ប្រាសាទតាសោម

From Wikipedia, the free encyclopedia

ប្រាសាទតាសោម
Remove ads

ប្រាសាទតាសោម បាន​កសាងឡើង​នៅ​ចុង​ស​.​វ​ទី​១២ ដើម​ស​.​វ​ទី​១៣​នៃ​គ​.​ស ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​។ ប្រាសាទ​នេះ​មាន​ទីតាំង​ស្ថិតនៅ​វង់​ធំ ខាងកើត​ប្រាសាទនាគព័ន្ធ មាន​កំពែង​៣​ជាន់ ហើយ​កំពែង​នីមួយៗ​មាន​ខ្លោងទ្វារ​ចេញចូល​និង​សំណង់​ប្រាង្គ​កណ្តាល​រំលេច​ដោយ​ក្បាច់រចនា​ដ៏​ច្រើន​។​

ព័ត៌មានសង្ខេប ប្រាសាទតាសោម, ឈ្មោះ: ...
Remove ads

ប្រវត្តិប្រាសាទ

ប្រាសាទតាសោម ត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ ក្នុងគោលបំណងធ្វើជាអាគារព្រះពុទ្ធសាសនាមហាយានឧទ្ទិសដល់លោកេស្វរៈព្រោះគេឃើញផ្ដែរូនលោកេស្វរៈនៅខាងក្នុងគេឃើញសញ្ញាកាកបាទដូចតាព្រហ្ម។ លោក ហង់រី ម៉ាហ្សាល់ បានធ្វើការសម្អាតប្រាសាទនេះក្នុងឆ្នាំ១៩៣០ ហើយចំពោះព័ត៌មានជាក់លាក់ និងលម្អិតមិនបានបកស្រាយឡើង ដោយសារគ្មានសិលាចារឹកឬភស្តុតាងអ្វីឡើយ។ សំណង់ប្រាសាទតាសោម ត្រូវបានសាងសង់ដោយថ្មភក់ និងថ្មបាយក្រៀមមានកំពែងខណ្ឌចែកចំនួន២ជាន់ ហើយមានខ្លោងទ្វារចេញចូលចំនួនពីរបែរមុខទៅទិសខាងកើត និងទិសខាងលិច។ ខ្លោងទ្វារនីមួយៗមានលម្អមានមុខបួនធំៗដូចគ្នានិងប្រាសាទបន្ទាយក្តីនិងប្រាសាទតាព្រហ្មដែរ។ ប្រាសាទនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ហើយក៏ត្រូវបានជុសជ្រុលទាំងស្រុងនោះទេ ប៉ុន្តែគ្រាន់តែធ្វើការអភិរក្សនៅផ្នែកខ្លះនៃប្រាសាទដោយគម្រោងរបស់អង្គការ មូលនិធិសំណង់ប្រាសាទពិភពលោក (WORLD MONUMENT FUND) និងអជ្ញាធរជាតិអប្សរាប៉ុណ្ណោះ[]

Remove ads

វិចិត្រសាល

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads