ផលិតកម្ម រស្មីហង្សមាស
ខគឃណ From Wikipedia, the free encyclopedia
Remove ads
ផលិតកម្ម រស្មីហង្សមាស (អង់គ្លេស: Rasmey Hang Meas Production) គឺជាភ្នាក់ងារកំសាន្តរបស់កម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ដោយលោក អុឹង ឆាយងួន ក្រុមហ៊ុននេះដំណើរការជាស្លាកសញ្ញាផលិតកម្ម ជាភ្នាក់ងារទេពកោសល្យ ក្រុមហ៊ុនផលិតតន្ត្រី ការគ្រប់គ្រងព្រឹត្តិការណ៍ និងក្រុមហ៊ុនផលិតការប្រគុំតន្ត្រី និងជាស្នាក់ការផ្សព្វផ្សាយតន្ត្រីផងដែរ ។[១]
Remove ads
សិល្បករបច្ចុប្បន្នរួមមាន៖ ឱក សុគន្ធកញ្ញា, ណុប ប៉ាយ៉ារិទ្ធ, ពេជ្រ សោភា, ឆន សុវណ្ណរាជ, សុគន្ធ នីសា, សុខ សុីឡាលីន, ផន ស្រីខួច, សួន ពិសិដ្ឋ, Step, នីកូ, រ៉េត ស៊ូហ្សាណា, ឈីន រតនៈ, នី រតនា, វី ឌីណែត,....។
Remove ads
ប្រវត្តិក្រុមហ៊ុន
ក្រុមហ៊ុនហង្សមាសវីដេអូ ត្រូវបានបង្កើតនៅឆ្នាំ១៩៩៤ ជា ក្រុមហ៊ុនផលិតកម្មចម្រៀង និងវីដេអូ មួយ។ នៅខែឧសភា ឆ្នាំ២០០៩ ក្រុមហ៊ុននេះបានសម្ពោធ ស្ថានីយវិទ្យុហង្សមាស FM (១០៤.៥ មេកាហឺត) ដែលធ្វើការផ្សាយចម្រៀងដែលផលិតផ្តាច់មុខ ដោយក្រុមហ៊ុនដើមរបស់ខ្លួន ។ បន្ទាប់មកទៀត ក៏មានការសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយវិទ្យុរស្មីហង្សមាស FM (៩៥.៧ មេកាហឺត)។ នៅឆ្នាំ២០១២ ក្រុមហ៊ុននេះក៏បានសម្ពោធ [ស្ថានីយទូរទស្សន៍ហង្សមាស HDTV ដែលផ្តោតការផ្សាយចម្បងទៅលើការកម្សាន្ត។ ក៏ប៉ុន្តែ កម្មវិធីព័ត៌មានពេលព្រឹករបស់ទូរទស្សន៍នេះ គឺមានប្រជាប្រិយបំផុត ក្នុងចំណោមអ្នកទស្សនាប៉ុស្តិ៍ទូរទស្សន៍នេះ។ បន្ទាប់មក ក្រុមហ៊ុននេះបានពង្រីកបន្ថែមទៀត ដោយបង្កើតប៉ុស្តិ៍ទូរទស្សន៍រស្មីហង្សមាស HDTV ដែលមាតិកាផ្សាយរបស់ប៉ុស្តិ៍នេះ គឺស្រដៀងទៅនឹងប៉ុស្តិ៍ហង្សមាស HDTV ដែរ។ បន្ថែមពីលើស្ថានីយទូរទស្សន៍ និងវិទ្យុ ក្រុមហ៊ុននេះក៏បានសម្ពោធគេហទំព័រព័ត៌មានមួយ ដែលព័ត៌មានថ្មីៗត្រូវបានធ្វើបច្ចុប្បន្នភាពយ៉ាងទៀតទាត់ ហើយទាំងកម្មវិធីវិទ្យុ ទាំងទូរទស្សន៍ គឺមានដាក់នៅលើគេហទំព័រនោះ ។[២]
Remove ads
សិល្បៈករ
សិល្បករតន្ត្រីករ និងតារាសម្ដែងទាំងអស់នៅក្រោម ផលិតកម្ម រស្មីហង្សមាស ត្រូវបានគេស្គាល់ជាសមូហភាពរៀងៗខ្លួនថាជា គ្រួសារហង្សមាស និង ជាដំណាក់កាល ហង្សមាស ។
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads