ស្រុកពញាក្រែក

ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ From Wikipedia, the free encyclopedia

ស្រុកពញាក្រែក
Remove ads
Remove ads

ភូមិស្រះ ស្រុកពញាក្រែកនៅឆ្នាំ១៩៩៨ ខែ៣​ ថ្ងៃទី៣ មានប្រជាជនសរុប123,879[]ហើហនៅឆ្នាំ២០០៨មាន135,318[]ជាស្រុកដែលធំមួយដែលសព្វថ្ងៃស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ[]។ ដែលមានចំនួន ៨ ឃុំ ៖ ឃុំដូនតី ឃុំកក់ ឃុំកណ្តោលជ្រុំ ឃុំកោងកាង ឃុំក្រែក ឃុំពពេល ឃុំត្រពាំងផ្លុង ឃុំវាលម្លូល ក្ប្រជាជនដែលរស់នៅក្នុងឃុំនោះភាគច្រើនជាកសិករ ប្រកបរបរកសិកម្ម។ប្រជាជន៨០%ជាអ្នកដែលបានទទួលការសិក្សារៀនសូត្រច្រើនហើយ ២០% ពួកគាត់ឈប់សិក្សាដើម្បីជួយរកប្រាក៉ចំណូលសម្រាប់គ្រួសារព្រោះដោយសារតែការខ្វះខាតថវិការ សិក្សារៀនសូត្រ។និងទៅធ្វើការ នៅទីឆ្ងាយដូចជាកម្មករចម្ការកៅស៊ូ និង​ សីុឈ្នួលធ្វើការ​សំណង់ និងការងារផ្សេងៗទៀត ។​ ហើយពួកគាត់តែងសីុឈ្នួលច្រូតកាត់ តាមរដូវ និង សីុឈ្នួលធ្វើការនៅចម្ការម្រេចផងដែរ។ស្រុកពញាក្រែកនេះផងដែរមាន សាលារៀន មន្ទីពេទ្យ គ្រីះស្ថានអប់រំ​ និងមជ្ឈមណ្ឌលនានា នៅតាមភូមិគ្រប់គ្រាន់។

Thumb
ស្រុកពញាក្រែក

= ទីតាំង​ភូមិសាស្រឃុំត្រពាំងផ្លុងភូមិច្រករំសេវ

Remove ads

រដ្ឋបាល

ស្រុកពញាក្រែក (អង់គ្លេស: $ District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តត្បូងឃ្មុំ ដែលមានរដ្ឋបាល ៨ឃុំ និង ១៥០ភូមិ÷

ព័ត៌មានបន្ថែម ស្រុកពញាក្រែក, លេខកូដឃុំ ...
Remove ads

ព្រំប្រទល់

(អ.ស.អ.: [tɓouŋ kʰmum]) គឺជាខេត្តនៃកម្ពុជាស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ។ មានព្រំប្រទល់ជាប់ខេត្តកំពង់ចាមនៅខាងលិច ក្រចេះនៅខាងជើង ព្រៃវែងនៅខាងត្បូង និង មានព្រំដែនអន្តរជាតិរួមជាមួយវៀតណាមនៅខាងកើត។ ទីរួមខេត្ត ហើយក៏ជាទីក្រុងធំបំផុតគឺសួង។។ ប្រវត្តិសាស្រ្ត តាំងពីដើមមកប្រជាជនស្រុកពញាក្រែក ជាកម្មករចម្ការកៅស៊ូរដ្ធ និងប្រកបរបរធ្វើស្រែឡើងត្នោត។ល។

ប្រវត្តិសាស្រ្ត

រូប​សំណាក​ហ្លួង​ព្រះ​ស្ដេច​កន ជិះ​សេះ​បាញ់​ធ្នូ ​​បាន​​តាំង​នៅ​វត្ត​ព្រៃ​អង្គរ​ក្នុង​​ភូមិ​នគរ​ក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចម្ងាយ​១៦,៥​គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្ត​ត្បូងឃ្មុំ។ រូប​សំណាក​ស្តេច​កន ជិះ​សេះ​បាញ់ធ្នូ បើ​តាម​ឯកសារ​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ​ បាន​ឲ្យ​ដឹង​​ថា ​​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​​ហ្លួង​ព្រះ​ស្ដេច​កន​​​នេះ​ គឺជា​អតីត​រាជធានី​​អាណាចក្រ​ខ្មែរ​មុន​សម័យ​អង្គរ។ ​ក្រោយ​មក​នៅ​សតវត្ស​ទី​១៦​ ក្នុង​រជ្ជកាល​​​​ស្តេច​កន (ព្រះ​បាទ​ស្រី​ជេដ្ឋា)​ ​ក៏​បាន​យក​តំបន់​នេះ​​ធ្វើ​ជា​​​រាជ​ធានី​ម្តង​ទៀត​ ដោយ​​មាន​ឈ្មោះ​ថា ​ក្រុង​ស្រឡប់​ពិជ័យ​បន្ទាយ​ព្រៃ​នគរ ឬ​ហៅ​ថា​ «បន្ទាយ​ព្រៃ​នគរ» ​មាន​ទំហំ​២,៥​គីឡូម៉ែត្រ​ការ៉េ។ រីឯ​ការ​សាង​សង់​រូប​​សំណាក​ស្ដេច​កន​នេះ​ គឺ​ដើម្បី​ឧទ្ទិស​ដល់​ស្នាព្រះហស្ត​របស់​ព្រះ​អង្គ។ ខ្លោង​ទ្វារ​ចូល​វត្ត​​ព្រៃ​អង្គរ​ក្នុងចំណែក​​ឯ​ ព្រះ​តេជគុណ​ ​មុំ​ កុសល​ ​គ្រូ​សូត្រ​នៅ​វត្ត​ព្រៃ​អង្គរ​ក៏​បាន​​លើក​ឡើង​ស្រដៀង​គ្នា​​ដែរ។ ព្រះ​តេជគុណ មាន​សង្ឃ​ដីកា​ថា៖ "រូប​សំណាក​ស្តេច​កន​ ​​ត្រូវ​បាន​គេ​កសាង​ឡើង​​ថ្មី​នេះ​ទេ នៅ​ចុង​ឆ្នាំ​២០០៦ ឬ​ដើម​ឆ្នាំ​២០០៧។ ខាង​មគ្គទេសក៍​ទេសចរណ៍ បាន​ស្រាវជ្រាវ​ឃើញ​​ថា កន្លែង​នេះ​ជាប់​ទាក់​ទង​នឹង​ប្រវត្តិសាស្ត្រ​ស្តេច​កន ​អញ្ចឹង​គេ​សាង​សង់​រូប​នេះ​ឡើង​ ដើម្បី​​ឧទ្ទិស​ដល់​ព្រះ​ស្តេច​កន​ ក៏​ដូច​ជា​កសាង​ឡើង​ ដើម្បី​ជា​ភស្តុតាង​ឲ្យ​កុលបុត្រ​កូន​ខ្មែរ​​ស្គាល់​ថា រូប​ព្រះ​ស្តេច​កន​​យ៉ាង​ម៉េច​ ហើយ​គាត់​ខ្លាំង​ពូកែ​ប៉ុណ្ណា។ ដូច្នេះ​ហើយ​ បាន​ជា​​គេ​ក៏​សាង​រូប​ហ្នឹង​ នៅ​កន្លែង​នេះ”។ ព្រះបាទ​ស្រី​ជេដ្ឋា (ព្រះ​ស្ដេច​កន) គឺ​ជា​ស្ដេច​ខ្មែរ​មួយ​អង្គ​សោយ​រាជ្យ​នៅ​រាជធានី​ស្រឡប់​​ពិជ័យ​ព្រៃនគរ ចាប់​តាំង​ពី​គ្រិស្តសករាជ ១៥១២ - ១៥២៥។ ព្រះ​អង្គ​ ជា​អង្គ​ក្សត្រ​ដែល​មាន​បុណ្យ​បារមី មាន​ទឹក​ចិត្ត​ក្លាហាន មាន​ថ្វី​ដៃ​គ្មាន​គូ​ប្រៀប និង​មាន​ប្រាជ្ញា​ភ្លឺ​ថ្លា​មោះមុត។ ក្នុង​ព្រះរាជ​កិច្ច​ដឹក​នាំ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​វិស័យ​វប្បធម៌ សេដ្ឋកិច្ច សង្គមកិច្ច មាន​ការ​អភិវឌ្ឍ​ក្រៃលែង ហើយ​បាន​បោះ​រូបិយវត្ថុ​ប្រាក់​ស្នឹង និង​មាន​មាស​សន្លឹក​ចាយ​លើក​ដំបូង​បង្អស់ ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា៕ កាលពីដើមឡើយស្រុកពញាក្រែកជាស្រុកមួយដែលស្ថិតក្នុងខេត្តកំពង់ចាមមានផ្ទៃដីសរុប9,799km[]តែក្រោយមកត្រូវបានកាត់ចូលខេត្តត្បូងឃ្មុំវិញ [] ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យោង​តាម​ព្រះ​រាជ​ក្រឹត្យ នស/រកត/១២១៣/១៤៤៥ ដែល​ធ្វើ​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៣ ហើយ​ត្រូវ​បាន​ចេញ​ប្រកាស​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៤។ ខេត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កាត់​យក​ក្រុង​ចំនួន ១ និង​ស្រុក​ចំនួន ៦ ពី​ខេត្ត​កំពង់ចាមគឺ ។ក្រុងសួង ស្រុក​ត្បូងឃ្មុំ ស្រុក​អូររាំងឪ ស្រុក​ក្រូចឆ្មារ ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់។

Remove ads

សេដ្ឋកិច្ច

បញ្ជីផ្សារក្នុងស្រុក៖

  1. កណ្ដោលជ្រំ
  2. ក្រែក
  3. ខ្នារ
  4. ជីមាន់
  5. ថ្នល់ទទឹង
  6. សួង
  7. ស្គន់
  8. ស្ទឹង
  9. ពោធិ៌ស្រុក

សេដ្ធកិច្ចនៅស្រុកពញាក្រែកប្រជាជនប្រកបររបរ​ជាកសិករ ។​​ ប៉ុន្តែបច្ចុប្បន្ននេះមានការរីចម្រើនច្រើន គឺ មានអគ្គីសនី និង ទឹកស្អាត ប្រើគ្រប់គ្រាន់។ ប្រជាជនមានជីវភាពគ្រប់គ្រាន់ព្រោះពួកគាត់ភាគច្រើនបានរៀនសូត្រគ្រប់គ្រាន់។ហើយពួកគាត់ប្រកបរបរជាកសិករកម្មករ ធ្វើការអោយគេ ដូចជា កម្មករច្រូត កាត់ សំណង់ ចម្ការកៅស៊ូ និង​​ កម្មករ រោងចក្រ ដើម្បើចិញ្ចិមជីវិត ក៏ដូចជាកូនៗរបស់ពួកគេផងដែរ។

Remove ads

វប្បធម៌

ប្រជាជននៅទីនេះមានចំរុះជាតិសាសន៏ ហើយកាន់សាសនាក៏ផ្សេងៗគ្នាដែរ តែភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ​ តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ​​​ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ជាដើម ។

អាកាសធាតុ

នៅទីនោះអាកាសធាតុគឺអំណោយផលវល្អមិនក្តៅខ្លាំងហើយមានភ្លៀងគ្រប់គ្រាន់សម្រាប់ធ្វើស្រែចំការពុំមាន ផលប៉ះពាល់ដល់ស្រែចំការនិងដំណាំឡើយ។

ការអប់រំ

សាលាបឋមសិក្សា

  • សាលាបឋមសិក្សា​កណ្តោលជ្រុំ
  • សាលាបឋមសិក្សា​កោង​កាង
  • សាលាបឋមសិក្សា​គ្រញូង
  • សាលាបឋមសិក្សា​វាលម្លូ
  • សាលាបឋមសិក្សា​ព្រះលានព្រះ
  • សាលាបឋមសិក្សា​ស្ទឹង
  • សាលាបឋមសិក្សា​អន្លុងជ្រៃ
  • សាលាបឋមសិក្សា​តាអាំ
  • សាលាបឋមសិក្សាក្រែក

អនុវិទ្យាល័យ

  • អនុវិទ្យាល័យ​ដូនតី
  • អនុវិទ្យាល័យ​វាលម្លូ
  • អនុវិទ្យាល័យ​កណ្ដោលជ្រុំ

វិទ្យាល័យ

  • វិទ្យាល័យហ៊ុនសែនហ៊ុនសែនពញាក្រែក
  • វិទ្យាល័យពញាចក្រីហេងសំរិនអន្លង់ជ្រៃ
  • វិទ្យល័យក្រែក

តំបន់ទេសចរណ៍

ប្រាសាទបុរាណ

  1. ប្រាសាទគុកព្រះធាតុ
  2. ប្រាសាទព្រៃនគរ​ក្នុង​ក្រៅ

ទេសចរណ៍ ភូមិអភិវឌ្ឍន៍សម្ដេចហេងសំរិន ចម្ការកៅស៊ូជំនាន់បារាំង កាសុីណូ ស្ពានដែកនិងរមណីយដ្ធានសប្បនិមិត្តជាច្រើនទៀតដែលអភិវឌ្ឍន៍ជាទីចាប់អារម្មណ៍។

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads