ប្រាសាទទេពប្រណម្យ
From Wikipedia, the free encyclopedia
Remove ads
ប្រវត្តិប្រាសាទ
ប្រាសាទទេពប្រណម្យ មានទីតាំងស្ថិតនៅខាងជើងនៃលានស្តេចគំលង់និងខាងលិចផ្លូវទៅខ្លោងទ្វារដីឆ្នាំង។ប្រាសាទនេះកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី ១។ផ្នែកផ្សេងៗនៃប្រាសាទនេះគឺត្រូវបានកសាងឡើងក្នុងពេលផ្សេងៗគ្នាគឺចាប់ពីចុងសតវត្សរ៍ទី ០៩ ដល់ទី ១៣។ប្រាសាទនេះកាលពីដើមឡើយគឺជាវត្តព្រះពុទ្ធសាសនារបស់ព្រះបាទយសោវរ្ម័នទី ១ នៅចុងសតវត្សរ៍ទី ០៩។ប្រាសាទទេពប្រណម្យគឺជាទីកន្លែងដែលមានរូបព្រះអង្គុយប្រណម្យប៉ុន្តែសព្វថ្ងៃនេះរូបនោះបានបាត់ទៅហើយ។ទេពជាពាក្យសំស្រ្កឹតមានន័យថាព្រះ។ប្រណម្យក៏ជាពាក្យសំស្រ្កឹតដែរដែលមានន័យថាសំពះឬលុតជង្គត់ឱនគោរព។លើសពីនេះអាស្រមស្ថិតនៅខាងត្បូងបារាយណ៍ខាងកើតដែលបានកសាងឡើងនៅចុងសតវត្សរ៍ទី ០៩ នៅក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី ១ និងប្រាសាទនេះបានបញ្ជាក់ថាព្រះពុទ្ធសាសនាមានតាំងពីសម័យនោះផងដែរ។
Remove ads
រូបថត
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads