ប្រាសាទព្រះធាតុសម្ដី
From Wikipedia, the free encyclopedia
Remove ads
រូបភាពតូច|ប្រាសាទព្រះធាតុសម្ដី ប្រាសាទព្រះធាតុសម្តី ដែលស្ថិតនៅខាងត្បូងសាលាខេត្តត្បូងឃ្មុំ ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ប្រាង្គប្រាសាទនេះ ត្រូវបានជួសជុលឡើងវិញនៅថ្ងៃទី៧ ខែ ឧសភា ឆ្នាំ ២០១៨។ គម្រោងជួសជុលនេះអនុវត្តន៏ដោយនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ (ភាគខាងត្បូង) ដែលដឹកនាំគម្រោងដោយ លោក អ៊ុក សុខាអគ្គនាយករងនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ដោយសារប្រាសាទព្រះធាតុសម្តីនេះបានបាក់បែកនៅសល់តែជញ្ជាំងផ្នែកខាងលិចនិងទិសខាងត្បូងប៉ុនោះ ដែលជាហេតុធ្វេីឲ្យប្រាសាទនេះរងនូវហានិភ័យខ្ពស់បំផុត។ដូច្នេះហេីយបានក្រុមការងារអភិរក្សបានលេីកគម្រោងមកជួសជុលដោយចាប់ផ្តេីមពង្រឹងផ្នែកខាងក្រោមនូវចំណុចដែលបាក់បែក។ ចំពោះបរិវេណផ្នែកខាងក្នុងប្រាសាទដែលបានកប់ដីដោយសារដីចាក់បង្គរនិងបំណែកឥដ្ឋដែលបាក់សង្កត់ធ្វេីឲ្យបាត់បង់រូបរាងមេីលមិនយល់ ដូចនេះបានក្រុមបុរាណវិទ្យា បានចាប់ផ្តេីមធ្វេីកំណាយនិង បានរកឃេីញរចនាសម្ព័នគ្រិះប្រាសាទ ជញ្ជាំងប្រាសាទផ្នែកខាងជេីង និងកំរាលឥដ្ឋមួយចំនួន ។ ក្រុមការងារកំពុងបន្តធ្វេីកំណាយបន្តទៀតក្នុងគោលបំណងជួសជុលជញ្ជាំងប្រាសាទដែលរកឃេីញនិងជួសជុលកម្រាលឥដ្ឋដេីម្បីថែទាំរចនាសម្ព័នគ្រិះទាំងនេះនៅគង់វង់សម្រាប់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីស្នាដៃបុព្វបុរសដែលបានខិតខំកសាងប្រាសាទអស់រយៈពេលជាងសតវត្សមកហេីយ[១]។ ទោះបីខេត្តត្បូងឃ្មុំ មានសំណង់ប្រាសាទបុរាណរាប់សតវត្សន៍បន្សល់ទុក មានតម្លៃមិនអាចកាត់ថ្លៃបាន បើតាមប្រធានមន្ទីរវប្បធម៌ខេត្តត្បូងឃ្មុំ ក្នុងចំណោមប្រាសាទទាំងអស់ មិនសូវមានពលរដ្ឋទូទៅបានស្គាល់នោះទេ។ មានតែប្រាសាទនៅក្នុងវត្តព្រៃនគរក្នុង ដែលមានភ្ញៀវមួយចំនួនបានទៅលេងម្តងម្តាលនៅថ្ងៃចុងសប្តាហ៍ ឬនៅពេលមានបុណ្យទានធំៗ។
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads