ប្រាសាទព្រះធាតុធំ
From Wikipedia, the free encyclopedia
Remove ads
មានទីតាំងនៅបន្ទាយព្រៃនគរ នៅភូមិអង្គរក្នុងឃុំដូនតីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ប្រាសាទនេះមានតួរប៉មចំនួន២មានរូបរាងខុសគ្នា។
ប្រាសាទនៅខាងត្បូងកសាងក្នុងរាជ្យស្ដេចភវវម៌្មទី១ ប្រាសាទនេះមានរាងបួនជ្រុងបែមុខទៅទិសខាងកើត ប្រាសាទនេះមានរាងដូចប្រាសាទនៅតំបន់សំបូរព្រៃគុក(N8,N9,N10,N12,N13,N19,C3,C4,C5)ប្រាសាទព្រះគោនៅថាឡាបរិវ៉ាត់។ល។
ចំណែកខាងជើងប្រហែលជាកសាងក្នុងរាជស្ដេចជ័យវម៌្មទី១ឬស្ដេចជ័យវម៌្មទី២។ គេរកឃើញផ្ដែរចំនួន២ ផ្ដែរមួយក្នុងរចនាបថសំបូរព្រៃគុគនិងមួយទៀតរចនាបថព្រៃក្មេង តាមរយៈការរៀបរាប់ខាងលើ យើងបានដឹងអំពីលក្ខណៈស្ថាបត្យកម្មនិងសិល្បៈជាទូទៅរបស់តួប៉មទាំងពីរខាងលើ និងបានដឹងអំពីការស្នើឡើងពីអាយុកាលរបស់អ្នកស្រាវជ្រាវមុនៗ។ ទោះបីជាយ៉ាងណា តួប៉មខាងត្បូងដែលអ្នកស្រាវជ្រាវមុនយល់ថា ជាសំណង់សាងឡើងក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី១ (គ.ស.៥៩៨ – ៦០៦) ពុំមានតឹងតាងរឹងមាំណាមួយដែលអាចបញ្ជាក់បានឡើយ ព្រោះសំណង់ដែលមានជញ្ជាំងលាត និងមានក្បាច់គុឌុបែបនេះ យើងឃើញមានទាំងរចនាបថសំបូរព្រៃគុក រចនាបថព្រៃក្មេង និងកំពង់ព្រះ។ ប៉ុន្តែ ប្រសិនបើផ្តែរដែលតម្កល់នៅសារមន្ទីរជាតិភ្នំពេញ គឺជាផ្តែរតួប៉មខាងត្បូងវិញនោះ យើងអាចទាញសេចក្តីសន្និដ្ឋានថ្មីមួយថា សំណង់នេះអាចសាងឡើងនៅក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦ – ៦៣៧) ព្រោះដូចវាអាចដូចករណីប្រាសាទមួយចំនួននៅសំបូរព្រៃគុក ដូចជា តួប៉ម N8, N9, N10, N12, N13 ហើយជើងទម្រវិញដូចនៅតួប៉ម N14-2។ ចំណែក តួប៉មខាងជើងវិញ អាចដូចការសន្និដ្ឋានរបស់លោកស្រី Mireille Bénisti ប្រសិនបើផ្តែរទ្វារមួយផ្ទាំងទៀតជារបស់តួប៉មខាងជើង ពោល គឺជាសំណង់ចុងរចនាបថព្រៃក្មេង ដើមរចនាបថកំពង់ព្រះ (រវាងពាក់កណ្តាលស.វ.ទី៧ដល់ដើមស.វ. ទី៨) ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ ដល់ដើមរាជ្យព្រះនាងជ័យទេវី។ ពោល គឺដូចការលើកឡើងរបស់លោក Michael Vickery ដែលយល់ថាក្រុងបុរាណនៅបន្ទាយព្រៃនគរនេះអាចជាអតីតក្រុង “វ្យាធបុរ” ដែលមានសកម្មភាពតាំងពីរាជ្យព្រះបាទជ័យវរ្ម័នទី១ ហើយចំណែកឯ ទីក្រុងឥន្រ្ទបុរ លោកយល់ថាអាចស្ថិតនៅម្តុំកំពង់ធំ នៅជិតតំបន់ប្រាសាទសំបូរព្រៃគុក ដោយយោងទៅលើសិលាចារឹកស្រីគ្រប់ល័ក្ខណ K.151 រៀបរាប់ថា មានស្តេចត្រាញ់ម្នាក់ឈ្មោះ “នរសិង្ហគុប្ត” ជាអ្នកគ្រប់គ្រងក្រុងឥន្រ្ទបុរ បម្រើឱ្យស្តេចបីអង្គចាប់ពីរាជ្យព្រះបាទភវវរ្ម័នទី១ ដល់ព្រះបាទឦសានវរ្ម័នទី១។ តែយ៉ាងណា តួប៉មខាងជើងនេះ ក៏អាចមានការបន្ថែមនៅសម័យអង្គរទៀតក៏អាចទៅ រួច៕
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads