រាមាធិបតីទី១

From Wikipedia, the free encyclopedia

រាមាធិបតីទី១

រាមាធិបតីទី១ពញ្ញាយ៉ង (អង់គ្លេស: Reamea Thipadei I) or (Ponhea Yorng) (ប្រ.ស|គ.ស ១៦៧៣-១៦៩៦) រជ្ជកាលគ្រងរាជ (គ.ស ១៦៩៥-១៦៩៦) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២២៣៩ ត្រូវនិង គ.សករាជ ១៦៩៥ ត្រូវនិង មហាសករាជ ១៦១៨ ទ្រង់មានព្រះនាមហៅថា "ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះបរមរាមាធិបតី" ជាបុត្ររបស់ ព្រះកែវហ្វាទី២ អង្គជី ទ្រង់ឡើងសោយរាជដោយការផ្ទេររាជសម្បត្តិពី ព្រះជ័យជេស្ឋាទី៣ អង្គស៊ូ ដែលត្រូវជាព្រះបិតុលា (ពូ) របស់ទ្រង់ ដែលត្រូវជាព្រះអនុជ (ប្អូន) នៃ ព្រះកែវហ្វាទី២ ។ ព្រះរាមាធិបតីទី១ បានរៀបអភិសេកនិង មហេសីមួយអង្គព្រះនាម ព្រះសុជាតិវត្តី ហើយទ្រង់ប្រសូតបានបុត្រាមួយអង្គនាម អង្គទងរាជា ដែលត្រូវបានអ្នកប្រវត្តិវិទូសម្គាល់ជា អង្គទងទី២ ។ ព្រះរាមាធិបតីទី១ នៃ អង្គពញ្ញាយ៉ង ទ្រង់ឡើងសោយរាជក្នុងព្រះជន្ម ២៣ វស្សា ហើយទ្រង់សោយរាជបានតែ ១០ខែ ប៉ុនណ្ណោះ ទ្រង់ក៏យាងសោយព្រះទីវង្គត់ដោយរោគប្រឈួន (ជំងឺក្អក) ក្នុងឆ្នាំ ១៦៩៦ នៃគ.សករាជ ដូចនេះរាជបល្ល័ងត្រូវបានបង្វែរទៅថ្វាយដល់ ព្រះជ័យជេស្ឋាទី៣ វិញ ។[] []

ព័ត៌មានសង្ខេប

រាមាធិបតីទី១

Thumb
រជ្ជកាល ១៦៩៥-១៦៩៦

រាជាណាចក្រកម្ពុជា

គ្រងរាជ ១៦៩៥
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះរាមាធិបតី
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន ជ័យជេស្ឋាទី៣
រាជបន្ត ជ័យជេស្ឋាទី៣
(រជ្ជកាលទី៣)
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ១៦៧៣
បុត្រ អង្គទង
ចូលទីវង្គត់ ១៦៩៦
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ

(Buddha Theravada)
ព្រហ្មញ្ញសាសានា

បិទ

ចំណារពន្យល់

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

រាមាធិបតីទី១
(គ.ស ១៦៧៣-១៦៩៦)
មុនដោយ
ជ័យជេស្ឋាទី៣
រាជាណាចក្រកម្ពុជា
១៦៩៥-១៦៩៦
តដោយ
ជ័យជេស្ឋាទី៣ (រជ្ជកាលទី៣)

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.