ប្រាសាទព្រៃក្មេង

From Wikipedia, the free encyclopedia

Remove ads

ប្រាសាទព្រៃក្មេង មានទីតាំងស្ថិតនៅក្នុង ភូមិព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី៧ ក្នុរជ្ជកាលព្រះបាទជ័យវរ្ម័នទី១។ ប្រាសាទ​ព្រៃក្មេង​កសាង​ឡើង​នៅសម័យចេនឡា នា​សតវត្សទី៧ ដោយ​ព្រះបាទ​ស្រី​ជ័យ​វម៌្មទី១ ដើម្បីឧទ្ទិសដល់ព្រះឥសូរ។ ប្រាសាទនេះ​ សាងសង់ដោយប្រើឥដ្ឋ ថ្ម​បាយ​ក្រៀម​ និង​​ថ្មភក់​ នៅលើទីទួល បែរមុខទៅទិសខាងកើត និងមានស្នាមភ្លោះព័ទ្ធជុំវិញ។ បុរាណវិទូបារាំងមកដល់ទីនេះជាលើកដំបូងនៅឆ្នាំ១៩៣៣ បានរកឃើញផ្តែរ សសរ​​​ពេជ្រ និងសិលាចារឹក​មួយផ្ទាំង។ ​ផ្តែរ​និង​សសរ​ពេជ្រ​ប្រាសាទ​ព្រៃក្មេង​ ត្រូវ​គេ​យក​ទៅ​រក្សា​​ទុក​នៅ​សារមន្ទីរ​ហ្គីមេ​ត៍ ​ប្រទេស​បារាំង​។ ចំណែកសិលាចារឹកដែលរកឃើញចុះលេខសម្គាល់ K.៧៧៤ ​បច្ចុប្បន្នរក្សា​ទុក​ដោយ​អាជ្ញាធរជាតិអប្សរា។ តាម​ការ​សិក្សាស្រាវជ្រាវ​របស់អ្នកជំនាញ​ តំបន់នេះ គឺជាទីតាំងរស់នៅរបស់សហគ​មន៍មនុស្សតាំង​សម័យបុរេប្រវត្តិ មកម្ល៉េះ។​ ក្រោយមក គឺនៅសម័យមុនអង្គរ មានការសង់​ប្រាសាទឡើងទុកទីសក្ការៈបូជា និងបន្ដ​រហូត​​មកដល់សតវត្សទី៩រហូតដល់ទី១០ ក៏​នៅ​មានមនុស្សបន្តទៅធ្វើបុណ្យនៅទីនោះ​ដដែល​។

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads