៅទិសខាងលិចបញ្ច្រាស ទិសរបស់ប្រាសាទ មានកម្ពស់មធ្យមសង់លើខឿន កម្ពស់ ១ ម៉ែត្រ ។ តាមការឱ្យដឹងពីអ៊ំចាស់ៗនៅទីនោះបញ្ជាក់ថា នៅខាងកើតប្រាសាទមានស្ពានហាលមួយដែលក្រាល ដោយថ្មបាយក្រៀមឆ្លងកាត់ស្រះ ដែលមើលទៅ ស្រះនេះហាក់ដូចជាគេជីកព័ទ្ធជុំវិញប្រាសាទ តែ ក្រោយមកត្រូវបានលុបដើម្បីយកទីធ្លាសម្រាប់កសាង វត្តទៅវិញ ។ ហេតុដូចនេះហើយបានជាយើងឃើញ ថា តួប្រាសាទទាំងមូលហាក់ស្ថិតនៅក្នុងទីធ្លារបស់ វត្ត ។ កាលពីដើមនៅខាងមុខប្រាសាទនេះមានស្រះ មួយយ៉ាងធំដែលទប់ទំនប់ព័ទ្ធជុំវិញ ហើយមានស្ពាន ហាលមួយពីទិសខាងលិចស្រះដែលតភ្ជាប់ពីតួប្រាសាទ ឆ្លងកាត់តាមស្ពានហាលនេះ ។ បច្ចុប្បន្នទំនប់ ស្រះ តួស្រះ និង ទីធ្លាជុំវិញក្បែរៗនោះត្រូវបានក្លាយ ទៅជាតំបន់ កប់ខ្មោចទាំងអស់ធ្វើឱ្យរូបរាងស្រះទាំង មូលត្រូវបានកែប្រែទាំងស្រុង ។ ចំណែកនៅទីធ្លា ខាងត្បូងស្រះនោះវិញ ពីដើមមានដើមឈើធំៗដុះ យ៉ាងច្រើន មានម្លប់ត្រឈឹងត្រឈៃសម្រាប់ជាកន្លែង សមាធិរបស់តាយាយក៏ក្លាយទៅជា កន្លែងកប់ខ្មោចដែរ ។
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads