ប្រាសាទអណ្ដែត
From Wikipedia, the free encyclopedia
Remove ads
យ៉ាងតិចក៏មានប្រាសាទបុរាណប្រមាណ ៦០ កន្លែង នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ប៉ុន្តែប្រសិនបើគិតអំពីប្រាសាទដែលនៅឈរ និងមានរូបរាងល្អ គឺមានតែមួយប៉ុណ្ណោះ ដែលគេស្គាល់ថា «ប្រាសាទអណ្តែត»។ ប្រាសាទនេះ មានទីតាំងស្របទៅតាមផ្លូវបុរាណដែលចេញពីតំបន់អង្គរឆ្ពោះទៅតំបន់ខាងត្បូងប្រទេស និងឆ្ពោះទៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលសព្វថ្ងៃស្ថិតនៅភូមិប្រាសាទ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានចម្ងាយប្រមាណ ២៨ គ.ម. ភាគខាងលិចទីរួមខេត្តកំពង់ធំ និងចម្ងាយប្រមាណ ៣,៥ គ.ម. ពីទីប្រជុំជនឃុំសានគរ។ ការហៅឈ្មោះប្រាសាទនេះថា “អណ្តែត” គឺទំនងមកពីទីតាំងសម្រាប់កសាងប្រាសាទនេះស្ថិតនៅលើទីទួលខ្ពស់មួយដែលផុតពីទឹក ហើយហ៊ុមព័ទ្ធទៅដោយកសិន្ធុថែមទៀតផង។ នៅក្នុងអត្ថបទខ្លីនេះយើងនឹងបង្ហាញអំពីតួនាទី និងប្រវត្តិទូទៅរបស់ប្រាសាទអណ្តែតតាំងពីពេលកសាងមកទល់ពេលបច្ចុប្បន្ន។ ប្រាសាទអណ្តែតជាឈ្មោះប្រាសាទឥដ្ឋមួយក្នុងចំណោមប្រាសាទឥដ្ឋជាច្រើន ដែលមាននៅក្នុងខេត្តកំពង់ធំហើយក៏ជារមណីយដ្ឋានបុរាណមួយដែលប្រជាជន ទៅលេងកម្សាន្តនាឪកាសបុណ្យប្រពៃណី ជាតិខ្មែរដូចជាបុណ្យចូលឆ្នាំខ្មែរជាដើម ។ ប្រាសាទអណ្តែត ត្រូវបានអ្នកស្រាវជ្រាវចាត់ទុក ជាសម្បត្តិវប្បធម៌ខ្មែរមួយដ៏ចំណាស់ដែល បានកសាងឡើងនៅសម័យបុរេអង្គរ គឺសម័យចេនឡា នាសតវត្សរ៍ទី៨ នៃគ.ស ក្រោមរជ្ជកាល ព្រះបាទជ័យវរ្ម័នទី១ ។ ប្រាសាទអណ្តែតស្ថិតនៅក្នុងភូមិប្រាសាទអណ្តែត ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានចម្ងាយប្រហែល៤០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ និងមានចម្ងាយជិត២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។ សរុបមក ប្រាសាទអណ្តែត គឺជាស្ថាបត្យកម្មប្រាសាទឥដ្ឋនៅសម័យមុនអង្គរមួយ ដែលគេសាងសង់ឡើងសម្រាប់តម្កល់ព្រះហរិហរ នៃលទ្ធិព្រហ្មញ្ញសាសនា ដូចប្រាសាទមួយចំនួនទៀតនៅជំនាន់នោះដែរ។ ក្រោយមក នៅសម័យកណ្តាល ទីតាំងបុរាណដ្ឋាននេះ ក៏បានប្រែក្លាយទៅជាអារាមព្រះពុទ្ធសាសនាថេរវាទមួយបន្តមកដល់បច្ចុប្បន្ន៕
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads