ប្រាសាទជាហោ

From Wikipedia, the free encyclopedia

Remove ads

ទីតាំងភូមិសាស្ត្រ

រូបភាពតូច ប្រាសាទជាហោ មានទីតាំងស្ថិតនៅក្នុងភូមិព្រៃក្តី ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ប្រាសាទនេះជាប្រាសាទបុរាណដែលមិនសូវមានអ្នកបានស្គាល់ឡើយដោយសារទីតាំងស្ថិតនៅក្នុងតំបន់ដាច់ស្រយាលខ្លាំងពេកគឺស្ថិតនៅក្បែរទៅនឹងបន្ទាត់ព្រំដែនជាមួយនឹងប្រទេសវៀតណាម។ ស្ថានភាពនៃការធ្វើដំណើរដើម្បីទៅដល់ទីកន្លែងនេះហាក់មិនមានភាពលំបាកឡើយទាំងម៉ូតូរថយន្តគឺសុទ្ធតែអាចចូលទៅដល់បានទាំងអស់នាពេលបច្ចុប្បន្ន[]

ស្ថាបត្យកម្ម

រចនាបថនៃប្រាសាទដ៏ចំណាស់នេះនៅមិនទាន់ប្រភពណាអះអាងបាននៅឡើយប៉ុន្តែតាមការស្រាវជ្រាវមួយចំនួននិងឯកសារដែលមានគេអាចសន្និដ្ឋានបានថាវាមានអាយុកាលចំណាស់ជាងប្រាសាទអង្គរវត្តរបស់យើងទៅទៀត។ឯកសារខ្លះបានសរសេរថា ប្រាសាទនេះកសាងឡើងតាំងពី ស.វ ទី៦ឬ៧ដើម្បីឧទ្ទិសអោយមេទ័ពម្នាក់ ដែលមានឈ្មោះថា ជាហោរ នេះឯង។ លក្ខណ:ពិសេសរបស់ប្រាសាទនេះគឺស្ថិតនៅលើដីទូលជាប់និងមាត់ទន្លេតាមបណ្តោយខ្សែបន្ទាត់ព្រុំដែនកម្ពុជា-វៀតណាម។ទោះបីខែទឹកឡើងខ្លាំងយ៉ាងណាក៏ដីទួលនេះមិនលេចដែរ។នៅខាងលិចប្រាសាទវិញមានកន្លែងលេងទឹកបុរាណមួយដែរប៉ុន្តែដោយសារតែពេលវេលាបានធ្វើឲ្យខូចរូបរាងទឹកប្រែជារាក់មិនអាចលេងទឹកបានសមរម្យឡើយ។

ប្រភព​ដដែល​និយាយ​ថា​«​ប្រាសាទ​ជា​ហោ​នេះ​នៅ​ខាងលិច​ចម្ងាយ​៣០​ទៅ​៤០​ម៉ែត្រ​មាន​មហា​ច​មួយ​ដែល​ជា​កន្លែង​លេង​ទឹក ។ ក្រៅពី​នេះ​ជំវិញ​ប្រាសាទ​មាន​ដើមឈើ​តូច​ធំ​ដុះ​ព័ទ្ធ​ជុំ​ជិត​យ៉ាង​ច្រើន ។ ទោះជា​យ៉ាងណា​ក្ដី​មាន​មនុស្ស​ភាគតិច​ណាស់​ដែល​ស្គាល់ និង​មក​លេង ណាមួយ​ផ្លូវ​ក៏​ពិបាក​ចូល​ណាស់​ដែរ »​។

លោកស្រី សុ​ផា និង​អ្នក​ភូមិ​នៅ​ជិត​កន្លែង​ប្រាសាទ​ជា​ហោ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត ជា​ពិសេស​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ឲ្យ​សង់​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​១៧​គីឡូម៉ែត្រ​ទៅ​កាន់​ប្រា​ទ និង​កសាង​រមណីយដ្ឋាន​ទេសចរណ៍​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ប្រាសាទ​មានមុខ​របរ និង​មាន​ជីវភាព​ល្អ​ប្រសើរ​ឡើង ៕

Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads