ប្រាសាទជាហោ
From Wikipedia, the free encyclopedia
Remove ads
ទីតាំងភូមិសាស្ត្រ
រូបភាពតូច ប្រាសាទជាហោ មានទីតាំងស្ថិតនៅក្នុងភូមិព្រៃក្តី ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ប្រាសាទនេះជាប្រាសាទបុរាណដែលមិនសូវមានអ្នកបានស្គាល់ឡើយដោយសារទីតាំងស្ថិតនៅក្នុងតំបន់ដាច់ស្រយាលខ្លាំងពេកគឺស្ថិតនៅក្បែរទៅនឹងបន្ទាត់ព្រំដែនជាមួយនឹងប្រទេសវៀតណាម។ ស្ថានភាពនៃការធ្វើដំណើរដើម្បីទៅដល់ទីកន្លែងនេះហាក់មិនមានភាពលំបាកឡើយទាំងម៉ូតូរថយន្តគឺសុទ្ធតែអាចចូលទៅដល់បានទាំងអស់នាពេលបច្ចុប្បន្ន[១]។
ស្ថាបត្យកម្ម
រចនាបថនៃប្រាសាទដ៏ចំណាស់នេះនៅមិនទាន់ប្រភពណាអះអាងបាននៅឡើយប៉ុន្តែតាមការស្រាវជ្រាវមួយចំនួននិងឯកសារដែលមានគេអាចសន្និដ្ឋានបានថាវាមានអាយុកាលចំណាស់ជាងប្រាសាទអង្គរវត្តរបស់យើងទៅទៀត។ឯកសារខ្លះបានសរសេរថា ប្រាសាទនេះកសាងឡើងតាំងពី ស.វ ទី៦ឬ៧ដើម្បីឧទ្ទិសអោយមេទ័ពម្នាក់ ដែលមានឈ្មោះថា ជាហោរ នេះឯង។ លក្ខណ:ពិសេសរបស់ប្រាសាទនេះគឺស្ថិតនៅលើដីទូលជាប់និងមាត់ទន្លេតាមបណ្តោយខ្សែបន្ទាត់ព្រុំដែនកម្ពុជា-វៀតណាម។ទោះបីខែទឹកឡើងខ្លាំងយ៉ាងណាក៏ដីទួលនេះមិនលេចដែរ។នៅខាងលិចប្រាសាទវិញមានកន្លែងលេងទឹកបុរាណមួយដែរប៉ុន្តែដោយសារតែពេលវេលាបានធ្វើឲ្យខូចរូបរាងទឹកប្រែជារាក់មិនអាចលេងទឹកបានសមរម្យឡើយ។
ប្រភពដដែលនិយាយថា«ប្រាសាទជាហោនេះនៅខាងលិចចម្ងាយ៣០ទៅ៤០ម៉ែត្រមានមហាចមួយដែលជាកន្លែងលេងទឹក ។ ក្រៅពីនេះជំវិញប្រាសាទមានដើមឈើតូចធំដុះព័ទ្ធជុំជិតយ៉ាងច្រើន ។ ទោះជាយ៉ាងណាក្ដីមានមនុស្សភាគតិចណាស់ដែលស្គាល់ និងមកលេង ណាមួយផ្លូវក៏ពិបាកចូលណាស់ដែរ »។
លោកស្រី សុផា និងអ្នកភូមិនៅជិតកន្លែងប្រាសាទជាហោ បានអំពាវនាវដល់អាជ្ញាធរខេត្ត ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឲ្យសង់ផ្លូវក្រាលកៅស៊ូប្រវែង១៧គីឡូម៉ែត្រទៅកាន់ប្រាទ និងកសាងរមណីយដ្ឋានទេសចរណ៍សម្រាប់ប្រជាពលរដ្ឋរស់នៅជិតប្រាសាទមានមុខរបរ និងមានជីវភាពល្អប្រសើរឡើង ៕
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads