ពញាចាន់

From Wikipedia, the free encyclopedia

ពញាចាន់ (ភូមា: ဗညားကျန်း, បញ្ចេញសំឡេង [bəɲá tɕáɴ] [ប្ញាចាន់]; រ. ១៤២០–១៤៥៣) គឺជាព្រះមហាក្សត្រទី១៣នៃនគរបារគូហង្សាវត្តីនៅភូមាចាប់ពីឆ្នាំ១៤៥១ ដល់ ១៤៥៣។ ពញាចាន់ បុត្រានៃព្រះបាទពញាធម្មរាជា បានឡើងកាន់អំណាចបន្ទាប់ពីការធ្វើគតព្រះភាតាអយ្យកោមួយរបស់ទ្រង់ព្រះបាទពញាហ្វារ្យូនៅឆ្នាំ១៤៥១។ គំរោងគួរឱ្យកត់សំគាល់មួយនៃរជ្ជកាលរបស់ទ្រង់គឺការកើនឡើងនូវកំពស់នៃព្រះចេតិយឝ្វេដាហ្កូនរហូតដល់ ៩២ មាត្រ ចាប់ពីកំពស់ ២០ មាត្រ។[] ស្ដេចអង្គនេះ ព្រះអង្គឯងត្រូវបានគេធ្វើគតនៅឆ្នាំ១៤៥៣ ដោយព្រះភាតាអយ្យកោមួយ ឡេមន្ធ៏ ដើម្បីដណ្ដើមរាជ្យបល្លង្កពីទ្រង់។ បើទោះបីជាមានការបង្កើនកំពស់នៃកំពូលព្រះចេតិយឝ្វេដាហ្កូនខាងលទ្ធិពុទ្ធនិយមក៏ដោយ ក៏ក្សត្រអង្គនេះបានកាប់សំលាប់ប្រហារជីវិតគូសត្រូវរបស់ទ្រង់ជាច្រើនដែលនៅក្នុងពេលនោះទ្រង់ព្រះអង្គឯងក៏ត្រូវបានគេធ្វើគតដូចគ្នាដែរ អ្នកសំលាប់ទ្រង់ គឺព្រះភាតាអយ្យកោមួយ ឡេមន្ធ៏ដែលត្រូវជាព្រះញាតិវង្សបុរសភេទចុងក្រោយនៃព្រះបាទរាជាធិរាជដែលនៅមានព្រះជន្មគង់វង្សនៅ។

ព័ត៌មានសង្ខេប ពញាចាន់ ဗညားကျန်း, ព្រះមហាក្សត្រនៃហង្សាវត្តី ...
ពញាចាន់
ဗညားကျန်း
ព្រះមហាក្សត្រនៃហង្សាវត្តី
រជ្ជកាល៣០ ឧសភា ១៤៥១ – រ. មិថុនា ១៤៥៣
អង្គមុនពញាហ្វារ្យូ
អង្គក្រោយឡេមន្ធ៏
ប្រសូតរ. ១៤២០[កំណត់ ១]
សុគតរ. មិថុនា ១៤៥៣
បារគូ
បិតាពញាធម្មរាជា
សាសនាពុទ្ធសាសនាថេរវាទ
បិទ

សង្ខេប

ពង្សាវតារភូមាផ្សេងៗមិនបានស្របគ្នាលើកាលបរិច្ឆេទនៃព្រះរាជខ្សែជីវិតរបស់ព្រះមហាក្សត្រអង្គនេះឡើយ។ ពិតមែនទៅ មហារាជវង្ស និង ប្រាសាទកែវរាជវង្ស មានសេចក្ដីរាយការណ៍ម្ដងអញ្ចេះ ម្ដងអញ្ចុះក្នុងអត្ថបទសំណេររៀងៗខ្លួន។

ព័ត៌មានបន្ថែម ពង្សាវតារ, ប្រសូត–ទិវង្គត ...
ពង្សាវតារ ប្រសូត–ទិវង្គត ព្រះជន្ម រជ្ជកាល ល្វែងនៃរជ្ជកាល
ស្លាផាតរាជវង្ស[កំណត់ ២] ១៤១៧/១៨–១៤៤៥ ២៧ ១៤៤២–១៤៤៥
មហារាជវង្ស មិនបានរាយការណ៍ មិនបានរាយការណ៍ មិថុនា ១៤៥០ – ១៤៥១[]
ប្រាសាទកែវរាជវង្ស មិនបានរាយការណ៍ មិនបានរាយការណ៍ មិថុនា ១៤៥០ – ១៤៥២[]
មហារាជវង្ស និង ប្រាសាទកែវរាជវង្ស (ក្នុងចំណុចសង្ខេបនៃព្រះមហាក្សត្រហង្សាវត្តី) មិនបានរាយការណ៍ មិនបានរាយការណ៍ មិថុនា ១៤៥០ – ១៤៥៣[][]
បិទ

កំណត់

  1. The chronicle Mon Yazawin (Slapat 1922: 55) says he died at age 27 (28th year) in 1445 after having reigned for 3 years, meaning he was born c. 1417/18. But the chronicle also says he was younger than his predecessor Binnya Waru by two years. Since Binnya Waru was born in 1418/19 per Hmannan Yazawin, Binnya Kyan was probably born around 1420/21.
  2. Mon Yazawin (Slapat Rajawan) provides wildly divergent and inconsistent dates for the early Hanthawaddy history, including the reign of this king. The birth-death and regnal dates use the regnal years given in the Slapat chronicle with 888 ME (1526/27), the death year of King Binnya Ran II, which is in agreement with standard Burmese chronicles, as the anchor reference point.

ឯកសារយោង

គន្ថនិទ្ទេសន៍

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.