ប្រាសាទធម្មនន្ទ

From Wikipedia, the free encyclopedia

ប្រាសាទធម្មនន្ទ
Remove ads
ព័ត៌មានសង្ខេប ប្រាសាទនធម្មនន្ទ, ឈ្មោះ: ...
ប្រាសាទធម្មនន្ទ ជាប្រាសាទតូចច្រឡឹងមួយ ដែលតួប៉មសាងទម្រង់រចនាបថកំពូលស្រួចឡើងលើ ដូចប្រាសាទអង្គរវត្ត។ ប្រាសាទនេះ ត្រូវបានកសាងឡើងក្នុងរាជព្រះបាទសូរ្យវរ្ម័នទី២ នាដើមសតវត្សរ៍ទី១២ ស្ថិតក្នុងរមណីយដ្ឋានអង្គរ។ ប្រាសាទធម្មនន្ទត្រូវបានបុរាណវិទូ ថាវាមានលក្ខណៈពិសេស គឺបានបង្ហាញពីជំនឿនៃសាសនាចម្រុះដែលបានឆ្លាក់លើតួប្រាសាទតែមួយ រៀបរាប់ពីរឿងទេវកថានិកាយព្រះនរាយណ៍ និកាយព្រះឥសូរ និងព្រះពុទ្ធសាសនាផងដែរ៕
Remove ads

ប្រវត្តិប្រាសាទ

ប្រាសាទធម្មនន្ទមានទីតាំងស្ថិតនៅតាមវង់តូចដោយចេញពីរាជធានីអង្គរធំ តាមទ្វាជ័យចំងាយប្រហែល ៥០០ម៉ែត្រនៅខាងជើងផ្លូវ។ ប្រាសាទធម្មនន្ទស្ថិតនៅក្បែរប្រាសាទចៅសាយទេវតាប្រាសាទនេះស្ថាបនាឡើងនៅចុងសតវត្សទី១១ និង ដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) ឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានចតុកោណ មានប្រាង្គបែរមុខទៅទិសខាងកើត និង មានគូទឹក និង កំពែងមានគោបុរៈពីរនៅខាងកើតនិងខាងលិច ព្រមទាំងមានបណ្ណាល័យមួយនៅទិសអាគ្នេយ៍។

Remove ads

រូបភាព

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads