ប្រាសាទចុងស្រុក
From Wikipedia, the free encyclopedia
Remove ads
ប្រាសាទព្រៃដើមស្រុកមានទីតាំងស្ថិតនៅភូមិបឹងជ័រឃុំ ព្រៃទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង មានចំងាយប្រហែល ៣៨គីឡូម៉ែត្រ ពីទីរួមខេត្តព្រៃវែង។ ប្រាសាទនេះមានបន្សល់នូវប្រាសាទមួយទ្រុឌទ្រោមបាក់បែកធ្វើអំពីឥដ្ឋ និង ថ្មភក់ កសាងឡើងនៅសតវត្សទី៧។ ប្រាសាទនេះមានទីតាំងស្ថិតនៅលើដីទួលខ្ពស់មួយ ដែលដុះព័ទ្ធជុំវិញទៅដោយចំការត្នោត និង ដើមគគី។ នៅក្នុងប្រាសាទនេះគេឃើញមាននៅសល់រូបព្រះគោមួយអង្គធ្វើអំពីថ្មភក់ ជាប្រភេទពោធិសាត់មួយដ៏មានអំនាចខ្លាំងពូកែនាសម័យនោះដែរ។ ប្រាសាទចុងស្រុក (អ្នកស្រុកហៅព្រៃដើមស្រុក ឬប្រធាតុ) ស្ថិតនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ប្រាសាទដ៏ចំណាស់មួយនេះ ធ្លាប់មានរឿងរ៉ាវចម្លែកជាច្រើនកើតឡើង ប៉ុន្តែមិនសូវមានអ្នកបានដឹង បានស្គាល់ឡើយ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងសភាពស្ងាត់ជ្រងំនៅថ្ងៃធម្មតា និងមានមនុស្សមួយចំនួនតូចបានទៅលេងនៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ។
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads