ប្រាសាទដាន

From Wikipedia, the free encyclopedia

Remove ads

ប្រាសាទដានមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ២គីឡូម៉ែត្រ ទិសពាយ៉ព្យពីភូមិកោះកេរ និងចម្ងាយប្រមាណ ៨០០ម៉ែត្រពីទិសពាយ័ព្យប្រាសាទរលំ និងប្រមាណ ៥០ម៉ែត្រខាងលិចផ្លូវមកពីភូមិរំចេក។ ប្រាសាទនេះមានតួប៉មពីសង់អំពីថ្មបាយក្រៀមមានដំបូលប្រក់ឥដ្ឋ ដោយតួប៉មខាងជើងរលំទាំងស្រុង ចំណែកតួប៉មខាងត្បូងត្រូវរលំផ្នែកខាងមុខ និងដំបូល។ តួប៉មទាំងពីស្ថិតនៅលើខឿនថ្មបាយក្រៀម បែរមុខទៅទិសខាងកើតកប់ក្នុងគំនរដីជ្រៅ ចំណែកផ្នែកលើដំបូលប្រាសាទគ្រប់ដណ្តប់ដោយព្រៃឈើ។ ស៊ុមទ្វារត្រូវដួលរលំនៅសល់មេទ្វារខាងត្បូងដែលមានសិលាចារឹកមួយលេខ K-៦៧៤ ចុះកាលបរិច្ឆេទឆ្នាំ៩៦៦នៃគ.ស ក្នុងរាជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨)មាន១៨បន្ទាត់ជាភាសាខ្មែរបុរាណ[]។ ដោយគ្មានឈ្មោះពីមុនមក ទើបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានកំណត់ឈ្មោះជាផ្លូវការថា ប្រាសាទដាន ចុះលេខថ្មី CISARK.៦៨៩ ។ ប្រាសាទមានអ្នកសិក្សាស្រាវជ្រាវតិចតួចណាស់មានដូចជា ហង់រីប៉ាម៉ង់ជេ ក្នុងឆ្នាំ១៩៣៩ លោកហ៊្យក សឺដេស ឆ្នាំ១៩៦៤-១៩៦៦ បន្តដោយលោក ប្រ៊ុយណូ ប្រ៊ូហ្គេ ឆ្នាំ២០០៧ និងលោកហ៊្សេហេន ឆ្នាំ២០០៩។

ព័ត៌មានសង្ខេប ប្រាសាទដាន, ឈ្មោះ: ...
Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads