ពញាល៏
From Wikipedia, the free encyclopedia
Remove ads
ពញាល៏ (ភូមា: ဗညားလော, ការបញ្ចេញសំឡេងភូមា: [bəɲá lɔ́] [ប្ញាឡ]; ស្លាប់ ឆ្នាំ១៥៣៨) គឺជាព្រឹទ្ធិមន្ត្រីម្នាក់ក្នុងរាជវាំងព្រះបាទដ្កាយុពីនៅហង្សាវត្តី។ លោក និងពញាចាន់ ព្រឹទ្ធិមន្ត្រីមួយរូបទៀត បានរៀបចំ និងដឹកនាំការការពារនគរតាមឆ្នេរសមុទ្រមួយនេះ ដោយបានរុញច្រានការវាយឆ្មក់រដូវប្រាំងបីលើករបស់តោនងូដែលជានគរកំពុងឡើងដៃថ្មីនៅចន្លោះឆ្នាំ១៥៣៤ និង ១៥៣៨ បានយ៉ាងជោគជ័យ។ លោកទាំងពីរគឺជាព្រះរាជគ្រូកាលវ័យកុមាររបស់ព្រះមហាក្សត្រវ័យក្មេង និងបានតាំងចិត្តយ៉ាងមុតមាំថានឹងហ៊ានពលីគ្រប់យ៉ាងដើម្បីព្រះអង្គ។ យ៉ាងណាក៏ដោយ មន្ត្រីទាំងពីររូបត្រូវបានប្រហារជីវិតនៅឆ្នាំ១៥៣៨ ដោយសារតែក្សត្រក្មេងជឿទៅលើដំណឹងញុះញង់របស់តោនងូ ដែលបង្ខូចថាមន្ត្រីទាំងពីរជាដង្កូវក្នុងសាច់បំរើឱ្យតោនងូ។ បន្ទាប់ពីពួកលោកទទួលមរណភាពហើយនោះ ក្សត្រអង្គនេះបានដឹងថាខ្លួនទ្រង់លែងមានអ្នកណាជួយទៀតហើយ។ កាលណោះកងទ័ពតោនងូបានចូលមកម្ដងទៀតនៅចុងឆ្នាំ១៥៣៨ ព្រះអង្គក៏បានសំរេចព្រះទ័យភៀសព្រះកាយជាជាងប្រយុទ្ធតបត។[១][២]
Remove ads
ឯកសារយោង
គន្ថនិទ្ទេសន៍
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads