ប្រាសាទហាន់ជ័យ
From Wikipedia, the free encyclopedia
Remove ads
ប្រាសាទហាន់ជ័យមានទីតាំងស្ថិតនៅលើភ្នំហាន់ជ័យ ក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងមានចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។ ប្រាសាទហាន់ជ័យត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី៦ និងដើមសតវត្សរ៍ទី៧មុនសម័យអង្គរ ក្នុងរចនាបថសម្បូរណ៍ព្រៃគុហ៍។ ប្រាសាទហាន់ជ័យកសាងពីថ្មពពុះ ដែលមានលក្ខណៈ ដូចថ្មបាយកៀ្រម ហើយក្នុងប្រទេសកម្ពុជាគឺមានតែប្រាសាទចំនួនពីរប៉ុណ្ណោះ ដែលសាងសង់ពីថ្មពពុះនេះរួមមានប្រាសាទហាន់ជ័យនេះ និងប្រាសាទអាស្រមមហាឥសីដែលស្ថិតនៅលើភ្នំដា ស្រុកអង្គរបុរី ខេត្តតាកែវ។
ដោយហេតុថា ភ្នំហាន់ជ័យស្ថិតនៅមិនឆ្ងាយពីទីប្រជុំជន និងងាយស្រួលទៅដល់ផងនោះ នៅរវាងដើមទសវត្សរ៍១៨៨០ ជនជាតិបារាំងបានទៅដល់ទីនេះជាច្រើនលើកច្រើនដង។ ក្នុងនោះ គេបានផ្តិតសិលាចារឹកនៅលើមេទ្វារប្រាសាទគុកខាងត្បូងផ្ញើទៅប្រទេសបារាំង ដើម្បីភាសាវិទូដែលមានចំណេះដឹងភាសាសំស្រ្កឹតជ្រៅជ្រះបកប្រែអត្ថន័យ។ អ្នកដំបូងគេដែលបានសិក្សាសិលាចារឹកនេះ គឺលោក Johan Hendrik Caspar Kern (ជនជាតិហូរឡង់) នៅក្នុងឆ្នាំ១៨៨២។ ក្រោយមក សិលាចារឹកដ៏ល្បីល្បាញនេះ មានការសិក្សាបន្ថែមដោយភាសាវិទូជនជាតិបារាំងឈ្មោះ Auguste Barth នៅក្នុងឆ្នាំ១៨៨៥ និងអ្នកជំនាន់ក្រោយជាច្រើនទៀត។ នៅដើមស.វ.ទី២០ លោក Etienne Aymonier និងលោក Lunet De Lajonquière (អ្នកស្រាវជ្រាវជនជាតិបារាំង) បានចាប់ផ្តើមចុះផ្សាយអំពីក្រុមប្រាសាទភ្នំហាន់ជ័យ។ ក្រោយមក មត៌កបុរាណនៅលើភ្នំហាន់ជ័យនេះ ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិជាបន្តបន្ទាប់។
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
