ប្រាសាទព្រះធាតុសម្ដី

From Wikipedia, the free encyclopedia

Remove ads

រូបភាពតូច|ប្រាសាទព្រះធាតុសម្ដី ប្រាសាទព្រះធាតុសម្តី ដែលស្ថិតនៅខាងត្បូងសាលាខេត្តត្បូងឃ្មុំ ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ប្រាង្គប្រាសាទនេះ ត្រូវបានជួសជុលឡើងវិញនៅថ្ងៃទី៧ ខែ ឧសភា ឆ្នាំ ២០១៨។ គម្រោងជួសជុលនេះអនុវត្តន៏ដោយនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ (ភាគខាងត្បូង) ដែលដឹកនាំគម្រោងដោយ លោក អ៊ុក សុខាអគ្គនាយករងនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ដោយសារប្រាសាទព្រះធាតុសម្តីនេះបានបាក់បែកនៅសល់តែជញ្ជាំងផ្នែកខាងលិចនិងទិសខាងត្បូងប៉ុនោះ ដែលជាហេតុធ្វេីឲ្យប្រាសាទនេះរងនូវហានិភ័យខ្ពស់បំផុត។ដូច្នេះហេីយបានក្រុមការងារអភិរក្សបានលេីកគម្រោងមកជួសជុលដោយចាប់ផ្តេីមពង្រឹងផ្នែកខាងក្រោមនូវចំណុចដែលបាក់បែក។ ចំពោះបរិវេណផ្នែកខាងក្នុងប្រាសាទដែលបានកប់ដីដោយសារដីចាក់បង្គរនិងបំណែកឥដ្ឋដែលបាក់សង្កត់ធ្វេីឲ្យបាត់បង់រូបរាងមេីលមិនយល់ ដូចនេះបានក្រុមបុរាណវិទ្យា បានចាប់ផ្តេីមធ្វេីកំណាយនិង បានរកឃេីញរចនាសម្ព័នគ្រិះប្រាសាទ ជញ្ជាំងប្រាសាទផ្នែកខាងជេីង និងកំរាលឥដ្ឋមួយចំនួន ។ ក្រុមការងារកំពុងបន្តធ្វេីកំណាយបន្តទៀតក្នុងគោលបំណងជួសជុលជញ្ជាំងប្រាសាទដែលរកឃេីញនិងជួសជុលកម្រាលឥដ្ឋដេីម្បីថែទាំរចនាសម្ព័នគ្រិះទាំងនេះនៅគង់វង់សម្រាប់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីស្នាដៃបុព្វបុរសដែលបានខិតខំកសាងប្រាសាទអស់រយៈពេលជាងសតវត្សមកហេីយ[]។ ទោះ​បី​ខេត្ត​ត្បូងឃ្មុំ មាន​សំណង់​ប្រាសាទ​បុរាណ​រាប់​សតវត្សន៍​បន្សល់ទុក មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន បើ​តាម​​ប្រធាន​មន្ទីរវប្បធម៌ខេត្តត្បូងឃ្មុំ ក្នុង​ចំណោម​ប្រាសាទទាំងអស់ មិន​សូវ​មាន​ពលរដ្ឋ​ទូទៅ​បាន​ស្គាល់​នោះ​ទេ។ មានតែ​ប្រាសាទនៅ​​ក្នុង​វត្ត​ព្រៃនគរ​ក្នុង ដែល​មាន​ភ្ញៀវមួយ​ចំនួន​បាន​ទៅលេង​​ម្តង​ម្តាល​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ឬ​នៅ​ពេលមានបុណ្យទានធំៗ។


Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads