ពញាចាន់ (មន្ត្រី)
From Wikipedia, the free encyclopedia
ពញាចាន់ (ភូមា: ဗညားကျန်း, ការបញ្ចេញសំឡេងភូមា: [bəɲá tɕáɴ] [ប្ញាចាន់]; បានអនិច្ចកម្មនៅឆ្នាំ១៥៣៨) ជាព្រឹទ្ធិមន្ត្រីមួយរូបនៅក្នុងព្រះរាជវាំងនៃព្រះបាទដ្កាយុពីនៃហង្សាវត្តី។ លោក និងពញាល៏ ត្រូវជាព្រឹទ្ធិមន្ត្រីមួយរូបទៀត បានរៀបចំ និងដឹកនាំទ័ពការពារព្រះនគរតាមមាត់ឆ្នេរមួយនេះ ដែលលោកទាំងពីរបានរុញច្រានការវាយឆ្មក់រដូវប្រាំងបីលើករបស់តោនងូនៅរវាងឆ្នាំ១៥៣៤ និង ១៥៣៨ បានយ៉ាងជោគជ័យ។ លោកទាំងពីរជារាជគ្រូកាលពីវ័យកុមាររបស់ព្រះមហាក្សត្រវ័យក្មេង ដ្កាយុពី ហើយក៏ហ៊ានពលីជីវិតដើម្បីទ្រង់ដែរ។ យ៉ាងណា មន្ត្រីទាំងពីរត្រូវបានប្រហារជីវិតដោយស្ដេចក្មេងអង្គនេះ ដែលជឿនូវដំណឹងបង្ខូចរបស់តោនងូ បានបង្ខូចថា លោកមន្ត្រីទាំងពីរគឺជាជនបង្កប់របស់តោនងូ។ បន្ទាប់ពីការស្លាប់របស់ពួកលោក ក្សត្រអង្គនេះបានយល់ថាព្រះអង្គឯងលែងមានអ្នកជួយយកអាសាទៀតហើយ។ គ្រានោះកងទ័ពរបស់តោនងូបានមកដល់ម្ដងទៀតនៅចុងឆ្នាំ១៥៣៨ ព្រះអង្គបានសំរេចព្រះទ័យភៀសព្រះកាយជាជាងការប្រយុទ្ធតបតវិញ។[១][២]
ពញាចាន់ | |
---|---|
ព្រឹទ្ធិមន្ត្រីនៃនគរហង្សាវត្តី | |
ក្នុងការិយាល័យ ១៥២៦–១៥៣៨ | |
ព្រះមហាក្សត្រ | ដ្កាយុពី |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ចាន់ |
ស្លាប់ | ១៥៣៨ បារគូ (បាហ្គោ) |
ឯកសារយោង
គន្ថនិទ្ទេសន៍
Wikiwand - on
Seamless Wikipedia browsing. On steroids.